លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ធ្វើសមាធិ និងវនយាត្រា ក្នុងបរិវេណអង្គរតូចលើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងក្រុមការងារបានរៀបចំពិធី សមាធិ និងវនយាត្រា ក្នុងបរិវេណអង្គរតូចជាលើកទី១ ដើម្បីកៀរគរថវិការជួយដល់កុមារកម្ពុជាដោយមាននាក់ចូលរួមប្រមាណ ៧០នាក់។