Author: Dol Pheakdey
-

ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសហជីព, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ថា៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ ដោយបង្កើតទាំងខាងក្នុងប្រទេស, ពិសេស ក្នុងមូលដ្ឋានដែលនៅជិតបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ, និងក្រៅប្រទេស ដោយត្រូវឈរលើគុណភាពជាអាទិភាព គឺ៖ ១/ បៀវត្សកាន់តែកើន, ២/ ជំនាញ បច្ចេកទេស, ៣/ គោរពច្បាប់ការងារ, ៤/ គោលដៅសុវត្ថិភាព និងសុខភាព គិតទាំងមាតាបិតា និងកូនៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ។ បន្ថែមពីគុណតម្លៃនៃការបង្កើតការងារខាងលើ, សម្តេចបវរធិបតី បានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍ និងការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ និងវិស័យការងារ ក៏ដូចជា រោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ ដែលជាការវិនិយោគផ្ទាល់ពីវិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖ ចិន,សហរដ្ឋ…
-

សម្ដេចធិបតី បង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២
សម្ដេចធិបតី បង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២ (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីពនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខ្ញុំបាននិយាយលេងបន្តិចអំពីការរស់នៅរបស់ខ្ញុំ កាលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក ឆ្នាំ២០០២។ សម្ដ៣ចថា ក្រោយចប់កម្មវិធី ខ្ញុំបានទទួលរូបថតមួយសន្លឹកនេះដែលមិត្តរបស់ខ្ញុំផ្ញើមកអោយខ្ញុំ។ ក្នុងរូបនេះគឺជាបន្ទប់ដែលខ្ញុំជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។ ខ្ញុំគេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកអោយមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារខ្ញុំធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកអោយគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។ កន្លែងដែលខ្ញុំអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់ខ្ញុំ គ្រែរបស់ខ្ញុំគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់ខ្ញុំនៅផ្ទះផងដែរ។ មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះ គួរឱ្យអាណិតខ្ញុំ។ ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាមិនមានអ្វីគួរឲ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏ខ្ញុំមានសំណាងជាមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចខ្ញុំ។…
-

កងទ័ពឥណ្ឌានិងប៉ាគីស្ថានបន្តផ្ទុះអាវុធដាក់គ្នា
បរទេស៖ ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃអាទិត្យនេះថា ទាហានប្រទេសប៉ាគីស្ថាន និងឥណ្ឌា បន្តបាញ់ប្រហារគ្នា នៅតំបន់កាស្មៀរ ដែលមានជម្លោះ អូសបន្លាយ ដល់យប់ទីបី ជាប់ៗគ្នា ខណៈដែលទំនាក់ទំនងរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ ទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” បន្ទាប់ពីខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិល នៅតំបន់កាស្មៀរ ក្នុងសប្តាហ៍នេះ ស្លាប់ទេសចរ ចំនួន២៦នាក់។ តែ ទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ ការជាប់ពាក់ព័ន្ធណាមួយ ដោយហៅការប៉ុនប៉ង ភ្ជាប់ប្រទេសប៉ាគីស្ថាន ទៅនឹងការវាយប្រហារនេះ ថា “មិនសមហេតុផល” ហើយបានប្តេជ្ញាថា នឹងឆ្លើយតប ទៅនឹងសកម្មភាពណាមួយ ដែលបង្កចេញពីប្រទេស ឥណ្ឌា។ ជាការកត់សម្គាល់ ឥណ្ឌាបានវាយប្រហារ ក្រោយកើតហេតុការណ៍ បាញ់សម្លាប់មនុស្ស នៅកាស្មៀរ។ នៅថ្ងៃអាទិត្យនេះ កងទ័ពឥណ្ឌាបាននិយាយថា មានការបាញ់អាវុធ ធុនតូច ដែលផ្តើមដោយប៉ាគីស្ថាន តាមខ្សែបន្ទាត់នៃការគ្រប់គ្រង ហៅកាត់ LOC ដែលបំបែកប្រទេសទាំងពីរ។ ប្រភពបានបន្ថែមថា «កងទ័ពរបស់យើង…
-

សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជាង ៥ ០០០នាក់
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ប្រមាណជាង ៥ ០០០នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ (១ ឧសភា ២០២៥) ខណៈពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំ សហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម ដែលសរុបអ្នកចូលរួមចំនួនប្រមាណជាង ៥ពាន់នាក់ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា “ការជ្រើសរើសប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥…
-

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ
(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ដែលកម្មវិធីនេះ មានបេក្ខជនប្រឡងសរុបចំនួន ១៦ នាក់ (ស្រី ១៤ នាក់) ដែលជាសិស្សនិស្សិតនិងអ្នកធ្វើការជនជាតិជប៉ុន និងដែលកំពុងសិក្សាភាសាខ្មែរ ។ នេះជាលើកទី៨ ដែលស្ថានទូតកម្ពុជាបានរៀបចំការប្រឡងនិយាយភាសាខ្មែរនេះឡើង ដែលជាកម្មវិធីប្រចាំឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជប៉ុនដែលកំពុងរៀនភាសាខ្មែរអាចចូលរួមដកបទពិសោធន៍ពីសមត្ថភាពនិយាយភាសាខ្មែររបស់ពួកគេ ព្រមទាំង លើកកម្ពស់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងជំរុញការស្វែងយល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ក៏ដូចជាជម្រុញទំនាក់ទំនងឲ្យកាន់តែប្រសើររវាងប្រជាជនទាំងពីរប្រទេសផងដែរ ។ បេក្ខជនជ័យលាភីលេខ ១ និងបេក្ខនារីជ័យលាភីលេខ ២ និងលេខ៣ ក្នុងកម្មវិធីខាងលើ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា នាអំឡុងខែសីហា ឬខែកញ្ញាឆ្នាំ២០២៥ រីឯបេក្ខជន-បេក្ខនារីផ្សេងទៀតដែលពុំទទួលជ័យលោភី ក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ ។ សូមបញ្ជាក់ជូនថា កម្មវិធីការប្រឡងនិយាយភាសាខ្មែរ ត្រូវបានចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៣ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បន្ទាប់មកត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ និងក្រោយមកបានចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងក្រោយមកទៀតត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ។ នៅក្នុងឱកាសនោះ បន្ទាប់ពីកម្មវិធីប្រឡងបានបញ្ចប់ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏មានរៀបចំផងដែរនូវកម្មវិធីសំណេះសំណាល និងពិសាម្ហូបអាហារខ្មែរ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកចូលរួម និងផ្សព្វផ្សាយអំពីមុខម្ហូបខ្មែរ…
-

Trump ចង់ឲ្យនាវាអាមេរិកឆ្លងកាត់ព្រែកជីកស៊ុយអេសនិងប៉ាណាម៉ា មិនបង់ប្រាក់
បរទេស ៖ លោកប្រធានាធិបតី Donald Trump បានជំរុញឱ្យនាវាសហរដ្ឋអាមេរិក បើកឆ្លងកាត់ ព្រែកជីក ប៉ាណាម៉ា នៃប្រទេសប៉ាណាម៉ា និងព្រែកជីក ស៊ុយអេស នៃប្រទេសអេហ្ស៊ីប ដោយ «ឥតគិតថ្លៃ» ដោយគេដឹងថា ទាំងពីរនេះ គឺជាផ្លូវទឹកធំៗ នៅក្នុងពិភពលោក រកចំណូលរាប់ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ដូច្នេះ កាលពីថ្ងៃសៅរ៍ ដោយលោកជំរុញឱ្យមានការដឹកជញ្ជូន Free ទាំងសម្រាប់កប៉ាល់ពាណិជ្ជកម្ម និងនាវាយោធា របស់អាមេរិក ហើយលោកប្រគល់ភារកិច្ចឱ្យ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ធ្វើការលើរឿងនេះ ភ្លាមៗ។ លោកអះអាងថា ផ្លូវទឹកទាំងពីរនេះ នឹងមិនមានវត្តមានទេ បើគ្មានសហរដ្ឋអាមេរិក ដោយគេដឹងថា ព្រែកជីក ប៉ាណាម៉ា ត្រូវបានអាមេរិកជួយសាងសង់ និងធ្លាប់គ្រងគ្រង មុនពេលប្រគល់ជូនប្រទេស ប៉ាណាម៉ាវិញ កាលពីឆ្នាំ១៩៩៩។ ជាការកត់សម្គាល់ ប៉ុន្មានខែមកនេះ…
-

ផ្ទុះកំពង់ផែអ៊ីរ៉ង់ស្លាប់១៤នាក់ របួស៧៥០នាក់
បរទេស៖ ការបំផ្ទុះដ៏ធំមួយ នៅកំពង់ផែ ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ១៤នាក់ និងរបួសមនុស្ស ៧៥០នាក់ នេះបើតាមលោក Eskandar Momeni រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់។ នេះគឺជា កំពង់ផែពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសអ៊ីរ៉ង់។ កំពង់ផែ Shahid Rajaee នៅភាគខាងត្បូង ស្ថិតក្បែរច្រកសមុទ្រ Hormuz មួយនេះ ត្រូវបានគេដឹងថា មាន១ភាគ៥ នៃទិន្នផលប្រេងពិភពលោក ឆ្លងកាត់។ ទោះបីជាមូលហេតុ នៃការផ្ទុះនេះ មិនត្រូវបានគេ ដឹងច្បាស់ភ្លាមៗក៏ដោយ ការិយាល័យគយរបស់កំពង់ផែ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយទូរទស្សន៍រដ្ឋ បានឲ្យដឹងថា វាប្រហែលជាបណ្តាលមកពីអគ្គីភ័យ ដែលបានឆាបឆេះ នៅឃ្លាំងផ្ទុកសារធាតុគ្រោះថ្នាក់ និងសារធាតុគីមី។ កាសែត New York Times បានរាយការណ៍ថា មនុស្សម្នាក់ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងដែរថា អ្វីដែលបានផ្ទុះ គឺជា សូដ្យូម Perchlorate ដែលជាធាតុផ្សំសំខាន់…
-

កងទ័ពរុស្ស៊ីថា កូរ៉េខាងជើងពិតជាជួយធ្វើសង្គ្រាម
បរទេស ៖ កងទ័ពរុស្ស៊ី បាននិយាយថា ខ្លួនទើបបានវាយដណ្តើមយកតំបន់ Kursk ពីអ៊ុយក្រែន មកវិញ ដោយមានជំនួយជាពិសេស ពីកងទ័ពរបស់កូរ៉េខាងជើង ហើយនេះត្រូវបានគេដឹងថា ជាការទទួលស្គាល់ពីវត្តមានទ័ពកូរ៉េខាងជើង ជាលើកដំបូង ក្នុងការធ្វើសង្គ្រាមនេះ។ អគ្គសេនាធិការ រុស្ស៊ី លោក Valery Gerasimov បានរាយការណ៍ប្រាប់ប្រធានាធិបតី ពូទីន កាលពីថ្ងៃសៅរ៍ អំពីការរំដោះតំបន់ព្រំដែន Kursk យ៉ាងពេញលេញ ពីការគ្រប់គ្រង របស់អ៊ុយក្រែន ដោយមានជំនួយ ពីទាហានកូរ៉េខាងជើង។ លោកបានសាទរចំពោះ “វីរភាព” របស់ទាហានកូរ៉េខាងជើង ដែលបានចូលរួម ក្នុងប្រតិបត្តិការនេះ ដែលបានផ្តល់ជំនួយយ៉ាងសំខាន់ ក្នុងការកម្ចាត់ក្រុមកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន។ ប៉ុន្តែ ភ្លាមៗ កងទ័ពអ៊ុយក្រែន បានបដិសេធ ចំពោះការអះអាងរបស់រុស្ស៊ី ក្នុងការបណ្តេញកងកម្លាំងរបស់ខ្លួន ចេញពីតំបន់ Kursk ដោយនិយាយថា «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសត្រូវ ជារឿងបរាជ័យ ហើយនេះ គឺជាល្បិចឃោសនា»។ យោងតាមទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងនិងលោកខាងលិច បានឲ្យដឹងថា ទាហានជាង១ម៉ឺននាក់ មកពីប្រទេសកូរ៉េខាងជើង…
-

UN៖ ជនស៊ីវិលជាង៤៨០នាក់ស្លាប់ក្នុងតំបន់ដាហ្វួរខាងជើងរបស់ស៊ូដង់ក្នុងពេលជាង២សប្ដាហ៍
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនស៊ីវិលជាង៤៨០នាក់បានស្លាប់ក្នុងការវាយប្រហារនៅក្នុងតំបន់ដាហ្វួរខាងជើង(North Darfur)របស់ប្រទេសស៊ូដង់ក្នុងរយៈពេលពីរសប្តាហ៍ក្នុងខែនេះ ដោយមានការវាយប្រហារមួយចំនួនត្រូវបានជំរុញដោយជនជាតិភាគតិច។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថាខ្លួនបានចុះបញ្ជីជនស៊ីវិលយ៉ាងហោចណាស់៤៨១នាក់ ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ដាហ្វួរខាងជើង ចាប់តាំងពីថ្ងៃទី១០ ខែមេសា ហើយថា ចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ ប្រភពខាងលើក៏បានរាយការណ៍អំពីអំពើហិង្សាផ្លូវភេទដែលរីករាលដាលនៅក្នុងតំបន់នេះផងដែរ រួមទាំងប្រព្រឹត្តទៅលើក្មេងប្រុស និងក្មេងស្រី ដោយហៅអំពើនេះថាជារឿងគួរឱ្យរន្ធត់។ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឈឺចាប់របស់ប្រជាជនស៊ូដង់គឺពិបាកនឹងស្រមៃ ពិបាកយល់ និងមិនអាចទទួលយកបាន ។ តំបន់ដាហ្វួរខាងជើងរបស់ប្រទេសស៊ូដង់ បានក្លាយជាសមរភូមិដ៏សំខាន់នៅក្នុងសង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពរបស់ប្រទេសស៊ូដង់ ដែលដឹកនាំដោយ ដោយលោក Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធកងទ័ពប៉ារ៉ារហ័ស RSF ដែលដឹកនាំដោយអតីតអនុប្រធានាធិបតីរបស់លោក គឺ លោក Mohamed Hamdan Daglo ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម ដែលបានបង្កឱ្យមានអ្វីដែលអង្គការសហប្រជាជាតិហៅថាជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក៕
-

ផ្សាភ្ជាប់ជាមួយប្រជាជន ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បន្តនាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ
ព្រះវិហារ៖ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារព្រមទាំងមន្ត្រីការងារបានអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនប្រជាពលរដ្ឋ ១៥គ្រួសារ ដែលរងផលប៉ះពាល់ និងរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ។ អំណោយដែលចែកជូនកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥មាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ ក្រុមការងារក៏បានប្រគេនគ្រឿងឧបភោគ បរិភោគដល់ព្រះសង្ឃគង់នៅវត្តដាច់ស្រយាលមួយអង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងផងដែរ៕ ដោយ៖ឡុង សំបូរ