ដែកថែប និងអាលុយមីញ៉ូម ដោយបង្កើនសង្គ្រាមពាណិជ្ជកម្មដែលបានសន្យាជាយូរមកហើយ ក្នុងចំណាត់ការមួយដែលទំនងជានឹងផ្គាប់ចិត្តក្រុមហ៊ុនផលិតដែកថែបក្នុងស្រុក ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តដូចជាកាណាដា និងម៉ិកស៊ិក។
ប្រធានាធិបតីមកគណបក្សសាធារណរដ្ឋរូបនេះ បានបង្ហាញពីគោលនយោបាយកាលពីថ្ងៃអាទិត្យនៅលើយន្តហោះ Air Force One ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា Super Bowl ក្នុងរដ្ឋ ល្វីស៊ីណា(Louisiana) ។
មុនពេលរូបលោកបានចុះហត្ថលេខាលើក្រឹត្យដាក់ចេញវិធានការនេះ ទីផ្សារភាគហ៊ុនសកលបានហក់ឡើងខណៈក្រុមអ្នកជំនួញដែលមានភាពនឿយហត់នឹងសង្រ្គាមដំឡើងពន្ធហាក់ដូចជាទម្លាក់ចោលភាពខ្វល់ខ្វាយខ្លះចំពោះផែនការរបស់លោកTrump ។
លោក Trump បាននិយាយនៅក្នុងការិយាល័យប្រធានាធិបតី Oval Office ថា ថ្ងៃនេះលោកកំពុងបញ្ជាក់ការដំឡើងពន្ធរបស់លោកលើដែកថែប និងអាលុយមីញ៉ូម។ពន្ធនេះមានចំនួន២៥%ដោយគ្មានករណីលើកលែងសម្រាប់ប្រទេសណាមួយឡើយ។
លោកក៏បានបង្ហើបផងដែរថា លោកនឹងសម្លឹងមើលការដំឡើងពន្ធបន្ថែមទៀត លើរថយន្ត ឱសថ និងបន្ទះឈីបកុំព្យូទ័រ។
យោងតាមទិន្នន័យពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ប្រទេសកាណាដា និងម៉ិកស៊ិក ដែលលោក Trump បានគំរាមដំឡើងពន្ធរួចហើយនោះ គឺជាអ្នកនាំចូលដែកថែបដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក ។ ប្រទេសប្រេស៊ីល និងកូរ៉េខាងត្បូង ក៏ជាអ្នកផ្គត់ផ្គង់ដែកថែបដ៏ធំផងដែរ៕
Leave a Reply