Category: ព័ត៌មានជាតិ
-

ថ្ងៃខួបកំណើត ៨០ឆ្នាំ លោក ត្រាំ ចង់មើលការប្រកួតវ៉ៃក្នុងទ្រុង UFC នៅសេតវិមាន
វ៉ាស៊ីនតោន ៖ ខុសប្លែកពីមេដឹកនាំអាមេរិកពីមុនៗ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសចង់រៀបចំការប្រកួតគុនចម្រុះហៅកាត់ UFC នៅបរិវេណសេតវិមាន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ចំថ្ងៃខួបកំណើតរបស់លោកផ្ទាល់គម្រប់វ័យ ៨០ឆ្នាំ។ ការប្រកាសរបស់លោកប្រធានាធិបតី ត្រាំ នេះ ធ្វើឡើងអំឡុងការថ្លែងសន្ទរកថានៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិក Norfolk កាលពីថ្ងៃទី៤ ខែតុលា ជាកន្លែងដែលមេដឹកនាំអាមេរិកទី៤៧រូបនេះ ចូលរួមប្រារព្ធពិធីខួបទី២៥០ នៃការបង្កើតឡើងកងទ័ពជើងទឹកអាមេរិក។ ក្រៅពីអាជីពជាប្រធានាធិបតីអាមេរិក, មហាសេដ្ឋីអចលនទ្រព្យវ័យ៧៩ឆ្នាំរូបនេះ ក៏ជាមនុស្សម្នាក់និយមចូលចិត្តផ្នែកកីឡាគុនចម្រុះ ដូចជា UFC ជាដើមបន្ទាប់ពីការធ្វើនយោបាយ។ ចាប់តាំងពីខែមិថុនា លោកប្រធានាធិបតី ត្រាំ បានចូលរួមទស្សនាការប្រកួតព្រឹត្តិការណ៍ UFC ជាបន្តបន្ទាប់មិនដែលអាកខានឡើយ។ ការរៀបចំការប្រកួត UFC នៅសេតវិមាន ត្រូវបានគេមើលឃើញថា ជាការបង្ហាញអំពីខួបកំណើត៨០ឆ្នាំរបស់លោកប្រធានាធិបតី ត្រាំ និងជាការបង្ហាញពីទំនាក់ទំនងយូអង្វែងរបស់លោកជាមួយនឹងមេធំ UFC ផងដែរ។ មេធំ UFC លោក Dana White ក៏បានអះអាងដែរថា ស្ថាប័នរបស់លោកក៏ត្រៀមលុយប្រមាណ ៧០០,០០០ដុល្លាររួចជាស្រេច ដើម្បីផ្លាស់ប្តូរស្មៅនៅបរិវេណសេតវិមាន ក្រោយពីព្រឹត្តិការណ៍…
-

លោក Trump ថា លែងមានទូកនៅសល់ បន្ទាប់ពីការវាយប្រហារក្បែរវេណស៊ុយអេឡា
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា «គ្មានទូក» នៅសេសសល់ទៀតទេ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក នៅជិតប្រទេស វេណេស៊ុយអេឡា។ ប្រធានាធិបតី Donald Trump បាននិយាយថា «ការវាយប្រហារដ៍សាហាវលើទូកតូចៗ នៅជិតឆ្នេរសមុទ្រ ប្រទេស វេណេស៊ុយអេឡា ដែលមន្ត្រីអាមេរិកចោទប្រកាន់ថា បានដឹកគ្រឿងញៀននោះ បានទទួលជោគជ័យហើយ ដូច្នេះ មិនមានទូក នៅសល់ក្នុងតំបន់ Caribbean ទៀតទេ។ លោក Trump បានប្រាប់ក្រុមនាវិក នៃ កងទ័ពជើងទឹក នៅឯមូលដ្ឋានទ័ពជើងទឹកដ៏ធំ Norfolk ក្នុងរដ្ឋ Virginia កាលពីចុងសប្តាហ៍ថា «យើងកំពុងបញ្ឈប់គ្រឿងញៀន ក្នុងកម្រិតមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញ»។ លោក Trump និយាយ ទាំងសើចចំអកថា «យើងពូកែណាស់ ដែលមិនមានទូកទៀតទេ តាមពិតទៅ សូម្បីតែទូកនេសាទ ក៏គ្មាននរណា ចង់ចូល ដែនទឹកដែរ…យើងរកមិនឃើញទេ»។ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន សហរដ្ឋអាមេរិកបានវាយប្រហារ ទៅលើទូករត់ពន្ធគ្រឿងញៀង…
-
![[UPDATE] នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានលាលែង ក្រោយកាន់តំណែងមិនដល់ ១ខែ](http://165.232.167.198/wp-content/uploads/2025/10/photo_2025-10-06_16-36-47.jpg)
[UPDATE] នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានលាលែង ក្រោយកាន់តំណែងមិនដល់ ១ខែ
នាយករដ្ឋមន្រ្តីថ្មីរបស់បារាំង លោក Sebastien Lecornu បានលាលែងពីតំណែងនៅថ្ងៃចន្ទ (ទី៦ ខែតុលា) ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដោយសារទាំងសម្ព័ន្ធមិត្ត និងគូប្រជែង បានគំរាមកំហែងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ វិមាន Elysée បានធ្វើសេចក្តីប្រកាស ក្រោយលោក Lecornu បានជួបលោកប្រធានាធិបតី Emmanuel Macron រយៈពេល ១ម៉ោង នាព្រឹកថ្ងៃចន្ទ។ ការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតមានឡើងត្រឹមតែ ២៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lecornu ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ក្រោយការដួលរលំនៃរដ្ឋាភិបាលមុនរបស់លោក François Bayrou។ ភាគហ៊ុនបារាំង ក៏ដូចជាប្រាក់អឺរ៉ូ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារព័ត៌មាននៃការលាលែងនេះ។ បន្ទាប់ពីមានការពិគ្រោះយោបល់ជាច្រើនសប្តាហ៍ជាមួយគណបក្សនយោបាយទូទាំងក្រុមប្រឹក្សា លោក Lecornu ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Macron កាលពីថ្ងៃអាទិត្យបានតែងតាំងរដ្ឋមន្ត្រីរបស់លោក ហើយគណៈរដ្ឋមន្ត្រីនេះត្រូវបានកំណត់បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅរសៀលថ្ងៃចន្ទនេះ។ ប៉ុន្តែជួរគណៈរដ្ឋមន្ត្រីថ្មីនេះ បានធ្វើឲ្យទាំងគូប្រជែង និងសម្ព័ន្ធមិត្តខឹងសម្បាដូចគ្នា ដែលបានយល់ថា មាននិន្នាការស្តាំនិយមពេក ឬមិនគ្រប់គ្រាន់ ដោយបាននាំឲ្យមានភាពមិនច្បាស់លាស់ខ្លាំងឡើងៗ ជុំវិញថា តើក្រុមនេះអាចបន្តដំណើរការបានរយៈពេលយូរប៉ុនណាទៅ នៅពេលដែលប្រទេសបារាំងកំពុងជាប់គាំងក្នុងវិបត្តិនយោបាយរួចហើយនោះ ក្នុងពេលដែលគ្មានក្រុមណាមួយគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងសភាដែលមានភាពបែកបាក់។ លោក…
-

ហូឡង់បន្តហាមឃាត់នាំចេញគ្រឿងបន្លាស់យន្តហោះ F-35 ទៅកាន់អ៊ីស្រាអែល
ឡាអេ ៖ ប្រទេសហូឡង់បានប្រកាសនឹងបន្តហាមឃាត់ការនាំចេញគ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ទោះបីជាតុលាការកំពូលផ្តល់ជម្រើសផ្លាស់ប្តូរគោលនយោបាយនេះក៏ដោយ។ រដ្ឋាភិបាលហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារកាលៈទេសៈបច្ចុប្បន្ន ដូច្នេះវាមិនសមហេតុផលទេ ក្នុងការបន្ត នាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ពីហូឡង់ទៅកាន់អ៊ីស្រាអែលនៅពេលនេះ។ ការសម្រេចចិត្តបែបនេះ គឺមានគោលបំណងការពារសន្តិសុខរបស់ហូឡង់ខ្លួនឯងផ្ទាល់ និងសម្ព័ន្ធមិត្តរបស់យើង។ ហើយមិនមានអ្វីជាប់ទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលហៅថា “ស្ថានភាពមហន្តរាយនៅតំបន់ហ្គាហ្សាស្ទ្រីប” នោះទេ។ គួរកត់សម្គាល់ គ្រឿងបន្លាស់យន្តហោះ F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកនៅឃ្លាំងដ៏ធំក្នុងប្រទេសហូឡង់ ដើម្បីដឹកជញ្ជូនចែកចាយទៅកាន់ដៃគូជាច្រើន រួមទាំងអ៊ីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។ ការហាមប្រាមលើការនាំចេញគ្រឿងបន្លាស់របស់ហូឡង់ សម្រាប់យន្តហោះ F-35 ដែលប្រើប្រាស់ដោយអ៊ីស្រាអែលនៅក្នុងយុទ្ធនាការហ្គាហ្សាប្រឆាំងក្រុមហាម៉ាស់ ត្រូវបានធ្វើឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤៕ ប្រភព ៖ AFP
-

មេដឹកនាំកំពូលរបស់វៀតណាមធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង សប្តាហ៍នេះ
ហាណូយ ៖ មេដឹកនាំកំពូលរបស់វៀតណាមនឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ។ ក្រសួងការបរទេសប្រទេសវៀតណាម បាននិយាយថា មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង រយៈពេលបី ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍។ លោក Lam អគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច “នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ” ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែតុលា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង ចេញផ្សាយនៅថ្ងៃចន្ទ ទី៦ ខែតុលានេះ។ បើតាមប្រភព លោកនឹងចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលជាការប្រារព្ធខួបលើកទី ៨០ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាច របស់កូរ៉េខាងជើង។ ដំណើរទស្សនកិច្ចនេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lam ទៅប្រទេសឯកោ ខាងការទូត និងប្រដាប់ដោយអាវុធ នុយក្លេអ៊ែរ ក្នុងនាមជាប្រធានបក្សរបស់ប្រទេសវៀតណាម ហើយក៏ធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង កាលពីខែសីហា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ដំណើរទស្សនកិច្ចចុងក្រោយរបស់មេដឹកនាំគណបក្សវៀតណាម ទៅកាន់កូរ៉េខាងជើង គឺ ក្នុងឆ្នាំ ២០០៧…
-

តៃវ៉ាន់បញ្ជាទិញប្រព័ន្ធមីស៊ីល Patriot ថែមទៀត
តៃប៉ុ ៖ មន្ត្រីការពារជាតិតៃវ៉ាន់និយាយថ្មីៗនេះថ តៃវ៉ាន់គ្រោងនឹងបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Patriot ឬPAC-3 MSE ចំនួន ៤គ្រឿងបន្ថែមទៀត និងមីស៊ីលរហូតដល់ ៥០០គ្រាប់ ដើម្បីត្រៀមខ្លួនទប់ទល់ការគំរាមកំហែង។ មន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការបញ្ជាទិញនេះ អាចនឹងត្រូវចំណាយថវិកាពិសេស នៃលទ្ធកម្មការពារជាតិ ប្រហែល ៣២,៨៨ពាន់លានដុល្លារ។ ក្នុងនោះរួមមានការបញ្ជាទិញឧបករណ៍បាញ់មីស៊ីល គ្រាប់កាំជ្រួច និងប្រព័ន្ធរ៉ាដាការពារមីស៊ីលកម្រិតទាប។ មន្រ្តីដដែលបន្ថែមថា ការបញ្ជាួទិញនេះ ធ្វើឡើងបន្ទាប់ពីយោធាអាមេរិកបានផ្តល់អនុសាសន៍ឱ្យតៃវ៉ាន់បង្កើនស្តុកមីស៊ីលការពារដែនអាកាស និងប្រព័ន្ធបាញ់បង្ហោះមីស៊ីលចល័ត ពិសេសបង្កើនសមត្ថភាពឃ្លាំងផ្ទុកគ្រាប់រំសេវរបស់ខ្លួន។ គ្រឿងបង្គំដំបូងនៃប្រព័ន្ធ PAC-3 MSE ត្រូវបានគេរំពឹងថា នឹងចែកចាយនៅចុងឆ្នាំនេះ ហើយនឹងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Hualien និង Taitung ។ ប្រព័ន្ធការពារមីស៊ីល PAC-3 MSE មានមានសមត្ថភាពបាញ់ស្ទាក់កាំជ្រួចក្នុងរយៈកម្ពស់អតិបរិមាពី ៤៥គីឡូម៉ែត្រទៅ ៦០គីឡូម៉ែត្រ៕ ប្រភព ៖ Taipei Times
-

លោក គីម ជុងអ៊ុន ចុះពិនិត្យនាវាចម្បាំងកងទ័ពជើងទឹកកូរ៉េខាងជើង
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យកងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការត្រៀមប្រយុទ្ធនឹងសត្រូវគ្រប់ពេល អំឡុងពេលចុះទៅពិនិត្យទីតាំងនាវាចម្បាំង Choe Hyon នៅឯពិធីតាំងពិព័រណ៍យោធាមួយកាលពីថ្ងៃទី០៥ ខែតុលា។ ផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA, អំឡុងទស្សនកិច្ចនោះ ប្រមុខរដ្ឋកូរ៉េខាងជើងរូបនេះ បានជំរុញឱ្យកងទ័ពជើងទឹកត្រូវតែបង្កើនការហ្វឹកហាត់ និងត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា ជាពិសេសរារាំង និងប្រឆាំងដាច់ខាតចំពោះការបង្កហេតុរបស់សត្រូវ។ ទីភ្នាក់ងារ KCNA បានអះអាងថា ការតាំងពិពណ៌បង្ហាញពីភាពរីកចម្រើននៃវិស័យការពារជាតិប្រចាំឆ្នាំនេះ បានសបញ្ជាក់ពីការលើកកម្ពស់ការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់នៃការធ្វើទំនើបកម្មរបស់យោធាកូរ៉េខាងជើង។ យ៉ាងណាមិញ អ្នកវិភាគបាននិយាយថា ពួកគេនៅមិនទាន់ដឹងច្បាស់ថាតើពេលណានាវាពិឃាតនេះដាក់ឱ្យដំណើរការនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនវិភាគ SI មានមូលដ្ឋានៅកូរ៉េខាងត្បូងធ្លាប់បានរាយការណ៍កាលពីខែកញ្ញាថា រូបភាពតាមរយៈផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបានបញ្ចប់ការដំឡើងម៉ាស៊ីននៅក្នុងនាវាចម្បាំង Choe Hyon រួចហើយ ហើយវាត្រូវបានគេរំពឹងថា នឹងធ្វើនាវាចរណ៍លើផ្ទៃសមុទ្រលើកដំបូងឆាប់ៗនេះក្នុងអំឡុងខែតុលា៕ ប្រភព ៖ The Straits Times
-
សម្តេចតេជោ៖ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌! យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់
សម្តេចតេជោ៖ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌! យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង…
-

រុស្ស៊ីសាមគ្គីភាពពេញលេញជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក
មូស្គូ ៖ រុស្ស៊ីបញ្ជាក់ពីការគាំទ្រ និង សាមគ្គីភាពពេញលេញ ជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក ហើយ ប្រកាសថ្កោលទោសការវាយប្រហារលើទូកសង្ស័យរត់ពន្ធគ្រឿងញៀន។ យោងតាមចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Al jazeeraប្រទេសរុស្ស៊ីបានថ្កោលទោសការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទូកដែលត្រូវបានចោទប្រកាន់ថា បានដឹកគ្រឿងញៀនខុសច្បាប់ នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ដែលបានសម្លាប់មនុស្ស ៤នាក់ កាលពីថ្ងៃសុក្រ ហើយបានព្រមានអំពីការកើនឡើង ដែលអាចកើតមាន នៅក្នុងតំបន់ការ៉ាប៊ីន ទាំងមូល។ អំឡុងការហៅទូរស័ព្ទ ទៅកាន់សមភាគីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្កោលទោសការវាយប្រហារ ដែលបានកើតឡើង នៅក្នុងដែនទឹកអន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីការសន្ទនា បានឱ្យដឹងថា “លោករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រការាបៀន ដែលពោរពេញដោយផលវិបាកដ៏ធំធេង សម្រាប់តំបន់” ។ ប្រភពបានអះអាងថា «ភាគីរុស្ស៊ីបានបញ្ជាក់ពីការគាំទ្រ និងសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយថ្នាក់ដឹកនាំ និងប្រជាជនវេណេស៊ុយអេឡា ក្នុងបរិបទបច្ចុប្បន្ន»។ ការវាយប្រហារចុងក្រោយនេះ បាននាំឱ្យចំនួននៃការវាយប្រហារ របស់អាមេរិកបែបនេះ កើនឡើងដល់…
-

សេតវិមាន៖ ការកាត់រំសាយបុគ្គលិកទ្រង់ទ្រាយធំនឹងចាប់ផ្តើម ប្រសិនបើការចរចាជុំវិញការបិទរដ្ឋាភិបាលជាប់គាំង
មន្ត្រីសេតវិមានបាននិយាយថា រដ្ឋបាលរបស់លោក Trump នឹងចាប់ផ្តើមកាត់រំសាយបុគ្គលិកសហព័ន្ធយ៉ាងច្រើន ប្រសិនបើលោកប្រធានាធិបតី Donald Trump កំណត់ថាការចរចាជាមួយគណបក្សប្រជាធិបតេយ្យក្នុងសភាដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែក «ត្រូវជាប់គាំង» ។ ខណៈការបិទរដ្ឋាភិបាលបានឈានចូលដល់ថ្ងៃទីប្រាំរបស់ខ្លួន នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett បានប្រាប់សារព័ត៌មាន CNN ថា រដ្ឋបាលនៅតែសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចៀសការកាត់រំសាយបុគ្គលិកដែលត្រូវបានគំរាមកំហែងដោយនាយកទទួលបន្ទុកផ្នែកថវិកា លោក Russell Vought ។ លោក Hassett និយាយថា «លោកប្រធានាធិបតី Trump និងលោក Russ Vought កំពុងត្រៀមខ្លួនដើម្បីមានចំណាត់ការ ហើយ«ប្រសិនបើលោកប្រធានាធិបតីសម្រេចថា ការចរចានៅតែជាប់គាំង នោះនឹងចាប់ផ្តើមមានការកាត់រំសាយបុគ្គលិកទ្រង់ទ្រាយធំ»។ លោក Trump បានពណ៌នាអំពីការកាត់ការងារយ៉ាងច្រើននេះថាជា «ការកាត់រំសាយការងាររបស់គណបក្សប្រជាធិបតេយ្យ» ដោយប្រាប់អ្នកសារព័ត៌មានថា «នរណាម្នាក់ដែលត្រូវបានបញ្ឈប់ នោះដោយសារតែគណបក្សប្រជាធិបតេយ្យ»។ ពុំមានសញ្ញានៃវឌ្ឍនភាពដែលអាចមើលឃើញនោះទេ ចាប់តាំងពី លោក Trump បានជួបជាមួយមេដឹកនាំសភាកាលពីសប្តាហ៍មុន។ ការបិទរដ្ឋាភិបាលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ជាថ្ងៃដំបូងនៃឆ្នាំសារពើពន្ធឆ្នាំ២០២៦ បន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ដែលនឹងរក្សាទីភ្នាក់ងារនានាឲ្យនៅបើកដំណើរការរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។