បាតុករគាំទ្រប៉ាឡេស្ទីននិយាយថា «មិនគ្រប់គ្រាន់ទេ» សម្រាប់សេចក្តីសម្រេចរបស់ ICJ លើអ៊ីស្រាអែល

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃសុក្រ ដោយបានស្តីបន្ទោសចំពោះសេចក្តីសម្រេចរបស់តុលាការដែលឲ្យអ៊ីស្រាអែលត្រឹមតែ បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់នៅទីក្រុងRafah។ អ្នកតវ៉ានិយាយថា សវនាការនៅថ្ងៃនេះល្អ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ «សេរីភាពប៉ាឡេស្ទីន ព្រមទាំងដំណោះស្រាយរដ្ឋពីរដោយសេរីភាព នោះទើបគ្រប់គ្រាន់។ វាល្អសម្រាប់ប្រជាជនទាំងសងខាង ទាំងសាសនា និងសម្រាប់តំបន់មជ្ឈិមបូព៌ាផងដែរ។
ចៅក្រមតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនលើទីក្រុងRafah ភាគខាងត្បូងតំបន់ហ្កាហ្សា នៅក្នុងសេចក្តីសម្រេចបន្ទាន់មួយលើករណីនាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។
តុលាការ ក៏បានបង្គាប់ឱ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ទីក្រុង Rafah រវាងអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ។

បាតុករ អ្នកស្រី អ៊ីមម៉ាន ខាសាណេ(Eman Khasawneh) បាននិយាយថាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គួរតែបង្គាប់ឱ្យមានបទឈប់បាញ់ ដែលការចេញសេចក្តីសម្រេចរបស់តុលាការនៅពេលនេះ មិនគ្រប់គ្រាន់នៅឡើយទេ។ យើងកោតសរសើរចំពោះការចេញសេចក្តីសម្រេចឲ្យបញ្ឈប់ប្រតិបត្តិការនៅទីក្រុង Rafah ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់។

អ៊ីស្រាអែល បានច្រានចោល ការចោទប្រកាន់ករណីប្រល័យពូជសាសន៍ ម្តងហើយម្តងទៀតថា ការចោទប្រកាន់នេះ «គ្មានមូលដ្ឋាន» ដោយលើកហេតុផលនៅក្នុងតុលាការថា ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា គឺជាការ ការពារខ្លួន និងបានដាក់គោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។