បរទេស៖ លោក នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល Netanyahu បានអះអាងថា អ៊ីស្រាអែល «មានការសម្របសម្រួលយ៉ាងល្អ» ជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលយុទ្ធនាការ វាយប្រហារ លើអ៊ីរ៉ង់។ ជាការអះអាង បើទោះបីជាអាមេរិកធ្លាប់ប្រកែកថា មិនពាក់ព័ន្ធ ក័ដោយ។
អំឡុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍ស្តីពីយុទ្ធនាការយោធា ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា «យើងនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ហើយយើងមានការសម្របសម្រួលយ៉ាងល្អ ជាមួយសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រោយពេលការចរចាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយអាមេរិក ហាក់មិនមានលទ្ធផល ហើយទាំងអ៊ីស្រាអែល និងអាមេរិក ធ្លាប់បានព្រមានថា ដល់បន្ទាត់ក្រហមហើយ។
យ៉ាងណាមិញ សហរដ្ឋអាមេរិក ក៏ដូចជា លោកប្រធានាធិបតី Donald Trump បានអះអាងថា អាមេរិកមិនពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃសុក្រ សប្តាហ៍មុននោះទេ។ តែ លោក Trump ទើបបានប្រាប់ឲ្យប្រជាជនអ៊ីរ៉ង់ ក្នុងរដ្ឋធានី តេហេរ៉ង់ គួរភៀសខ្លួនចេញបន្ទាន់ ដោយគេដឹងថា មានមនុស្សរស់នៅ ជិត១០លាននាក់ នៅក្នុងទីក្រុងមួយនេះ៕
ប្រភពពី AFP
Leave a Reply