រុស្ស៊ី មានផែនការដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវកម្ម

ក្រសួងការបរទេសរុស្ស៊ី មានផែនការដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវកកម្មរបស់ខ្លួន។

ទីក្រុងមូស្គូ បានដាក់បន្ថែមក្រុមឥស្លាមនិយម ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដោយប្រសិទ្ធភាពកាលពីឆ្នាំ ២០០៣។

លោក Zamir Kabulov បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃសុក្រថា លោកសង្ឃឹមថាការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបជាមួយសមភាគីអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi កាលពីថ្ងៃសុក្រ ក្នុងសន្និសីទនៅទីក្រុងមូស្គូ។

លោក Lavrov និយាយថា យើងជឿជាក់លើតម្រូវការដើម្បីរក្សាការសន្ទនាប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បច្ចុប្បន្ន។

លោក Lavrov ក៏បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច ទទួលស្គាល់ការទទួលខុសត្រូវរបស់ពួកគេសម្រាប់ការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ដកទណ្ឌកម្ម និងប្រគល់ទ្រព្យសម្បត្តិរបស់ទីក្រុងកាប៊ុល មកវិញ។