Author: Dol Pheakdey
-

សេតវិមាន ហៅការបោះឆ្នោតកូរ៉េខាងត្បូងថា “យុត្តិធម៌” ខណៈសម្តែងក្ដីបារម្ភពីឥទ្ធិពលចិន
សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ (០៣ មិថុនា) ថា ការបោះឆ្នោតរបស់កូរ៉េខាងត្បូង ដែលមើលឃើញបេក្ខជនមកពីក្រុមសេរីនិយម លោក Lee Jae-myung ឈ្នះតំណែងប្រធានាធិបតីថ្មី គឺមានភាពយុត្តិធម៌ណាស់ ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភពីឥទ្ធិពលជ្រៀតជ្រែករបស់ចិន។ មន្ត្រីសេតវិមានមួយរូបបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រថា “សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង នៅតែរក្សាភាពរឹងមាំដដែល។ ខណៈកូរ៉េខាងត្បូង មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភ និងប្រឆាំងទៅនឹងការជ្រៀតជ្រែក និងឥទ្ធិពលរបស់ចិន នៅក្នុងលទ្ធិប្រជាធិបតេយ្យជុំវិញពិភពលោក”។ មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតពីការចោទប្រកាន់លើចិន ឬភ្ជាប់រឿងនេះដោយផ្ទាល់ទៅនឹងការបោះឆ្នោតកូរ៉េខាងត្បូងនោះទេ។ យ៉ាងណាក៏ដោយ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សម្ព័ន្ធមិត្តស្តាំនិយមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់គោលដៅលើលោក Lee ខណៈប្រធានាធិបតីជាប់ឆ្នោតថ្មីរូបនេះតែងលើកឡើងពីតម្រូវការធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងរបស់ទីក្រុងសេអ៊ូល ជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍អបអរសាទរលោក Lee ហើយក៏ដូចជាសេតវិមានដែរ ប្រមុខការបរទេសរូបនេះបាននិយាយពីសម្ព័ន្ធភាពដែកថែបរបស់ប្រទេសទាំងពីរ ប៉ុន្តែលោកមិនបាននិយាយពីក្ដីបារម្ភលើពីប្រទេសចិនទេ៕
-

រដ្ឋាភិបាលហូឡង់ បានដួលរលំ បន្ទាប់ពីមេដឹកនាំស្តាំនិយមជ្រុល លោក Wilders លាលែងពីក្រុមចម្រុះ
រដ្ឋាភិបាលប្រទេសហូឡង់ បានដួលរលំកាលពីថ្ងៃអង្គារ (០៣ មិថុនា) ដែលទំនងជាជំរុញឱ្យមានការបោះឆ្នោតមុនអាណត្តិមួយ បន្ទាប់ពីអ្នកនយោបាយប្រឆាំងមូស្លីម លោក Geert Wilders មកពីគណបក្សដើម្បីសេរីភាព ហៅកាត់ថា PVV បានចាកចេញពីក្រុមចម្រុះស្តាំនិយម ដោយចោទប្រកាន់បក្សផ្សេងទៀតថាមិនបានគាំទ្រគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Dick Schoof ដែលជាអ្នកនយោបាយឯករាជ្យ បានចោទលោក Wilders ថាពុំមានការទទួលខុសត្រូវ ហើយគណបក្សនៅក្រុមចម្រុះផ្សេងទៀត បានបដិសេធមិនគាំទ្រមេដឹកនាំស្ដាំនិយមជ្រុលរូបនេះ ដោយនិយាយថា ពួកគេបានរង់ចាំសំណើពីរដ្ឋមន្ត្រីអន្តោប្រវេសន៍របស់បក្ស PVV ផ្ទាល់របស់លោក Wilders អស់ពេលយ៉ាងយូរ។ លោក Wilders បានប្រាប់ពីមូលហេតុដែលលោកចាកចេញពីក្រុមចម្រុះ ដោយលើកឡើងថា “លោកបានស្នើផែនការបិទព្រំដែនសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន បញ្ជូនពួកគេទៅឱ្យឆ្ងាយ បិទកន្លែងជ្រកកោន ហើយលោកទាមទារឱ្យដៃគូចម្រុះចុះហត្ថលេខាលើសំណើនេះ ប៉ុន្តែបក្សនានាមិនព្រមធ្វើបែបនោះឡើយ ដូច្នេះលោកពុំមានជម្រើសអ្វីក្រៅតែពីដើរចេញនោះទេ”។ ពេលនេះ បណ្ដារដ្ឋមន្ត្រី PVV នឹងលាលែងពីគណៈរដ្ឋមន្ត្រី ដោយទុកឱ្យអ្នកផ្សេងទៀតបន្តធ្វើជារដ្ឋបាលចាំផ្ទះ រហូតដល់មានការបោះឆ្នោតថ្មី ដែលទំនងជាមិនត្រូវបានធ្វើឡើងនៅមុនខែតុលានោះទេ។ ការខកចិត្តជាមួយនឹងអន្តោប្រវេសន៍ និងតម្លៃចំណាយប្រចាំថ្ងៃដ៏ខ្ពស់ កំពុងជំរុញប្រជាប្រិយភាពក្រុមស្ដាំនិយមជ្រុល និងពង្រីកការខ្វែងគំនិតនៅអឺរ៉ុប៕
-

-

លោក Zelenskiy ប្រកាសរុះរើជួរយោធាអ៊ុយក្រែន តែងតាំងតំណែងថ្មីឱ្យប្រមុខបញ្ជាការទ័ព
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសពីការរុះរើជួរយោធារបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ (០៣ មិថុនា) រួមទាំងការតែងតាំងមុខតំណែងថ្មីសម្រាប់ប្រមុខបញ្ជាការម្នាក់ ដែលបានដាក់សំណើលាលែងពីតំណែង ជុំវិញការវាយប្រហារដ៏បង្ហូរឈាមរបស់កងកម្លាំងរុស្ស៊ី។ នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោកបន្ទាប់ពីកិច្ចប្រជុំនៃមេបញ្ជាការកំពូល លោក Zelenskiy បាននិយាយថា ការរុះរើយោធានេះគឺដើម្បីធានាថា កងទ័ពនៅតែផ្តោតលើការប្រយុទ្ធក្នុងសមរភូមិជាង ៣ឆ្នាំមកនេះ បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី ទៅលើប្រទេសជិតខាងរបស់ខ្លួន។ លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា ឧត្តមសេនីយទោ Mykhailo Drapatyi ដែលបានស្នើលាលែងពីតំណែងជាមេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន ជុំវិញការវាយប្រហារលើតំបន់ហ្វឹកហ្វឺនកាលពីចុងសប្តាហ៍មុននោះ ឥឡូវនេះនឹងទទួលតំណែងថ្មីធ្វើជាមេបញ្ជាការកងកម្លាំងរួម។ នៅក្នុងចំណោមការរុះរើថ្មីជាច្រើន លោក Zelenskiy បាននិយាយថា មន្ត្រីម្នាក់ទៀត ដែលលោកមិនបញ្ជាក់អត្តសញ្ញាណ នឹងត្រូវដាក់ឱ្យទទួលខុសត្រូវលើកងកម្លាំងជើងគោក និងទទួលបន្ទុក “សម្រាប់ភារកិច្ចនានា ដូចជាការបណ្តុះបណ្តាល និងការរៀបចំការផ្លាស់ប្តូរនៅក្នុងមជ្ឈមណ្ឌលជ្រើសរើសទាហានជាដើម”៕
-

ពន្ធលោហធាតុដ៏ខ្ពស់របស់អាមេរិក ត្រៀមចូលជាធរមាន ខណៈថ្ងៃកំណត់សម្រាប់សំណើ ‘ល្អបំផុត’ មកដល់
អត្រាពន្ធលោហធាតុរបស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលភាគច្រើន ត្រៀមចូលជាធរមាន ដោយកើនឡើងទ្វេដងនៅថ្ងៃពុធ (០៤ មិថុនា) នេះ ខណៈលោកប្រធានាធិបតី Donald Trump បន្តបញ្ឆេះសង្គ្រាមពាណិជ្ជកម្មពិភពលោក នៅថ្ងៃតែមួយដែលលោករំពឹងថា ដៃគូពាណិជ្ជកម្មនឹងដាក់ “សំណើផ្តល់ជូនដ៏ល្អបំផុត” របស់ពួកគេ ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចៀសអត្រាពន្ធនាំចូលខ្ពស់ៗលើទំនិញផ្សេងទៀតមិនឱ្យចូលជាធរមាននៅដើមខែកក្កដា ខាងមុខ។ លោក Trump កាលពីល្ងាចថ្ងៃអង្គារ បានចុះហត្ថលេខាលើក្រឹត្យធរមានចាប់ពីថ្ងៃពុធនេះ លើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកកាលពីសប្តាហ៍មុន ជុំវិញការបន្ថែមពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលមានតាំងពីខែមីនា ដល់អត្រាទ្វេដង ៥០% ពីតួលេខ ២៥% ពីមុន។ ពន្ធបង្កើនថ្មីនេះនឹងចូលជាធរមាននៅម៉ោង ១២:០១នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ មិថុនា (ពេលវេលានៅសហរដ្ឋអាមេរិក)។ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បាននិយាយក្នុងសន្និសីទឧស្សាហកម្មដែកថែបនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារថា “អាមេរិកបានចាប់ផ្ដើមនៅអត្រា ២៥% ប៉ុន្តែបន្ទាប់ពីសិក្សាទិន្នន័យបន្ថែមទៀត ទើបដឹងថាត្រូវតែបង្កើនតួលេខនេះ ដូច្នេះហើយបានជាពន្ធ ៥០% នឹងចាប់ផ្តើមនៅថ្ងៃពុធ”។ កំណើននេះអនុវត្តចំពោះដៃគូពាណិជ្ជកម្មទាំងអស់ លើកលែងតែចក្រភពអង់គ្លេស ដែលជាប្រទេសតែមួយគត់ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយអាមេរិក អំឡុងពេលផ្អាកពន្ធបដិការ ៩០ថ្ងៃ របស់លោក…
-

កាកបាទក្រហមបញ្ជាក់ថាមនុស្ស២៧នាក់ស្លាប់នៅហ្កាហ្សាក្រោយការបាញ់រះលើអ្នកស្វែងរកជំនួយ
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)បាននិយាយថា មន្ទីរពេទ្យចល័តកណ្ដាលវាលរបស់ខ្លួនក្នុងទីក្រុង Rafah របស់ដែនដីហ្កាហ្សា បានកត់ត្រាការស្លាប់ចំនួន ២៧នាក់កាលពីថ្ងៃអង្គារ៣មិថុនា ត្រូវនឹងចំនួនដែលផ្តល់ដោយក្រុមអ្នកជួយសង្គ្រោះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារនៅជិតមជ្ឈមណ្ឌលផ្ដល់ជំនួយមួយកន្លែង។ ICRC បាននិយាយថា នៅព្រឹកព្រលឹមថ្ងៃអង្គារដដែលនោះ មន្ទីរពេទ្យចល័តរបស់កាកបាទក្រហមមាន គ្រែ៦០នៅទីក្រុង Rafah បានទទួលការហូរចូលនៃអ្នកជំងឺចំនួន១៨៤នាក់។ នេះរួមបញ្ចូលទាំង១៩ ករណីដែលត្រូវបានប្រកាសថាបានស្លាប់នៅពេលមកដល់ និង៨នាក់ទៀតបានស្លាប់មិនយូរប៉ុន្មានដោយសាររបួសរបស់ពួកគេ ។ អង្គការនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនៅរស់រានមានជីវិតពីឧបទ្ទវហេតុកាលពីព្រឹកព្រលឹម បាននិយាយថា ពួកគេកំពុងព្យាយាមទៅដល់កន្លែងចែកចាយជំនួយ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្កាហ្សាបាននិយាយមុននេះថាមនុស្ស ២៧ នាក់ត្រូវបានសម្លាប់បន្ទាប់ពីទាហានអ៊ីស្រាអែលបានបាញ់រះទៅលើហ្វូងមនុស្សនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយដែលគាំទ្រដោយសហរដ្ឋអាមេរិក។ យោធាអ៊ីស្រាអែលបាននិយាយថា មនុស្សមួយចំនួនដែលធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលផ្តល់ជំនួយបានចាកចេញពីផ្លូវដែលបានកំណត់ដោយជំរុញឱ្យមានការបាញ់កាំភ្លើងព្រមាន។ គួររម្លឹកថាមានការបាញ់ប្រហារស្រដៀងគ្នាបានកើតឡើងជិតមជ្ឈមណ្ឌលជំនួយដដែលនេះកាលពីថ្ងៃអាទិត្យ នៅពេលក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថាមនុស្ស៣១នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ហើយប្រភពមួយពីយោធាបានទទួលស្គាល់ថាពិតជាមានការបាញ់ប្រហារមួយចំនួនទៅលើក្រុមជនសង្ស័យ៕
-

រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានមន្ទីរសុខាភិបាលជាសេនាធិការកាលពីថ្ងៃទី៣ ខែមិថុនាបានប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ២០២៥ ក្រោមប្រធានបទ៖ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ នៅសាលាខេត្ត។ ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងពីទិវានេះជាការបន្តពង្រឹង ពង្រីកបណ្តាញឆ្មប និងសមត្ថភាពឆ្មប ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធឆ្មបអន្តរជាតិ និងបង្កើនទំនាក់ទំនងរវាងមន្ត្រីក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ ដែលមានទិសដៅដូចគ្នា ក្នុងការថែទាំសុខភាពមាតា និងទារក ។សកម្មភាពនេះដើម្បីធានានូវឆ្មបដែលមានជំនាញគ្រប់គ្រាន់ ក្នុងការផ្តល់សេវាមានគុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារកក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែកខេត្តបន្ទាយមានជ័យមានឆ្មបសរុបចំនួន៥៥០ នាក់។ ក្នុងនោះមានឆ្មបសេវារដ្ឋចំនួន៤៨២នាក់និងឆ្មបសេវាឯកជន៦៨នាក់។ តាមរយៈព្រឹត្តិការណ៍ដែលកំពុងប្រារព្ធឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យបន្តបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពនិងជំរុញដល់ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពតាមពេលកំណត់របស់គ្រូពេទ្យឬមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់។ទន្ទឹមនេះស្ត្រីមានផ្ទៃពោះក៏ត្រូវមកសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។គ្រូពេទ្យក៏ត្រូវយកចិត្តទុកដាក់ដល់សុខភាពក្រោយពេល សម្រាលទាំងមាតាទាំងទារក ព្រមទាំងបន្តតាមដានសុខភាពកុមារតូចតាមកាលកំណត់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទាំងគ្រូពេទ្យនិងឆ្មបត្រូវយកចិត្តទុកដាក់លើសុខុមាលភាពនិងសុវត្ថិភាពស្ត្រីមានផ្ទៃពោះក៏ដូចជាមាតានិងទារក ដើម្បីបញ្ជៀសនូវអត្រាមរណៈមាតានិងទារក ៕
-

នាវាចម្បាំងអាមេរិកធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ប្រជែងឥទ្ធិពលជាមួយចិន
វ៉ាស៊ីនតោន ៖ ក្រៅពីសង្គ្រាមពាណិជ្ជកម្ម សហរដ្ឋអាមេរិកក៏កំពុងបង្កើនភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូងផងដែរ តាមរយៈការបញ្ជូននាវាចម្បាំងឱ្យធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍នៅទីនោះ ដោយប្រជែងនឹងការអះអាងសិទ្ធិលើដែនទឹកជម្លោះនេះ ពីសំណាក់ប្រទេសចិន និងប្រទេសដទៃទៀត។ កងនាវាចរអាមេរិកបានប្រាប់សារព័ត៌មាន Newsweek ថា ប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកធ្វើឡើងនៅជិតប្រជុំកោះ Spratly ដែលជាក្រុមប្រជុំកោះទាមទារដោយប្រទេសចិន វៀតណាម ហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ។ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ប្រតិបត្តិការរបស់នាវាចម្បាំងខ្លួន គឺមានគោលបំណងជាពិសេស ដើម្បីប្រជែងនឹងការរឹតបន្តឹងលើការឆ្លងកាត់ដែនទឹកពីសំណាក់ប្រទេសចិន កោះតៃវ៉ាន់ និងវៀតណាម។ ផ្អែកតាមសារព័ត៌មាន Newsweek យោធាអាមេរិកកំពុងរក្សាវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាទីដែលការទាមទារអធិបតេយ្យភាពរបស់ចិន ត្រួតស៊ីគ្នាជាមួយនឹងប្រទេសដទៃទៀត ដើម្បីរក្សានូវការចូលប្រើប្រាស់ស្របច្បាប់នៃដែនសមុទ្រ និងដែនអាកាសអន្តរជាតិ រួមទាំងសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើតំបន់នោះ។ ព័ត៌មានអំពីប្រតិបត្តិការនាវាចរណ៍របស់អាមេរិកនាពេលថ្មីៗនេះ ក៏កើតឡើងស្របពេលមានរបាយការណ៍អំពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករបស់ចិន ទៅកាន់មូលដ្ឋានយោធានៅប្រជុំកោះ Paracel ដែលមានទីតាំងនៅភាគខាងជើងប្រជុំកោះ Spratly ហើយក៏ចំពេលការវិលត្រឡប់នៃនាវាផ្ទុកយន្តហោះអាមេរិកទៅកាន់សមុទ្រចិនខាងត្បូង៕ ប្រភព ៖ Newsweek
-

អ៊ុយក្រែនបំផ្ទុះស្ពានតភ្ជាប់តំបន់គ្រីមៀទៅរុស្ស៊ី
កៀវ ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ បានប្រកាសទទួលខុសត្រូវការបំផ្ទុះគ្រាប់បែកនៅក្រោមស្ពានដែលតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ប្រទេសរុស្ស៊ី ខណៈតំបន់នេះ បានក្លាយជាគោលដៅវាយលុករបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងឆ្នាំ ២០២២។ សេវាសម្ងាត់អ៊ុយក្រែន ហៅកាត់ SBU និយាយថា ខ្លួនបានធ្វើប្រតិបត្តិការពិសេសថ្មីមួយ ដោយបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកកម្ទេចស្ពានតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ប្រទេសរុស្ស៊ី ជាលើកទីបី ដែលលើកនេះធ្វើឡើងពីក្រោមទឹក។ ភ្នាក់ងារ SBU បាន ផ្សព្វផ្សាយ វីដេអូ ដែល បង្ហាញ ពី ការ ផ្ទុះ ចេញ ពី ក្រោមទឹក រួម ជាមួយ រូបថត នៃ ការ ខូចខាត មួយ ចំនួន នៅ ចំហៀង ស្ពាន។ ប៉ុន្តែ ទំហំ នៃ ការ ខូច ខាត ឬមនុស្សរបួសបណ្ដាល មក ពី ការ បំផ្ទុះ នេះ…
-
![[BREAKING NEWS] បេក្ខភាពគណបក្សសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមុនអាណត្តិកាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា រយៈពេល៦ខែមកទល់នឹងថ្ងៃនេះ បន្ទាប់ពីលោកបានគេចចេញពីរង្វង់យោធា ដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យច្បាប់អាជ្ញាសឹកដែលដាក់ដោយអ្នកកាន់តំណែងមុនដែលត្រូវបានបណ្តេញចេញពីតំណែង។ ជ័យជម្នះរបស់លោក Lee ក្លាយជាអ្នកនាំមុខក្នុងការផ្លាស់ប្តូរសមុទ្រនយោបាយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ៤របស់អាស៊ី បន្ទាប់ពីការចេញមុខប្រឆាំងនឹងច្បាប់អាជ្ញាសឹកបានទម្លាក់លោក Yoon Suk Yeol ជាអ្នកខាងក្រៅបក្សអភិរក្សនិយមដែលបានផ្តួលលោក Lee ក្នុងសំឡេងស្ដួចស្ដើង ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២ កន្លងទៅ។](http://165.232.167.198/wp-content/uploads/2025/06/photo_2025-06-04_06-57-08.jpg)