Author: Dol Pheakdey

  • ពន្ធលោហធាតុដ៏ខ្ពស់របស់អាមេរិក ត្រៀមចូលជាធរមាន ខណៈថ្ងៃកំណត់សម្រាប់សំណើ ‘ល្អបំផុត’ មកដល់

    ពន្ធលោហធាតុដ៏ខ្ពស់របស់អាមេរិក ត្រៀមចូលជាធរមាន ខណៈថ្ងៃកំណត់សម្រាប់សំណើ ‘ល្អបំផុត’ មកដល់

    អត្រាពន្ធលោហធាតុរបស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលភាគច្រើន ត្រៀមចូលជាធរមាន ដោយកើនឡើងទ្វេដងនៅថ្ងៃពុធ (០៤ មិថុនា) នេះ ខណៈលោកប្រធានាធិបតី Donald Trump បន្តបញ្ឆេះសង្គ្រាមពាណិជ្ជកម្មពិភពលោក នៅថ្ងៃតែមួយដែលលោករំពឹងថា ដៃគូពាណិជ្ជកម្មនឹងដាក់ “សំណើផ្តល់ជូនដ៏ល្អបំផុត” របស់ពួកគេ ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចៀសអត្រាពន្ធនាំចូលខ្ពស់ៗលើទំនិញផ្សេងទៀតមិនឱ្យចូលជាធរមាននៅដើមខែកក្កដា ខាងមុខ។ លោក Trump កាលពីល្ងាចថ្ងៃអង្គារ បានចុះហត្ថលេខាលើក្រឹត្យធរមានចាប់ពីថ្ងៃពុធនេះ លើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកកាលពីសប្តាហ៍មុន ជុំវិញការបន្ថែមពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលមានតាំងពីខែមីនា ដល់អត្រាទ្វេដង ៥០% ពីតួលេខ ២៥% ពីមុន។ ពន្ធបង្កើនថ្មីនេះនឹងចូលជាធរមាននៅម៉ោង ១២:០១នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ មិថុនា (ពេលវេលានៅសហរដ្ឋអាមេរិក)។ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បាននិយាយក្នុងសន្និសីទឧស្សាហកម្មដែកថែបនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារថា “អាមេរិកបានចាប់ផ្ដើមនៅអត្រា ២៥% ប៉ុន្តែបន្ទាប់ពីសិក្សាទិន្នន័យបន្ថែមទៀត ទើបដឹងថាត្រូវតែបង្កើនតួលេខនេះ ដូច្នេះហើយបានជាពន្ធ ៥០% នឹងចាប់ផ្តើមនៅថ្ងៃពុធ”។ កំណើននេះអនុវត្តចំពោះដៃគូពាណិជ្ជកម្មទាំងអស់ លើកលែងតែចក្រភពអង់គ្លេស ដែលជាប្រទេសតែមួយគត់ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយអាមេរិក អំឡុងពេលផ្អាកពន្ធបដិការ ៩០ថ្ងៃ របស់លោក…

  • កាកបាទក្រហមបញ្ជាក់ថាមនុស្ស២៧នាក់ស្លាប់នៅហ្កាហ្សាក្រោយការបាញ់រះលើអ្នកស្វែងរកជំនួយ

    កាកបាទក្រហមបញ្ជាក់ថាមនុស្ស២៧នាក់ស្លាប់នៅហ្កាហ្សាក្រោយការបាញ់រះលើអ្នកស្វែងរកជំនួយ

    គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)បាននិយាយថា មន្ទីរពេទ្យចល័តកណ្ដាលវាលរបស់ខ្លួនក្នុងទីក្រុង Rafah របស់ដែនដីហ្កាហ្សា បានកត់ត្រាការស្លាប់ចំនួន ២៧នាក់កាលពីថ្ងៃអង្គារ៣មិថុនា ត្រូវនឹងចំនួនដែលផ្តល់ដោយក្រុមអ្នកជួយសង្គ្រោះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារនៅជិតមជ្ឈមណ្ឌលផ្ដល់ជំនួយមួយកន្លែង។ ICRC បាននិយាយថា នៅព្រឹកព្រលឹមថ្ងៃអង្គារដដែលនោះ មន្ទីរពេទ្យចល័តរបស់កាកបាទក្រហមមាន គ្រែ៦០នៅទីក្រុង Rafah បានទទួលការហូរចូលនៃអ្នកជំងឺចំនួន១៨៤នាក់។ នេះរួមបញ្ចូលទាំង១៩ ករណីដែលត្រូវបានប្រកាសថាបានស្លាប់នៅពេលមកដល់ និង៨នាក់ទៀតបានស្លាប់មិនយូរប៉ុន្មានដោយសាររបួសរបស់ពួកគេ ។ អង្គការនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនៅរស់រានមានជីវិតពីឧបទ្ទវហេតុកាលពីព្រឹកព្រលឹម បាននិយាយថា ពួកគេកំពុងព្យាយាមទៅដល់កន្លែងចែកចាយជំនួយ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្កាហ្សាបាននិយាយមុននេះថាមនុស្ស ២៧ នាក់ត្រូវបានសម្លាប់បន្ទាប់ពីទាហានអ៊ីស្រាអែលបានបាញ់រះទៅលើហ្វូងមនុស្សនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយដែលគាំទ្រដោយសហរដ្ឋអាមេរិក។ យោធាអ៊ីស្រាអែលបាននិយាយថា មនុស្សមួយចំនួនដែលធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលផ្តល់ជំនួយបានចាកចេញពីផ្លូវដែលបានកំណត់ដោយជំរុញឱ្យមានការបាញ់កាំភ្លើងព្រមាន។ គួររម្លឹកថាមានការបាញ់ប្រហារស្រដៀងគ្នាបានកើតឡើងជិតមជ្ឈមណ្ឌលជំនួយដដែលនេះកាលពីថ្ងៃអាទិត្យ នៅពេលក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថាមនុស្ស៣១នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ហើយប្រភពមួយពីយោធាបានទទួលស្គាល់ថាពិតជាមានការបាញ់ប្រហារមួយចំនួនទៅលើក្រុមជនសង្ស័យ៕

  • រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់

    រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់

    បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានមន្ទីរ​សុខាភិបាលជាសេនាធិការកាលពីថ្ងៃទី៣ ខែមិថុនា​បាន​ប្រារព្ធ​ទិវាឆ្មបជាតិ-អន្តរជាតិ ២០២៥ ក្រោមប្រធានបទ៖ឆ្មបបំពេញ​តួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមាន​គ្រោះអាសន្ន គ្រោះ​មហន្តរាយ នៅសាលាខេត្ត។ ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរ​សុខា​ភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងពីទិវា​​​នេះ​ជាការ​បន្តពង្រឹង ពង្រីកបណ្តាញឆ្មប និងសមត្ថភាពឆ្មប ដោយសហការ​យ៉ាងជិតស្និទ្ធជាមួយសហព័ន្ធឆ្មបអន្តរជាតិ និងបង្កើនទំនាក់​ទំនង​រវាងមន្ត្រីក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូ​អភិវឌ្ឍន៍ ដែលមានទិសដៅដូចគ្នា ក្នុងការ​ថែទាំសុខភាពមាតា និងទារក ។សកម្មភាពនេះដើម្បីធានានូវឆ្មបដែលមាន​ជំនាញ​គ្រប់គ្រាន់ ក្នុងការផ្តល់សេវា​មាន​គុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារកក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណៈ​ភាពមាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែកខេត្តបន្ទាយមានជ័យមានឆ្មបសរុបចំនួន៥៥០ នាក់។ ក្នុងនោះមានឆ្មបសេវារដ្ឋ​ចំនួន៤៨២នាក់​និងឆ្មប​សេវាឯកជន៦៨​នាក់។ តាមរយៈព្រឹត្តិការណ៍ដែលកំពុងប្រារព្ធឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យបន្តបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពនិងជំរុញដល់ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពតាមពេលកំណត់របស់គ្រូពេទ្យឬមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់។ទន្ទឹមនេះស្ត្រីមានផ្ទៃពោះក៏ត្រូវមកសម្រាលកូន នៅមណ្ឌល​សុខភាព ឬមន្ទីរពេទ្យបង្អែក។គ្រូពេទ្យក៏ត្រូវយកចិត្តទុកដាក់​ដល់សុខភាពក្រោយពេល សម្រាល​ទាំងមាតា​ទាំងទារក ព្រម​ទាំងបន្តតាមដានសុខភាពកុមារតូចតាមកាលកំណត់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទាំងគ្រូពេទ្យនិងឆ្មបត្រូវ​យកចិត្តទុកដាក់លើសុខុមាលភាពនិងសុវត្ថិភាពស្ត្រីមានផ្ទៃពោះក៏ដូចជាមាតានិងទារក ដើម្បីបញ្ជៀសនូវអត្រាមរណៈមាតា​និងទារក ៕

  • នាវាចម្បាំងអាមេរិកធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ប្រជែងឥទ្ធិពលជាមួយចិន

    នាវាចម្បាំងអាមេរិកធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ប្រជែងឥទ្ធិពលជាមួយចិន

    វ៉ាស៊ីនតោន ៖ ក្រៅពីសង្គ្រាមពាណិជ្ជកម្ម សហរដ្ឋអាមេរិកក៏កំពុងបង្កើនភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូងផងដែរ តាមរយៈការបញ្ជូននាវាចម្បាំងឱ្យធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍នៅទីនោះ ដោយប្រជែងនឹងការអះអាងសិទ្ធិលើដែនទឹកជម្លោះនេះ ពីសំណាក់ប្រទេសចិន និងប្រទេសដទៃទៀត។ កងនាវាចរអាមេរិកបានប្រាប់សារព័ត៌មាន Newsweek ថា ប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកធ្វើឡើងនៅជិតប្រជុំកោះ Spratly ដែលជាក្រុមប្រជុំកោះទាមទារដោយប្រទេសចិន វៀតណាម ហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ។ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ប្រតិបត្តិការរបស់នាវាចម្បាំងខ្លួន គឺមានគោលបំណងជាពិសេស ដើម្បីប្រជែងនឹងការរឹតបន្តឹងលើការឆ្លងកាត់ដែនទឹកពីសំណាក់ប្រទេសចិន កោះតៃវ៉ាន់ និងវៀតណាម។ ផ្អែកតាមសារព័ត៌មាន Newsweek យោធាអាមេរិកកំពុងរក្សាវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាទីដែលការទាមទារអធិបតេយ្យភាពរបស់ចិន ត្រួតស៊ីគ្នាជាមួយនឹងប្រទេសដទៃទៀត ដើម្បីរក្សានូវការចូលប្រើប្រាស់ស្របច្បាប់នៃដែនសមុទ្រ និងដែនអាកាសអន្តរជាតិ រួមទាំងសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើតំបន់នោះ។ ព័ត៌មានអំពីប្រតិបត្តិការនាវាចរណ៍របស់អាមេរិកនាពេលថ្មីៗនេះ ក៏កើតឡើងស្របពេលមានរបាយការណ៍អំពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករបស់ចិន ទៅកាន់មូលដ្ឋានយោធានៅប្រជុំកោះ Paracel ដែលមានទីតាំងនៅភាគខាងជើងប្រជុំកោះ Spratly ហើយក៏ចំពេលការវិលត្រឡប់នៃនាវាផ្ទុកយន្តហោះអាមេរិកទៅកាន់សមុទ្រចិនខាងត្បូង៕ ប្រភព ៖ Newsweek

  • អ៊ុយក្រែនបំផ្ទុះស្ពានតភ្ជាប់តំបន់គ្រីមៀទៅរុស្ស៊ី

    អ៊ុយក្រែនបំផ្ទុះស្ពានតភ្ជាប់តំបន់គ្រីមៀទៅរុស្ស៊ី

    កៀវ ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ បានប្រកាសទទួលខុសត្រូវការបំផ្ទុះគ្រាប់បែកនៅក្រោមស្ពានដែលតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ប្រទេសរុស្ស៊ី ខណៈតំបន់នេះ បានក្លាយជាគោលដៅវាយលុករបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងឆ្នាំ ២០២២។ សេវាសម្ងាត់អ៊ុយក្រែន ហៅកាត់ SBU និយាយថា ខ្លួនបានធ្វើប្រតិបត្តិការពិសេសថ្មីមួយ ដោយបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកកម្ទេចស្ពានតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ប្រទេសរុស្ស៊ី ជាលើកទីបី ដែលលើកនេះធ្វើឡើងពីក្រោមទឹក។ ភ្នាក់ងារ SBU បាន ផ្សព្វផ្សាយ វីដេអូ ដែល បង្ហាញ ពី ការ ផ្ទុះ ចេញ ពី ក្រោមទឹក រួម ជាមួយ រូបថត នៃ ការ ខូចខាត មួយ ចំនួន នៅ ចំហៀង ស្ពាន។ ប៉ុន្តែ ទំហំ នៃ ការ ខូច ខាត ឬមនុស្សរបួសបណ្ដាល មក ពី ការ បំផ្ទុះ នេះ…

  • [BREAKING NEWS] បេក្ខភាពគណបក្សសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមុនអាណត្តិកាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា រយៈពេល៦ខែមកទល់នឹងថ្ងៃនេះ បន្ទាប់ពីលោកបានគេចចេញពីរង្វង់យោធា ដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យច្បាប់អាជ្ញាសឹកដែលដាក់ដោយអ្នកកាន់តំណែងមុនដែលត្រូវបានបណ្តេញចេញពីតំណែង។  ជ័យជម្នះរបស់លោក Lee ក្លាយជាអ្នកនាំមុខក្នុងការផ្លាស់ប្តូរសមុទ្រនយោបាយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ៤របស់អាស៊ី បន្ទាប់ពីការចេញមុខប្រឆាំងនឹងច្បាប់អាជ្ញាសឹកបានទម្លាក់លោក Yoon Suk Yeol ជាអ្នកខាងក្រៅបក្សអភិរក្សនិយមដែលបានផ្តួលលោក Lee ក្នុងសំឡេងស្ដួចស្ដើង ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២ កន្លងទៅ។

    [BREAKING NEWS] បេក្ខភាពគណបក្សសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមុនអាណត្តិកាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា រយៈពេល៦ខែមកទល់នឹងថ្ងៃនេះ បន្ទាប់ពីលោកបានគេចចេញពីរង្វង់យោធា ដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យច្បាប់អាជ្ញាសឹកដែលដាក់ដោយអ្នកកាន់តំណែងមុនដែលត្រូវបានបណ្តេញចេញពីតំណែង។ ជ័យជម្នះរបស់លោក Lee ក្លាយជាអ្នកនាំមុខក្នុងការផ្លាស់ប្តូរសមុទ្រនយោបាយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ៤របស់អាស៊ី បន្ទាប់ពីការចេញមុខប្រឆាំងនឹងច្បាប់អាជ្ញាសឹកបានទម្លាក់លោក Yoon Suk Yeol ជាអ្នកខាងក្រៅបក្សអភិរក្សនិយមដែលបានផ្តួលលោក Lee ក្នុងសំឡេងស្ដួចស្ដើង ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២ កន្លងទៅ។

  • អ៊ុយក្រែន និងរុស្ស៊ីព្រមព្រៀងដោះដូរខ្មោចទាហានចំនួន ៦.០០០នាក់

    អ៊ុយក្រែន និងរុស្ស៊ីព្រមព្រៀងដោះដូរខ្មោចទាហានចំនួន ៦.០០០នាក់

    អ៊ីស្តង់ប៊ុល ៖ អ្នកចរចាកំពូលរបស់ភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី បាននិយាយនៅទីក្រុងអ៊ីស្តង់ប៊ុលថា រុស្ស៊ី និងអ៊ុយក្រែន នឹងដោះដូរខ្មោចទាហាន ៦.០០០នាក់រៀងៗខ្លួន។ ការប្រកាសនេះកើតឡើងបន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាដោះដូរសាកសពទាហានដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមចំនួន ៦.០០០នាក់ នេះបើយោងតាមអ្នកចរចាអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ក៏បានអះអាងដែរថា កិច្ចព្រមព្រៀងនេះបានលេចចេញកាលពីថ្ងៃចន្ទ នៅឯកិច្ចចរចាសន្តិភាពចុងក្រោយបង្អស់នៅក្នុងប្រទេសតួកគី ជាកន្លែងដែលភាគីទាំងពីរបានជួបប្រជុំគ្នាត្រឹមតែជាងមួយម៉ោង។ ទោះបីជាយ៉ាងណា កិកិច្ចពិភាក្សានោះ មិន បាន បង្ហាញ ពី ការ ទម្លាយ អ្វី ធំដុំ ក្នុង ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមរយ:ពេលជាង ៣ឆ្នាំកន្លងមកនេះទេ៕ ប្រភព ៖ AFP

  • ក្រសួងសុខាភិបាលថា អ៊ីស្រាអែលបាញ់រះលើអ្នកមកចាំយកជំនួយនៅហ្គាហ្សា ស្លាប់៣០នាក់

    ក្រសួងសុខាភិបាលថា អ៊ីស្រាអែលបាញ់រះលើអ្នកមកចាំយកជំនួយនៅហ្គាហ្សា ស្លាប់៣០នាក់

    បរទេស៖ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានអះអាងថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានបាញ់រះ លើក្រុមអ្នកមកយកជំនួយស្បៀងអាហារ បណ្តាលឲ្យស្លាប់៣០នាក់ របួស១៧០នាក់ ក៏ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធ។ ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ នៅថ្ងៃទី២ ខែមិថុនានេះ ដោយដកស្រង់ប្រភព ពីក្រសួងសុខាភិបាល បញ្ជាក់ថា ហេតុការណ៍បាញ់រះនេះ បានកើតឡើង នៅស្រុក Al-Alam ស្ថិតក្នុងទីក្រុង Rafah ភាគខាងត្បូង ក្បែរនឹងទីកន្លែង ចែកចាយអាហារ។ ក្រសួងបានអះអាងថា ជនស៊ីវិលដែលបាត់បង់ជីវិទាំងនោះ ត្រូវបានបាញ់ចំក្បាល ឬ ទ្រូង។ សាក្សី ឈ្មោះ Reda Abu Jazar បាននិយាយថា ប្អូនប្រុសរបស់នាងត្រូវបានសម្លាប់ ខណៈដែលគេរង់ចាំប្រមូលអាហារ។ នាងបានរៀបរាប់ ដោយទទូចថា «សូមឱ្យពួកគេបញ្ឈប់ការសម្លាប់រង្គាលទាំងនេះ បញ្ឈប់ការប្រល័យពូជសាសន៍នេះ…ពួកគេកំពុងសម្លាប់ពួកយើង»។ រីឯ លោក Philippe Lazzarini ប្រធានទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ បានថ្កោលទោសការស្លាប់នេះ ហើយបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម…

  • លោកត្រាំចង់ជួបលោកពូទីន និងហ្សេឡែនស្គី នៅតួកគី

    លោកត្រាំចង់ជួបលោកពូទីន និងហ្សេឡែនស្គី នៅតួកគី

    បរទេស ៖ លោក Trump ចង់ជួបចរចា ជាមួយលោក ពូទីន និងលោក ហ្សេឡែនស្គី នៅក្នុងប្រទេសទួកគី នេះបើតាមមន្ត្រីសេតវិមាន។ លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក Donald Trump បើកចំហចំពោះការអញ្ជើញ របស់សមភាគីតួកគី រៀបចំឱ្យមានកិច្ចចរចាសន្តិភាពត្រីភាគី នៅក្នុងប្រទេសទួលតួកគី ជាមួយមេដឹកនាំរុស្ស៊ី និង អ៊ុយក្រែន។ លោកស្រី Karoline Leavitt បាននិយាយបែបនេះ ទុកជាការឆ្លើយតប នឹងសំណើរបស់ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan។ នៅមុននេះ លោក Erdogan បានស្នើឱ្យមានជំនួប Putin-Zelensky-Trump ក្នុងប្រទេសតួកគី។ លោក បានបញ្ជាក់សាជាថ្មី អំពីឆន្ទៈរបស់លោក ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ រវាងមេដឹកនាំអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែង…

  • កម្ពុជា ទទួលបានលទ្ធផលផ្លែផ្កា និងនាំយកកិត្តិយសជូនជាតិមាតុភូមិក្នុងការជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

    កម្ពុជា ទទួលបានលទ្ធផលផ្លែផ្កា និងនាំយកកិត្តិយសជូនជាតិមាតុភូមិក្នុងការជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្តិភាព នាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចូលរួម សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» (Glacier Preservation) នៅប្រទេសឌូស្ហាន់បេ ប្រទេសតាហ៊្សីគីស្ថាន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងសន្និសីទ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា នៅក្នុងការអញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» ដោយបានគូសបញ្ជាក់ដូចខាងក្រោម៖ កម្ពុជាបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050 ការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាននូវសកម្មភាពអាទិភាពក្នុងការកាត់បន្ថយនូវការបំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។ ប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងការអភិរក្សផ្ទាំងទឹកកក ដោយអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រគម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត…