នាវាកងទ័ព​ជើង​ទឹក​ចិន បានបញ្ចប់ជោគជ័យសមយុទ្ធនាគមាស និងបានត្រឡប់ទៅចិនវិញដោយសុវត្ថិភាព

ព្រះសីហនុ៖ នាវាកងទ័ព​ជើង​ទឹក​រំដោះប្រជាជនចិន ១គ្រឿង​ ជាប្រភេទនាវាពហុមុខងារ Type 071 ឈ្មោះ QILIAN SHAN លេខ 985 បានចាកចេញពីកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីបានបញ្ចប់សមយុទ្ធនាគមាស ឆ្នាំ២០២៤ និងបានលើកដាក់សម្ភារសមយុទ្ធនាគមាស រួចរាល់ត្រឡប់យកទៅប្រទេសចិនវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលចតរយ:ពេល ៦ថ្ងៃកន្លងមក (ថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤) ។ នេះ គឺជាការបញ្ជាក់ប្រាប់ពីលោកឧត្តមនាវី ស្វាយ សុន្ធី មេបញ្ជាការរងទីបញ្ជាការជួបមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។ ដោយ ៖ ប៊ុនថា