ប្រមុខកងទ័ពអះអាងថា អ៊ីស្រាអែលជិតឈានដល់សម្រេចចិត្តលើការវាយលុក នៅព្រំដែនលីបង់

អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកនៅតាមបណ្តោយព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់ ហើយជិតឈានដល់ការសម្រេចចិត្តមួយ ខណៈដែលចលនាហេសបូឡា បាននិយាយថា ខ្លួនមិនស្វែងរកការពង្រីកជម្លោះនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធនឹងសង្គ្រាមណាមួយដែលកើតឡើងចំពោះខ្លួន។

ជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលបានប្រយុទ្ធគ្នាស្របទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា កាន់តែតានតឹង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបន្ថែមក្តីបារម្ភថា ការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយអាចផ្ទុះឡើងរវាងសត្រូវប្រដាប់អាវុធយ៉ាងខ្លាំងក្លា។

អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង។

លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាថា៖«យើងត្រូវបានរៀបចំ បន្ទាប់ពីដំណើរការដ៏ល្អនៃការបណ្តុះបណ្តាលរហូតដល់កម្រិតនៃការងារអគ្គសេនាធិការ ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង»។«យើងកំពុងឈានដល់ចំណុចសម្រេចចិត្តមួយ»។

អរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជារឿងដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តាំងពីពួកគេ បានធ្វើសង្រ្គាម ក្នុងឆ្នាំ ២០០៦ ហើយប្រជាជនរាប់ម៉ឺននាក់ នៅសងខាងព្រំដែន ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។