នាវាចម្លងទួរគីចាកចេញពីទីក្រុង Tripoli ដើម្បីផ្តល់ផ្លូវសុវត្ថិភាព ស្របពេលវិបត្តិឡើងកម្តៅខ្លាំងនៅលីបង់

នាវាចម្លងទួរគីចាកចេញពីទីក្រុង Tripoli ដើម្បីផ្តល់ផ្លូវសុវត្ថិភាព ស្របពេលវិបត្តិឡើងកម្តៅខ្លាំងនៅលីបង់
នាវាចម្លងទួរគី បានចាកចេញពីកំពង់ផែទីក្រុង Tripoli ប្រទេសលីប៊ី កាលពីថ្ងៃសៅរ៍ និងសម្របសម្រួលការជម្លៀសពលរដ្ឋចេញពីប្រទេសលីបង់ ជាទីដែលការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងក្លា ហើយអស្ថិរភាពបានធ្វើឲ្យការធ្វើដំណើរកាន់តែពិបាក ។
សម្រាប់មនុស្សជាច្រើននាក់ ដូចជារូបលោក Haitham Meshref ដែលបានធ្វើដំណើរទៅកាន់ប្រទេសលីបង់ពីសហរដ្ឋអាមេរិក នាវាចម្លង បានក្លាយជាផ្លូវរត់គេចដែលអាចទុកចិត្តបានបំផុត ។
លោក Meshref និយាយថា ពួកយើងបានជាប់ខ្លួននៅក្នុងប្រទេសមួយនេះ ការកក់សំបុត្រទុកទាំងអស់ត្រូវបានលុបចោល ផ្លាស់ប្តូរកាលបរិច្ឆេត ផ្លាស់ប្តូរតម្លៃ ហើយពួកយើងថែមទាំងកក់ទុកសំបុត្រថ្មីទៀតផង តែពួកគេនៅតែផ្លាស់ប្តូរ ។
លោកបន្តថា ដូច្នេះហើយ ពួកយើងរកបានផ្លូវដ៏ស័ក្តិសមបំផុតនេះ តាមរយៈនាវាចម្លងកាត់តាមទីក្រុង Tripoli ។
មនុស្សប្រហេល ៣៥០នាក់ បានឡើងជិះនាវាចម្លងដែលចាកចេញពីទីក្រុង Tripoli ។ ការធ្វើដំណើរមួយជើង មានតម្លៃ ៤០០ដុល្លារ រួមទាំងថ្លៃសំបុត្រ ២៥០ដុល្លារ និងថ្លៃបន្ទប់ ១៥០ដុល្លារ ។ បើទោះបីជាវាថ្លៃបន្តិចមែន ប៉ុន្តែនាវាចម្លងនៅតែជាជម្រើសអាចសម្រេចបានតែមួយគត់សម្រាប់មនុស្សជាច្រើននាក់ នៅក្នុងប្រទេសលីបង់ ស្របពេលដែលការធ្វើដំណើរតាមផ្លូវការ នៅតែបន្តអាក់ខាន ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *