Author: Dol Pheakdey
-

អគ្គនាយកស៊ីម៉ាក់៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបោសសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្តតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬ ស៊ីម៉ាក់(CMAC)បានបញ្ជាក់ថាការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម៉្លេះ ព្រមទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានគូសអំពីដំណាក់កាលសំខាន់ៗយ៉ាងដូច្នេះថា៖១. ឆ្នាំ១៩៩២-១៩៩៨៖ ដំណាក់កាលធ្វើការបោសសម្អាតមីនដើម្បីបើកផ្លូវសុវត្ថិភាពក្នុងការធ្វើមាតុភូមិនិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ទី២. ឆ្នាំ១៩៩៨-២០០៣៖ ដំណាក់កាលនៃការបោសសម្អាតមីនដើម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ការដំណើរការបោសសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងឮនិងចងចាំការពិតនេះព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តដោយផ្ទាល់ផងដែរ។ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់បានបន្តថា រឿងជម្លោះខ្សែបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរនិងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេធព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រើប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត ៕
-

ត្រាំ ចុះហត្ថលេខាអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅអាមេរិក ប៉ុន្តែមានលក្ខខណ្ឌពិសេស
ត្រាំ ចុះហត្ថលេខាអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅអាមេរិក ប៉ុន្តែមានលក្ខខណ្ឌពិសេស (បរទេស)៖ មន្ត្រីសេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីអនុម័តកិច្ចព្រមព្រៀងទិញយកប្រតិបត្តិការអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក។ បញ្ជាប្រតិបត្តិដែលរំពឹងថានឹងត្រូវចុះហត្ថលេខានៅសប្តាហ៍នេះ នឹងប្រកាសថា កិច្ចព្រមព្រៀងនេះបានបំពេញតាមតម្រូវការនៃច្បាប់សន្តិសុខជាតិឆ្នាំ ២០២៤ ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ត្រូវលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅអាមេរិក។ កិច្ចព្រមព្រៀងនេះមានគោលបំណងដោះស្រាយក្តីបារម្ភរបស់សហរដ្ឋអាមេរិកជាយូរមកហើយលើបញ្ហាសន្តិសុខទិន្នន័យ និងការគ្រប់គ្រងខ្លឹមសារ។ ក្រុមហ៊ុន TikTok របស់សហរដ្ឋអាមេរិកនឹងត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុនបណ្តាក់ទុនថ្មីមួយ ដែលមានមូលដ្ឋាននៅអាមេរិក។ ក្រុមប្រឹក្សាភិបាលភាគច្រើននឹងជាជនជាតិអាមេរិក ហើយអ្នកវិនិយោគថ្មីៗ រួមមានក្រុមហ៊ុន Oracle និងក្រុមហ៊ុនវិនិយោគឯកជន Silver Lake នឹងកាន់កាប់ភាគហ៊ុនភាគច្រើន។ ក្រុមហ៊ុន ByteDance នឹងរក្សាភាគហ៊ុនតិចជាង ២០% នៅក្នុងក្រុមហ៊ុនអាមេរិកថ្មីនេះ។ វាក៏នឹងផ្តល់សិទ្ធិប្រើប្រាស់ក្បួនដោះស្រាយ (algorithm) ស្នូលរបស់កម្មវិធីទៅកាន់ក្រុមហ៊ុនថ្មីផងដែរ។ កិច្ចព្រមព្រៀងនេះតម្រូវឱ្យទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ត្រូវរក្សាទុកនៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud ក្នុងស្រុករបស់ Oracle ។ ក្រុមហ៊ុន Oracle ក៏នឹងដើរតួជា «អ្នកផ្តល់សេវាសន្តិសុខ» និងអាចត្រួតពិនិត្យក្បួនដោះស្រាយរបស់កម្មវិធីផងដែរ។ ក្បួនដោះស្រាយនឹងត្រូវ…
-

មេដឹកនាំពិភពលោកអំពាវនាវឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ
មេដឹកនាំពិភពលោកបានជំរុញឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះគោលនយោបាយពហុភាគីនិយម និងគោលការណ៍ដើមនៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) នៅក្នុងសម័យប្រជុំពិសេស នៅឯមហាសន្និបាត កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដោយព្រឹត្តិការណ៍នេះក៏ជាការប្រារព្ធខួបលើកទី៨០ របស់អង្គការសហប្រជាជាតិផងដែរ។ ប្រធានបទនៃកិច្ចប្រជុំជាប្រវត្តិសាស្ត្រ នៅឆ្នាំនេះ ដែលមានចំណងជើងថា រួមគ្នាកាន់តែរឹងមាំ សម្រាប់រយៈពេល ៨០ឆ្នាំខាងមុខ និងការលើកកម្ពស់បន្ថែមទៀត ចំពោះសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស ត្រូវបានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាជាច្រើន ដូចជាតម្រូវការក្នុងការពង្រឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកើតចេញពីការបំផ្លិចបំផ្លាញដោសារសង្រ្គាម។ ការរំលឹករយៈពេលមួយម៉ោង មានការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អមដោយការអំពាវនាវជាបន្ទាន់។ អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយថា គោលការណ៍ណែនាំរបស់ UN «ស្ថិតនៅក្រោមការវាយលុកដែលមិនធ្លាប់មានពីមុនមក» ដោយលោកបានចង្អុលទៅការមានជម្លោះ ភាពអត់ឃ្លាន និងភាពវឹកវរនៃអាកាសធាតុ។ លោក Guterres បានបញ្ជាក់ថា៖ «ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ យើងមិនត្រឹមតែត្រូវការពារអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវពង្រឹងស្ថាប័ននេះផងដែរ»៖។ លោកលើកឡើងបន្ថែមពីគំនិតផ្តួចផ្តើមកំណែទម្រង់រួមទាំងកិច្ចព្រមព្រៀងសម្រាប់អនាគត និងដំណើរការ UN80 ដោយលោកបានបញ្ជាក់ថា៖ «ផ្លូវតែមួយគត់ឆ្ពោះទៅមុខ គឺរួមគ្នា។ ចូរយើងក្រោកឡើងនៅពេលនេះ ដោយភាពច្បាស់លាស់ ភាពក្លាហាន និងជំនឿ។…
-

មេដឹកនាំពិភពលោកជួបជុំគ្នាគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅUN ដោយផ្គើនអាមេរិក និងអ៊ីស្រាអែល
មេដឹកនាំពិភពលោករាប់សិបនាក់ បានជួបជុំគ្នានៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដើម្បីគាំទ្រភាពជារដ្ឋប៉ាឡេស្ទីន ដែលជាការផ្លាស់ប្តូរការទូតដ៏សំខាន់ រយៈជិត ២ឆ្នាំ នៅក្នុងសង្រ្គាម នៅតំបន់ហ្កាហ្សា ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិកក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលដំណោះស្រាយរដ្ឋ២ អ៊ីស្រាអែល-ប៉ាឡេស្ទីន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងរីយ៉ាដ ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងបានអំពាវនាវឲ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ដែនដីនេះ។ ព្រះអង្គម្ចាស់ Farhan បានមានព្រះបន្ទូលថា៖ «យើងអំពាវនាវឲ្យប្រទេសផ្សេងទៀតទាំងអស់ ចាត់វិធានការជាប្រវត្តិសាស្ត្រស្រដៀងគ្នា ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋទាំង២»។ កិច្ចប្រជុំកំពូលដែលចូលរួមដោយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas និងគណៈប្រតិភូផ្សេងទៀត ដែលទាំងតំណាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកមិនមានវត្តមាន។ លោក Abbas បានរំលឹកឡើងវិញនូវជំហររបស់លោក ដែលថា ក្រុមសកម្មប្រយុទ្ធ ដូចជាក្រុមហាម៉ាស ត្រូវតែប្រគល់អាវុធរបស់ពួកគេទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ «រដ្ឋបង្រួបបង្រួមដោយគ្មានអាវុធ ជារដ្ឋដែលមានច្បាប់មួយ និងកម្លាំងសន្តិសុខស្របច្បាប់មួយ»។ គួរបញ្ជាក់ ការប្រកាសគាំទ្រនេះ បានធ្វើឡើងចំពេលមានអំពើហិង្សាកាន់តែខ្លាំងឡើង នៅក្នុងតំបន់ហ្កាហ្សា…
-

ក្រសួងការពារជាតិកម្ពុជា ស្រាយបំភ្លឺពីករណីតំបន់ភូមិព្រៃចាន់ ដែលភាគីថៃប្រើផែនទីឯកតោភាគីបំណងបំពានទឹកដីកម្ពុជា
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីស្រាយបំភ្លឺដោយបញ្ជាក់នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៥ថាកន្លងមកក្រសួងការពារជាតិកម្ពុជាសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពថៃ រដ្ឋបាល ខេត្តស្រះកែវ ក៏ដូចជាបណ្តាញសារព័ត៌មានថៃបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណៈជនជាតិ និងអន្តរជាតិ អំពីផែនទី រូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគី មួយចំនួនមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់ សាធារណៈជនជាតិ និងអន្តរជាតិដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ ។ ក្នុងការបកស្រាយបំភ្លឺ ពាក់ព័ន្ធករណីតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នារាត្រីថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ មាន គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» បានបង្ហោះរូបភាពនេះដដែលក្នុងគោលបំណងដើម្បីឱ្យមានការភាន់ច្រឡំថាប្រធានក្រុមវាស់វែងចម្រុះកម្ពុជា និង ថៃបានចុះ ហត្ថលេខាទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនជាផ្លូវការ…
-

រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ កម្ពុជា ដើម្បីចូលរួម ព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមរដ្ឋមន្រ្តី គ្រោងថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ ការថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថា ចូលរួមក្នុងវេទិកាកិច្ចពិភាក្សាពាក់ព័ន្ធមួយចំនួនទៀត និងគ៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយរួមគ្នាបញ្ហាបរិស្ថាន…
-

-

អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ព្រុយណេ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ នាជំនួប, ឯកឧត្តមអគ្គមេបញ្ជាការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ជូនចំពោះសម្តេចបវរធិបតី។ ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ាន។ ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងទៅទទួលការបណ្តុះបណ្តាលនៅប្រទេសព្រុយណេ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីមានជំនឿជឿជាក់ថា…
-

រដ្ឋមន្ត្រីការពារជាតិកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីហិង្សារបស់ប៉ូលិសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលិសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លារលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់៕
-

លោក គីម ជុងអ៊ុន ចុះពិនិត្យការសាកល្បងដ្រូនប្រើ AI
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាកល្បងយន្តហោះគ្មានមនុស្សបើក ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានឲ្យដឹង នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញានេះ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បង នៃយន្តហោះគ្មានមនុស្សបើក វាយប្រហារ និង បានបញ្ជាឱ្យប្រើប្រាស់ កាន់តែច្រើន នូវបញ្ញាសិប្បនិម្មិត (AI) នៅក្នុងបច្ចេកវិទ្យា។ រូបភាពដែលបានចែករំលែក ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់កូរ៉េខាងជើង បានបង្ហាញពីដ្រូន បានហោះឡើង ហើយបន្ទាប់មក បានបំផ្លាញគោលដៅ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា សមយុទ្ធនេះ បានបង្ហាញពី “ប្រសិទ្ធភាពប្រយុទ្ធដ៏អស្ចារ្យនៃយន្តហោះគ្មានមនុស្សបើក វាយប្រហារយុទ្ធសាស្ត្រស៊េរី Kumsong” ។ បើតាមប្រភព លោក Kim បានសម្តែង “ការពេញចិត្តយ៉ាងខ្លាំង” ចំពោះលទ្ធផលនេះ។ លោក Kim បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើក…