Category: ព័ត៌មានជាតិ
-

-

ចិនព្រមានប្រឆាំងនឹង “ផ្នត់គំនិតសង្រ្គាមត្រជាក់”
ប៉េកាំង ៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅរក “ផ្នត់គំនិតសង្រ្គាមត្រជាក់” ហើយបានការពារពហុភាគីនិយម និង ពាណិជ្ជកម្មសេរី ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី Li មិនបាននិយាយចំៗដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយផ្ទាល់ទេ ប៉ុន្តែបានចាត់ទុកប្រទេសចិនជាអ្នកថែរក្សាការពារសណ្តាប់ធ្នាប់ពិភពលោក ខណៈកន្លងមក តួនាទីនេះជារបស់សហរដ្ឋអាមេរិកជាយូរមកហើយ។ លោក Li មានវ័យ ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។ ឯកតោភាគីនិយម និងផ្នត់គំនិតសង្រ្គាមត្រជាក់កំពុងកើតឡើងសាជាថ្មី។ លោកបន្ថែមថា ច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិដែលបានកសាងឡើងក្នុងរយៈពេល ៨០ឆ្នាំមកនេះ ស្ថិតក្រោមបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ហើយប្រព័ន្ធអន្តរជាតិដែលមានប្រសិទ្ធភាពត្រូវបានរំខានឥតឈប់ឈរ។ មនុស្សជាតិបានដើរដល់ផ្លូវបំបែកម្តងទៀត។ ទោះបីជាយ៉ាងណា នាយករដ្ឋមន្រ្តីចិនរូបនេះ នៅតែបង្ហាញសុទិដ្ឋិនិយមថា ប្រទេសចិនសង្ឃឹមថា នឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីលើកកម្ពស់ឧត្តមគតិរបស់អង្គការសហប្រជាជាតិ៕ ប្រភព ៖ CNA
-

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្តយើងទាំងអស់គ្នានៅជាមួយថ្នាក់ដឹកនាំ ជាពិសេស វីរកងទ័ពនៅជួរមុខ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាពិសេស ការបើកបាញ់ប្រហារសាជាថ្មីពីសំណាក់យោធាថៃមកលើទីតាំងយោធាកម្ពុជានារសៀលថ្ងៃទី២៧ កញ្ញា នេះថា ៖ ដូចប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតាមដានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។ ត្រង់ចំណុចនេះ ខ្ញុំសូមសម្តែងការព្រួយបារម្ភ ក៏ដូចជាក្តីសង្ឃឹមថា ‘ការបាញ់ប្រហារ’ ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។ ម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់ យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក សូមជួយថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងអស់គ្នា។ Like all Cambodians who are following the situation on the border tension between Cambodia and Thailand, I am quite…
-

អ្នកនាំពាក្យ៖ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កងទ័ពថៃបាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕
-

អ៊ីរ៉ង់ចាប់ដៃរុស្ស៊ីសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ ក្នុងតម្លៃ ២៥ ពាន់លានដុល្លារ
តេហេរ៉ង់ ៖ រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ទីតាំង នឹងលេចរូបរាងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ២៥ពាន់លានដុល្លារជាមួយសារជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី។ នៅពេលសាងសង់រួច រោងចក្រថាមពលនុយក្លេអ៊ែរទាំង ៤ទីតាំងនោះ ត្រូវបានរំពឹងថា នឹងអាចផលិតថាមពលអគ្គិសនីបានចំនួន ៥,០០០មេហ្គាវ៉ាត់។ ប្រទេសអ៊ីរ៉ង់ ដែលប្រឈមមុខនឹងកង្វះថាមពលធ្ងន់ធ្ងរនោះ បច្ចុប្បន្នមានរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់ គឺរោងចក្រ Bushehr ដែលសាងសង់ដោយរុស្ស៊ីនៅភាគខាងត្បូង ដែលបង្កើតថាមពលប្រហែល ១ជីហ្គាវ៉ាត់។ កិច្ចព្រមព្រៀងនេះ កើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានរំពឹងថា នឹងបោះឆ្នោតលើដំណោះស្រាយដែលគាំទ្រដោយចិន និងរុស្ស៊ី ក្នុងការពន្យារពេលអនុវត្តទណ្ឌកម្មអន្តរជាតិយ៉ាងហោចណាស់ ៦ខែទៀត។ គម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនេះ គឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតមួយរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ហើយអាចបង្កើនភាពតានតឹងបន្ថែមទៀតជាមួយប្រទេសលោកខាងលិច ដែលប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរមកហើយ។ ទោះបីជាយ៉ាងណា ប្រទេសអ៊ីរ៉ង់បានចេញមុខច្រានចោលច្រើនលើកច្រើនសារថា ខ្លួនគ្មានបំណងចង់បង្កើតអាវុធប្រល័យលោកទេ ហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ៕ ប្រភព ៖ Aljazeera
-

លោក Trump បញ្ជាឱ្យលក់ TikTok នៅអាមេរិក ក្នុងតម្លៃ ១៤ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីផែនការលក់ប្រតិបត្តិការនៅអាមេរិករបស់វេទិកាបណ្តាញសង្គម TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យសហរដ្ឋអាមេរិក ឬ អ្នកវិនិយោគិនទូទាំងពិភពលោក ដើម្បីឆ្លើយតបតាមដំណោះស្រាយតម្រូវការសន្តិសុខជាតិនៅក្នុងច្បាប់ឆ្នាំ ២០២៤។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia, លោកអនុប្រធានាធិបតីអាមេរិក JD Vance បាននិយាយថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនឹងទិញ TikTok ក្នុងតម្លៃប្រហែល ១៤ពាន់លានដុល្លារ ដែលនេះជាការកំណត់តម្លៃលើកម្មវិធីវីដេអូកម្សាន្តខ្លីៗដ៏ល្បីលំដាប់ពិភពលោកមួយនេះជាលើកដំបូង។ ទោះជាយ៉ាងណា លោកប្រធានាធិបតី Trump កាលពីថ្ងៃព្រហស្បតិ៍ បានពន្យារពេលការអនុវត្តច្បាប់ដែលហាមប្រាមកម្មវិធីនេះ លុះត្រាតែម្ចាស់គ្រប់គ្រងចិនយល់ព្រមលក់ TikTok រហូតដល់ថ្ងៃទី២០ ខែមករាឆ្នាំក្រោយ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងទិញយកវេទិកាបណ្តាញសង្គមពិភពលោកមួយនេះ ពីសំណាក់ជនជាតិអាមេរិក ក្រុមវិនិយោគិនអាមេរិក និង អ្នកផ្សេងទៀត ហើយឈ្នះការយល់ព្រមពីរដ្ឋាភិបាលចិន។ ការចេញផ្សាយបទបញ្ជាប្រតិបត្តិនេះ បានបង្ហាញថា លោកប្រធានាធិបតី Trump កំពុងជំរុញខ្លាំងលើការលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតជាច្រើនចាំបាច់ត្រូវបកស្រាយ រួមទាំងរបៀបដែលអង្គភាពអាមេរិកនឹងប្រើប្រាស់ទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ TikTok។ បទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី Trump…
-

រុស្ស៊ី ថា សង្គ្រាមនឹងផ្ទុះភ្លាម បើប្រទេសណាតូ ហ៊ានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួន
មូស្គូ ៖ លោក Aleksey Meshkov បេសកជនរបស់រុស្ស៊ី ប្រចាំនៅទីក្រុងប៉ារីស បានអះអាងថា សង្គ្រាមនឹងផ្ទុះឡើងភ្លាម ឲ្យតែប្រទេសណាតូ មួយណា ហ៊ានបាញ់យន្តហោះចម្បាំង របស់រុស្ស៊ី នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី២៥ ខែកញ្ញា។ ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីប្រទេស អេស្តូនី បានអះអាងថា យន្តហោះយោធារុស្ស៊ីបានរំលោភលើដែនអាកាសរបស់ខ្លួន ហើយ ប្រទេសប៉ូឡូញបានចោទប្រកាន់ថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីជាច្រើនគ្រឿង បានចូលទឹកដីរបស់ខ្លួន។ បើទោះបីជា រឿងទាំងនេះ ត្រូវបានទីក្រុងម៉ូស្គូ បដិសេធចោល ក៏ដោយ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីថ្ងៃអង្គារ បានថ្លែងគាំទ្រ ឲ្យមានការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ប្រសិនបើគិតថា បំពានដែនអាកាស របស់ប្លុកណាតូ។ ឆ្លើយតបនឹងរឿងនេះ លោក Meshkov បានប្រាប់ស្ថានីយវិទ្យុ RTL របស់ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ថា ទង្វើនេះ មានន័យថា ជាសង្គ្រាម ហើយ។ លោកក៏បានទទូចថា រដ្ឋសមាជិកណាតូ…
-

ស្ទង់មតិថ្មី ៖ យុវជនជប៉ុនជិតពាក់កណ្តាល មិនដែរផឹកស្រា
តូក្យូ ៖ ស្ទើរតែ៤៤ភាគរយ នៃជនជាតិជប៉ុន ក្នុងវ័យ២០ឆ្នាំ មិនដែរផឹកស្រា ហើយ ១៦ភាគរយ ផឹកតិចជាងម្តង ក្នុងមួយខែ នេះបើយោងតាមការស្ទង់មតិថ្មីមួយ របស់ក្រុមហ៊ុនប្រឹក្សាទីផ្សារ Mery Co ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ និងចុះផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មានព័ត៌មាន South China Moring Post នាពេលថ្មីៗនេះ។ របាយការណ៍រកឃើញថា មូលហេតុដែលនាំឲ្យពួកគេបោះបង់ស្រាចោល គឺ បណ្តាលមកពីទម្លាប់ នៃសម័យជំងឺរាតត្បាត, ការកើនឡើងថ្លៃស្រា និងការវិវត្ត នៃអាកប្បកិរិយា លើការងារ និង សុខុមាលភាព ជាដើម។ នៅពេលសួរថា ហេតុអ្វីបានជាពួកគេ ជៀសវាងគ្រឿងស្រវឹង? ៣៤ ភាគរយ នៃអ្នកឆ្លើយសំណួរ វ័យក្មេង នៅក្នុងការស្ទង់មតិ បាននិយាយថា ពួកគេមិនមានហេតុផលជាក់លាក់ នោះទេ។ ប្រហែល ២៤ភាគរយ បានលើកឡើងថា ផឹកស្រាមិនបាន ឬ បើផឹក មានបញ្ហាសុខភាពភ្លាម។ ២២.៦ ភាគរយ…
-

ប្រព័ន្ធផ្សព្វផ្សាយបារម្ភពីការសង្ខេបព័ត៌មានរបស់ AI នៅលើ Google កាន់តែរីករាលដាល
បរទេស ៖ ក្រុមអ្នកបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីការព្រួយបារម្ភ ចំពោះការសង្ខេបព័ត៌មានរបស់ AI ឬ AI Overviews កាន់តែរីករាលដាល នៅផ្នែកខាងលើ នៃ បណ្តាញសង្គម Google ដែលជាក្រុមហ៊ុនស្វែងរកទិន្នន័យដ៏ធំ នៅលើអ៊ីធឺណេត។ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅខែកញ្ញានេះ បានឲ្យដឹងថា ក្រុមហ៊ុនផ្សាយព័ត៌មានទាំងនោះ កំពុងភ័យខ្លួនថា អតិថិជនមិនចូលទៅមើលអត្ថបទពេញលេញ នៅលើគេហទំព័រកាសែត របស់ពួកគេ តែ អ្នកអានសប្បាយចិត្ត ជាមួយនឹងការសង្ខេបរឿង របស់បញ្ញាសិប្បនិម្មិត ហៅកាត់ AI ជាហេតុនាំឲ្យប៉ះពាល់ដល់ ប្រាក់ចំណូល ពីពាណិជ្ជកម្ម លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Felix Simon អ្នកស្រាវជ្រាវផ្នែក AI និងព័ត៌មាន នៅវិទ្យាស្ថាន Reuters សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យ Oxford មានប្រសាសន៍ថា ការព្រួយបារម្ភចម្បងមួយ ពីការសង្ខេបន័យ របស់ AI គឺ ងាយស្រួល និងមានឥទ្ធិពលសម្រាប់អ្នកអាន…
-

ចិនត្រៀមដាក់ដំណើរការនាវាផ្ទុកយន្តហោះខ្នាតយក្សទី៣ឆាប់ៗនេះ
ប៉េកាំង ៖ ប្រទេសចិននិយាយថា នាវាផ្ទុកយន្តហោះខ្នាតយក្សទី ៣ របស់ខ្លួន មានឈ្មោះថា Fujian ត្រូវបានរំពឹងថា នឹងចូលបម្រើការនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាផ្នែកមួយនៃការសាកល្បងបើកបរក្នុងដែនសមុទ្រ ដែលជាផ្លូវទឹកដ៏រសើបបំផុតចំនួនពីរ។ Fujian ដែលបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២២ គឺជានាវាផ្ទុកយន្តហោះដ៏ទំនើបបំផុត និង ជានាវាផ្ទុកយន្តហោះដំបូងគេរបស់ប្រទេសចិន ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult ជាឧបករណ៍ដែលអាចឱ្យយន្តហោះបង្កើនល្បឿន មុនពេលហោះចេញពីនាវា។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Zhang Xiaogang បាននិយាយថា បេសកកម្មរបស់នាវា Fujian នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ គឺមិនយូរឡើយ។ លោកថា ការសាកល្បងធ្វើនាវាចរណ៍ និង ការហ្វឹកហ្វឺនបញ្ជានាវាកំពុងដំណើរការដោយជោគជ័យស្របតាមផែនការ។ ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ ក៏បានរាយការណ៍ពីភាពជោគជ័យ នៃការហ្វឹកហ្វឺនហោះហើររបស់យន្តហោះនៅលើនាវា មានទាំងការហោះឡើង និង ការចុះចតដោយមានជំនួយពីប្រព័ន្ធ catapult ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង និងការព្រមានជាមុន ពិសេសការគ្រប់គ្រងយន្តហោះ។ គួរកត់សម្គាល់ ប្រទេសចិនមានបំណងបង្កើនសមត្ថភាពប្រតិបត្តិការដែនទឹករបស់ខ្លួន ដោយប្រើនាវាផ្ទុកយន្តហោះទី៣ Fujian រួមជាមួយនាវាផ្ទុកយន្តហោះទំនើបបំផុតចំនួន…