Author: Dol Pheakdey
-

ក្រុងបាវិតទទួលបានផ្លូវបេតុងមួយខ្សែទៀត
ក្រុងបាវិតទទួលបានផ្លូវបេតុងមួយខ្សែទៀត ស្វាយរៀង៖រដ្ឋបាលក្រុងបាវិតកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការជួសជុលលើកកម្រិតផ្លូវមួយខ្សែប្រវែង ៩៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ពីផ្លូវប្រភេទថ្មមិចទៅជាប្រភេទផ្លូវបេតុង ។ផ្លូវនេះស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុនដីញូវីនេទៀន (THE NEW VENETIAN RESORT CO.LTD) និងសប្បុរសជននានាក្នុងក្រុងបាវិត ។ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ដោយបានចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវ ដែលធ្វើឱ្យការងារស្ថាបនាផ្លូវបានប្រព្រឹត្តទៅដោយរលូន។ លោកអភិបាលក្រុងបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានជំរុញការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាស្រុក ក្រុង នានាក្នុងខេត្តស្វាយរៀង ជាពិសេសក្រុងបាវិតដោយមានទាំងគម្រោងស្ថាបនារបស់រាជរដ្ឋាភិបាល និងសប្បុរសជនចូលរួមផង ដើម្បីអភិវឌ្ឍន៍ក្រុងបាវិតឱ្យកាន់តែរីកចម្រើននិងផ្លាស់ប្តូរមុខមាត់ថ្មី៕
-

សម្តេចតេជោ៖ សូមឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង !
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអ៊ីចឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់ និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។ សម្តេចតេជោបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។…
-

រុស្ស៊ីព្រមានអាមេរិកមិនឲ្យបង្កើតសម្ព័ន្ធភាពសន្តិសុខប្រឆាំងកូរ៉េខាងជើង
ព្យុងយ៉ាង ៖ ប្រមុខការទូតរុស្ស៊ី នៅថ្ងៃទី១២ ខែកក្កដា បានព្រមានប្រឆាំងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលប៉ន់ប៉ងបង្កើតភាពជាដៃគូសន្តិសុខសំដៅប្រឆាំងនឹងកូរ៉េខាងជើង។ ការព្រមាននេះកើតឡើងស្របពេលដែលសម្ព័ន្ធមិត្តមានអាវុធនុយក្លេអ៊ែរក្នុងដៃទាំងពីរនេះ ពិភាក្សាពីការពង្រឹងថែមទៀតលើវិស័យយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ខណៈភាគីរុស្ស៊ីកំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយប្រមុខការទូតកូរ៉េខាងជើង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនថា កំពុងពួនសំងំបង្កើតយោធាប្រឆាំងនឹងកូរ៉េខាងជើង។ លោកថា យើងព្រមានប្រឆាំងនឹងការកេងប្រវ័ញ្ចទំនាក់ទំនងនេះ ដើម្បីបង្កើតសម្ព័ន្ធមិត្តដែលសំដៅប្រឆាំងនឹងនរណាម្នាក់ រួមទាំងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី។ នៅថ្ងៃទី១២ ខែកក្កដា ប្រទេសទាំងបីបានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់អាមេរិកនៅជិតឧបទ្វីបកូរ៉េ ខណៈមន្ត្រីយោធាកំពូលរបស់ពួកគេបានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល និងបានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ សម្រាប់កូរ៉េខាងជើងតែងតែចាត់ទុកសមយុទ្ធយោធាធំៗ ដែលដឹកនាំដោយ អាមេរិកថា ជាការហាត់សមការឈ្លានពាន។ លើសពីនេះ របបលោក គីម ជុងអ៊ុន បានអះអាងជាយូរមកហើយ ថា ខ្ខ្លួនត្រូវបានគេបង្ខំឱ្យបង្កើតអាវុធនុយក្លេអ៊ែរ ដដើម្បីទុកការពារខ្លួនពីការគំរាមកំហែងផ្នែកយោធារបស់អាមេរិក៕ ប្រភព ៖ AP
-

អាមេរិកចាប់ខ្លួនបុរសម្នាក់ពីបទគំរាមសម្លាប់លោក Trump
តិចសាស់ ៖ ក្រសួងយុត្តិធម៌និយាយថា បុរសនៅរដ្ឋតិចសាស់ម្នាក់ត្រូវចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ពីបទគំរាមសម្លាប់លោកប្រធានាធិបតី Donald Trump។ ការគំរាមនេះកើតឡើងមួយថ្ងៃមុនពេលលោកប្រធានាធិបតី Trump ទៅកាន់រដ្ឋតិចសាស់ នៅក្នុងថ្ងៃសុក្រ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ដ៏អាក្រក់បំផុតនាពេលថ្មីៗនេះ។ ជនសង្ស័យរូបនេះ មានឈ្មោះ Robert Herrera វ័យ ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីរូបគេបានខំមិនសារគំរាមនៅលើទំព័រ Facebook របស់សារព័ត៌មានក្នុងស្រុកមួយ ដែលបង្ហោះអំពីដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់រដ្ឋតិចសាស់ ដែលរងគ្រោះទឹកជំនន់។ ក្នុងអត្ថន័យខំមិននោះ ជនសង្ស័យបានប្រើប្រាស់ខ្លឹមសារគំរាមធ្វើឃាតលោក Trump ដោយបង្ហោះសារភ្ជាប់ជាមួយរូបភាពលោក Trump ត្រូវបានគេបាញ់ចំត្រចៀកកាលពីឆ្នាំ២០២៤ នៅទីក្រុងButler រដ្ឋPennsylvania។ សូមរម្លឹកថា លោកប្រធានាធិបតី Trump បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាតម្តងរួចមកហើយ នៅឯការប្រមូលផ្តុំមួយនៅទីក្រុង Butler កាលពីខែកក្កដាឆ្នាំមុន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់គាត់។ ខ្មាន់កាំភ្លើងបានបាញ់លោកប្រធានាធិបតីចំត្រចៀក សម្លាប់អ្នកគាំទ្រម្នាក់ និងពីរនាក់ទៀតរងរបួស មុនពេលត្រូវបានបាញ់សម្លាប់ដោយសេវាកម្មសម្ងាត់របស់អាមេរិក៕ ប្រភព ៖ RT
-

១៨ខែ ជនជាតិរ៉ូហ៊ីងយ៉ា ១៥ម៉ឺននាក់ភៀសខ្លួនពីមីយ៉ាន់ម៉ាទៅបង់ក្លាដែស
ណៃពិដោ ៖ ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ប្រទេសបង់ក្លាដែសបានចុះបញ្ជីលំហូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ធំបំផុត ចាប់តាំងពីការភៀសខ្លួនដ៏ច្រើននៃជនជាតិដើមភាគតិចមូស្លីមរបស់ប្រទេសមីយ៉ាន់ម៉ាជិតមួយទសវត្សរ៍មុនមក។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) និយាយថា ជនជាតិរ៉ូហ៊ីងយ៉ារហូតដល់ ១៥០.០០០នាក់បានមកដល់ជំរុំជនភៀសខ្លួន Cox’s Bazar របស់ប្រទេសបង់ក្លាដែស ចាប់តាំងពីដើមឆ្នាំ២០២៤។ អ្នកនាំពាក្យទីភ្នាក់ងារ UNHCR លោក Babar Baloch បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងរដ្ឋរ៉ាឃីន និងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាមូលហេតុបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ស្វែងរកជម្រកសុវត្ថិភាព និងការការពារនៅក្នុងប្រទេសបង់ក្លាដែស។ លោកថា កំណើនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាហូរចូលទៅក្នុងប្រទេសបង់ក្លាដែស ក្នុងរយៈពេលជាច្រើនខែមកនេះ គឺជាចំនួនដ៏ច្រើនបំផុតមកពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលមនុស្សប្រហែល ៧៥០.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីអំពើហិង្សាដ៏សាហាវនៅក្នុងរដ្ឋរ៉ាឃីន ជាទឹកដីដើមកំណើតរបស់ពួកគេ។ លោក Baloch បន្ថែមថា ជំរុំសង្គ្រោះដែលមានទំហំត្រឹមតែ ២៤គីឡូម៉ែត្រការ៉េក្នុងប្រទេសបង់ក្លាដែស បានក្លាយជាកន្លែងមួយ ក្នុងចំណោមកន្លែងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ជាមួយគ្នានេះ លោក Baloch បានកោតសរសើរចំពោះសមានចិត្តបង់ក្លាដែស ដែលបានផ្តល់ជាម្ចាស់ផ្ទះទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងសប្បុរសជាច្រើនជំនាន់៕ ប្រភព ៖ AFP
-

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងប្តេជ្ញារួមគ្នាប្រឆាំងកូរ៉េខាងជើង
សេអ៊ូល ៖ មេយោធាកំពូលមកពីជប៉ុន អាមេរិក និងកូរ៉េខាងត្បូងបានអះអាងជាថ្មី ពីការរួបរួមសាមគ្គីគ្នាបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយកូរ៉េខាងជើង។ ស្មារតីរួបរួមគ្នានេះ កើតឡើងក្នុងអំឡុងជំនួបរវាង អគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន លោក យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ ព្រមទាំងសមភាគីអាមេរិក លោក សេន ខេ និងសមភាគីកូរ៉េខាងត្បូង លោក គីម ម្យុង ស៊ូ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រ។ លោក យ៉ូស៊ីដា និយាយថា លោកសង្ឃឹមថា សម្ព័ន្ធមិត្តទាំងបីនឹងកសាងប្រព័ន្ធច្បាស់លាស់ដ៏រឹងមាំមួយ ដើម្បីកុំឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រីភាគី ទទួលរងការប៉ះពាល់ពីស្ថានការណ៍នយោបាយនៃប្រទេសនីមួយៗ។ រីឯលោក ខេន បានចោទប្រកាន់ ថា កូកូរកូរ៉េខាងជើង-ចិនបាននឹងកំពុងជំរុញការ កសាងកម្លាំងយោធាមិនធ្លាប់មានពីមុនមក។ ចំណែកលោក គីម បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្រីភាគី បន្តមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងកំពុងរីកចម្រើន ហើយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ក៏នៅតែមាន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ មេយោធាកំពូលទាំងបីបានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់ នូវកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ពិសេសបញ្ឈប់ការបញ្ជូនកងទ័ពទៅជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមគ្នា ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានប្រកាសដែរថា សម្ព័ន្ធមិត្តទាំងបីបានធ្វើសមយុទ្ធយោធារួមគ្នា ដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកក៏បានចូលរួមកាលពីថ្ងៃសុក្រផងដែរ៕ ប្រភព…
-

តេហេរ៉ង់ ៖ ស្របពេលដែលរង្គើកភ្លើងសង្គ្រាមចំនួន ១២ថ្ងៃផុតរលត់ទៅវិញ អ៊ីរ៉ង់បានទទូចឲ្យរុស្ស៊ីជួយកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងអាមេរិកកាលពីខែមុន។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសរុស្ស៊ី លោក Kazem Jalali បានអំពាវនាវបែបនេះ ដោយផ្អែកលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីខែមករា។ សន្ធិសញ្ញានេះ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា ពិសេសប្រឆាំងនឹងអ្វីដែលប្រទេសទាំងពីរពណ៌នាថា ជាវិធានការបង្ខិតបង្ខំឯកតោភាគី និងការបំពានច្បាប់អន្តរជាតិ។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីខែមុន ក្រោមហេតុផលព្រួយបារម្ភពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានឆក់យកជីវិតមនុស្សរាប់រយនាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។ ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានបណ្តាលឱ្យមនុស្ស ២៨ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីការវាយប្រហារតាមអាកាស អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិ IAEA និងបណ្តេញអ្នកត្រួតពិនិត្យរបស់ IAEA។ ប្រទេសអ៊ីរ៉ង់បានទទូចជាយូរមកហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងបម្រើជាថាមពលស៊ីវិលតែប៉ុណ្ណោះ៕ ប្រភព ៖ RT
-

តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរជនកងទ័ពជួរមុខ
រួមគ្នាបង្ហាញពីស្មារតីរួបរួមសាមគ្គីជាធ្លុងមួយដ៏ខ្លាំងក្លានៃប្រជាជាតិកម្ពុជា និងជាខឿនការពារជាតិដ៏រឹងមាំបំផុត ដោយបន្តពូនជ្រំ និងគាំទ្រដល់វីរកងទ័ពជួរមុខរបស់យើង ដែលកំពុងឈរជើងប្រកបដោយស្មារតីមុតមាំក្លាហាន ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរឱ្យខានតែបាន។ ចូលរួមដោយសេរី នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣រសៀលតទៅ ដើម្បីជ្រោងទង់ជាតិកម្ពុជាទាំងអស់គ្នា ។
-

សមាជិកសភាអឺរ៉ុបព្រមានថា ប្លុកនេះនឹងឆាប់ដួលរលំ បើគ្មានថាមពលរុស្ស៊ី
បរទេស ៖ លោក Milan Uhrik សមាជិកសភាអឺរ៉ុប តំណាងប្រទេសស្លូវ៉ាគី បានព្រមានថា ប្លុកមួយនេះ នឹងដួលរលំឆាប់ៗនេះ ប្រសិនបើគ្មានប្រភពធនធានថាមពល ផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃ១០ ខែកក្កដា លោក Milan Uhrik បានប្រាប់សភាអឺរ៉ុប ថ្មីៗនេះថា ការជំរុញរបស់ប្រធានគណៈកម្មការអឺរ៉ុប គឺ លោកស្រី von der Leyen ដើម្បីបញ្ឈប់ ការប្រើថាមពល របស់រុស្ស៊ី នឹងមានគ្រោះថ្នាក់ ដល់អាយុជីវិត ទ្វីបមួយនេះ ទាំងមូល ដោយលោកអះអាងថា លោកស្រី កំពុងដឹកនាំ EU ដើរលើផ្លូវ នៃការបំផ្លាញខ្លួនឯង ដោយព្យាយាមផ្តាច់ទំនាក់ទំនង ថាមពលជាមួយរុស្ស៊ី។ លោក Uhrik បានសង្កត់ធ្ងន់ដែរថា អ៊ីដ្រូកាបូនរបស់រុស្ស៊ី នៅតែមានសារៈសំខាន់ សម្រាប់មូលដ្ឋានឧស្សាហកម្ម របស់ប្រទេសស្លូវ៉ាគី។ លោកបានជំរុញឲ្យ លោក Maros Sefcovic អ្នកនយោបាយស្លូវ៉ាគី…
-

លោក Zelensky ថារុស្ស៊ីដាក់ផែនការបាញ់ដ្រូនលើអ៊ុយក្រែន ១ថ្ងៃ ១ពាន់គ្រឿង
បរទេស៖ លោក Volodymyr Zelensky បានអះអាង កាលពីថ្ងៃទី១០ ខែកក្កដាថា យោងតាមការស៊ើបការណ៍សម្ងាត់របស់សេវាសន្តិសុខអ៊ុយក្រែន រុស្ស៊ីមានផែនការ បាញ់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន វាយប្រហារទៅលើអ៊ុយក្រែន ឲ្យបានចំនួន១ពាន់គ្រឿងជាប្រចាំថ្ងៃ ដើម្បីបំភិតបំភ័យប្រជាជន និងបំផ្លាញសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែន រូបនេះ ជឿជាក់ថា ផែនការរបស់លោក Putin នឹងបរាជ័យ ព្រោះ អ៊ុយក្រែន មានសមត្ថភាព បាញ់ទម្លាក់ដ្រូន របស់រុស្ស៊ីទាំងនោះ នេះជាអ្វីដែលលោក Zelensky បានលើកឡើង អំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសន្និសីទ ស្តីពីការស្តារអ៊ុយក្រែនឡើងវិញ រៀបចំធ្វើឡើង នៅក្នុងប្រទេសអ៊ីតាលី ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Rbc Ukraine។ មេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ រូបនេះ បានកត់សម្គាល់ថា ផែនការរបស់រុស្ស៊ី គឺ ចង់បំភ័យសង្គមអ៊ុយក្រែន ព្រោះ នឹងមានការដាស់តឿន ប្រាប់ពលរដ្ឋ ពីការវាយឆ្មក់ តាមអាកាស ឥតឈប់ឈរ ចន្លោះពី ៧ ទៅ…