Category: ព័ត៌មានជាតិ
-

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ក្រោយថ្ងៃទី១ ខែតុលា ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC,ការងារគូសគំនូសចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។ គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ចំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង…
-

តួកគីទិញយន្តហោះ Boeing ជាង ២០០គ្រឿង
អង់ការ៉ា ៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី ដែលជាក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរបស់ប្រទេសតួកគី បានប្រកាសថា ខ្លួនទើបតែបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក ដើម្បីទិញយន្តហោះចំនួន ២២៥គ្រឿង។ ការប្រកាសនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជួបជាមួយមេដឹកនាំអាមេរិក លោក Donald Trump ហើយបានពិភាក្សាគ្នាពីកិច្ចព្រមព្រៀងទិញលក់យន្តហោះអំឡុងពេលនោះ។ តាមរយៈកិច្ចព្រមព្រៀងនេះ តួកគីបានបញ្ជាទិញយន្តហោះប៊ូអ៊ីង B787-9 Dreamliner ចំនួន ៧៥គ្រឿង និង B787-10 Dreamliner ចំនួន ៥០គ្រឿង ព្រមទាំង២៥គ្រឿងទៀតស្ថិតក្នុងការពិចារណា ហើយការចែកចាយយន្តហោះគ្រោងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៩ ដល់ឆ្នាំ ២០៣៤។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍តួកគីក៏បានឱ្យដឹងដែរថា ការចរចាជាមួយក្រុមហ៊ុន Rolls-Royce និង GE Aerospace នៅតែបន្ត ដើម្បីស្វែងរកការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ និងសេវាកម្មថែទាំយន្តហោះទាំងនោះ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍តួកគីក៏ទើបតែបានបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមហ៊ុន Boeing ជុំវិញការបញ្ជាទិញយន្តហោះ B737-8 MAX ចំនួន ១៥០គ្រឿង…
-

ស្លាប់ជិត ៤០នាក់ និង ៥០នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌា
ញូវដែលី ៖ យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ និងប្រហែល ៥១នាក់ទៀតរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់មួយ អំឡុងព្រឹត្តិការណ៍ជួបជុំមួយដែលធ្វើឡើងដោយតារាសម្តែង Vijay ដែលកំពុងធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោត។ នាយករដ្ឋមន្រ្តីរដ្ឋ Tamil Nadu លោក M.K. Stalin និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានបុរស ១៣នាក់ ស្រី ១៧នាក់ ក្មេងប្រុស ៤នាក់ និងក្មេងស្រី ៥នាក់ ខណៈមនុស្សរងរបួស ៥១នាក់ទៀត ក្នុងនោះមានបុរស ២៦នាក់ និងស្ត្រី ២៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ជុំវិញសោកនាដកម្មនេះ លោក Stalin បានប្រកាសថា រដ្ឋ Tamil Nadu នឹងបង្កើតគណៈកម្មការមួយដឹកនាំការស៊ើបអង្កេតគ្រោះថ្នាក់នេះ និងបញ្ជូនរបាយការណ៍ទៅកាន់រដ្ឋាភិបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ភ្លាមៗ លោកក៏បានប្រកាសផ្តល់ប្រាក់ ១៤,០០០ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់នេះផងដែរ។ លោក Vijay ជាតារាភាពយន្តរដ្ឋ Tamil Nadu មួយរូប ក្នុងចំនោមតារាសម្តែងដែលរកប្រាក់ចំណូលបានច្រើនបំផុតក្នុងរយៈពេល ៣ទស្សវត្សរ៍…
-

កូរ៉េខាងត្បូងទទូចឱ្យលោក Trump ដើរតួជា “អ្នកបង្កើតសន្តិភាព” ជាមួយកូរ៉េខាងជើង
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានស្នើឱ្យមេដឹកនាំអាមេរិក លោក Donald Trump ដើរតួក្លាយជា “អ្នកបង្កើតសន្តិភាព” និង ប្រើប្រាស់អំណាចរបស់គាត់ធ្វើឱ្យកូរ៉េខាងជើងយល់ព្រមចរចា និង កាត់បន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី Trump “បានស្វាគមន៍” ចំពោះសំណើរបស់លោកប្រធានាធិបតី Lee ហើយលោកថែមទាំងបានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើងម្តងទៀតផងដែរ។ លោក Cho បាននិយាយយ៉ាងដូច្នេះថា វានឹងក្លាយជារឿងដ៏អស្ចារ្យណាស់ប្រសិនបើមេដឹកនាំអាមេរិក-កូរ៉េខាងជើងជួបគ្នាម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញ ភ្លាមៗនៅមិនទាន់មានការឆ្លើយតបពីខាងសេតវិមាននៅឡើយទេ។ សូមរម្លឹកថា លោកប្រធានាធិបតី Trump និង លោក Kim Jong un បានជួបគ្នាមុខផ្ទាល់ចំនួនបីដងរួចមកហើយ ស្របពេលកូរ៉េខាងជើងកំពុងសាងសង់ឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដែលលោក Kim ចាត់ទុកជាគន្លឹះសម្រាប់សន្តិសុខរបស់ប្រទេសខ្លួន។ ក្នុងនោះមានកិច្ចប្រជុំកំពូលចំនួនពីរនៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ឆ្នាំ ២០១៨ និង នៅប្រទេសវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០១៩…
-

សិង្ហបុរីរិះគន់ធ្ងន់ៗថា ភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តារដ្ឋតូចៗ
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន បានរិះគន់ធ្ងន់ៗមិនសំចៃមាត់ថា ភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិ នឹងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់បណ្តារដ្ឋតូចៗ រួមទាំងប្រទេសសិង្ហបុរីផ្ទាល់។ លោក បាឡាគ្រីស្នាន បានសង្កត់ធ្ងន់ថា នៅពេលដែលជម្លោះប្រដាប់អាវុធ និង ភាពតានតឹងពាណិជ្ជកម្ម ពិសេសការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ ក្លាយជារបៀបវារៈកំពូលរបស់ពិភពលោកនោះ លោកបានចោទសួរថាតើប្រទេសតូចតាចអាចពឹងផ្អែកលើច្បាប់អន្តរជាតិបានទេ។ ឆ្លើយតបបញ្ហាក្តៅគគុកទាំងនេះ ប្រមុខការទូតសិង្ហបុរីរូបនេះ បានអះអាងថា ការកែទម្រង់អង្គការសហប្រជាជាតិ គឺជារឿងចាំបាច់ ដើម្បីការពារស្ថាប័នពិភពលោកមួយនេះឱ្យមានប្រសិទ្ធភាព ដោយលោកបានអំពាវនាវឱ្យស្ថាប័ននេះ ត្រួតពិនិត្យឡើងវិញនូវសិទ្ធិប្រើប្រាស់អំណាចវេតូដោយសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខយូអិន។ លោក បាឡាគ្រីស្នាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី អំឡុងពេលបិទមហាសន្តិបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅថ្ងៃអាទិត្យនេះថា បើទោះបីជាមានភាពតានតឹង និង ការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិនៅតែជាវេទិកាតែមួយគត់ ដែលអ្នកគ្រប់គ្នាគួរតែមានវត្តមាន។ លោកថា ពីព្រោះសិង្ហបុរីជឿជាក់ថា ប្រព័ន្ធពហុភាគី និង ច្បាប់អន្តរជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅតែជាមធ្យោបាយដ៏ល្អបំផុត ពិសេសសម្រាប់រដ្ឋតូចៗ ដើម្បីថែរក្សាសន្តិភាព និង វិបុលភាពពិភពលោក៕ ប្រភព ៖ The Strait Times
-

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បោះឆ្នោតដកបម្រាមពីរុស្ស៊ី និងប៊ែលឡារុស
(បរទេស)៖ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បានបោះឆ្នោតដកបម្រាម ចំពោះអត្តពលិករុស្ស៊ី និងប៊ែលឡារុស។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបទាំងពីរខាងលើនេះ ត្រូវបានរងបម្រាមពី IPC បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសក្បែរខាងគ្នាគឺ អ៊ុយក្រែន ចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មក នៅពេលដែលប៊ែលឡារុស ក៏ជាអ្នកជួយជ្រោមជ្រែងរដ្ឋបាលរបស់លោក ពូទីន ផងដែរ។ ក៏ប៉ុន្តែគ្រប់អត្តពលិកនៃប្រទេសរុស្ស៊ី និងប៊ែលឡារុស អាចចូលរួមប្រកួតប្រជែងមេដាយលើឆាកអន្តរជាតិបានដដែល ដោយស្ថិតក្រោមឆ័ត្រអព្យាក្រឹត្យ បន្ទាប់ពីបម្រាមត្រូវបានដាក់ចេញជាផ្លូវការតែម្តងគិតចាប់តាំងពីឆ្នាំ២០២៣ មក។ ក្រោយពីការបោះឆ្នោតដែលត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ ក្នុងសមាជប្រចាំឆ្នាំរបស់ IPC គ្រាដែលរុស្ស៊ី និងប៊ែលឡារុស នៅតែជាសមាជិកពេញសិទ្ធិរបស់ IPC ដដែល ដោយទទួលបានការបោះឆ្នោតដកបម្រាមវិញ។ នេះមានន័យថា អត្តពលិកគ្រប់កម្រិតរបស់ពួកគេអាចចូលរួមក្នុងកម្មវិធីអន្តរជាតិនានាបានវិញហើយ ក្រោមទង់ជាតិផ្លូវការរបស់ពួកគេ ពោលគឺនៅ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា នៅឯទីក្រុង Milano Cortina ប្រទេសអ៉ីតាលីនាអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ទន្ទឹមគ្នានោះដែរ គណៈកម្មាធិការជនពិការរុស្ស៊ី ក៏បានសាទរចំពោះការបោះឆ្នោតលើកលែងទណ្ឌកម្ម និងបានឱ្យដឹងផងថា «វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ»៕
-

លោក ត្រាំ ទាមទារឱ្យ Microsoft បណ្តេញលោកស្រី Lisa Monaco ដោយចាត់ទុកជា «មេគំរាមកំហែងសន្តិសុខជាតិ»
(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារយ៉ាងដាច់អហង្ការឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បញ្ចប់ការងាររបស់ប្រធានកិច្ចការសកល លោកស្រី Lisa Monaco ជាបន្ទាន់។ លោកស្រី Monaco គឺជាអតីតមន្ត្រីជាន់ខ្ពស់ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីពីររូប គឺលោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ការទាមទារនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ដើម្បីសងសឹកលើអ្នកដែលលោកយល់ថាជា «សត្រូវនយោបាយ» ខណៈដែលហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអតីតនាយក FBI លោក James Comey ត្រូវបានចោទប្រកាន់។ លោក ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Truth Social របស់លោកដើម្បីប្រតិកម្ម ដោយលើកឡើងត្រង់ៗថា លោកស្រី Monaco គឺជា៖«ការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ជាពិសេសដោយសារតែកិច្ចសន្យាធំៗដែលក្រុមហ៊ុន Microsoft មានជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។ លោកបានសង្កត់ធ្ងន់ពីជំហររបស់លោកថា៖ «ខ្ញុំយល់ឃើញថា ក្រុមហ៊ុន Microsoft…
-

អ៊ុយក្រែទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសពីអ៊ីស្រាអែល
កៀវ ៖ ប្រទេសអ៊ុយក្រែនប្រកាសទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកពីប្រទេសអ៊ីស្រាអែលកាលពីមួយខែមុន ហើយរំពឹងថា ពីរគ្រឿងបន្ថែមទៀតនឹងដឹកមកដល់ក្នុងពេលប៉ុន្មានខែខាងមុខទៀត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកកាសែតអំឡុងសន្និសិទសារព័ត៌មានមួយថា ប្រព័ន្ធមីស៊ីល Patriot របស់អ៊ីស្រាអែលកំពុងដំណើរការក្នុងប្រទេសអ៊ុយក្រែន។ វាបានដំណើរការអស់រយៈពេលមួយខែហើយ… ហើយយើងនឹងទទួលបានប្រព័ន្ធ Patriot ចំនួនពីរទៀតនៅរដូវស្លឹកឈើជ្រុះ។ Patriot គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស។ ប្រព័ន្ធមីស៊ីលនេះត្រូវបានគេដាក់ពង្រាយលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង អាចបាញ់លើគោលដៅយន្តហោះ បាញ់ស្ទាក់ប្រឆាំងមីស៊ីលបញ្ជាទិស និង ទប់ស្កាត់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី។ ប្រព័ន្ធមីស៊ីល Patriot នីមួយៗរួមមានអាវុធបំពាក់រួចស្រេចដាក់លើរថយន្ត យោធា ជាមួយនឹងកាណុងបាញ់មីស៊ីលចំនួន៨ ដែលអាចផ្ទុកកាំជ្រួចសម្រាប់បាញ់ស្កាត់ចំនួន ៤គ្រាប់, មានបំពាក់នូវប្រព័ន្ធរ៉ាដាលើដី, ស្ថានីយ៍បញ្ជាមួយនិងម៉ាស៊ីនភ្លើងមួយថែមទៀត។ ទោះបីជាយ៉ាងណា អាវុធ Patriot តែមួយមិនអាចការពារដល់ក្រុងកៀវទាំងមូលនោះបានឡើយ។ អ៊ុយក្រែនកំពុងព្យាយាមពង្រឹងការការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់ការវាយប្រហារជាប្រចាំថ្ងៃដោយយន្តហោះដ្រូន និង មីស៊ីលរបស់រុស្ស៊ី ជាពិសេសនៅមុនរដូវរងា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់កំដៅដល់ប្រជាជន ដែលវាជាគោលដៅចម្បងនៃការវាយលុករបស់រុស្ស៊ី៕ ប្រភព ៖ AFP
-

ថៃស្លាប់ ៧នាក់ និង ២៦ម៉ឺននាក់រងផលប៉ះពាល់ដោយសារទឹកជំនន់រដូវមូសុង
បាងកក ៖ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ចំនួនអ្នកស្លាប់នៅថៃដោយសារទឹកជំនន់បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានកើនឡើងចំនួន ៧នាក់ និង មនុស្សជាង ២៦០.០០០នាក់នៅទូទាំងខេត្តមួយចំនួនតាមដងទន្លេ ចៅប្រាយ៉ា បានរងផលប៉ះពាល់ក្នុងសប្តាហ៍នេះ ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ ទោះបីជាមិនរងគ្រោះដោយសារព្យុះត្រូពិក Bualoi ដែលបានវាយប្រហារហ្វីលីពីននៅសប្តាហ៍នេះក៏ដោយ ប៉ុន្តែនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងជាប្រចាំ ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស បាននាំឲ្យអាកាសធាតុអាក្រក់ធ្ងន់ធ្ងរកាន់តែកើនឡើង ដោយធ្វើឲ្យស្ថានភាពកាន់តែមិនអាចទាយទុកជាមុនបាន។ ជាក់ស្តែង នៅភាគខាងជើងប្រទេសថៃ កាលពីខែសីហា មនុស្ស ៥នាក់បានស្លាប់ និង ១៥នាក់ទៀតរងរបួស អំឡុងពេលមានហេតុការណ៍បាក់ដី និង ទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Kajiki។ សូមរម្លឹកថា ក្នុងឆ្នាំ ២០១១ ទឹកជំនន់នៅទូទាំងប្រទេសថៃ បានសម្លាប់មនុស្សជាង ៥០០នាក់ និង បង្កការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនអស់រាប់លានខ្នង ៕ ប្រភព ៖ The Strait Times
-
