ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យទីតាំងការិយាល័យបោះឆ្នោតក្នុងស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល ដើម្បីធានាថា ការិយាល័យបោះឆ្នោត និងសម្ភារៈបម្រើការបោះឆ្នោតបានរៀបចំត្រឹមត្រូវទៅតាមការកំណត់និងច្បាប់។