Author: Dol Pheakdey

  • អ៊ីស្រាអែលផ្តើមវាយសង្ក្រុបលើ Gaza ពេញលេញ

    អ៊ីស្រាអែលផ្តើមវាយសង្ក្រុបលើ Gaza ពេញលេញ

    ហ្ស៊េរុយសាឡិម ៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានប្រកាស កាលពីថ្ងៃទី២០ ខែសីហាថា ទាហានរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ វាយសង្ក្រុបពេញេលេញ នៅក្នុងតំបន់ហ្គាហ្សា ហើយ។ ក្នុងពេលប្រកាសរបស់ លោក Effie Defrin ប្រតិបត្តិការដើម្បីដណ្តើមយកទីក្រុង Gaza ទាំងស្រុង ដែលជាក្រុងធំបំផុត របស់តំបន់ Gaza Strip កំពុងដំណើរការរួចហើយ។ លោក Defrin បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា «យើងមិនរង់ចាំទេ យើងបានចាប់ផ្តើមប្រតិបត្តិការបឋម និង ដំណាក់កាលដំបូង នៃការវាយប្រហារលើទីក្រុង Gaza ហើយកងកម្លាំង IDF ដែលសំដៅលើទាហានអ៊ីស្រាអែល កំពុងកាន់កាប់ជាយក្រុង Gaza រួចហើយ»។ ជាមួយគ្នានេះ វីដេអូ ដែលចេញផ្សាយ ដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញពីអ្វីដែលខ្លួននិយាយថា ទាហាន IDF កំពុងធ្វើប្រតិបត្តិការ ពេញលេញ នៅតំបន់ Gaza Strip។ គួររម្លឹកថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអនុម័តផែនការមួយ សម្រាប់ការដណ្តើមយកទីក្រុង…

  • ១ ខែ ថៃខាតជាង ៩២ លានដុល្លារពីវិស័យទេសចរណ៍ ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា

    ១ ខែ ថៃខាតជាង ៩២ លានដុល្លារពីវិស័យទេសចរណ៍ ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា

    ងកក ៖ វិស័យទេសចរណ៍របស់ប្រទេសថៃ បានខាតបង់ ប្រាក់ជាង៩២លានដុល្លារអាមេរិក នៅក្នុង១ខែ ដោយសារតែជម្លោះព្រំដែន ដែលកំពុងបន្តជាមួយប្រទេសកម្ពុជា នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីទេសចរណ៍ថៃ។ លោក Sorawong Thienthong រដ្ឋមន្ត្រីទេសចរណ៍ថៃ បាននិយាយថា ការខាតបង់ គឺ បន្ទាប់ពីការបន្ទប់សណ្ឋាគារ ជាង៥,០០០បន្ទប់ នៅទូទាំងប្រទេស ត្រូវបានលុបចោល ហើយ ទីកន្លែងទេសចរណ៍សំខាន់ៗ ត្រូវបានបិទទ្វារ។ លោកបន្តថា សណ្ឋាគារ ដែលអាចនៅតែបើកដំណើរការ គឺ ភាគច្រើន ស្នាក់នៅដោយបុគ្គលិកជំនួយ និង អ្នកកាសែត ពោលគឺ មិនមែន អ្នកទេសចរ នោះឡើយ។ លោក Sorawong បានឲ្យដឹងទៀតថា មានខេត្តចំនួន៧ ជាប់ព្រំដែនជាមួយកម្ពុជា ដែលប៉ះពាល់ខ្លាំង ក្នុងនោះ គម្រោងដំណើរកម្សាន្ត និង បន្ទប់សណ្ឋាគារ ត្រូវបានលុបចោល ជាបន្តបន្ទាប់។ យ៉ាងណា ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ ឡើងវិញ លោក Sorawong បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងមានយន្តការ…

  • មីយ៉ាន់ម៉ាបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុត ជាមួយថៃ

    មីយ៉ាន់ម៉ាបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុត ជាមួយថៃ

    ណៃពិដោ ៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា មីយ៉ាន់ម៉ា បានបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្ម ដ៏មមាញឹកបំផុត ជាមួយថៃ ដោយក្នុងនោះ របបយោធាបានប្តេជ្ញាបិទទីផ្សារងងឹត ដែលផ្តល់មូលនិធិ ដល់ក្រុមប្រឆាំងប្រដាប់អាវុធ នៅមុនការបោះឆ្នោត នាខែធ្នូ ខាងមុខនេះ។ យោងតាមរបាយការណ៍ពីគយថៃ បង្ហាញឲ្យដឹងថា ការដោះដូរទំនិញឆ្លងកាត់ច្រកមួយនេះ តាមរយៈស្ពាន Myawaddy មានតម្លៃ ជាង១២០លានដុល្លារអាមេរិក ជារៀងរាល់ខែ។ គួរបញ្ជាក់ថា របបយោធាបានផ្តើមបិទច្រកឆ្លងកាត់មួយនេះ កាលពីថ្ងៃច័ន្ទ។ យោធា បានបង្កើនសកម្មភាព ប្រឆាំងនឹងពួកឧទ្ទាម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដណ្តើមយកមូលដ្ឋាននានា មុនពេលរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ ការស្ទង់មតិបង្ហាញថា នឹងចំណាយពេល ជាច្រើនសប្តាហ៍ ដើម្បីបញ្ចប់ បញ្ហានេះ។ ប្រមុខរដ្ឋាភិបាល លោក Min Aung Hlaing បានសន្យា កាលពីសប្តាហ៍មុន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំង នៅតាមព្រំដែន ដែលប្រើប្រាស់ប្រាក់ចំណេញ ប្រមូលបានពីពាណិជ្ជកម្មខុសច្បាប់ ដើម្បីពង្រឹងកងកម្លាំងរបស់ពួកគេ៕ ប្រភពពី AFP

  • អ្នកនាំពាក្យក្រសួងការបរទេស៖ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា(JBC) ជំទាស់ជាផ្លូវការចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លាបំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា

    អ្នកនាំពាក្យក្រសួងការបរទេស៖ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា(JBC) ជំទាស់ជាផ្លូវការចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លាបំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា

    ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនរួមឬហៅកាត់ថា(JBC) តាមរយៈក្រសួង ការបរទេសកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ ថៃដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា។ ឯកឧត្តម នង សាកល បានគូសបញ្ជាក់បន្ថែមថា ក្នុងស្ថានការណ៍នេះគណៈប្រតិភូ(JBC) កម្ពុជាបានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ទាំងឡាយដែលបានរំលោភបំពាន ដែលសកម្មភាពបែបនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាតព្វកិច្ចអន្តរជាតិទាំងអស់៕

  • រុស្ស៊ីប្រគល់សាកសពទាហាន ១.០០០នាក់ទៀត ឲ្យអ៊ុយក្រែន

    រុស្ស៊ីប្រគល់សាកសពទាហាន ១.០០០នាក់ទៀត ឲ្យអ៊ុយក្រែន

    មូស្គូ ៖ រុស្សី និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរសាកសពទាហានចំនួន ១.០០០នាក់ ដែលបានស្លាប់ក្នុងសមរភូមិប្រយុទ្ធ ក្រោមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល។ លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានចំនួន ១.០០០នាក់ទៅឱ្យអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានផ្ទេរសាកសពទាហានចំនួន១៩នាក់ទៅឱ្យរុស្ស៊ីវិញ។ ការដោះដូរសាកសពទាហានស្លាប់ក្នុងសមរភូមិនេះ កើតឡើងបន្ទាប់ពីកិច្ចចរចាជុំទីពីរ នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ភាគីរុស្ស៊ី-អ៊ុយក្រែនបានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកដែលឈឺធ្ងន់ និងរងរបួស រួមទាំងទាហានដែលមានអាយុក្រោម ២៥ឆ្នាំ ក៏ដូចជាការផ្ទេរសាកសពទាហានដែលបានស្លាប់។ ដោយឡែកកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីជុំចុងក្រោយនៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន លោក មេឌីនស្គី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ៧.០០០នាក់ ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រគល់សាកសពចំនួន ៣.០០០នាក់ទៀត៕ ប្រភព ៖ AFP

  • ឥណ្ឌា និងចិន បានឯកភាពលើការបន្តជើងហោះហើរត្រង់ និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម

    ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ (១៩ សីហា) ក្នុងការបន្តប្រតិបត្តិការហោះហើរត្រង់ឡើងវិញរវាងគ្នា និងបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគ ខណៈប្រទេសជិតខាងទាំងពីរនេះកំពុងកសាងទំនាក់ទំនងដែលខូចខាតដោយការប៉ះទង្គិចនៅតាមព្រំដែនឆ្នាំ២០២០ របស់ពួកគេឡើងវិញ។ ប្រទេសមហាអំណាចនៅអាស៊ីទាំងពីរ កំពុងពង្រឹងទំនាក់ទំនងយ៉ាងប្រយ័ត្នប្រយែង ស្របពេលគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយចាប់ផ្តើមដំណើរទស្សនកិច្ចទ្វេភាគីកម្រិតខ្ពស់ជាបន្តបន្ទាប់។ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា ប្រទេសទាំងពីរនឹងបន្តជើងហោះហើរត្រង់ឡើងវិញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការបើកពាណិជ្ជកម្មតាមច្រកព្រំដែនឡើងវិញផងដែរនៅចំណុចដែលបានកំណត់រួចចំនួន ៣ទីតាំង និងសម្រួលដល់ទិដ្ឋាការរបស់ប្រជាជន។ គួរឱ្យដឹងថា ជើងហោះហើរត្រង់រវាងចិន-ឥណ្ឌា ត្រូវបានផ្អាកចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០មក ហើយមិនទាន់មានកាលបរិច្ឆេទសម្រាប់ដំណើរការឡើងវិញរបស់ជើងហោះហើរបែបនេះឡើយ។ សេចក្តីថ្លែងការណ៍ចុងក្រោយប្រកបដោយផ្លែផ្កានេះបានកើតឡើងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរ ២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅកាន់ទីក្រុងញូវដេលី សម្រាប់កិច្ចពិភាក្សាជុំទី២៤ ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ដើម្បីដោះស្រាយជម្លោះព្រំដែនដ៏យូរលង់រាប់ទសវត្សរ៍របស់ភាគីទាំងពីរ៕

  • ប្អូនស្រីលោក Kim Jong Un និយាយថា  កូរ៉េខាងត្បូង មានចរិតពីរ ជុំវិញសមយុទ្ធយោធា

    ប្អូនស្រីលោក Kim Jong Un និយាយថា កូរ៉េខាងត្បូង មានចរិតពីរ ជុំវិញសមយុទ្ធយោធា

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធ ២០ សីហានេះ ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា កូរ៉េខាងត្បូង និងប្រធានាធិបតីរបស់ខ្លួន លោក Lee Jae Myung មានចរិតពីរ ដោយមាត់និយាយថាចង់ស្វែងរកសន្តិភាព ខណៈកំពុងបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាក្នុងសប្តាហ៍នេះ រួមទាំងការសាកល្បងការឆ្លើយតបចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងតែងតែរិះគន់សមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយពេលខ្លះឆ្លើយតបដោយការសាកល្បងអាវុធ ផ្សេងៗ ប៉ុន្តែទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បាននិយាយថា សកម្មភាពសមយុទ្ធទាំងនោះ គឺជាការការពារខ្លួនសុទ្ធសាធ។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនាមក រដ្ឋាភិបាលរបស់លោក Lee បានស្វែងរកការផ្សះផ្សា ទំនាក់ទំនងរវាងប្រទេសជិតខាងដែលនៅតែមានសង្គ្រាមតាមភាសាបច្ចេកទេស បន្ទាប់ពីជម្លោះរវាងប្រទេសបងប្អូនទាំងពីរ នៅឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានញ្ចប់ដោយមានត្រឹមតែបទឈប់បាញ់ ទោះមន្ត្រីកំពូលកូរ៉េខាងជើងត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលច្រានចោលការចោទប្រកាន់ធ្វើឡើងដោយប្រធានាធិបតីសេរីរបស់កូរ៉េខាងត្បូងក៏ដោយ។ លោក Lee ក្នុងសប្តាហ៍នេះ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោក រៀបចំការអនុវត្តតាមដំណាក់កាលនៃកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយកូរ៉េខាងជើង ហើយកូរ៉េខាងត្បូងបានចាប់ផ្តើមដកឧបករណ៍បំពងសំឡេងផ្សព្វផ្សាយប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែន៕

  • លោកស្រី Leavitt ថា ទីណាត់ជួបពូទីន-ហ្សេលេនស្គី មានច្រើនជម្រើស

    លោកស្រី Leavitt ថា ទីណាត់ជួបពូទីន-ហ្សេលេនស្គី មានច្រើនជម្រើស

    វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមាន លោកស្រី ឡេវីដ បានអះអាង កាលពីថ្ងៃទី១៩ ខែសីហា ថា ទីតាំងរៀបចំកិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី នាពេលខាងមុខ មានជម្រើសច្រើន ដែលកំពុងស្ថិត ក្នុងការពិភាក្សា។ លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី ខារ៉ូឡាន ឡេវីដ (Karoline Leavitt) បានប្រាប់អ្នកកាសែត នៅទីក្រុងវ៉ាស៊ីនតោន ថា មានជម្រើសជាច្រើន សម្រាប់ទីតាំងរៀបចំ កិច្ចប្រជុំកំពូលសន្តិភាព ដែលអាចធ្វើទៅបាន រវាងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និង លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។ ជាមួយគ្នានេះ លោកស្រី ឡេវីដ បានបញ្ជាក់ដែរថា លោកប្រធានាធិបតី Donald Trump ច្រានចោល ការបញ្ជូនទាហានអាមេរិក ទៅ អ៊ុយក្រែន ប៉ុន្តែ អាចនឹងពង្រីកអំណាចផ្លូវអាកាស របស់សហរដ្ឋអាមេរិក ខណៈដែល ប្រទេសលោកខាងលិច ចាប់ផ្តើមលុបចោល…

  • ប្រធានាធិបតីបារាំងស្នើរៀបចំកិច្ចប្រជុំកំពូល Putin-Zelensky នៅស្វីស

    ប្រធានាធិបតីបារាំងស្នើរៀបចំកិច្ចប្រជុំកំពូល Putin-Zelensky នៅស្វីស

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គួរតែរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកប្រធានាធិបតី Macron បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ នៅលើប៉ុស្តិ៍ព័ត៌មានបារាំង LCI ថា កិច្ចប្រជុំកំពូលរវាងលោក Putin និង លោក Zelensky គួរតែស្វីសជាអ្នកធ្វើជាម្ចាស់ផ្ទះ ពីព្រោះថា ស្វីសគឺជាប្រទេសអព្យាក្រឹត។ ដោយនិយាយសំដៅថាតើលោកប្រធានាធិបតី Zelensky នឹងត្រូវបង្ខំឱ្យប្រគល់ទឹកដីទៅឱ្យរុស្ស៊ីដែរឬអត់នោះ លោកប្រធានាធិបតី Macron បាននិយាយថា វាអាស្រ័យលើអ៊ុយក្រែនជាអ្នកសម្រេចចិត្តខ្លួនឯងផ្ទាល់។ មេដឹកនាំបារាំងរូបនេះ បានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែននឹងធ្វើសម្បទាននូវអ្វី ដែល ខ្លួន យល់ ឃើញ ថា គគឺជារឿងត្រឹមត្រូវ។ ប៉ុន្តែលោកបានបន្ថែម ថា សូមប្រុងប្រយ័ត្ន ឲ្យ បាន ខ្ពស់ ពេល យើង និយាយ អំពី ការ ទទួល ស្គាល់…

  • រុស្ស៊ីទាមទារការធានាសន្តិសុខ ក្នុងកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

    រុស្ស៊ីទាមទារការធានាសន្តិសុខ ក្នុងកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

    មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ស្តីពីសង្គ្រាមអ៊ុយក្រែន ត្រូវតែមានការធានាសន្តិសុខដល់រុស្ស៊ី និងប្រជាជនរុស្ស៊ីនៅអ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់កាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងណាមួយស្តីពីសង្គ្រាមអ៊ុយក្រែន គួរតែមានការធានាសន្តិសុខដល់រុស្ស៊ី និងសិទ្ធិរបស់ប្រជាជននិយាយភាសារុស្សី ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវចង់ឲ្យមានជំនួបកំពូលសន្តិភាពរវាងលោក Zelensky និង លោក Putin។ ប្រមុខការទូតរុស្ស៊ីរូបនេះបន្ថែមថា ទំនាក់ទំនងណាមួយដែលពាក់ព័ន្ធនឹងប្រធានាធិបតីរុស្ស៊ី-អ៊ុយក្រែន ត្រូវតែរៀបចំឲ្យបានម៉ត់ចត់ ប៉ុន្តែរុស្ស៊ីសូមព្រមានថា ដំណោះស្រាយណាមួយនៃសង្គ្រាមនៅអ៊ុយក្រែន ត្រូវតែគោរពផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី។ បើសិនកើតឡើងមែននោះ កិច្ចពិភាក្សាទល់មុខគ្នារវាងលោក Zelensky និងលោក Putin នឹងក្លាយជាជំនួបលើកដំបូងបំផុត ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីបីឆ្នាំមុន៕ ប្រភព ៖ AFP