Category: ព័ត៌មានជាតិ​

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

    ភ្នំពេញ: នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការី អញ្ជើញជាអធិបតីក្នុងកម្មវិធីសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច ស្ថិតនៅភូមិស្រះស្តេច សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស។ ឯកឧត្តម បានរំលឹកអនុស្សាវរីយ៍ដែលធ្លាប់បានមកធ្វើការនៅស្រុកឧដុង្គ ដែលបច្ចុប្បន្នប្តូរមកជាក្រុងឧដុង្គម៉ែជ័យ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២មក នេះជាលើកទី១ហើយ ដែលបានមកដល់ភូមិព្រះស្តេចជួបជុំជាមួយបងប្អូន កូនក្មួយទាំងអស់គ្នា។ ឯកឧត្តមសង្ឃឹមថា ជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះក្រុមការងារប៉ាម៉ានី ដែលបានប្រឹងប្រែងរៀបចំពិធីនាថ្ងៃនេះឡើង។ ឯកឧត្តមបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលប្អូនៗ ដែលជាត្រពាំងស្នងឬស្សី និងជំរុញលើកទឹកដល់អាណាព្យាបាលឱ្យចូលរួមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តប្អូនៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលជោគជ័យក្នុងជីវិត ដោយឯកឧត្តមបានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដែលសម្តេចមានប្រវត្តិជាកូនកសិករ បានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ និងក្លាយជាថ្នាក់ដឹកនាំគំរូមួយរូបផងដែរ៕…

  • ប្រធានាធិបតីអ៊ុយក្រែន ស្វះស្វែងរកការគាំទ្រកិច្ចប្រជុំសន្តិភាព ក្នុងកិច្ចសន្ទនាសាំងគ្រីឡា នៅសិង្ហបុរី

    ប្រធានាធិបតីអ៊ុយក្រែន ស្វះស្វែងរកការគាំទ្រកិច្ចប្រជុំសន្តិភាព ក្នុងកិច្ចសន្ទនាសាំងគ្រីឡា នៅសិង្ហបុរី

    ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodomyr Zelenskiy) បានប្រាប់បណ្ដាប្រមុខរដ្ឋនៅក្នុងកិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅថ្ងៃអាទិត្យ (០២ មិថុនា) នេះថា ជំនួបការទូត នៅក្នុងទម្រង់នៃកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីស ក្នុងខែនេះ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ «សង្រ្គាមដ៏ឃោរឃៅ» ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ មក។ នៅក្នុងសុន្ទរកថា និងសំណួរ-ចម្លើយក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ ឬហៅថា កិច្ចសន្ទនាសាំងគ្រីឡា នៅប្រទេសសិង្ហបុរី លោក ហ្ស៊េឡិនស្គី បាននិយាយថា ប្រទេស និងអង្គការចំនួន ១០៦ បានចុះហត្ថលេខាចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស ប៉ុន្តែបានបញ្ជាក់ថា លោកមានការខកចិត្តដែលមេដឹកនាំពិភពលោកមួយចំនួនមិនទាន់ផ្តល់ការគាំទ្ររបស់ពួកគេ ខណៈដែលរុស្ស៊ី កំពុងព្យាយាមបង្អាក់កិច្ចប្រឹងប្រែងសន្តិភាពនេះ។ លោកក៏បានថ្លែងអំណរគុណដល់ប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់ សម្រាប់ជំនួយយោធារបស់ពួកគេ ជាពិសេសប្រព័ន្ធការពារដែនអាកាស។ លោក ហ្ស៊េឡិនស្គី បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ជាមួយនឹងមីស៊ីលជិត ១០០ គ្រាប់ ដោយនិយាយថាការវាយប្រហារបែបនោះបានកើតឡើងរាប់រយដងមកហើយ ហើយថា «មិនមានប្រទេសណាមួយអាចដោះស្រាយរឿងនេះតែម្នាក់ឯងបានទេ»។…

  • ចិន៖ ក្ដីសង្ឈឹម នៃការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ កំពុងត្រូវបានបំផ្លាញ

    ចិន៖ ក្ដីសង្ឈឹម នៃការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ កំពុងត្រូវបានបំផ្លាញ

    រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បាននិយាយនៅថ្ងៃអាទិត្យ (០២ មិថុនា) នេះថា ការរំពឹងទុកនៃ «ការបង្រួបបង្រួម» ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ កំពុងត្រូវបាន «បំផ្លាញ» កាន់តែខ្លាំងឡើងដោយពួកផ្តាច់ខ្លួន និងកងកម្លាំងខាងក្រៅរបស់កោះតៃវ៉ាន់ ដោយសន្យាថា ចិននឹងធានាថាឯករាជ្យភាពតៃវ៉ាន់ មិនកើតឡើងឡើយ។ ប្រទេសចិន បានចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ ហើយកាលពីខែមុន បានរៀបចំហ្គេមសង្គ្រាមជុំវិញកោះនេះដោយកំហឹងក្រោយពិធីឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) កាលពីថ្ងៃទី២០ ឧសភា ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។ ថ្លែងនៅក្នុងសន្និសីទ កិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅប្រទេសសិង្ហបុរី លោក តុង បាននិយាយថា កោះតៃវ៉ាន់គឺជា «បញ្ហាស្នូល» សម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ កំពុងបន្តស្វែងរកការផ្ដាច់ខ្លួនជាបណ្តើរៗ ហើយងាកទៅរកការលុបបំបាត់អត្តសញ្ញាណចិន។ លោកបានចោទប្រកាន់មហាអំណាចបរទេសពីការជ្រៀតជ្រែកក្នុង «បញ្ហាក្នុងស្រុក» និង «ការពង្រឹងក្រុមផ្តាច់ខ្លួនតៃវ៉ាន់»។…

  • «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតលេខ១ លើពិភពលោកសម្រាប់ទស្សនាព្រះអាទិត្យរះ  យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ» ៕
  • ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនគណៈប្រតិភូទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ (XINHUA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ —  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោក Lyu Yansong និពន្ធនាយក ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ (Xinhua) នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
  • នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខមានសារៈសំខាន់សម្រាប់សន្តិភាព

    នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខមានសារៈសំខាន់សម្រាប់សន្តិភាព

    ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ ឬដែលគេហៅថាកិច្ចសន្ទនាសាំងត្រីឡានៅប្រទេស សិង្ហបុរីនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានប្រមុខការពារជាតិជាង ៥០ប្រទេសចូលរួមនោះ នាយ ឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ការកសាង កិច្ចសហប្រតិបត្តការសន្តិសុខគឺវាពិតជាមានសារៈសំខាន់បំផុតសម្រាប់សន្តិភាព នៃប្រទេសនីមួយៗនៅ លើសកលលោក។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា« ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខ មានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខការលើកកម្ពស់នូវយន្តការពហុភាគីនិយមដែលមានស្រាប់ ដូចជាកិច្ចសហ-ប្រតិបត្តិការកម្រិតតំបន់ ហើយដែលមានអាស៊ានជាស្នូលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ។ យើងគួរតែពង្រឹងនិងប្រើប្រាស់ចំណុចខ្លាំងរបស់អាស៊ានក្នុងការទាក់ទាញប្រទេសផ្សេងៗមកចូលរួមក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា ក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។ នៅក្នុងកិច្ចសន្ទនាជាប្រចាំឆ្នាំនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា អាស៊ាននៅតែជាវេទិកា នៃកិច្ចសន្ទនាឈានមុខគេសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយសារតែគោលការណ៍បើកចំហ បរិយាបន្ន និងតម្លាភាព ហើយក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាចង់ឃើញដៃគូអាស៊ានបន្តគាំទ្រនិងប្រកាន់ខ្ជាប់នូវមជ្ឈភាព និងឯកភាពអាស៊ាន។ នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា«ការបែកបាក់របស់អាស៊ាន នឹងនាំទៅរកផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែចំពោះសមាជិកអាស៊ានតែប៉ុណ្ណោះទេ វានឹងកើតចំពោះប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ»។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថាកម្ពុជាពិតជាមានមោទនភាពក្រៃលែងដែលបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការស្វែងរកសន្តិសុខ និងសន្តិភាពដ៏រឹមាំចាប់តាំងពីថ្ងៃដំបូងដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីពេលនោះមក កម្ពុជាក៏បានធ្វើការរួមចំណែកប្រកបដោយការស្ថាបនានិងសារៈសំខាន់ជាច្រើនដល់កិច្ចសហប្រតិបត្តិការរបស់អាស៊ានលើគ្រប់វិស័យ។…

  • លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ធ្វើសមាធិ និងវនយាត្រា ក្នុងបរិវេណអង្គរតូចលើកទី១   នៅព្រឹកថ្ងៃទី២ ខែមិថុនា ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងក្រុមការងារបានរៀបចំពិធី សមាធិ និងវនយាត្រា ក្នុងបរិវេណអង្គរតូចជាលើកទី១ ដើម្បីកៀរគរថវិការជួយដល់កុមារកម្ពុជាដោយមាននាក់ចូលរួមប្រមាណ ៧០នាក់។
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់

    ភ្នំពេញ÷ នារសៀលថ្ងៃទី១ ខែឧសភា ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សរុបប្រមាណ៦៥០នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាល និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ លោកជំទាវប្រធាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តចតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្លែងកោតសសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងជួយព្យាបាលជំងឺ ដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។ លោកជំទាវបន្តថាបើគ្មានលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ទេ ក៏មិនអាចទៅរួចក្នុងការកៀរគរកមូលនីធិជួយដល់មន្ទីរពេទ្យដែរ។ ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីពេលកន្លងទៅ។…

  • ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានរីករាយដែលឃើញភាពរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា

    ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានរីករាយដែលឃើញភាពរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា

    (ភ្នំពេញ÷ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមានចិត្តរីករាយដែលបានឃើញពីការអភិវឌ្ឍរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា ហើយបានទទួលស្គាល់ថា កុមារ នៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ នេះ នឹងទទួលបាននូវការអប់រំប្រកបដោយស្តង់ដារខ្ពស់ពីបរិវេណសាលា គ្រូបង្រៀន និងស្តង់ដារសាលារៀន។ ការថ្លែងបែបនេះខណះឯកឧត្តម Dominic Williamsនិង ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានឡើងថ្លែងសុន្ទរកថា ដែលបង្ហាញពីការទទួលស្គាល់និងការគាំទ្រពីរាជរដ្ឋាភិបាលអង់គ្លេសនិងកម្ពុជា សម្រាប់សាលា Shrewsbury ដែលជាសាលាក្នុង ចំណោមសាលាសាធារណៈ “ដ៏អស្ចារ្យ” ចំនួន៩ របស់ចក្រភពអង់គ្លេស ដែលបានប្រារព្ធទិវាបង្កើតដំបូងរបស់ពួកគេនៅលើវាល ស្មៅក្បែរបរិវេណសាលាថ្មីរបស់ខ្លួននៅ Morgan Em Maison រាជធានីភ្នំពេញ នៅវេលាថ្ងៃទី 1 ខែមិថុនា ឆ្នាំ ២០២៤នេះ។ ការប្រារព្វពិធីស្របនឹងថ្ងៃទិវាកុមារអន្តរជាតិផងនោះក៏មានបុគ្គលដែលមានឥទ្ធិពលមកពីវិស័យផ្សេងៗនៃសង្គមកម្ពុជា រួមទាំងមាតាបិតាសិស្សសរុបជាង 150 នាក់ បានចូលរួមអបអរសាទរដោយមានការសម្តែងរបស់ក្មេងៗ និងទស្សនាបរិវេណសាលាថ្មីដែលផ្តល់ការ អប់រំបឋមសិក្សា និងបឋមសិក្សា រួមនឹងការប្រគល់រង្វាន់ប្រចាំឆ្នាំលើកដំបូងរបស់សាលា…

  • សម្តេចធិបតី សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធាន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែង ……..

    សម្តេចធិបតី សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធាន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែង ……..

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី» ដែលរៀបចំឡើង ដោយសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការនី គ្រប់ទម្រង់​ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព​ គឺជាកត្តាចម្បងបំផុត ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលក្នុងនោះ សិល្បករក៏បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ដ៏ល្អផូរផង់របស់យើង ។ សិល្បករគ្រប់ទម្រង់ មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌…