Trump ព្រមាន Putin ចាំមើលរឿងអ្វីកើតឡើង

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានផ្តាំ ទៅលោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថា រងចាំមើលអ្វី នឹងកើតឡើង ប្រសិនបើលោកមិនសប្បាយចិត្ត នឹងការឆ្លើយតប របស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះ ហើយនោះ។

មេដឹកនាំទីក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា បានព្រមានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ប្រសិនបើ បរាជ័យ ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាព អ៊ុយក្រែន។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន បែបនេះ នៅក្នុងការិយាល័យ Oval អំឡុងពេលជួបប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ។

លោក ត្រាំ បានអះអាងថា «ខ្ញុំគ្មានសារ ទៅកាន់ប្រធានាធិបតី ពូទីន ទេ គាត់ដឹងពីកន្លែង ដែលខ្ញុំឈរ ហើយ គាត់នឹងធ្វើការសម្រេចចិត្ត តាមមធ្យោបាយមួយ ឬ ផ្សេងទៀត…ទោះជាការសម្រេចចិត្តរបស់គាត់ ជាអ្វីក៏ដោយ យើងនឹងសប្បាយចិត្ត ឬ មិនសប្បាយចិត្ត។ ហើយប្រសិនបើយើង មិនសប្បាយចិត្តអំពីវា អ្នកនឹងឃើញ រឿងកើតឡើង»។

ជាការកត់សម្គាល់ កិច្ចខិតខំប្រឹងប្រែងការទូត របស់ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាព ហាក់ដូចជា ជាប់គាំង។ លោក ពូទីន បានបង្ហាញពីទំនោរតិចតួច ក្នុងការយល់ព្រម ចំពោះកិច្ចប្រជុំពីរផ្លូវ ដែលលោក Trump បាននិយាយថា លោកកំពុងរៀបចំ ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ លោក Trump នៅតែមិនច្បាស់លាស់ អំពីអ្វីដែលលោកនឹងត្រូវធ្វើ ប្រសិនបើ លោក Putin ខកខាន ក្នុងការលេងបាល់ ដោយលោកចង់សំដៅលើការដឹកនាំកិច្ចចរចាបញ្ចប់សង្គ្រាម របស់លោកត្រាំ។

គួរបញ្ជាដែរថា លោក Trump គ្រោងនឹងនិយាយទៅកាន់ មេដឹកនាំអ៊ុយក្រែន លោក Zelensky និង បណ្តាមេដឹកនាំអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ៕

ប្រភពពី AFP