លោក ត្រាំ នឹងជួបលោកពូទីន តែ ស្នើមេដឹកនាំរុស្ស៊ី កុំឲ្យជួប លោក ហ្សេលេនស្គី មុន

អាមេរិក ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយ កាលពីថ្ងៃទី៧ ខែសីហា ថា លោកនឹងជួប លោក Putin តែ មេដឹកនាំរុស្ស៊ី រូបនេះ មិនចាំបាច់ជួប លោក ហ្សេលេនស្គី ជាមុនទេ។

នៅពេលត្រូវបានចោទសួរ ដោយអ្នកសារព័ត៌មាន នៅក្នុងការិយាល័យ រាងពងក្រពើ ថាតើ លោក Putin ត្រូវបានតម្រូវឱ្យជួប លោក Zelensky ជាមុន ឬ អត់នោះ លោក Trump បានឆ្លើយយ៉ាងសាមញ្ញថា «ទេ គាត់មិនធ្វើបែបនេះទេ»។ លោក បានបន្ថែមថា «ពួកគេចង់ជួបជាមួយខ្ញុំ ហើយខ្ញុំ នឹងធ្វើអ្វី ដែលខ្ញុំអាចធ្វើបាន ដើម្បីបញ្ឈប់ ការសម្លាប់គ្នា បន្តទៀត»។

ការកត់សម្គាល់នេះ ផ្ទុយទៅនឹងរបាយការណ៍ មុនៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ដែលដកស្រង់សម្តី មន្ត្រីសេតវិមាន ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា កិច្ចប្រជុំ ពូទីន-ហ្សេលេនស្គី គឺជាតម្រូវការជាមុន សម្រាប់កិច្ចប្រជុំកំពូលផ្ទាល់ខ្លួន របស់លោក Trump ជាមួយសមភាគីរុស្ស៊ី។

ជាការកត់សម្គាល់ មួយថ្ងៃមុននេះ លោក Trump បាននិយាយថា ជំនួបទល់មុខគ្នាជាមួយ លោក Putin អាចកើតឡើង “ក្នុងពេលឆាប់ៗនេះ” បន្ទាប់ពីបេសកជនអាមេរិក លោក Steve Witkoff បានជួបមេដឹកនាំរុស្ស៊ី នៅទីក្រុងមូស្គូ។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានព្យាយាម បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ ថ្មីៗនេះ លោក បានបង្កើនសម្ពាធ លើប្រទេសរុស្ស៊ី ដោយបានចេញ ពេលផុតកំណត់ ត្រឹមថ្ងៃសុក្រនេះ សម្រាប់ទីក្រុងម៉ូស្គូ ដើម្បីឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ បើមិនដូច្នេះទេ ប្រឈមមុខនឹងការការដាក់ទណ្ឌកម្ម បន្ថែម៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *