Author: Dol Pheakdey
-

អង់គ្លេសគ្រោងសង់នាវាមុជទឹកនុយក្លេអ៊ែរចំនួន ១២គ្រឿង
ឡុងដ៍ ៖ ដើម្បីជាការត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលរុស្ស៊ី និងចិននោះ អង់គ្លេសគ្រោងសាងសង់នាវាចម្បាំងថ្មីដើរដោយថាមពលនុយក្លេអ៊ែរចំនួន ១២គ្រឿង ដែលលោកនាយករដ្ឋមន្រ្តីនឹងប្រកាសនៅពេលដែលរដ្ឋាភិបាលបង្ហាញផែនការត្រួតពិនិត្យយុទ្ធសាស្ត្រការពារឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទាំង១២គ្រឿងនេះ សាងសង់ឡើងដើម្បីជំនួសកងនាវា Astute-class បច្ចុប្បន្នរបស់ចក្រភពអង់គ្លេស ចាប់ចុងទសវត្សរ៍ឆ្នាំ២០៣០តទៅ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី Starmer ក៏ត្រូវបានរំពឹងដែរថា អង់គ្លេសនឹងចំណាយប្រាក់ ២០ពាន់លានដុល្លារលើកម្មវិធីក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ពីព្រោះវិធានការទាំងនេះគឺជាភាពបន្ទាន់ ហើយអង់គ្លេសត្រូវតែត្រៀមខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងដែលកំពុងកើតមាន។ ការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិ គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រយោធារបស់អង់គ្លេស ដោយផ្តោតលើការរារាំង ការធ្វើទំនើបកម្ម និងការត្រៀមខ្លួននៅក្នុងទិដ្ឋភាពពិភពលោកដែលកាន់តែប្រែប្រួល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញការត្រៀមខ្លួនប្រយុទ្ធ» របស់អង់គ្លេស ដើម្បីឆ្លើយតបទៅនឹងការកើនឡើងការគំរាមកំហែងជាសកល ជាពិសេសពីរុស្ស៊ី និងចិន។ បន្ថែមពីលើកម្មវិធីនាវាមុជទឹក ការត្រួតពិនិត្យការពារជាតិបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនទៀត មានដូចជាការវិនិយោគ ២០ពាន់លានដុល្លារនៅក្នុងកម្មវិធីក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស ដើម្បីធ្វើទំនើបកម្មការទប់ស្កាត់នុយក្លេអ៊ែរ។ ការបង្កើតរោងចក្រផលិតសព្វាវុធថ្មីចំនួន៦កន្លែង និងការទិញអាវុធរយៈចម្ងាយឆ្ងាយរហូតដល់ទៅ ៧.០០០គ្រឿង។ ការបង្កើតបញ្ជាការអ៊ីនធឺណេតកណ្តាល ដើម្បីបង្កើនសមត្ថភាពវាយលុក និងការពារតាមអ៊ីនធឺណិត៕ ប្រភព ៖ BBC
-

អាល្លឺម៉ង់ព្រមានថា ៤ ឆ្នាំទៀតរុស្ស៊ី អាចវាយណាតូ
រឡាំង ៖ សមាជិកនៃសម្ព័ន្ធភាពលោកខាងលិច (NATO) ត្រូវតែត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសំណាក់រុស្ស៊ីក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀត នេះបើយោងតាមការព្រមានរបស់ប្រមុខការពារជាតិអាល្លឺម៉ង់។ មេទ័ពអាល្លឺម៉ង់ លោក Carsten Breuer បានថ្លែងក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC កាលពីថ្ងៃអាទិត្យថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិកត្រឹមឆ្នាំ២០២៩ ឬអាចមុននេះក៏ថាបាន។ លោក Breuer បន្តថា ដូច្នេះសមាជិកនៃសម្ព័ន្ធភាពលោកខាងលិចដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែប្រុងជើងការកម្រិតខ្ពស់ សម្រាប់ការវាយប្រហារគ្រប់ទម្រង់។ លោក Breuer បន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន ៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។ ចាប់តាំងពីលោកធ្វើជាមេទ័ពអាល្លឺម៉ង់អស់រយៈពេល ៤០ឆ្នាំមកនេះ លោកមិនដែលឃើញអង្គការណាតូត្រូវរងការគំរាមកំហែងពីរុស្ស៊ីធ្ងន់ធ្ងរខ្លាំងដូចពេលនេះទេ។ ការព្រមានរបស់លោក Breuer ធ្វើឡើងប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំកំពូលនៃប្រជាជាតិណាតូនៅទីក្រុងឡាអេ ជាកន្លែងដែលគេរំពឹងថា នឹងពិភាក្សាអំពីថវិកាការពារជាតិ ក្នុងចំណោមប្រធានបទផ្សេងទៀត។ អ្វីដែលគេព្រួយបារម្ភខ្លាំង គឺថា កាលពីឆ្នាំមុន រុស្ស៊ីក៏ប្រកាសរួចហើយដែរថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច ចំពោះសង្គ្រាមដោយផ្ទាល់ជាមួយអង្គការណាតូ ដែលអាចផ្ទុះឡើងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ ប្រភព ៖ BBC
-

រដូវផ្សិតប៉ក កំពុងតែផ្តល់ចំណូលដល់សហគម៍មូលដ្ឋាន នៅដែនជម្រកសត្វព្រៃលំផាត់
(ភ្នំពេញ)៖ ចាប់ពីតាំងពីដើមខែឧសភាមក ប្រជាពលរដ្ឋនៅភូមិជុំវិញដែនជម្រកសត្វព្រៃលំផាត់បានចេញប្រមូលអនុផលផ្សិតប៉កដើម្បីសម្រាប់ទុកលក់ក៏ដូចជាទុកបរិភោគក្នុងក្រុមគ្រួសារ ។ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) ដែលបានសំភាសន៍ជាមួយអ្នកទិញ ឈ្មួញបានបញ្ជាក់ថាក្នុងមួយថ្ងៃពួកគាត់អាចទិញបានជាមធ្យមប្រមាណជា២តោន និងមានឈ្មួញដូចគាត់ប្រមាណជា ៥នាក់កំពុងឈជើងទិញផ្សិតព្រៃនាតំបន់គម្រោងរេដបូកលំផាត់។ មានន័យថា ជាមធ្យមឈ្មួញទាំងអស់អាចទិញផ្សិតបានយ៉ាងតិច១០តោនក្នុងមួយថ្ងៃ ក្នុងតម្លៃចាប់ពី ១០០០០ទៅ៦០០០០រៀលក្នុង១គីឡូក្រាមដើម្បីយកទៅលក់បន្តនៅប្រទេសថៃ។ តាមការឱ្យដឹងពីឧទ្យានុរក្សក្នុងមួយរដូវកាលៗ គ្រួសារប្រជាសហគមន៍ខ្លះ អាចរកចំណូលពីផ្សិតប៉កនេះរហូតដល់២០០០ដុល្លាអាមេរិកទៀតផង។នេះចាត់ទុកថាជាចំណូលមួយខ្ពស់សម្រាប់ប្រជាសហគមន៍មូលដ្ឋាន។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានជំរុញ និង លើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងការប្រមូល អនុផលព្រៃឈើនេះឱ្យមាននិរន្តភាព និងសំណូមពរដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមការពារដែនជម្រកសត្វព្រៃលំផាត់ជាមួយ និងក្រសួងបរិស្ថានដើម្បីធានាថាព្រៃឈើទាំងនេះបន្តផ្តល់ផលដល់ប្រជាសហគមន៍។ ហើយ ”ការក្សាព្រៃឈើឈរដើម្បីទទួលបានកាបូននិងផលអនុផលដែរផ្តល់ប្រយោជន៍ដល់សហគមន៍និងជីវ:ចម្រុះ”៕
-

រសួងមុខងារសាធារណៈ យល់ថា ការសម្រេចដោះស្រាយបញ្ហាជម្លោះ ព្រំដែន តាមនីតិវិធីច្បាប់ទៅតុលាការអន្តរជាតិ គឺជាចំណាត់ការដ៏ត្រឹមត្រូវ ដោយផ្អែកលើវិធានគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងយុត្តិធម៌
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ យល់ថា ការសម្រេចដោះស្រាយបញ្ហាជម្លោះ ព្រំដែន តាមនីតិវិធីច្បាប់ទៅតុលាការអន្តរជាតិ នៅទីក្រុងឡាអេ ដែលជាតុលាការកំពូលនៃអង្គការសហប្រជាជាតិ គឺជាចំណាត់ការដ៏ត្រឹមត្រូវ ដោយផ្អែកលើវិធានគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងយុត្តិធម៌។ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពកោតសរសើរ ចំពោះទឹកចិត្ត វីរភាពរបស់កងកម្លាំងកម្ពុជាទាំងអស់ ដែលបាន និងកំពុងឈរជើងការពារបូរណភាពទឹកដីនៅ តាមតំបន់ព្រំដែន និងសូមអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័ន នីតិបុគ្គល ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ទាំងអស់ សូមជឿជាក់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីពង្រឹងខឿនការពារជាតិប្រជាជន សំដៅរួមគ្នា ទប់ស្កាត់រាល់ការឈ្លានពានពីបរទេស និងដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ដែលជាចំណាត់ការប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរ៕
-

ក្រសួងសុខាភិបាលថា អ៊ីស្រាអែលបាញ់រះលើអ្នកមកចាំយកជំនួយនៅហ្គាហ្សា ស្លាប់៣០នាក់
បរទេស៖ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានអះអាងថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានបាញ់រះ លើក្រុមអ្នកមកយកជំនួយស្បៀងអាហារ បណ្តាលឲ្យស្លាប់៣០នាក់ របួស១៧០នាក់ ក៏ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធ។ ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ នៅថ្ងៃទី២ ខែមិថុនានេះ ដោយដកស្រង់ប្រភព ពីក្រសួងសុខាភិបាល បញ្ជាក់ថា ហេតុការណ៍បាញ់រះនេះ បានកើតឡើង នៅស្រុក Al-Alam ស្ថិតក្នុងទីក្រុង Rafah ភាគខាងត្បូង ក្បែរនឹងទីកន្លែង ចែកចាយអាហារ។ ក្រសួងបានអះអាងថា ជនស៊ីវិលដែលបាត់បង់ជីវិទាំងនោះ ត្រូវបានបាញ់ចំក្បាល ឬ ទ្រូង។ សាក្សី ឈ្មោះ Reda Abu Jazar បាននិយាយថា ប្អូនប្រុសរបស់នាងត្រូវបានសម្លាប់ ខណៈដែលគេរង់ចាំប្រមូលអាហារ។ នាងបានរៀបរាប់ ដោយទទូចថា «សូមឱ្យពួកគេបញ្ឈប់ការសម្លាប់រង្គាលទាំងនេះ បញ្ឈប់ការប្រល័យពូជសាសន៍នេះ…ពួកគេកំពុងសម្លាប់ពួកយើង»។ រីឯ លោក Philippe Lazzarini ប្រធានទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ បានថ្កោលទោសការស្លាប់នេះ ហើយបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម…
-

-

ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ, យុវជនជាខែល នៃខឿនការពារជាតិផង និងជាកម្លាំងថាមពលក្នុងការជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិផង
ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស។ ក្រុមគ្រួសារស.ស.យ.ក. ក៏បានចូលរួមចំណែក ក្នុងពេលដែលសង្គមកម្ពុជាឆ្លងកាត់នូវវិបត្តិនានា ដោយចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដែលក្រុមគ្រួសារ សមាជិក សមាជិកា ស.ស.យ.ក. អាចធ្វើបាន។ ជាកត្តាប្រវត្តិសាស្ត្រ ការចូលរួមរបស់ សសយក គឺស្ថិតក្នុង DNA របស់ស.ស.យ.ក. ផ្ទាល់។ នៅពេលកកើត ស.ស.យ.ក. ជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានបេសកកម្មតែមួយគត់ គឺដាក់ជីវិតជាដើមទុនក្នុងការរំដោះ និងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលយើងហៅថា របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានកាប់សម្លាប់ប្រជាជនខ្មែរស្លូតត្រង់ជាង ៣លាននាក់ នាំឱ្យ ស្ទើរគ្រប់គ្រួសារខ្មែរ បាត់បង់សមាជិក និងបែកបាក់គ្នា ជាមួយសោកនាដកម្ម…
-

ស្លាប់ពីរនាក់ ឃាត់ខ្លួនរាប់រយនាក់ក្រោយ PSG ឈ្នះជើងឯក Champions League លើកដំបូង
មនុស្សពីរនាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅប្រទេសបារាំង បន្ទាប់ពីក្លិបបាល់ទាត់ Paris Saint Germain ឈ្នះជើងឯក UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបកាលពីថ្ងៃសៅរ៍ នេះបើតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃបារាំង។ នៅទីក្រុង Dax ភាគនិរតីប្រទេសបារាំង យុវជនវ័យទើបតែ ១៧ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយត្រូវបានចាក់សម្លាប់នៅល្ងាចថ្ងៃសៅរ៍ ខណៈបុរសវ័យ ២៣ ឆ្នាំម្នាក់ទៀតដែលកំពុងជិះម៉ូតូអាគុយបានស្លាប់បាត់បង់ជីវិតដោយរថយន្តបុក អំឡុងភាពចលាចលកើតឡើងពេលប្រជាជនបារាំងអបអរសាទរ។ ផ្កាភ្លើង កាំជ្រួចត្រូវបានគេបាញ់ដោយគ្មានសណ្តាប់ធ្នាប់ ខណៈកាំជ្រួចធំៗដែលកាន់ដោយអ្នកគាំទ្រ ត្រូវបានដុត បាញ់សំដៅមកសមត្ថកិច្ចរក្សាសណ្តាប់ធ្នាប់ ក្នុងពេលអបអរសាទរដ៏អាក្រក់។ ក្លិបយក្សរបស់បារាំង PSG ក៏បានចេញសេចក្តីថ្លែងការថ្កោលទោសជនដៃដល់ដែលបង្ករភាពចលាចល តែអរគុណអ្នកគាំទ្រ អរគុណប្រជាជនបារាំងផ្សេងទៀតដែលបង្ហាញក្តីស្រលាញ់ និងមោទកភាពសម្រាប់ប្រជាជាតិបារាំងទាំងមូល។ មិនមានការបង្អាក់ដំណើរសម្រាប់ពិធីដង្ហែពាន Champions League នៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យឡើយ ទោះបីមានហេតុការបែបនេះ តែអាជ្ញាធរបានបង្កើនកម្លាំងការពារតឹងរ៉ឹង។ បើតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃបារាំងបានបន្ថែមថា មនុស្ស ១៩២ នាក់ផ្សេងទៀតបានរងរបួសប៉ុន្មានម៉ោងមុនពេលពិធីដង្ហែពាន ដែលក្នុងនោះមាន ៥៥៩ នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យ ខណៈមន្ត្រីកងកម្លាំងជាងម្ភៃនាក់បានរងរបួសផងដែរ។ សូមបញ្ជាក់ថា Paris Saint Germain បានយកឈ្នះ Inter…
-

-

ប្រទេសចិន ព្រមានសហរដ្ឋអាមេរិក កុំឱ្យលេងជាមួយភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់
ប្រទេសចិន បានព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការលេងជាមួយភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់ជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ដែលហៅមហាអំណាចអាស៊ីមួយនេះ ថាជាការគំរាមកំហែងដល់តំបន់ ក្នុងកិច្ចប្រជុំកំពូលកម្រិតខ្ពស់នៅប្រទេសសិង្ហបុរី។ ថ្លែងក្នុងកិច្ចសន្ទនាសាំងគ្រី-ឡា(Shangri-La) កាលពីថ្ងៃសៅរ៍ លោក Hegseth បាននិយាយថា ប្រទេសចិនកំពុងរៀបចំយ៉ាងគួរឱ្យជឿជាក់សម្រាប់សកម្មភាពយោធា ដើម្បីផ្លាស់ប្តូរតុល្យភាពអំណាចរបស់អាស៊ី ដោយចោទប្រកាន់ទីក្រុងប៉េកាំង ពីការហាត់សមវាយលុកដ៏ធំលើកោះតៃវ៉ាន់។ ប្រទេសចិន បានចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាបង្រួបបង្រួមជាតិឡើងវិញដោយកម្លាំងប្រសិនបើចាំបាច់។កោះតៃវ៉ាន់បដិសេធការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថាមានតែប្រជាជនកោះនេះទេ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ ការអត្ថាធិប្បាយរបស់លោក Hegseth បានទាក់ទាញការស្តីបន្ទោសភ្លាមៗពីក្រសួងការបរទេសចិន ដែលបានសង្កត់ធ្ងន់ថា តំបន់តៃវ៉ាន់នៅតែជាបញ្ហាក្នុងស្រុករបស់ចិន ដោយព្រមានមហាអំណាចបរទេសកុំឱ្យប្រើប្រាស់បញ្ហានេះជាលេស។ ចិនបានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកថាជាការរុញទម្លាក់តំបន់នេះឲ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។ ហើយថាសហរដ្ឋអាមេរិក មិនគួរលេងការបំភាន់អំពីការប្រើប្រាស់បញ្ហាកោះតៃវ៉ាន់ ជាហ្គេមដើម្បីទប់ស្កាត់ប្រទេសចិនទេ ហើយក៏មិនគួរលងជាមួយភ្លើងដែរ។ ក្រសួងការបរទេសចិនបាននិយាយកាលពីចុងសប្ដាហ៍មុនថា រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះការលក់អាវុធអាមេរិកឲ្យទៅកោះតៃវ៉ាន់ ហើយថាលំហូរអាវុធទាំងនោះគួរតែបញ្ឈប់៕