Author: Dol Pheakdey
-

អ៊ីស្រាអែលសំងំសង់អគារជំនួយមនុស្សធម៌នៅហ្គាហ្សា តែ UN ថា ជាបន្ទាយយោធា
បរទេស៖ ក្រោយពេលចូលលុកលុយជាង១ឆ្នាំ អ៊ីស្រាអែល កំពុងសំងំសាងសង់ អគារជំនួយមនុស្សធម៌ និងផ្លូវថ្នល់នានា នៅក្នុងតំបន់ហ្គាហ្សា តែ តំណាងអង្គការសហប្រជាជាតិ (UN) អះអាងថា ជាបន្ទាយយោធា នេះបើការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃព្រហស្បតិ៍។ រូបភាពផ្កាយរណប បានបង្ហាញពីសកម្មភាពឈូសឆាយអគារបាក់បែក ដើម្បីសាងសង់ឡើងវិញ។ ការបញ្ចេញនេះ បានធ្វើឡើង ក្រោយពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ កាលពីសប្តាហ៍មុនថា ខ្លួនកំពុងរៀបចំប្រព័ន្ធថ្មីមួយ សម្រាប់ផ្តល់ជំនួយ បញ្ជូនចេញពីមជ្ឈមណ្ឌលជាច្រើន នៅខាងក្នុងតំបន់ ហ្គាហ្សា ដែលនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងត្រូវបានការពារ ដោយអ្នកម៉ៅការសន្តិសុខ និងកងកម្លាំងអ៊ីស្រាអែល។ អ៊ីស្រាអែល មិនបាននិយាយ ជាសាធារណៈ ទទួលស្គាល់ពីការសាងសង់នេះទេ ប៉ុន្តែ ប្រភពមនុស្សធម៌ កាលពីមុន បានប្រាប់ BBC Verify ថា យ៉ាងហោចណាស់ មានមជ្ឈមណ្ឌលចំនួន៤ នឹងត្រូវសាងសង់ នៅផ្នែកខាងត្បូង នៃតំបន់ Gaza និងមួយទៀត នៅភាគខាងជើង ក្បែរច្រករបៀង Netzarim ដែលជាទឹកដី គ្រប់គ្រងដោយយោធាអ៊ីស្រាអែល។…
-

អាមេរិកគ្មានសង្ឃឹមខ្ពស់លើជំនួបរុស្ស៊ី-អ៊ុយក្រែន
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ថា លោកគ្មានការរំពឹងទុកខ្ពស់ សម្រាប់កិច្ចចរចាអ៊ុយក្រែននិងរុស្ស៊ី ក្នុងប្រទេសតួកគី នោះទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទម្លាក់ការរំពឹងទុក សម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនគណៈប្រតិភូដែលមានឋានៈទាប ហើយភាគីទាំងសងខាងបានរិះគន់គ្នាធ្ងន់ៗ មុនការចរចា។ លោក Rubio បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុង Antalya ប្រទេសតួកគីថា «និយាយដោយត្រង់ទៅ ខ្ញុំមិនជឿថា នឹងមានលទ្ធផលជាផ្លែផ្កា នៅទីនេះ លុះត្រាតែប្រធានាធិបតី Trump មកអង្គុយទល់មុខ ជាមួយប្រធានាធិបតី ពូទីន ទើបអាចមាន»។ យ៉ាងណាមិញ ទាំងប្រធានាធិបតីអាមេរិក លោក Donald Trump និង លោក Putin បានអះអាងថា មិនចូលរួមកិច្ចប្រជុំចរចា រវាងភាគីទាំងពីរទាំងពីរ នេះទេ។ តែ លោក Trump ធ្លាប់អះអាងថា…
-

លោក Musk ថា SpaceX នឹងសាកល្បងបាញ់បង្ហោះយាន Starship ជាលើកទី៩
វ៉ាស៊ីនតោន ៖ SpaceX កំពុងរៀបចំសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែតយក្ស Starship ជាលើកទី៩ នៅដើមសប្តាហ៍ក្រោយ នេះបើតាមការអះអាងរបស់លោក Elon Musk ស្ថាបនិក SpaceX។ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានបង្ហោះសារលើបណ្តាញសង្គមថា មុនយាន Starship ធ្វើតេស្តហោះហើរសប្តាហ៍ក្រោយ ខ្ញុំនឹងធ្វើកិច្ចពិភាក្សាក្នុងក្រុមហ៊ុន ជុំវិញផែនការនៅភពអង្គារ នៅឯទីស្នាក់ការ Starbase រដ្ឋតិចសាស់ ដែលនឹងត្រូវផ្សាយបន្តផ្ទាល់នៅលើវេទិកា X។ យាន Starship ត្រូវបានបាញ់បង្ហោះលើកចុងក្រោយ កាលពីថ្ងៃទី៦ ខែមីនា ហើយនេះជាការហោះហើរសាកល្បងលើកទី ៨ តែគួរឲ្យសោកស្តាយ ក្នុងអំឡុងពេលនោះ SpaceX បានដាច់ទំនាក់ទំនងជាមួយយានអវកាសភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ។ យានអវកាស Starship និងរ៉ុក្កែត Super Heavy របស់ក្រុមហ៊ុន SpaceX ដែលហៅថា Starship គឺតំណាងឱ្យប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើឡើងវិញបានពេញលេញ ដែលត្រូវបានរចនាឡើងដើម្បីដឹកទាំងនាវិក និងទំនិញទៅកាន់គន្លងផែនដី រួមមានទាំងភពព្រះចន្ទ ភពអង្គារ និងលើសពីភពទាំងនេះ។ យាន Starship នឹងដើរតួយ៉ាងសំខាន់នៅក្នុង អង្គការ…
-

លោក Putin ជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅមូស្គូ ជជែករឿងធ្លាក់យន្តហោះ MH17
មូស្គូ ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានពិភាក្សាពីរឿងធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពី១១ឆ្នាំមុន ជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អំឡុងពេលបំពេញទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនេះ។ យន្តហោះជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានចាកចេញពីទីក្រុងអាំស្ទែដាំ ឆ្ពោះទៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែលយន្តហោះនោះ ត្រូវបានបាញ់ទម្លាក់នៅលើតំបន់ភាគខាងកើតអ៊ុយក្រែន ស្របពេលដែលការប្រយុទ្ធគ្នាកំពុងផ្ទុះឡើង រវាងពួកផ្តាច់ខ្លួនគាំទ្រដោយរុស្ស៉ី និងយោធាអ៊ុយក្រន។ មេដឹកនាំម៉ាឡេស៊ីរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook កាលពីល្ងាចថ្ងៃពុធថា លោកនឹងបន្តវែកមុខជននៅពីក្រោយគ្រោះមហន្តរាយធ្លាក់យន្តហោះ MH17 កាលពីឆ្នាំ២០១៤ ហើយថា ម៉ាឡេស៊ីក៏នៅតែតាំងចិត្តស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវជូនដល់ជនរងគ្រោះ និង ក្រុមគ្រួសាររបស់ពួកគេ។ លោកនាយករដ្ឋមន្រ្តី Anwar បានគូសបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកប្រធានាធិបតី Putin បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ ដែលរួមមានពលរដ្ឋហូឡង់ ១៩៦នាក់ ម៉ាឡេស៊ី ៤៣នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ ហើយលោក Putin…
-

ចារម្មអាមេរិក ដឹងរួចហើយថាក្រុមហ៊ួទី ចង់រកច្រកចេញពីការវាយប្រហារ មុនពេលមានបទឈប់បាញ់
ប្រភពមន្ត្រីអាមេរិក ៤នាក់ បាននិយាយថា នៅប៉ុន្មានថ្ងៃមុនពេលមានកិច្ចព្រមព្រៀងឈប់បាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិកជាមួយក្រុមសកម្មប្រយុទ្ធហ៊ួទី ភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់របស់អាមេរិក បានចាប់ផ្ដើមមើលឃើញរួចទៅហើយនូវសញ្ញាជាច្រើនដែលបង្ហាញថា ក្រុមយុទ្ធជនយេម៉ែនមួយនេះ កំពុងស្វែងរកច្រកចេញ បន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិក អស់រយៈពេល ៧សប្តាហ៍ឥតឈប់ឈរ។ មន្ត្រីនិយាយថា ប្រហែលជានៅចុងសប្តាហ៍ដំបូងក្នុងខែឧសភា មេដឹកនាំក្រុមហ៊ួទី បានចាប់ផ្ដើមទាក់ទងទៅកាន់សម្ព័ន្ធមិត្តអាមេរិក នៅមជ្ឈិមបូព៌ាពីរឿងនេះ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបន្តថា “ចារកម្មបានចាប់ផ្ដើមដឹងថា ក្រុមហ៊ួទីទប់ទល់លែងបានហើយ” ដោយព្យាយាមរកច្រកចេញពីប្រតិបត្តិការយោធារបស់អាមេរិក។ បទសម្ភាសន៍ជាមួយមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីការទូត ព្រមទាំងអ្នកជំនាញផ្សេងទៀត បានបង្ហាញថា យុទ្ធនាការយោធារបស់បញ្ជាការកណ្តាលអាមេរិក ធ្លាប់បានគិតទុកជាមុនថាអាចនឹងអូសបន្លាយពេញមួយឆ្នាំ២០២៥នេះ ប៉ុន្តែក៏បានឈានដល់ការផ្អាកជាបន្ទាន់ក្រោមបទឈប់បាញ់នៅថ្ងៃទី០៦ ខែឧសភា បន្ទាប់ពីដំណើរការអស់ ៥២ថ្ងៃ ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី Donald Trump ប្រកាសជ័យជម្នះ មុនពេលធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។ ប្រភពសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តឱ្យក្រុមហ៊ួទីនេះ ធ្វើការចរចាឈប់បាញ់ ខណៈទីក្រុងតេអេរ៉ង់ បន្តកិច្ចចរចាផ្ទាល់ខ្លួនជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរ ក្នុងគោលបំណងបញ្ចប់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងទប់ស្កាត់ការវាយប្រហារដោយយោធាអាមេរិក ឬអ៊ីស្រាអែល៕
-

អាមេរិក បានចុះកិច្ចព្រមព្រៀងលក់កញ្ចប់សព្វាវុធតម្លៃ ១៤២ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអ៊ូឌីត
អាមេរិក បានចុះកិច្ចព្រមព្រៀងលក់កញ្ចប់សព្វាវុធតម្លៃ ១៤២ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៣ឧសភា) បានព្រមព្រៀងលក់កញ្ចប់សព្វាវុធ ដែលមានតម្លៃជិត ១៤២ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអ៊ូឌីត នេះបើយោងតាមរបាយការណ៍របស់សេតវិមាន ដែលបានហៅកញ្ចប់នេះថាជា “កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដ៏ធំបំផុត” ដែលទីក្រុងវ៉ាស៊ីនតោន មិនធ្លាប់បានធ្វើ។ ឯកសារបាននិយាយថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់រដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអ៊ូឌីតនេះ គ្របដណ្តប់លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនការពារជាតិអាមេរិកជាងរាប់សិប នៅក្នុងវិស័យជាច្រើន រួមទាំងប្រព័ន្ធការពារដែនអាកាស និងមីស៊ីល កម្លាំងទ័ពអាកាស និងបច្ចេកវិទ្យាលំហអាកាសជឿនលឿន សន្តិសុខដែនសមុទ្រ និងទំនាក់ទំនងជាដើម។ ឯកសារកិច្ចព្រមព្រៀងបាននិយាយថា “កញ្ចប់ ដែលបានចុះហត្ថលេខានៅថ្ងៃនេះ ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ហើយជាការបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពង្រឹងភាពជាដៃគូរបស់ភាគីទាំងពីរ”។ គួរឱ្យដឹងថា រដ្ឋាភិបាលនៃរដ្ឋឈូងសមុទ្រមួយនេះ ចង់បានយន្តហោះចម្បាំងទំនើបៗបំផុតដូចជា យន្តហោះ F-35 ជាយូរណាស់មកហើយ ដែលផលិតឡើងជាមួយនឹងបច្ចេកវិទ្យាបំបាំងកាយ ដែលអនុញ្ញាតឱ្យគេចពីការរាវរករបស់សត្រូវ។ សេចក្ដីលម្អិតនៃប្រភេទសព្វាវុធមិនបានចេញផ្សាយឡើយ ប៉ុន្តែប្រសិនបើអាមេរិក ពិតជាបានយល់ព្រមលើការផ្ទេរគ្រឿងយុទ្ធោបករណ៍បែបនេះមែន នោះអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជារដ្ឋមជ្ឈិមបូព៌ាទីពីរ បន្ទាប់ពីអ៊ីស្រាអែល ដែលប្រតិបត្តិការយន្តហោះចម្បាំង F-35 នេះ
-

លោក Trump នឹងលុបចោលទណ្ឌកម្មអាមេរិកលើស៊ីរីក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា លោកនឹងបញ្ជាឲ្យដកទណ្ឌកម្មលើប្រទេសស៊ីរី តមតាមសំណើរជ្ជទាយាទរបស់អារ៉ាប៊ូសាអ៊ូឌីត ជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់របស់សហរដ្ឋអាមេរិកមុនពេលជំនួបតាមការរំពឹងទុកជាមួយប្រធានាធិបតីអ៊ីស្លាមនិយមរបស់ស៊ីរីលោក Ahmed al-Sharaa។ លោកថា ពួកគេមានចំណែករបស់ខ្លួនក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃ និងកាប់សម្លាប់មនុស្សជាច្រើនឆ្នាំ នោះហើយជាមូលហេតុដែលរដ្ឋបាលរបស់លោកបានចាត់វិធានការដំបូងរួចហើយឆ្ពោះទៅរកការស្តារទំនាក់ទំនងធម្មតារវាងសហរដ្ឋអាមេរិកនិងស៊ីរីជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ។ លោក Trump បានធ្វើសេចក្តីប្រកាសគួរឱ្យភ្ញាក់ផ្អើលនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅបណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលបានចាប់ផ្តើមនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការបន្ធូរបន្ថយទណ្ឌកម្មនឹងជាការជំរុញដ៏ធំមួយសម្រាប់ប្រធានាធិបតីអ៊ីស្លាមនិយមរបស់ប្រទេសស៊ីរី និងជាអតីតមេបញ្ជាការអាល់កៃដាលោក Ahmed al-Sharaa ដែលកំពុងស្វែងរកស្ថិរភាពប្រទេសមួយដែលត្រូវបានបំផ្លាញដោយសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍។ សេតវិមាន និងប្រភពពីររបស់ប្រធានាធិបតីស៊ីរី បាននិយាយថាលោក Trump គ្រោងជួបលោក Sharaa នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោក Trump បាននិយាយថាលោកបានធ្វើការសម្រេចចិត្តបន្ទាប់ពីការពិភាក្សាជាមួយរជ្ជទាយាទព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និងប្រធានាធិបតីទួរគីលោក Tayyip Erdogan ដែលរដ្ឋាភិបាលទាំងពីរបានជំរុញយ៉ាងខ្លាំងឱ្យមានការដកទណ្ឌកម្មពីស៊ីរី៕
-

ចិនព្រមទិញយន្តហោះអាមេរិក Boeing ឡើងវិញ ក្រោយចរចាររឿងពន្ធ
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ចិន បានសម្រេចបញ្ជាទិញយន្តហោះ Boeing ឡើងវិញ ក្រោយពេលរដ្ឋាភិបាលទីក្រុងប៉េកាំង និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាថា នឹងទម្លាក់អត្រាតំឡើងពន្ធ ទៅវិញទៅមក ត្រឹម១១៥% ដូចគ្នា ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីចរចា បន្ថែមទៀត នេះបើយោងតាមការ ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារនេះ។ ការបញ្ជាទិញ ឡើងវិញនេះ បានកើតឡើង ក្រោយពេលដែលភាគីចិន ទើបបានបញ្ជាឲ្យបញ្ជូនយន្តហោះ Boeing 737 Max តម្លៃរាប់លានដុល្លារអាមេរិក ជាបន្តបន្ទាប់ ត្រលប់ទៅសហរដ្ឋអាមេរិក វិញ ដោយសារតែសង្គ្រាមពន្ធ រវាងមហាអំណាចទាំងពីរ។ ក្រុមហ៊ុន ធ្លាប់បញ្ជាក់ថា សុខចិត្តពន្យាពេលទិញ ប្រសើរជាងប្រឈមនឹងតម្លៃកប់ពពក ដោយសារការតំឡើងសាច់ដុំដាក់គ្នា រវាងភាគីប្រទេសទាំងពីរ។ ប្រភពព័ត៌មាន បានរាយការណ៍ថា មន្ត្រីចិន បានចាប់ផ្តើមប្រាប់ក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកថា ពួកគេអាចបន្តការបញ្ជាទិញយន្តហោះ ដែលផលិត នៅសហរដ្ឋអាមេរិក ឡើងវិញ ។ ប៉ុន្តែ ទាំងក្រសួងការបរទេសចិន និង ក្រុមហ៊ុន Boeing…
-

Trump ប្រកាសដកទណ្ឌកម្មលើប្រទេសស៊ីរី
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកទណ្ឌកម្ម លើប្រទេសស៊ីរី ជាចំណាត់ការស្របតាមការចង់បាន របស់មេដឹកនាំថ្មី លោក Ahmed al-Sharaa ដែលលោក Trump គ្រោងនឹងជួប។ លោក Trump បាននិយាយ អំឡុងសុន្ទរកថា នៅប្រទេស អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអង្គារថា «ខ្ញុំនឹងបញ្ជាឱ្យបញ្ឈប់ ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសស៊ីរី ដើម្បីផ្តល់ឱកាសឱ្យពួកគេ កាន់តែអស្ចារ្យ»។ លោកថា «នៅក្នុងប្រទេសស៊ីរី ដែលបានឃើញទុក្ខវេទនា និងការស្លាប់ជាច្រើន…យើងសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងទទួលបានជោគជ័យ ក្នុងការរក្សាស្ថិរភាពប្រទេស និងរក្សាសន្តិភាព..ដូច្នេះ សំណាងល្អ ស៊ីរី»។ ប្រទេសស៊ីរី បានស្វាគមន៍ ការសម្រេចចិត្តនេះ ដោយហៅថាជា «ចំណុចរបត់សំខាន់»។ ក្រសួងការបរទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍ថា «ការដកចេញនូវទណ្ឌកម្មទាំងនោះ ផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់ប្រទេសស៊ីរី ក្នុងការស្វែងរកស្ថិរភាព និងការកសាងជាតិ ប្រកបដោយអត្ថន័យ»។ កន្លងមក ទណ្ឌកម្មរបស់អាមេរិក ផ្តោតលើបុគ្គល ឬ ក្រុមហ៊ុនបរទេសណា…
-

អ៊ីស្រាអែលបន្តវាយសង្គ្រុបលើហ្គាហ្សា ទោះបីដោះលែងចំណាប់ខ្មាំងអាមេរិក
បរទេស ៖ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា កងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តវាយសង្គ្រុប លើតំបន់ហ្គាហ្សា បើទោះបីជាចំណាប់ខ្មាំង ជាជនជាតិអាមេរិក ទើបត្រូវបានពួក ហាម៉ាស់ ដោះលែង ឲ្យមានសេរីភាព រួចហើយ ក៏ដោយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃចន្ទ។ ការលើកឡើងនេះ បានធ្វើឡើង នៅមុនមួយថ្ងៃ ដែលចំណាប់ខ្មាំង ជាជនជាតិអាមេរិកកាត់អ៊ីស្រាអែល ឈ្មោះ Edan Alexander ត្រូវបានដោះលែង ឲ្យមានសេរីភាព និងបញ្ជូន ទៅជួបជុំក្រុមគ្រួសារ វិញ។ ប្រភព ដែលដឹងអំពីរឿងនេះ បានអះអាងថា លោក Netanyahu យល់ព្រមត្រឹមតែអនុញ្ញាត ឱ្យមានការឆ្លងកាត់ ដោយសុវត្ថិភាព សម្រាប់នាំលោក Alexander ចេញពីហ្គាហ្សា តែប៉ុណ្ណោះ ហើយបន្ទាប់ពីដោះលែងរួច កងកម្លាំងរបស់ខ្លួននឹងបន្តពង្រឹងប្រតិបត្តិការ វាយលុក នៅហ្គាហ្សា ដើម្បីដាក់សម្ពាធ ឲ្យក្រុមហាម៉ាស ដោះលែង ចំណាប់ខ្មាំង ឲ្យទាល់តែអស់។…