ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ

ទំព័រដើម
One-Minute
កិច្ចការបរទេស
ព័ត៌មានទូទៅ
កម្ពុជាមាតុភូមិខ្ញុំ
វីដេអូ
Politico 360
សច្ចធម៌ប្រវត្តិសាស្ត្រ
ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ
នយោបាយ
ព័ត៌មាន
2 នាទីមុន
អត្ថបទដោយ៖
ង៉ាន់ ទិត្យ

(ព្រះសីហនុ)៖ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញ សំណល់ រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិ​ខិត​ស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែ​តម្រូវ​តាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុម​ហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោក មេឃុំ ទឹកថ្លា លោកមេឃុំសាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។

សូមបញ្ជាក់ថាក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និង​ក្រុម​ហ៊ុន Cambodian Noble Taste Food Co., Ltd ត្រូវផ្អាកដំណើការ​ផលិតកម្មទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់ទទួលបានកា​រអនុញ្ញាតពី​ក្រសួង​បរិស្ថាន ដោយមូលហេតុក្រុមហ៊ុនមិនបានអនុវត្តតាមច្បាប់ ក្នុងនោះមាត្រ១៥៦ មាត្រា២៨៧ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៤ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រ១១ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ ឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹកសាធារណៈ និងសេចក្តីជូនដំណឹងរបស់ទីស្តីការ​គណៈរដ្ឋមន្រ្តី លេខ៥៩០ សជណ.ដប ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ និងយោង​តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានត្រូវផ្អាកសកម្មភាព​ផលិត​កម្មរបស់ក្រុមហ៊ុន រហូតដល់មានការ​កែតម្រូវតាមច្បាប់ និងគោលការណ៍​ដែលមាន​ជាធរមាន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបាន​លកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន​នឹងមាន​ចំណាត់​ការបិទក្រុមហ៊ុនតាមច្បាប់និងគោលការណ៍ជាធរមាន៕