Author: Dol Pheakdey

  • កូរ៉េខាងជើងសំងំផលិតអាវុធគីមីទុកធ្វើសង្គ្រាមខ្នាតធំជាមួយសត្រូវ

    កូរ៉េខាងជើងសំងំផលិតអាវុធគីមីទុកធ្វើសង្គ្រាមខ្នាតធំជាមួយសត្រូវ

    ព្យុងយ៉ាង ៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា របបដឹកនាំផ្តាច់ការរបស់លោក គីម ជុងអ៊ុន បាននឹងកំពុងលួចលាក់អភិវឌ្ឍសព្វាវុធគីមី ដើម្បីទុកត្រៀមប្រើប្រាស់នៅក្នុងសមរភូមិសង្គ្រាមទ្រង់ទ្រាយធំជាមួយគូសត្រូវ នេះបើតាមសារព័ត៌មាន The Telegraph បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា។ មន្រ្តីដដែលបានបង្ហើបប្រាប់សារព័ត៌មាន Daily NK ថា ក្នុងករណីប្រឈមមុខនឹងគ្រោះថ្នាក់, កូរ៉េខាងជើងនឹងដាក់ពង្រាយអាវុធគីមីទៅកាន់អង្គភាពជួរមុខមួយចំនួន ខណៈពេលកន្លងមក រដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ បានបញ្ចប់ការបាញ់សាកល្បងមីស៊ីលផ្លោង ដែលផ្ទុកអាវុធគីមីរួចហើយ។ របបដឹកនាំលោក គីម ជុងអ៊ុន បានចាត់ទុកសព្វាវុធគីមីជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ខ្លួន ហើយថែមទាំងបានពង្រីកប្រព័ន្ធស្រាវជ្រាវ ជំរុញការអភិវឌ្ឍន៍ និងផលិតកម្មអាវុធប្រល័យលោកនេះ។ ប្រភពបានឱ្យដឹងថា សព្វាវុធគីមីនេះទៀតសោត ក៏ត្រូវបានកូរ៉េខាងជើងចាត់ថ្នាក់ថា ជាអាវុធដ៏ចាំបាច់មិនអាចខ្វះបាន ហើយក៏ជាមធ្យោបាយប្រាកដនិយមបំផុត ក្នុងការត្រៀមខ្លួនទប់ទល់នឹងសង្គ្រាមទ្រង់ទ្រាយធំក្នុងពេលអនាគត។ ប្រភពបានគូសបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធគីមី រួមជាមួយនឹងអាវុធនុយក្លេអ៊ែរក្នុងពេលមានជម្លោះ ហើយគេជឿជាក់ថា សព្វាវុធគីមីគឺជាអាវុធយុទ្ធសាស្ត្រ ដើម្បីបំផ្លាញទីស្នាក់ការកណ្តាល និងទីតាំងយោធាសំខាន់ៗរបស់សត្រូវជាមុនសិន មុននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមក្រោយ។ គោលដៅវាយប្រហារចម្បងទំនងជាកូរ៉េខាងត្បូង ដែលជាគូសត្រូវសង្គ្រាមដ៏ធំរបស់កូរ៉េខាងជើងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ទោះបីជាប្រទេសបងប្អូនកូរ៉េទាំងពីរមិនបានផ្ទុះជម្លោះដោយបើកចំហររាប់ទសវត្សរ៍ក៏ដោយ។ ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងតិច ៥០គ្រាប់នៅក្នុងឃ្លាំងស្តុករបស់ខ្លួន ប្រភពពីរបបកុម្មុយនីស្តមួយនេះបានឱ្យដឹងទៀតថា កូរ៉េខាងជើងតែងតែអួតអាងជាសាធារណៈអំពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានលាក់ការសម្ងាត់ពីរឿងអភិវឌ្ឍអាវុធគីមីដ៏សាហាវ។ នៅចម្លោះឆ្នាំ២០២២-២០២៤ កូរ៉េខាងជើងបានពង្រីកយ៉ាងខ្លាំងនូវប្រព័ន្ធសព្វាវុធមានភាពជាក់លាក់របស់ខ្លួន…

  • មហាអំណាចអឺរ៉ុបចំនួន ២ ចាប់ដៃគ្នាផលិតមីស៊ីល Storm Shadow ជំនាន់ថ្មី ទុកទប់រុស្ស៊ី

    មហាអំណាចអឺរ៉ុបចំនួន ២ ចាប់ដៃគ្នាផលិតមីស៊ីល Storm Shadow ជំនាន់ថ្មី ទុកទប់រុស្ស៊ី

    ឡុងដ៍ ៖ មហាអំណាចធំៗរបស់អឺរ៉ុបចំនួនពីរ គឺចក្រភពអង់គ្លេស និងបារាំង មានគំរោងចាប់ដៃគ្នាផលិតមីស៊ីល Storm Shadow ជំនាន់ថ្មី ក្រោយមើលឃើញពីអនុភាព និងភាពជោគជ័យរបស់វាក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្រៅពីមីស៊ីល Storm Shadow, ការផលិតមីស៊ីលបញ្ជាទិសក៏នឹងចាប់ផ្តើមឡើងវិញផងដែរ បន្ទាប់ពីបានផ្អាកអស់រយៈពេល ១៥ឆ្នាំ ស្របពេលដែលអឺរ៉ុបកំពុងជំរុញសន្ទុះផលិតកម្មសព្វាវុធយោធាឡើងវិញ ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី នេះបើតាមសារព័ត៌មាន The Telegraph បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា។ គិតមកទល់ពេលនេះ បរិមាណគ្រាប់មីស៊ីលក្នុងឃ្លាំងស្តុកទាំងចក្រភពអង់គ្លេស និងបារាំងបានថមថយចុះខ្លាំង ដោយសារតែប្រទេសទាំងពីរបានបរិច្ចាគមីស៊ីលបាញ់ពីដីទៅអាកាសដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារក្នុងចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅរបស់រុស្ស៊ី។ ក្រសួងការពារជាតិអង់គ្លេសបានផ្តល់ព័ត៌មានលម្អិតមួយចំនួនប៉ុណ្ណោះ ពាក់ព័ន្ធនឹងគ្រាប់មីស៊ីលជំនាន់ថ្មីនេះ ជាមួយនឹងការពណ៌នាវាថា ជាមីស៊ីលជំនាន់ចុងក្រោយ មានសមត្ថភាពវាយប្រហារក្នុងចម្ងាយឆ្ងាយ និងជាប្រភេទមីស៊ីលប្រឆាំងនាវាចម្បាំង ដែលចូលខ្លួនមកជំនួសមីស៊ីលស៊េរីចាស់ Storm Shadow។ យ៉ាងណា ការរចនារូបរាងមីស៊ីលចុងក្រោយ នៅពុំទាន់សម្រេចនៅឡើយទេ។ លើសពីនេះ ភាពជាដៃគូការពារជាតិថ្មីរវាងមហាអំណាចអឺរ៉ុបទាំងពីរ ក៏គ្រោងនឹងផលិតមីស៊ីលបាញ់ពីអាកាសទៅអាកាសជំនាន់ថ្មី ព្រមទាំងអាវុធយុទ្ធសាស្រ្តផ្សេងទៀតផងដែរ។ មីស៊ីល Storm Shadows ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានចម្ងាយរហូតដល់ ២៥០គីឡូម៉ែត្រ។ មីស៊ីលដែលផលិតដោយក្រុមហ៊ុនផលិតអាវុធចម្រុះជាតិសាសន៍ MBDA មួយនេះ មានតម្លៃប្រហែល…

  • អង្គការយូណេស្កូ ទទួលស្គាល់ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

    អង្គការយូណេស្កូ ទទួលស្គាល់ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

    (ភ្នំពេញ)៖ បូជនីយដ្ឋានចងចាំរបស់កម្ពុជាចំនួន ៣ទីតាំង ត្រូវអង្គការយូណេស្កូ ទទួលស្គាល់ និងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកហើយ នៅក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។ បូជនីយដ្ឋានចងចាំនៃកម្ពុជាទាំង ៣ទីតាំងនោះ រួមមាន ទី១.អតីតមន្ទីរឃុំឃាំង ម.១៣ ដែលរបបខ្មែរក្រហមបានប្រើប្រាស់ជាទីឃុំឃាំងអ្នកទោសមុនឆ្នាំ១៩៧៥ ស្ថិតនៅព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ, ទី២. មន្ទីរឃុំឃាំង ស.២១ ដែលអតីតកាលជាវិទ្យាល័យទួលស្វាយព្រៃ និងបច្ចុប្បន្ន គឺជាសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង, និងទី៣ គឺវាលពិឃាដជើងឯក ស្ថិតនៅរាជធានីភ្នំពេញ ។ ទីតាំងទាំង ៣នេះ ត្រូវបានបង្កើតជាបូជនីយដ្ឋានចងចាំនៃកម្ពុជា ។ ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនេះ បានធ្វើឡើងនៅថ្ងៃទី១១ កក្កដា ២០២៥ វេលាម៉ោង ៥:៣៥នាទីរសៀល ត្រូវនឹងម៉ោង ១០:៣៥នាទីយប់ ម៉ោងនៅកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស នៃប្រទេសបារាំង ។ ការទទួលស្គាល់នេះ គឺបន្ទាប់ពីរយៈពេញមួយសប្តាហ៍កន្លងមក ដែលគណៈកម្មការសម្បតិ្តបេតិកភណ្ឌពិភពលោក បានជួបប្រជុំសម្រេចអនុម័តទៅលើបេក្ខភាពចំនួន ៣០ ដែលបានដាក់ស្នើសុំចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោក ដែលមានរួមទាំងទីតាំងប្រវត្តិសាស្រ្ត, ទីតាំងសម្បត្តិវប្បធម៌ និងទីតាំងអភិរក្សធម្មជាតិផងដែរ…

  • អំពើហិង្សានៅហៃទី ផ្តាច់ជីវិតមនុស្សជាង ៣.០០០ នាក់

    អំពើហិង្សានៅហៃទី ផ្តាច់ជីវិតមនុស្សជាង ៣.០០០ នាក់

    ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែកក្កដា បានឲ្យដឹងថា ជនរងគ្រោះដល់ទៅជាង ៣.០០០នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែការកើនឡើងអំពើហិង្សានៃក្រុមក្មេងទំនើង ដែលបានបង្កព្យុះភ្លៀងនៅក្នុងប្រទេសហៃទី ចាប់តាំងពីដើមឆ្នាំមក។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ភ្លើងហិង្សាបានដុតកម្លោចអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៣.១៤១នាក់នៅទូទាំងប្រទេសហៃទី គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា។ យោងតាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សបានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសហៃទី មានចំនួន ៤.៨៦៤ នាក់ ខណៈដែលមនុស្សរាប់សែននាក់ទៀតបានបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ដើម្បីគេចចេញពីអំពើហិង្សានៃក្រុមក្មេងទំនើង។ របាយការណ៍នេះ បានដាស់តឿនថា ការវាតទីគ្រប់គ្រងទឹកដីរបស់ក្រុមក្មេងទំនើង នឹងបង្កហានិភ័យធំដល់ការរីករាលដាលអំពើហិង្សា និងការបង្កើនការជួញដូរអាវុធ និងមនុស្សឆ្លងដែន ដែលអាចនាំឱ្យមានអស្ថិរភាពយ៉ាងខ្លាំង សម្រាប់បណ្តាប្រទេសនៅក្នុងអនុតំបន់ការ៉ាប៊ីន។ អង្គការនេះបានសង្កត់ធ្ងន់ទៀតថា ដើម្បីការពារអនុតំបន់ការ៉ាប៊ីនធ្លាក់ចូលអស្ថិរភាពឆាប់រហ័សនោះ សហគមន៍អន្តរជាតិត្រូវតែពង្រឹងការគាំទ្រដល់អាជ្ញាធរហៃទី ដែលទទួលខុសត្រូវការពារសិទ្ធិប្រជាជន ព្រមទាំងអង្គការអន្តរជាតិ និងជាតិដែលផ្តល់ជំនួយដល់ក្រុមជនងាយរងគ្រោះ។ គួរកត់សម្គាល់ ហៃទី គឺជាប្រទេសក្រីក្របំផុតមួយនៅអឌ្ឍគោលខាងលិច ជាតំបន់មានប្រទេសជាច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើឃាតកម្ម ការចាប់រំលោភ និងការចាប់ជំរិតជាដើម៕ ប្រភព ៖ AFP

  • លោក Zelensky ជំរុញការវិនិយោគលើការការពារជាតិ ទប់ទល់នឹងរុស្ស៊ី

    លោក Zelensky ជំរុញការវិនិយោគលើការការពារជាតិ ទប់ទល់នឹងរុស្ស៊ី

    បរទេស៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Zelensky បានជំរុញឱ្យមានការវិនិយោគ បន្ថែមទៀត លើការការពារជាតិ ទប់ទល់នឹងប្រទេសរុស្ស៊ី។ នៅឯសន្និសីទ ស្តីពីការងើបឡើងវិញ ស្ថិតក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យមានការវិនិយោគ លើវិស័យការពារជាតិថែមទៀត ដើម្បីទប់ទល់នឹងការកើនឡើង នៃការវាយប្រហាររបស់រុស្ស៊ី ដោយលោកអះអាងថា «មេដឹកនាំរុស្ស៊ី លោក Vladimir Putin កំពុងស្វែងរកការបំផ្លាញ ជីវិត នៅអ៊ុយក្រែន…ខ្ញុំជំរុញ ដៃគូរបស់យើងទាំងអស់ បង្កើនការវិនិយោគរបស់អ្នក.. នៅពេលដែលរុស្ស៊ី បង្កើនការវាយប្រហាររបស់ខ្លួន យើងមិនអាចខ្វះថវិកា បានទេ»។ លោក Zelensky បាននិយាយថា «នេះជាអ្វីដែលយើងត្រូវផ្តោត ជាដំបូង យើងត្រូវបញ្ឈប់យន្តហោះគ្មានមនុស្សបើក និង កាំជ្រួចរបស់រុស្ស៊ី នេះមានន័យថា ការផ្គត់ផ្គង់ និងការវិនិយោគ ការពារដែនអាកាសបន្ថែមទៀត ទៅលើ យន្តហោះគ្មានមនុស្ស បើកស្ទាក់ចាប់, ប្រព័ន្ធការពារដែនអាកាស និង មីស៊ីល»។ លោក…

  • លោក Rubio ប្រាប់លោក Lavrov ថា អាមេរិកខកចិត្តចំពោះរុស្ស៊ី

    លោក Rubio ប្រាប់លោក Lavrov ថា អាមេរិកខកចិត្តចំពោះរុស្ស៊ី

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកបានសម្តែង ការខកចិត្ត ចំពោះសមភាគីរុស្ស៊ី លោក Lavrov ជុំវិញការខ្វះខាត វឌ្ឍនភាព លើការដោះស្រាយបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។ រដ្ឋមន្ត្រីទាំងពីរបានជួបគ្នា នៅមុនកិច្ចប្រជុំអាស៊ីបូព៌ា ដែលជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រនេះ។ លោក Rubio ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ជាមួយលោក Sergei Lavrov ថា «ខ្ញុំបានបន្ទរនូវ អ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ខកចិត្ត ចំពោះកង្វះការរីកចម្រើន»។ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា លោក Lavrov បានចែករំលែកគំនិតថ្មី ស្តីពីការដោះស្រាយជម្លោះ ដែលលោកបានសន្យាថា នឹងបង្ហាញជូនប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែ បានបដិសេធ ពីការរំពឹងទុក។ ពួកលោកទាំងពីរ បានជួបគ្នា នៅប៉ុន្មានម៉ោង…

  • រុស្ស៊ីថា ណាតូ និងអឺរ៉ុបរៀបផែនការធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ

    រុស្ស៊ីថា ណាតូ និងអឺរ៉ុបរៀបផែនការធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ

    បរទេស៖ លោក Alexander Grushko អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្ស៊ី បានចោទប្រកាន់ថា សហភាពអឺរ៉ុបនិងសម្ព័ន្ធយោធាអន្តរជាតិ ណាតូ កំពុងរៀបផែនការ ធ្វើសង្គ្រាម ជាមួយទីក្រុងមូស្គូ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu Ajansı កាលពីថ្ងៃទី៩ ខែកក្កដា។ អ្នកការទូតរូបនេះ បានប្រាប់សភាជាន់ទាប របស់រុស្ស៊ីថា នេះគឺជាបញ្ហាធ្ងន់ធ្ងរបំផុត ចំពោះសន្តិសុខជាតិ។ លោក Grushko បានរិះគន់ ដល់អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ហៅកាត់ OSCE ចំពោះការខ្វះខាតកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលកំពុងកើនឡើង ដោយព្រមានថា ស្ថាប័នអន្តរជាតិមួយនេះ ប្រឈមនឹងហានិភ័យ បាត់បង់ជំនឿទុកចិត្ត នយោបាយសំខាន់ៗ ដែលនាំឲ្យជោគវាសនារបស់ OSCE នឹងអស់តម្លៃ។ លោក Alexander Grushko ក៏បានរាយការណ៍ប្រាប់ថា អឺរ៉ុបកំពុងរៀបចំ ដាក់កញ្ចប់ទណ្ឌកម្ម ដ៏តឹងតែងបំផុត ប្រឆាំងនឹងរុស្ស៊ី ដោយយោងតាម រដ្ឋមន្ត្រីការបរទេសបារាំង។ ប៉ុន្តែ លោក Grushko អះអាងថា…

  • កោះជប៉ុនចំនួន២ ផ្លាស់ទីដោយខ្លួនឯង ជិត១០សង់ទីម៉ែត្រ ក្នុងពេល៣ថ្ងៃ

    កោះជប៉ុនចំនួន២ ផ្លាស់ទីដោយខ្លួនឯង ជិត១០សង់ទីម៉ែត្រ ក្នុងពេល៣ថ្ងៃ

    បរទេស ៖ កោះចំនួនពីរ ស្ថិតនៅក្នុងខេត្ត Kagoshima នៃប្រទេសជប៉ុន បានផ្លាស់ទីដោយខ្លួនឯង បានចម្ងាយជិត១០សង់ទីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីជួបការរញ្ជួយដីផ្ទួនៗ នេះបើតាមការសង្កេត របស់អ្នកស្រាវជ្រាវជប៉ុន ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន NHK កាលពីថ្ងៃទី៩ ខែកក្កដា។ លោក Ohta Yusaku សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ Tohoku បានវិភាគ ចលនានៃការផ្លាស់ទី របស់កោះ Kodakarajim និង កោះ Takarajima ដោយប្រើប្រាស់ទិន្នន័យ ពីចំណុចសង្កេតរបស់ក្រុមជំនាញព័ត៌មានភូមិសាស្ត្រ នៃប្រទេសជប៉ុន និង ស្ថានីយ៍មូលដ្ឋានទូរស័ព្ទចល័ត។ លោក បានរកឃើញថា កោះ Kodakarajima បានរំកិលខ្លួន បាន៦សង់ទីម៉ែត្រ ពីខាងជើង ទៅភាគឦសាន ហើយ កោះ Takarajima រំកិលខ្លួន បាន៣.៥ សង់ទីម៉ែត្រ ពីខាងត្បូង ទៅភាគឦសាន ដូចគ្នា ពោលគឺ ចាប់តាំងពីជួបការរញ្ជួយដីកម្រិតផ្ទួនៗ ក្នុងពេលប៉ុន្មានសប្តាហ៍នេះ រួមទាំង…

  • IMF៖ ការដំឡើងពន្ធថ្មីរបស់អាមេរិក ធ្វើឲ្យភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មកើនឡើងខ្ពស់

    IMF៖ ការដំឡើងពន្ធថ្មីរបស់អាមេរិក ធ្វើឲ្យភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មកើនឡើងខ្ពស់

    មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសេចក្តីប្រកាសពីការដំឡើងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ភាពមិនប្រាកដប្រជាអំពីទស្សនវិស័យសេដ្ឋកិច្ចសកលមានកម្រិតខ្ពស់ និងបានជំរុញឱ្យប្រទេសនានាធ្វើការដោយស្ថាបនា ដើម្បីសម្រួលដល់បរិយាកាសពាណិជ្ជកម្មមានស្ថិរភាព។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយថា ខ្លួននឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលចេញផ្សាយការធ្វើបច្ចុប្បន្នភាពចំពោះទស្សនវិស័យសេដ្ឋកិច្ចសកលនៅចុងខែកក្កដា មុនកាលបរិច្ឆេទកំណត់ការដំឡើងពន្ធថ្មីនៅថ្ងៃទី ១ ខែសីហា សម្រាប់ការចរចាពាណិជ្ជកម្ម។  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធសប្តាហ៍នេះបានពង្រីកសង្គ្រាមពាណិជ្ជកម្មសកលដោយការដំឡើងពន្ធថ្មីចំនួន៥០ភាគរយលើការនាំចូលទង់ដែងទៅសហរដ្ឋអាមេរិក និងដំឡើងពន្ធ៥០ភាគរយលើទំនិញពីប្រទេសប្រេស៊ីល ដែលទាំងពីរនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ខែសីហា ហើយលោកក៏បានប្រកាសការដំឡើងពន្ធខ្ពស់សម្រាប់ប្រទេសចំនួន២១ផ្សេងទៀត។ អ្នកនាំពាក្យ IMF បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ថា «ការវិវឌ្ឍន៍ទាក់ទងនឹងពាណិជ្ជកម្មកំពុងកើតឡើង ហើយភាពមិនប្រាកដប្រជាមានកម្រិតខ្ពស់»។ «ប្រទេសនានាគួរតែបន្តធ្វើការដោយការស្ថាបនា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ ការព្រួយបារម្ភអំពីការដំឡើងពន្ធគយនៅពេលខាងមុខរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យអាប់អ៊ួដល់ចក្ខុវិស័យសម្រាប់រោងចក្រនៅទូទាំងសហរដ្ឋអាមេរិក អាស៊ី និងអឺរ៉ុប នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

  • លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅ អាស៊ីអា គ្នេយ៍

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅ អាស៊ីអា គ្នេយ៍

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ានលើកទី៥៨ ដឹកនាំដោយ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី និងពិធីចុះហត្ថលេខា​លើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពីមិត្តភាព និង សហប្រតិបត្តិការនៅ​អាស៊ីអាគ្នេយ៍ ដោយអាល់ហ្សេរី និងអ៊ុយរូហ្គាយ នៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេ​ស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ រដ្ឋមន្ត្រីការបរទេសបាន​ពិភាក្សា​អំពី​កិច្ចខិតខំកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុងការ សម្រេចបាននូវអាទិភាព និងលទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីរបាយការណ៍សង្ខេប​ដោយក្រុម​ការងារ ភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ាន (AGTF) ដែលបានគូសបញ្ជាក់ពីតម្រូវ​ការជា​បន្ទាន់​សម្រាប់អាស៊ាន ក្នុងការ ឆ្លើយតបជាយុទ្ធសាស្ត្រចំពោះទិដ្ឋភាពភូមិសាស្ត្រ​សេដ្ឋកិច្ចសកលដ៏ស្មុគស្មាញ។ ក្នុងន័យនេះ កិច្ចប្រជុំ បានចូលរួមក្នុងការអំពាវនាវ​ឱ្យពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មក្នុងអាស៊ាន ការ​សម្រប​សម្រួល​អន្តរសសរស្តម្ភក្នុងការរៀបចំគោលនយោបាយ ការចូលរួមពី​វិស័យ​ឯកជន និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (FTAs) ជាពិសេសភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់…