សម្តេច ម៉ែន សំអន ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភ​គោល​នយោបាយ​ជូនដល់យោធិន​សោធននិវត្តន៍គណៈយុទ្ធមិត្ត ​ចំនួន ៦៦៧នាក់

កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានកិតិ្តយស គណៈយុទ្ធមិត្ត​បម្រើ​ទ័ព​ឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល និងបើកប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ​មួយ​លើកដំបូងជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្ត មកពី១៨​ រាជធានី-ខេត្ត សរុបមានចំនួន ៦៦៧នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។

តាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង ទទួល​បន្ទុក​ការងារគោលនយោបាយ ក្រសួងការពារជាតិ និងជាប្រធាន​អនុ​គណៈ​កម្មការ​គោល​នយោបាយ​។

អំពីវឌ្ឍនភាពការងារដោះស្រាយគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ នាពេល​កន្លង​មក​​ដោ​យ​បានផ្ទេរចេញនៅចំនួនយោធិនពលី-មរណះ ពិការ និងសោធននិវត្តន៏ ដើម្បីអោយស្ថិត នៅ​ក្រោម​ការគ្រប់គ្រង និងទទួលគោលរបបបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​។ ដោយឡែកការបើកប្រាក់ឧបត្ថម្ភគោលនយោបាយនៅពេលនេះ គឺអនុវត្ត តាម​ព្រះរាជ​ក្រម​លេខ​០៧ ,អនុក្រិត្យលេខ១១៥ .អនុក្រិត្យលេខ១០១ និងប្រកាសលេខ០៥៦ ស្តីពីយោធិន​សោធន​និវត្តន៍ ត្រូវទទួលបានប្រាក់ឧប្ថម្ភគោលនយោបាយមួយលើកដំបូងស្មើ ៨ខែ នៃប្រាក់​បៀវត្ស​មូលដ្ឋានចុងក្រោយ បូករួមទាំងប្រាក់ប្រុងប្រៀបជីវភាពរស់នៅចំនួន ២០៦០០០​រៀល តាម​ប្រកាស​អន្តរក្រសួងលេខ១៣០។

ឯកឧត្តមបានបន្តទៀតថា ចំពោះការឧបត្ថម្ភប្រាក់គោលនយោបាយដែលត្រូវបើកនៅពេលនេះ គឺ​ជា​ការ​តបស្នង ពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានកិតិ្តយស គណៈ​យុទ្ធមិត្ត​បម្រើទ័ពឆ្នាំ១៩៧៨ ក៏ជាប្រមុខរាជរដ្ឋាភិបាល ដោយបានរៀបចំបញ្ចូល និងបញ្ចេញ​ពី​ក្រប​ខណ្ឌ​ក្នុង​ពេលតែមួយ ផ្តល់ជូននូវឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ ហើយទទួល​គោល​របប​ដូច​ជា​យោធិន​ នៃ​កងយោធពលខេមរភូមិន្ទ ដែលដល់អាយុ​ចូល​សោធននិវត្តន៍​ផងដែរ​។​ ដូច្នេះ​យោធិន​មួយ​រូបត្រូវបើកបានប្រាក់ឧប្ថម្ភគោលនយោបាយក្នុងពេលនេះស្មើនិង ៩៩០៥៤៤០រៀល

នាឱកាស​នោះដែលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើង​អំពី​វរភាព​ដ៏​អង់​អាច​ក្លាហាន របស់យោធិនគណ:យុទ្ធមិត្តគ្រប់រូប ដែលមានប្រវត្តិតស៊ូជូរចត់ និងមាន​គុណ​បំណាច់​យ៉ាង​ធំធេង បានចូលរួមធ្វើពលីកម្មឥតរុញរាក្នុងស្មារតី បុព្វហេតុជាតិ ហ៊ានបូជាសាច់ស្រស់ ឈាម​ស្រស់ លះបង់គ្រួសារ ប្តីប្រពន្ធ កូនជាទីស្រឡាញ់ ដើម្បីសង្រ្គោះប្រជាជន ការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបាន​ចូលរួម​ផ្ដួល​រំលំ​នូវ​រប​បវាល​ពិឃាត​ប្រល័យ​ពូជ​សាស​ន៍​ប៉ុល​ពត រហូតទទួលបានជ័យជំនះ។ ពិសេសចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ តាម​រយៈ​នយោបាយឈ្នះឈ្នះដែលនាំមកនូវសុខសន្តិភាព ឯករាជ្យជាតិ ស្ថេរភាព សេរីភាព ប្រទេស​ជាតិ មានការអភិវឌ្ឍ រីកចម្រើន ប្រកបដោយកិត្យានុភាពជាបន្តបន្ទាប់។ ពិសេសបន្តរួមគ្នាគាំទ្រ និង​គោរពអនុវត្តតាមទស្សនវិស័យកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ជកោណ និងវិធាន​ការ​គន្លឹះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា៕