បរទេស ៖ លោក Macron កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមានការជំរុញយ៉ាងច្រើន ដល់ការចំណាយលើវិស័យការពារជាតិ របស់ប្រទេសបារាំង។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យ ការចំណាយលើវិស័យការពារជាតិរបស់បារាំង ត្រូវបានជំរុញយ៉ាងខ្លាំង ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដោយនិយាយថា អឺរ៉ុបប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងឡើង។
លោក Macron និយាយថា ថវិកាការពារជាតិរបស់បារាំង គួរតែកើនឡើងចំនួន ៣.៥ពាន់លានអឺរ៉ូ ឬ ៤.១ពាន់លានដុល្លារ នៅឆ្នាំ២០២៦ ហើយ បន្ទាប់មក ៣ ពាន់លានអឺរ៉ូ បន្ថែមទៀត នៅឆ្នាំ២០២៧។
លោក Macron បានសំដៅទៅលើ «ភាពអចិន្ត្រៃយ៍ នៃការគំរាមកំហែង របស់រុស្ស៊ី» នៅព្រំដែនអឺរ៉ុប។ លោក Macron បាននិយាយថា «មិនដែលមានបញ្ហាសន្តិភាព នៅលើទ្វីបរបស់យើង ស្ថិតលើកម្រិត បែបនេះទេ យើងត្រូវសម្រេចចិត្ត នៅពេលនេះ»។
លោកបានបន្ថែមថា «ប្រទេសបារាំង បានប្រឈមមុខនឹងបញ្ហានៃជោគវាសនា របស់ជាតិ»៕
ប្រភពពី AFP
Leave a Reply