Author: Dol Pheakdey

  • បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា

    បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា

    ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បាន​ទទួល​ស្គាល់​ជាផ្លូវ​ការនូវរដ្ឋប៉ាឡេស្ទីន ហើយបានជំរុញឲ្យបញ្ចប់សង្រ្គាមជាបន្ទាន់ នៅតំបន់ហ្កាហ្សា ដោយ​ប្រកាសថា «ពេលវេលាសម្រាប់សន្តិភាពបានមកដល់ហើយ»។ អំឡុងពេលថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពីការអនុវត្តដំណោះស្រាយរដ្ឋ២ លោក Macron បាននិយាយថា ពេលវេលាបានមកដល់ហើយ ដើម្បីឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន «រស់នៅជាមួយគ្នា ប្រកបដោយសន្តិភាព និងសន្តិសុខ»។ ដោយថ្កោលទោសការវាយលុកដែលកំពុងបន្តមាន លោក Macron បានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងពង្រីកប្រតិបត្តិការយោធារបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ដោយមានគោលបំណងកម្ទេចក្រុមហាម៉ាស»។ លោកបានសង្កត់ធ្ងន់ពីចំនួនមនុស្សនៃជម្លោះនេះថា៖ «មនុស្សរាប់សែននាក់ត្រូវបានបម្លាស់ទីលំនៅ រងរបួស អត់ឃ្លាន និងតក់ស្លុត។ ជីវិតរបស់ពួកគេនៅតែត្រូវបានបំផ្លាញ។ គ្មានអ្វីដែលបង្ហាញពីភាពត្រឹមត្រូវនៃសង្រ្គាមដែលកំពុងបន្តមាននៅតំបន់ហ្កាហ្សានោះទេ។ គ្មានឡើយ»។ ជាមួយគ្នានេះ លោក Macron ក៏បានប្រកាសផងដែរថា ប្រទេសបារាំងនឹងបើកស្ថានទូត នៅរដ្ឋប៉ាឡេស្ទីន នៅពេលដែលចំណាប់ថ្នូរទាំងអស់ នៅតំបន់ហ្កាហ្សាត្រូវបានដោះលែង ហើយបទឈប់បាញ់ត្រូវបានឈានដល់។ ព័រទុយហ្គាល់ ម៉ូណាកូ កាណាដា បែលហ្ស៊ិក លុចសំបួ និងម៉ាល់តា បន្ទាប់មកក៏បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ៕

  • ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងជើងហ្វីលីពីន ដោយបង្កជាបំណាក់ដី និងបង្ខំឲ្យមានការជម្លៀស

    ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងជើងហ្វីលីពីន ដោយបង្កជាបំណាក់ដី និងបង្ខំឲ្យមានការជម្លៀស

    បុគ្គលិកជួយសង្គ្រោះបាននាំគ្នាសម្អាតល្បាប់ភក់ និងកម្ទេចកម្ទី កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ក្រោយបំណាក់ដីបានបិទផ្នែកមួយនៃផ្លូវហាយវេ ក្នុងទីក្រុង Tuba ខេត្ត Benguet ភាគខាងជើងហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Ragasa បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងទៅកាន់ផ្នែកភាគខាងជើងនៃប្រទេសនេះ។ លោកប្រធានាធិបតី Ferdinand Marcos Jr បានបញ្ជាឲ្យភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយហ្វីលីពីន បន្តការប្រុងប្រយ័ត្នឲ្យបានពេញលេញ និងប្រមូលទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់។ ទីភ្នាក់ងារអាកាសធាតុរដ្ឋ បានឲ្យដឹងថា ដោយមានខ្យល់បក់ក្នុងល្បឿន ២១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងខ្លាំងរហូតដល់ ២៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះ Ragasa បានបោកបក់លើកោះ Calayan ក្នុងខេត្ត Cagayan ដែលបង្កើនហានិភ័យឲ្យមានកម្ពស់ព្យុះលើសពី ៣ម៉ែត្រ។ បណ្ដុំកោះ Babuyan ភាគខាងជើងនៃកោះសំខាន់ Luzon នៅតែស្ថិតក្រោមសញ្ញាព្រមានព្យុះកម្រិតខ្ពស់ ដោយអ្នកស្រុកត្រូវបានបានណែនាំឲ្យនៅឆ្ងាយពីតំបន់ឆ្នេរ និងច្រាំងទន្លេ៕

  • រុស្ស៊ីបដិសេធការរំលោភដែនអាកាសរបស់ណាតូ ដោយព្រមានថា ការចោទប្រកាន់បង្កើតភាពតានតឹង

    រុស្ស៊ីបដិសេធការរំលោភដែនអាកាសរបស់ណាតូ ដោយព្រមានថា ការចោទប្រកាន់បង្កើតភាពតានតឹង

    រុស្ស៊ីបានបដិសេធកាលពីថ្ងៃចន្ទថា យន្តហោះរបស់ខ្លួន មិនបានរំលោភលើដែនអាកាសរបស់អង្គការណាតូនោះឡើយ ហើយបានព្រមានថា ប្រទេសនានាដែលធ្វើការចោទប្រកាន់បែបនេះ បានបង្កជាហានិភ័យ «បង្កើនភាពតានតឹង»។ ទីក្រុង Tallinn បាននិយាយថា យន្តហោះចម្បាំងរុស្សី ៣គ្រឿង បានចូលទៅក្នុងដែនអាកាសរបស់សមាជិករបស់អង្គការណាតូ គឺអេស្តូនី កាលពីថ្ងៃសុក្រចុងសសប្ដាហ៍កន្លងមក ដោយស្ថិតនៅទីនោះរយៈពេល ១២នាទី មុនពេលត្រូវបានឲ្យហោះចេញដោយយន្តហោះរបស់ណាតូ។ ប្រទេសបាល់ទិកមួយនេះ បានបន្ថែមថា យន្តហោះ MiG-31 ដែលកំពុងហោះហើរហួសពីឈូងសមុទ្រហ្វាំងឡង់ បានបិទឧបករណ៍បញ្ជូនសញ្ញារបស់ពួកគេ ហើយមិនបានចូលរួមជាមួយនីតិវិធីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អេស្តូនីឡើយ។ តែយ៉ាងណាក្ដី កាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធការរៀបរាប់របស់អេស្តូនី ដោយនិយាយថា យោធារុស្ស៊ីធ្វើប្រតិបត្តិការដោយអនុវត្តយ៉ាងតឹងរ៉ឹង នៅក្នុងរង្វង់ដែនកំណត់នៃច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងសកម្មភាពដែលទាក់ទងនឹងការហោះហើរផងដែរ។ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីចាត់ទុកសេចក្តីថ្លែងការណ៍របស់អេស្តូនីថា៖ «មិនមែនការពិត គ្មានមូលដ្ឋាន និងជាការបន្តនូវគោលនយោបាយដែលមិនអាចបញ្ឈប់បានទាំងស្រុងរបស់ប្រទេសនេះ ក្នុងការបង្កើនភាពតានតឹង និងបង្កបរិយាកាសប្រឈមមុខដាក់គ្នា»។ ឯកអគ្គរដ្ឋទូតរបស់អង្គការណាតូ នឹងកោះប្រជុំនៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ ដើម្បីបើកកិច្ចពិភាក្សាស្តីពីការលុកលុយនេះ បន្ទាប់ពីអេស្តូនីបានអំពាវនាវឲ្យមានការពិភាក្សាជាបន្ទាន់ក្រោមមាត្រាទី៤ នៃសន្ធិសញ្ញាបង្កើតសម្ព័ន្ធភាព។ ប្រទេសប៉ូឡូញបានអំពាវនាវប្រើមាត្រាទី៤ នៅដើមខែនេះ…

  • ប្រទេសលោកខាងលិច និងរុស្ស៊ី ប៉ះទង្គិចគ្នានៅ UN ក្រោយឧប្បត្តិហេតុនៅក្នុងដែនអាកាសណាតូ

    ប្រទេសលោកខាងលិច និងរុស្ស៊ី ប៉ះទង្គិចគ្នានៅ UN ក្រោយឧប្បត្តិហេតុនៅក្នុងដែនអាកាសណាតូ

    vនៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) សម្ព័ន្ធមិត្តណាតូ បានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើលំហអាកាសរបស់សម្ព័ន្ធភាព នៅក្នុងប្រទេសអេស្តូនី និងប៉ូឡូញ ជាសកម្មភាពដែលចក្រភពអង់គ្លេស បាននិយាយថា បង្កជាហានិផ័យឲ្យកើតជម្លោះប្រដាប់អាវុធ។ ដោយប្រឈមមុខជាមួយរុស្ស៊ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយថា៖ «សកម្មភាពដែលមិនប្រុងប្រយ័ត្នរបស់អ្នក (រុស្ស៊ី) បង្កជាហានិភ័យឲ្យមានការប្រឈមមុខដាក់គ្នាដោយអាវុធដោយផ្ទាល់ រវាងអង្គការណាតូ និងរុស្ស៊ី។ សម្ព័ន្ធភាពរបស់យើង គឺផ្ដោតលើការការពារ ប៉ុន្តែកុំយល់ច្រលំ យើងត្រៀមខ្លួនការពារផ្ទៃមេឃរបស់អង្គការណាតូ និងទឹកដីរបស់អង្គការណាតូ»។ អេស្តូនីបានឲ្យដឹងកាលពីថ្ងៃទី១៩ ខែកញ្ញាថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីចំនួន ៣គ្រឿង បានចូលទៅក្នុងដែនអាកាសអេស្តូនីដោយគ្មានការអនុញ្ញាត ហើយបានហោះនៅទីនោះសរុប ១២នាទីមុនពេលត្រូវបានបង្ខំឲ្យចាកចេញ ជាអ្វីដែលមន្រ្តីលោកខាងលិច បាននិយាយថា ត្រូវបានរៀបចំឡើង ដើម្បីសាកល្បងការត្រៀមខ្លួន និងការដោះស្រាយរបស់អង្គការណាតូ។ ក្រុមប្រឹក្សាសន្តិសុខ បានកោះប្រជុំកាលពីថ្ងៃទី២២ ខែកញ្ញា ដើម្បីពិភាក្សាអំពីបញ្ហានេះ។ ការពិគ្រោះយោបល់របស់អង្គការណាតូ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា។ ហេតុការណ៍នេះ បានកើតឡើងក្នុងរយៈពេលជាង ១សប្តាហ៍…

  • លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២៣ នៅរដ្ឋធានីគូឡាឡាំពួ

    លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២៣ នៅរដ្ឋធានីគូឡាឡាំពួ

    លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២៣ នាព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាឱកាសដែលលោកជំទាវ អញ្ជើញចូលរូមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ។

  • យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific បន្តចុះចត និងសំចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារព្យុះនៅទីក្រុងហុងកុង

    យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific បន្តចុះចត និងសំចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារព្យុះនៅទីក្រុងហុងកុង

    យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific នៅទីក្រុងហុងកុង បានបន្តចុះចត និងសំចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ការចូលសំចតនេះដោយសារតែទីក្រុងហុងកុងទទួលរងខ្យល់ព្យុះ ឈ្មោះ Ragasa ហើយអាកាសយានដ្ឋានអន្តរជាតិតេជោ បានអនុញ្ញាតឱ្យចូលសំចតក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយយន្តហោះរបស់ក្រុមហ៊ុន Cathay Pacific ចំនួន ១៣គ្រឿង នឹងបន្តចុះចតជាបន្តបន្ទាប់រហូតដល់អស់នៅរសៀលថ្ងៃដដែលនេះ។

  • ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

    ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

    ភ្នំពេញ៖ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវ​បុណ្យ​​ភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកចោលផ្តេសផ្តាស ដូចឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំនៃប្រជាពលរដ្ឋ មកធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាម​ផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ការបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានកត់សម្គាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក ត្រូវបញ្ជូនទៅ​ទុក​ដាក់តាមទីលាន មានការថយចុះ ពី៣៣-៤៥ភាគរយ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា កន្លងមកនេះ ធៀបនឹងថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជន​នៅរាជធានីភ្នំពេញ បានធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់​រឹងដង្កោ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបជាមួយនឹងបរិមាណសំរាម សំណល់រឹងទីប្រជុំជនប្រចាំថ្ងៃ គឺនៅថ្ងៃទី២០ ខែកញ្ញា មានបរិមាណសំរាម ចំនួន ៤.២៦៩,៥០តោនក្នុងមួយថ្ងៃ។ នៅថ្ងៃទី២១ ខែកញ្ញាសំរាម បានថយចុះមក​ត្រឹមចំនួន ២.៨០០,៨៨តោនក្នុងមួយថ្ងៃ…

  • ស្ពានខ្ពស់ជាងគេក្នុងលោកត្រៀមលើកមុខមាត់ខេត្ត Guizhou

    ស្ពានខ្ពស់ជាងគេក្នុងលោកត្រៀមលើកមុខមាត់ខេត្ត Guizhou

    ចិន៖ ប្រតិភូសារព័ត៌មានបរទេស រួមមានទាំងកម្ពុជា ដែលមកពីប្រទេសអាស៊ាន+បី ថ្មីៗនេះត្រូវបានសារព័ត៌មានចិន People’s Daily អញ្ជើញទៅទស្សនាស្ពានខ្ពស់ជាងគេលើពិភពលោកប្រចាំខេត្ត Guizhou ដែលត្រៀមនឹងបើកដំណើរការឆាប់ៗនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និង សេដ្ឋកិច្ច ពិសេសមុខមាត់ខេត្តដ៏មានសក្ដានុពលរបស់ប្រទេសចិនមួយនេះ។ Huajiang Grand Canyon Bridge ត្រូវបានប្រសិទ្ធ គឺជាស្ពានខ្ពស់ជាងគេបំផុតលើពិភពលោក ដែលស្ថិតនៅក្នុងខេត្ត Guizhou ប្រទេសចិន។ ស្ពាននេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារ ដោយមានកម្ពស់រហូតដល់ ៦២៥ម៉ែត្រ ពីផ្លូវស្ពានទៅជ្រលងភ្នំ។ ក្រៅពីជាផ្លូវធ្វើដំណើរ ស្ពាន Huajiang Grand Canyon Bridge នេះក៏ត្រូវបានគេរៀបចំឡើងសម្រាប់ជាទីទាក់ទាញភ្ញៀវទេសចរ និងវិស័យទេសចរណ៍របស់ខេត្ត Guizhou ផងដែរ៕

  • មន្ទីរពេទ្យ ២ នៅហ្កាហ្សា បានបង្ខំបញ្ឈប់ប្រតិបត្តិការ ខណៈការវាយលុករបស់ អ៊ីស្រាអែល កើនឡើងកាន់តែខ្លាំង

    មន្ទីរពេទ្យ ២ នៅហ្កាហ្សា បានបង្ខំបញ្ឈប់ប្រតិបត្តិការ ខណៈការវាយលុករបស់ អ៊ីស្រាអែល កើនឡើងកាន់តែខ្លាំង

    ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានឲ្យដឹងថា មន្ទីរពេទ្យនៅទីក្រុងហ្កាហ្សាចំនួន ២ ត្រូវបានផ្អាកដំណើរការ ដោយសារការកើនឡើងនៃការវាយលុកផ្លូវគោករបស់អ៊ីស្រាអែល និងការខូចខាតដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាបន្តបន្ទាប់ ខណៈដែលរថក្រោះបានរុលចូលកាន់តែជ្រៅទៅក្នុងដែនដីនេះ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរពេទ្យកុមារ Al-Rantissi ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុន។ ក្នុងពេលជាមួយគ្នានោះ ក្រសួងបានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ជុំវិញមន្ទីរពេទ្យភ្នែកក្បែរនោះ ដែលបង្ខំឲ្យផ្អាកសេវាកម្មនៅទីនោះផងដែរ។ ក្រសួងបានឲ្យដឹងថា៖ «ការកាន់កាប់ ដែលដាក់គោលដៅដោយចេតនា និងជាប្រព័ន្ធ លើប្រព័ន្ធថែទាំសុខភាព នៅក្នុងតំបន់ហ្កាហ្សា គឺជាផ្នែកនៃគោលនយោបាយប្រល័យពូជសាសន៍ ប្រឆាំងនឹងដែនដីនេះ»។ ក្រសួងបានបន្ថែមថា៖ «គ្មានទីតាំង ឬមន្ទីរពេទ្យណាមួយ មានផ្លូវចូលបានដោយសុវត្ថិភាពដែលអនុញ្ញាតឲ្យអ្នកជំងឺ និងអ្នករបួសអាចទទួលបានការព្យាបាលនោះឡើយ»។ ភ្លាមៗនេះ មិនមានការអត្ថាធិប្បាយពីយោធាអ៊ីស្រាអែលនោះឡើយ ពាក់ព័ន្ធនឹងការផលើកឡើងនេះ។ ដោយឡែកកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្ស៊កដានី បានសម្រេចថា មន្ទីរពេទ្យបណ្ដោះអាសន្នរបស់ខ្លួន នៅក្នុងសង្កាត់ Tel Al-Hawa នៃទីក្រុងហ្កាហ្សា នឹងត្រូវប្តូរទីតាំងទៅទីក្រុង Khan Younis ដើម្បីសុវត្ថិភាពបុគ្គលិករបស់មន្ទីរពេទ្យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ហ្ស៊កដានី Petra ដែលបានរាយការណ៍កាលពីថ្ងៃចន្ទ៕

  • សារព័ត៌មាន KNCA៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា លោកនឹងពង្រឹងទំនាក់ទំនង ជាមួយចិនឲ្យកាន់តែរឹងមាំ

    សារព័ត៌មាន KNCA៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា លោកនឹងពង្រឹងទំនាក់ទំនង ជាមួយចិនឲ្យកាន់តែរឹងមាំ

    ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ នៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា លោកនឹងជំរុញទំនាក់ទំនងជាមួយប្រទេសចិន «ឲ្យកាន់តែរឹងមាំខ្លាំងឡើងៗ»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋមួយនេះ បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ជាមួយគ្នានេះ សារព័ត៌មាន KCNA បានបន្ថែមថា លោក គីម ក៏បានបញ្ជាក់ផងដែរថា លោកអាច «មានអារម្មណ៍ពេញចិត្ត» ចំពោះការគាំទ្ររបស់ប្រទេសចិន អំឡុងដំណើរទស្សនកិច្ចរបស់លោក កាលពីដើមខែនេះ នៅទីក្រុងប៉េកាំង ជាកន្លែងដែលលោកបានមើលក្បួនព្យុហយាត្រាយោធាជាមួយលោក ស៊ី។ លោក ស៊ី បានឈរក្បែរលោក គីម ក្នុងព្រឹត្តិការណ៍ខួបសង្គ្រាមលោកលើកទី២ នៅទីក្រុងប៉េកាំង ហើយបានបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែក ដែលជាលើកទី២ របស់មេដឹកនាំទាំង២ ក្នុងរយៈពេល ៦ឆ្នាំ។ ចិនគឺជាអ្នកគាំទ្រដ៏សំខាន់ និងជាអ្នកទ្រទ្រង់ផ្នែកសេដ្ឋកិច្ច…