Author: Dol Pheakdey

  • ព្យុះទីហ្វុង Kajiki ឆក់យកជីវិតមនុស្សកើនដល់ ៥ នាក់នៅថៃ  ចំនួនអ្នកស្លាប់នៅភាគខាងជើងប្រទេសថៃដោយសារការបាក់ដី និងទឹកជំនន់ ដែលបង្កឡើងពីឥទ្ធិពលព្យុះទីហ្វុង Kajiki បានកើនឡើងដល់ ៥ នាក់ និង ១៥ នាក់ទៀតរងរបួស។  ប្រភព ៖ CNA
  • វិស័យអាកាសចរណ៍សកលស្នើដំឡើងអាយុចូលនិវត្តន៍អ្នកបើកយន្តហោះអន្តរជាតិពី ៦៥ ដល់ ៦៧ ឆ្នាំ

    វិស័យអាកាសចរណ៍សកលស្នើដំឡើងអាយុចូលនិវត្តន៍អ្នកបើកយន្តហោះអន្តរជាតិពី ៦៥ ដល់ ៦៧ ឆ្នាំ

    ស៊ីតថល ៖ ក្រុមតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បានស្នើឱ្យទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិ ដំឡើងអាយុចូលនិវត្តន៍អ្នកបើកយន្តហោះពាណិជ្ជកម្មពី ៦៥ឆ្នាំ ដល់ ៦៧ឆ្នាំ ដោយលើកហេតុផលពីតម្រូវការអាកាសយានិកទូទាំងពិភពលោក សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែសីហា។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៃអង្គការសហប្រជាជាតិ ហៅកាត់ (ICAO) នឹងពិចារណាលើសំណើនេះ ដែលអាចនឹងមានការជំទាស់ពីសហជីពអាកាសយានិកសំខាន់ៗរបស់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំមហាសន្និបាតរបស់ខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា។ កន្លងមក ច្បាប់អន្តរជាតិហាមប្រាមអ្នកបើកយន្តហោះដែលមានអាយុលើសពី ៦៥ឆ្នាំមិនឱ្យហោះហើរអន្តរជាតិឡើយ ហើយប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកក៏បានអនុវត្តច្បាប់ដូចគ្នាក្នុងស្រុកផងដែរ។ យ៉ាងណា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់ (IATA) ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ប្រហែល ៣៥០ក្រុមហ៊ុន បានលើកឡើងថា ការដំឡើងអាយុលើសកាលកំណត់ពីមុន ២ឆ្នាំទៀត គឺជាជំហានប្រុងប្រយ័ត្នមួយ ហើយក៏គួរតែសមហេតុផលស្របនឹងសុវត្ថិភាពផងដែរ។ សមាគម IATA បាននិយាយនៅក្នុងឯកសារការងារដែលចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ ICAO ថា ការហោះហើរនីមួយៗនៅតែត្រូវការអ្នកបើកយន្តហោះចំនួនពីរនាក់ ក្នុងនោះមានម្នាក់អាយុក្រោម ៦៥ឆ្នាំ និងម្នាក់ទៀតមានអាយុលើសពី ៦៥ឆ្នាំ។ សូមរម្លឹកថា នៅឆ្នាំ ២០០៦ អង្គការ ICAO បានដកចេញនូវដែនកំណត់អាយុពី ៦០…

  • ចិនច្រានចោលការចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ី

    ចិនច្រានចោលការចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ី

    ប៉េកាំង ៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងមិនចូលរួមការចរចាស្តីពីរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ីឡើយ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump និយាយថា លោកសង្ឃឹមថា នឹងរួមបញ្ចូលទីក្រុងប៉េកាំងទៅក្នុងការចរចា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ លោកប្រធានាធិបតី Trump បានថ្លែងកាលពីថ្ងៃចន្ទថា អាមេរិកកំពុងព្យាយាមបន្តការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយប្រទេសទាំងពីរ (ចិន-រុស្ស៊ី)។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានយ៉ាងដូច្នេះថា ខ្ញុំគិតថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺជាគោលដៅធំមួយ។ ប៉ុន្តែលោកសង្ឃឹមថា រុស្ស៊ី និងចិន ក៏នឹងមានឆន្ទៈធ្វើបែបនេះផងដែរ។ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា យើងមិនអាចអនុញ្ញាតឱ្យអាវុធនុយក្លេអ៊ែររីកសាយបានទេ។ យើងត្រូវតែបញ្ឈប់អាវុធនុយក្លេអ៊ែរ។ រុស្ស៊ី-អាមេរិក ដែលជាអតីតគូប្រជែងសង្រ្គាមត្រជាក់ រ៉ាប់រងស្ទើរតែ ៩០ភាគរយនៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោក ខណៈដែលទីក្រុងមូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសល់ចុងក្រោយជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ ២០២៣។ នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Trump, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលពីថ្ងៃពុធថា វាជារឿងមិនសមហេតុផល ឬប្រាកដនិយមនោះឡើយ ដែលរំពឹងថា ប្រទេសចិននឹងចូលរួមការចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរត្រីភាគីជាមួយអាមេរិក និងរុស្ស៊ី។ លោក Guo បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចិន…

  • អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair ជួបប្រជុំជាមួយ លោក Trump ជជែកពីការអភិវឌ្ឍហ្គាហ្សា ក្រោយចប់សង្គ្រាម

    អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair ជួបប្រជុំជាមួយ លោក Trump ជជែកពីការអភិវឌ្ឍហ្គាហ្សា ក្រោយចប់សង្គ្រាម

    វ៉ាស៊ីងតោន ៖ លោក តូនី ប្ល៊ែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានជួបប្រជុំជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅសេតវិមាន កាលពីថ្ងៃទី២៧ ខែសីហា ដើម្បីជជែកអំពីផែនការអភិវឌ្ឍន៍ តំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាម។ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹង ថា លោក Tony Blair បានបម្រើការ ជាបេសកជនមជ្ឈិមបូព៌ា អស់រយៈពេល ប្រមាណជា បី ឆ្នាំ បន្ទាប់ពីចាកចេញពីមុខតំណែង ក្នុងឆ្នាំ២០០៧ ដោយលោកកំពុងធ្វើការងារ ផ្តោតលើការនាំយកការអភិវឌ្ឍន៍សេដ្ឋកិច្ច ទៅកាន់តំបន់ប៉ាឡេស្ទីន និង បង្កើតលក្ខខណ្ឌ សម្រាប់ដំណោះស្រាយរដ្ឋ ពីរ។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា លោក Blair បានពន្យល់ លោក Trump អំពីគំនិត ក្នុងការកសាងទឹកដី មួយនេះ ឡើងវិញ ដោយបាននិងកំពុងធ្វើការជាមួយនឹងកូនប្រសាររបស់ លោក Trump គឺ…

  • អ្នកនយោបាយស៊ុយអែត ថា ថៃ គ្មានប្រជាធិបតេយ្យ ហើយស្នើឲ្យបង្កកការលក់យន្តហោះចម្បាំង

    អ្នកនយោបាយស៊ុយអែត ថា ថៃ គ្មានប្រជាធិបតេយ្យ ហើយស្នើឲ្យបង្កកការលក់យន្តហោះចម្បាំង

    ស្តុកខុល ៖ អ្នកនយោបាយស៊ុយអែត បានអះអាងថា ថៃ មិនមែនជាប្រទេសប្រជាធិបតេយ្យទេ ហើយ ថែមទាំងស្នើរដ្ឋាភិបាល បង្កកការលក់យន្តហោះចម្បាំង ឲ្យទៅរដ្ឋាភិបាលទីក្រុងបាងកក។ ទីភ្នាក់ងារព័ត៌មានស៊ុយអែត Dagens arena កាលពីថ្ងៃទី២៥ ខែសីហា បានចុះផ្សាយ អត្ថបទវិភាគមួយ របស់អ្នកនយោបាយ ពីររូប នៅប្រទេសស៊ុយអែត គឺ លោកស្រី Emma Nohrén សមាជិកសភា មកពីបក្ស Green Party និង លោក Jacob Risberg ជាអ្នកនាំពាក្យគណបក្សមួយនេះ ដូចគ្នា។ អ្នកនយោបាយទាំងពីរ បានអំពាវនាវឱ្យមានការរឹតបន្តឹងបន្ថែម និងត្រួតពិនិត្យឱ្យបានហ្មត់ចត់ លើលក្ខណៈវិនិច្ច័យ នៃការលក់យន្តហោះចម្បាំង ទៅឱ្យថៃ ដោយអះអាងពីសិទ្ធិមានសុវត្ថិភាព ដែលជាសិទ្ធិមនុស្ស ជាមូលដ្ឋាន។ ពួកគេអះអាងថា របបដឹកនាំ ក្នុងប្រទេសថៃ បានផ្លាស់ប្ដូរទៅវិញទៅមក រវាងរបបដឹកនាំដោយយោធាផ្ដាច់ការ និង រដ្ឋាភិបាលស៊ីវិល ទន់ខ្សោយ អស់ជាច្រើនទសវត្សរ៍មកហើយ។ ជាទូទៅ ប្រទេសនេះ ត្រូវបានគេទទួលស្គាល់ថា…

  • បាក់ដីនៅថៃ មនុស្សស្លាប់បន្តកើនឡើង

    បាក់ដីនៅថៃ មនុស្សស្លាប់បន្តកើនឡើង

    បាងកក ៖ ចំនួនមនុស្សស្លាប់ ព្រោះការបាក់ដី នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានបន្តកើនឡើង ដល់ ចំនួន៤នាក់ហើយ គិតត្រឹមថ្ងៃទី២៨ ខែសីហា នេះ។ កាសែតថៃបានចុះផ្សាយថា លោក Siwakorn Buapong អភិបាលរងខេត្តឈៀងម៉ៃ បានដឹកនាំក្រុមការងារខេត្ត ទៅកាន់តំបន់រងគ្រោះ ដោយសារគ្រោះមហន្តរាយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីវាយតម្លៃការខូចខាត និងត្រួតពិនិត្យ ជំនួយសម្រាប់អ្នកស្រុក ដែលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយនេះ។ ការបាក់ដី និងទឹកជំនន់ បានវាយលុកភូមិ ចំនួនពីរ នៅក្នុង ស្រុក Ban Pang Ung ដែលមានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ និង ប្រជាពលរដ្ឋប្រហែល ២,០០០នាក់ ដោយបានវាយប្រហារ កាលពីយប់រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា។ ជាការកត់សម្គាល់ កាលពីថ្ងៃទី២៥ ខែសីហា អាជ្ញាធរថៃ បានព្រមានថា ព្យុះទីហ្វុង កាជីគី បានគំរាម បង្កឲ្យមានទឹកជំនន់ និងបាក់ដី នៅក្នុងខេត្ត…

  • ហ្វីលីពីន និងអូស្ត្រាលីបាញ់គ្រាប់ពិត អំឡុងសមយុទ្ធយោធាធំបំផុត

    ហ្វីលីពីន និងអូស្ត្រាលីបាញ់គ្រាប់ពិត អំឡុងសមយុទ្ធយោធាធំបំផុត

    ម៉ានីល ៖ កងទ័ពអូស្ត្រាលី និងហ្វីលីពីនបានបាញ់គ្រាប់ពិត អំឡុងសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមានឈ្មោះថា “Alon” ឬមានន័យថា “រលក” ដែលមានការចូលរួមពីកងទ័ពជាង ៣.៦០០នាក់ នៅក្នុងខេត្តមួយភាគខាងជើងនៃទីក្រុងម៉ានីល។ មេទ័ពហ្វីលីពីន លោកឧត្តមសេនីយឯក Antonio Nafarrete បាននិយាយថា សេណារីយ៉ូនៃសមយុទ្ធនេះ គឺការប្រឆាំងនឹងការវាយលុកលើកងកម្លាំងជើងគោក។ លោកបន្តថា ហ្វីលីពីន-អូស្ត្រាលីមានឧបករណ៍យោធាផ្សេងៗគ្នា ដែលបម្រើដល់អន្តរប្រតិបត្តិការ ក្នុងការធ្វើផែនការ និង ប្រតិបត្តិការសេណារីយ៉ូរួមគ្នា។ មេបញ្ជាការកងវរសេនាតូចទី 8/9 នៃកងពលតូចទី 7 មកពីកងវរសេនាធំអូស្ត្រាលី លោក Andrew Raven និយាយថា លទ្ធផលហ្វឹកហ្វឺនដ៏សំខាន់នេះ បង្ហាថា អូស្ត្រាលីអាចដាក់ពង្រាយកងកម្លាំងដែលត្រៀមប្រយុទ្ធ និងមានសមត្ថភាពប្រយុទ្ធនៅក្នុងតំបន់ជាដៃគូដ៏សំខាន់ មានដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកបន្ថែមថា យើងជាកងពលតូចដែលត្រៀមរួចជាស្រេចរបស់អូស្ត្រាលី ដូច្នេះបេសកកម្មចម្បងរបស់យើងគឺត្រៀមខ្លួន ដើម្បីដាក់ពង្រាយគ្រប់ទីកន្លែងទូទាំងតំបន់ ឬសូម្បីតែពិភពលោក ប្រសិនបើរដ្ឋាភិបាលមានតម្រូវការឆ្លើយតបជាមួយនឹងកម្លាំងយោធា។ ល្បែងសង្គ្រាមទ្រង់ទ្រាយធំនេះធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិទាំងពីរបាននិយាយថ្មីៗនេះថា ហ្វីលីពីន-អូស្ត្រាលីនឹងចុះហត្ថលេខាលើកតិកាសញ្ញាថ្មីមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ ខណៈដែលពួកគេស្វែងរកការប្រឆាំងនឹងសកម្មភាពឯកតោភាគីរបស់ចិននៅក្នុងតំបន់៕

  • អ៊ុយក្រែន ថា រុស្ស៊ីវាយប្រហារទីក្រុងកៀវ ស្លាប់មនុស្ស១០នាក់

    អ៊ុយក្រែន ថា រុស្ស៊ីវាយប្រហារទីក្រុងកៀវ ស្លាប់មនុស្ស១០នាក់

    កៀវ ៖ អ៊ុយក្រែន បានអះអាង នៅថ្ងៃទី២៨ ខែសីហានេះ ថា មនុស្ស១០នាក់ ត្រូវបានសម្លាប់ និង របួសជាច្រើននាក់ ផ្សេងទៀត អំឡុងការវាយប្រហារជាថ្មី របស់ប្រទេសរុស្ស៊ី។ រដ្ឋអាជ្ញា អ៊ុយក្រែន បាននិយាយថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ីទ្រង់ទ្រាយធំ បានកើតមានលើទីក្រុង Kyiv កាលពីយប់ថ្ងៃទី២៧ ខែសីហា។ អ្នកស្លាប់ ដំបូង មានត្រឹម២នាក់ តែបានកើន ដល់ ១០នាក់ មានទាំងកុមារម្នាក់ ព្រមទាំង របួស ចំនួន៣០នាក់ទៀត ក្នុងនោះ មានទាំងកុមារ ៤នាក់ និង ក្មេងជំទង់ម្នាក់។ កងទ័ពអាកាសអ៊ុយក្រែន និយាយថា ការវាយប្រហារតាមអាកាស លើកនេះ ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកចំនួន ៥៩៨ គ្រឿង, មីស៊ីលផ្លោងចំនួន ១១ គ្រឿង និងកាំជ្រួច ២០ គ្រឿង ដែលបានកំណត់គោលដៅ លើតំបន់នានា ទូទាំងប្រទេសអ៊ុយក្រែន។…

  • រុស្ស៊ីបាញ់ចំអគារសហភាពអឺរ៉ុប នៅអ៊ុយក្រែន

    រុស្ស៊ីបាញ់ចំអគារសហភាពអឺរ៉ុប នៅអ៊ុយក្រែន

    កៀវ ៖ អគារបេសកកម្ម របស់សហភាពអឺរ៉ុប បានរងការខូចខាត ក្នុងការវាយប្រហាររបស់រុស្ស៊ី ទៅលើទីកៀវ ប្រទេសអ៊ុយក្រែន នេះបើតាមប្រធានសហភាពអឺរ៉ុប បញ្ជាក់ នៅថ្ងៃទី២៨ ខែសីហានេះ។ ប្រធានសហភាពអឺរ៉ុបលោក Antonio Costa នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោក “រន្ធត់” ដោយសារតែការវាយប្រហារ ជាថ្មី របស់រុស្សី ទៅលើទីក្រុង Kyiv ដែលបានបំផ្លាញអគារបេសកកម្មការទូត របស់ប្លុកនេះ ផងដែរ។ លោក Costa បានសរសេរ នៅលើបណ្តាញសង្គម X ថា «គំនិតរបស់ខ្ញុំ គឺ នៅជាមួយជនរងគ្រោះអ៊ុយក្រែន និង ជាមួយបុគ្គលិក នៃគណៈប្រតិភូសហភាពអឺរ៉ុបផងដែរ ដែលអគាររបស់ពួកគេ ត្រូវបានខូចខាត នៅក្នុងការវាយប្រហារដោយចេតនារបស់រុស្ស៊ី»។ លោកបន្តថា «សហភាពអឺរ៉ុបនឹងមិនមាន ការបំភិតបំភ័យទេ ការឈ្លានពានរបស់រុស្ស៊ី គ្រាន់តែពង្រឹងការតាំងចិត្តរបស់យើង ក្នុងការឈរជាមួយអ៊ុយក្រែន និងប្រជាជនរបស់ខ្លួនប៉ុណ្ណោះ»។ រដ្ឋអាជ្ញា អ៊ុយក្រែន បាននិយាយថា មានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ីទ្រង់ទ្រាយធំ…

  • លោក ពូទីន និង លោក គីម ជុងអ៊ុន នឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំរបស់ចិន

    លោក ពូទីន និង លោក គីម ជុងអ៊ុន នឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំរបស់ចិន

    ប៉េកាំង ៖ បណ្តាមេដឹកនាំបរទេស រួមមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំក្នុងរដ្ឋធានីប៉េកាំង ដើម្បីរំលឹកខួបលើកទី ៨០ នៃសង្គ្រាមរបស់ចិនប្រឆាំងនឹងជប៉ុន និង ការបញ្ចប់សង្រ្គាមលោកលើកទីពីរ។ ជំនួយការរដ្ឋមន្រ្តីការបរទេសចិន លោក Hong Lei បាននិយាយក្នុងសន្និសិទសារព័ត៌មានថា លោក ពូទីន និងលោក គីម រួមទាំងប្រមុខរដ្ឋបរទេសចំនួន ២៦ប្រទេសផ្សេងទៀត នឹងធ្វើដំណើរមកចូលរួមពិធីព្យុហយាត្រាយោធាខ្នាតយក្សរបស់ប្រទេសចិន។ ព្យុហយាត្រាយោធានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៧០នាទី ក្រោមអធិបតីភាពប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្បួនព្យុហយាត្រា “ទិវាជ័យជំនះ” របស់ប្រទេសចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ជាពេលដ៏សំខាន់មួយដែលកងកម្លាំងយោធាចិនកំពុងកើនឡើងឥទ្ធិពល និងជាការបង្ហាញពីសាមគ្គីភាពការទូតរវាងចិន រុស្ស៊ី និងសកលលោកខាងត្បូង។ នៅថ្ងៃនោះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចូលរួមទស្សនាកងទ័ពរាប់ម៉ឺននាក់នៅទីលាន Tiananmen ជាមួយឥស្សរជនបរទេស និងមេដឹកនាំជាន់ខ្ពស់ចិន។ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២របស់ពិភពលោកមួយនេះ ត្រូវបានគេរំពឹងថា…