មន្ទីរពេទ្យនៅប្រទេសប៉ូឡូញ ត្រូវបានផាកពិន័យ ពីបទមិនទទួលការរម្លូតកូនដោយស្របច្បាប់

អាជ្ញាធរប្រទេសប៉ូឡូញ បានផាកពិន័យមន្ទីរពេទ្យមួយកន្លែង មិនព្រមទទួលយកការរម្លូតកូនឲ្យស្ត្រីមានគត៌ម្នាក់ ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់នាង។

រដ្ឋាភិបាលជាតិនិយមរបស់ប្រទេសនេះ បានដាក់ចេញបម្រាមហាមឃាត់ស្ទើរតែទាំងស្រុង លើការរម្លូតកូននៅឆ្នាំ២០២១។ វាត្រូវបានអនុញ្ញាត តែនៅក្នុងករណីនៃការចាប់រំលោភតែប៉ុណ្ណោះ ឬគ្រោះថ្នាក់គំរាមកំហែងដល់សុខភាពឬជីវិតរបស់ស្ត្រី ប៉ុន្តែទោះជាយ៉ាងណា ក្រោយមក ក្រុមគ្រូពេទ្យ នៅតែអាចបដិសេធ មិនអនុវត្តវាដោយហេតុផលសីលធម៌។

បញ្ហានេះ បានធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០២៣ សិទ្ធិស្ត្រី ស្ថិតនៅជួរមុខ និងជាចំណុចកណ្តាល នៅក្នុងយុទ្ធនាការបោះឆ្នោត ដែលត្រូវបានណែនាំនៅក្នុងរដ្ឋាភិបាលចម្រុះគាំទ្រអឺរ៉ុប។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានដាក់ចេញបទប្បញ្ញត្តិមួយដើម្បីដាក់ពិន័យជាសាធារណៈ លើមជ្ឈមណ្ឌលវេជ្ជសាស្ត្រត្រូវបានផ្តល់មូលនិធិ ដែលបដិសេធនីតិវិធីស្របច្បាប់។

នៅមូលនិធិសម្រាប់ស្ត្រី និងផែនការគ្រួសារ នៅក្នុងទីក្រុងវ៉ាសាវី ប្រទេសប៉ូឡូញ លោកស្រី វេជ្ជបណ្ឌិត អាន់តូនីណា ឡេវ៉ានដូស្កា(Antonina Lewandowska) ពន្យល់ពីអ្វីដែលបានកើតឡើង ក្នុងករណីនេះ ចំពោះស្ត្រីអាយុ៤១ឆ្នាំម្នាក់ ដែលមានគត៌ ១៤ សប្តាហ៍។

ស្ត្រីនោះ បានបង្ហាញលិខិតបញ្ជាក់ពីគ្រូពេទ្យវិកលចរិត ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការបន្តមានឲ្យមានគត៌ គឺជាការគំរាមកំហែងដល់សុខភាព ឬអាយុជីវិត ហើយនេះជាមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីបញ្ចប់ការឲ្យមានគត៌។ មន្ទីរពេទ្យ បានស្នើសុំឯកសារបន្ថែមទៀត ហើយទីបំផុត បានបដិសេធមិនទទួលយការម្លូតកូន។ យោងតាមស្ថាប័នមូលនិធិសុខភាពជាតិរបស់ប្រទេសប៉ូឡូញដែលបានផាកពិន័យមន្ទីរពេទ្យជិត ១៣៧.០០០ ដុល្លារ បានឲ្យដឹងថា នោះគឺជារឿងខុសច្បាប់។