ប្រធានាធិបតីអ៊ីរ៉ង់ចោទអ៊ីស្រាអែលប៉ុនប៉ងធ្វើឃាតខ្លួន

តេហេរ៉ង់ ៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលប៉ុនប៉ងធ្វើឃាតរូបលោក ក្នុងអំឡុងពេលផ្ទុះសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមុន។

ឆ្លើយតបសំណួររបស់អ្នកកាសែតជើងចាស់អាមេរិក លោក Tucker Carlson ថាតើគាត់ជឿថា អ៊ីស្រាអែលបានព្យាយាមសម្លាប់គាត់ដែរឬទេ? លោកប្រធានាធិបតី Pezeshkian បាននិយាយថា បាទ… អ៊ីស្រាអែលពិតជាបានព្យាយាមធ្វើឃាតលោក ប៉ុន្តែពួកគេបានបរាជ័យ។

លោកប្រធានាធិបតី Pezeshkian បន្ថែមថា ខ្ញុំកំពុងនៅក្នុងកិច្ចប្រជុំមួយ… ពួកគេបានព្យាយាមទម្លាក់គ្រាប់បែកលើទីតាំងដែលយើងកំពុងរៀបចំកិច្ចប្រជុំនោះ។ លោកថា ចំពោះរឿងនេះ អាមេរិកមិនមែនជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោកទេ វាគឺជាការសម្រេចចិត្តរបស់អ៊ីស្រាអែលខ្លួនឯងផ្ទាល់។

ការអះអាងបែបនេះរបស់លោកប្រធានាធិបតី Pezeshkian កើតឡើងតិចជាងមួយខែបន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅថ្ងៃទី១៣ ខែមិថុនា ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធាកំពូលៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាច្រើន។

ហើយសង្រ្គាមរយៈពេល១២ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនេះ អាមេរិកក៏បានលូកដៃចូលដោយផ្ទាល់ផងដែរ ដោយបានបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង មានដូចជា Fordo, Isfahan និង Natanz។ ក្រោយមក ក៏មក៏មានបទឈប់បាញ់រវាង អ៊ីរ៉ង់ និនិងអ៊ីស្រាអែលចាប់ តាំង ពី ថ្ងៃ ទី២៤ ខែមិថុនា៕