ស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែង ឃាត់ខ្លួនមនុស្សជាង ១០០នាក់

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​នគបាល​ជំនាញ​ចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំ​យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កម្លាំងនគរបាលព្រហ្មទណ្ឌ សហករជាមួយ​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប​ទីតាំងក្លឹប​មួយ​កន្លែង​ដែល​មាន​យីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅវេលាម៉ោង០១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤ បានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នង​ការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ បាន​ដឹកនាំឆ្មក់​បង្ក្រាប​ចុះទីតាំង​ក្លឹប​នេះនឹ​ង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០០​នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញ​ចូល​នៅ​ទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។ ដោយទីតាំងក្លឹប GTនោះ មាន​ការ​ពាក់ព័ន្ធ​នឹង​សារធាតុញៀន​ផងដែរ។

ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនប​រទេស​​​ជា​ច្រើននាក់ និង​វត្ថុតាង​មួយ​ចំនួននាំ​យក​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្ត​ទុក​ដាក់​បោស​សម្អាត​ពី​បញ្ហាគ្រឿងញៀន ជួយដូរមនុស្សជាដើម នៅតាមបណ្ដាទីតាំងក្លឹប ខារ៉ាអូខេ .ល. ដោយ​ទុ​ករយៈពេលមួយសប្ដាហ៍ ដើម្បីចាត់ការរឿងទាំងនេះ៕ អត្ថបទ៖ កុម្ភះ