Author: Dol Pheakdey
-

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ និងអគារសាធារណៈនៅស្រុកជ័យសែន បណ្ដាលឱ្យខូចខាតធ្ងន់និងស្រាល៥០ខ្នង
ព្រះវិហារ៖ អគារមណ្ឌលសុខភាព និងផ្ទះចំនួន៥០ខ្នង នៅឃុំចំនួនបី ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានរងការខូចខាតធ្ងន់ស្រាល ខ្លះបាក់ធ្លាក់ដល់ដី ,ខ្លះរបើកដំបូល ដោយសារខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងការធ្លាក់ភ្លៀងមួយមេ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វពាហនៈទេ។ លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែនបានឱ្យដឹងថា គ្រោះធម្មជាតិកាលពីល្ងាចថ្ងៃទី២៥ ខែមេសា បានកើតឡើងនៅឃុំចំនួនបី ក្នុងស្រុកជ័យសែន គឺឃុំស្អាង ឃុំតស៊ូ និងឃុំខ្យង។ ឃុំស្អាង របើកពិដានអគារសម្ភពនៃមណ្ឌលសុខភាពស្អាង ,ឃុំតស៊ូ ប៉ះពាល់បីផ្ទះ និងឃុំខ្យង ៤៧ផ្ទះ។ ខណៈនេះដែរលោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះឧទ្ទវហេតុគ្រោះធម្មជាតិ ដែលតែងកើតឡើងជាយថាហេតុ ដោយមិនត្រូវជ្រកភ្លៀងនៅក្រោមដើមឈើធំៗ ,ត្រូវបិទទូរស័ព្ទ ,មិនត្រូវនៅកណ្តាលវាល និងត្រូវស្វែងរកទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ៕ ដោយ៖ឡុង សំបូរ
-

ប៉ាគីស្ថានត្រៀមខ្លួនការពារអធិបតេយ្យភាពបន្ទាប់ពីឥណ្ឌាគំរាម
បរទេស ៖ មេដឹកនាំ ប្រទេសប៉ាគីស្ថាន បាននិយាយ នៅថ្ងៃសៅរ៍នេះថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេស បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ នៅក្នុងតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ដែលទីក្រុង ញូវដែលី បានស្តីបន្ទោស លើទីក្រុង អ៊ីស្លាម៉ាបាដ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ក៏បានអំពាវនាវឱ្យមាន “ការស៊ើបអង្កេតអព្យាក្រឹត” ដោយឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” បន្ទាប់ពីខ្មាន់កាំភ្លើងបានធ្វើការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិល នៅតំបន់កាស្មៀរ។ ទីក្រុង ក្រុងអ៊ីស្លាម៉ាបាដ បដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ កាលពីថ្ងៃទី ២២ ខែមេសា។ ពេលនោះ មានអ្នកទេសចរ ២៦នាក់ ត្រូវបានខ្មាន់កាំភ្លើងមួយក្រុម បាញ់សម្លាប់។ លោក Sharif បាននិយាយ នៅក្នុងពិធីយោធាមួយ នៅទីក្រុង Abbottabad ថា «កងកម្លាំងប្រដាប់អាវុធ ដ៏ក្លាហានរបស់យើង នៅតែមានសមត្ថភាព ពេញលេញ និងត្រៀមខ្លួន ដើម្បីការពារអធិបតេយ្យភាព របស់ប្រទេស»។ កងទ័ពឥណ្ឌា បាននិយាយ…
-

អាមេរិកជួយនាំសន្តិភាពដល់ប្រទេសអាហ្វ្រិក សង្ឃឹមបានរ៉ែកម្រ
បរទេស ៖ ប្រទេស រវ៉ាន់ដា និងកុងហ្គោ កាលពីថ្ងៃសុក្រ បានចុះហត្ថលេខា លើសេចក្តីប្រកាស ដែលអំពាវនាវឱ្យមានសេចក្តីព្រាង កិច្ចព្រមព្រៀងសន្តិភាព ក្រោមការសម្របសម្រួលពីភាគីសហរដ្ឋអាមេរិក ដែលសម្លឹងឃើញរ៉ែកម្រ នៅប្រទេសអាហ្វ្រិក ទាំងនោះ។ ប្រទេសទាំងពីរ បានកំណត់គោលដៅ នៃការឈានដល់សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី២ ខែឧសភា ហើយប្តេជ្ញា គោរពអធិបតេយ្យភាព របស់គ្នា ទៅវិញទៅមក បន្ទាប់ពីទទួលរងគ្រោះ ពីការកើនឡើងនៃក្រុមឧទ្ទាម ដូចជា ក្រុមប្រដាប់អាវុធ M23 ជាដើម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio «រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរបានប្តេជ្ញាសម្របសម្រួល តាមរយៈបណ្តាញ ដែលមានស្រាប់ ដើម្បីបង្កើតសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពដំបូង សម្រាប់ការត្រួតពិនិត្យគ្នា ទៅវិញទៅមក របស់ភាគីពាក់ព័ន្ធ»។ ក្រោយមានកិច្ចព្រមព្រៀងជាប្រវត្ថិសាស្ត្រ មានការរំពឹងទុកថា នឹងនាំមកនូវការវិនិយោគសាធារណៈ និងឯកជនសំខាន់ៗ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់ ដែលសម្បូរទៅដោយសារធាតុរ៉ែ រួមទាំង សារធាតុ tantalum និងមាស នៅប្រទេសអាហ្វ្រិកទាំងនោះ៕…
-

Zelensky ចុះពិនិត្យអគារដែលរុស្ស៊ីទើបបាញ់មីស៊ីល
រទេស ៖ លោក Zelensky ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានចុះទៅពិនិត្យផ្ទះ ស្ថិតនៅក្នុងទីក្រុង Kyiv ដែលរងការខូចខាត ដោយសារមីស៊ីលរបស់រុស្ស៊ី បណ្តាលឱ្យមនុស្ស ១២នាក់ បានស្លាប់។ បន្ទាប់ពីមានការដាក់ផ្កា នៅនឹងអគារ ដែលរងការវាយប្រហារ ទុកជាការគោរពដល់អ្នកស្លាប់បាត់បង់ជីវិត រួចរាល់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «យើងមានជម្រើស ដាក់ទណ្ឌកម្ម ហើយ ពិភពលោកមានឱកាស សម្រាប់សម្ពាធសេដ្ឋកិច្ច ផ្សេងទៀត»។ លោកបន្តថា ជាមួយនឹងការភ័យខ្លាចរបស់អ៊ុយក្រែន ចំពេលដែលប្រធានាធិបតីអាមេរិក លោក Trump អាចបង្ខំ ប្រទេសនេះ ឱ្យប្រគល់ទឹកដីឧបទ្វីបសមុទ្រខ្មៅ ជាតំបន់យុទ្ធសាស្ត្រ ដែលកាន់កាប់ដោយទីក្រុងមូស្គូ ក្នុងឆ្នាំ២០១៤ នោះ លោក Zelensky ទទូចថា តំបន់ Crimea គឺជាអ៊ុយក្រែន។ គួរបញ្ជាក់ថា ទីតាំងនៃការវាយប្រហាររបស់រុស្ស៊ី បានកើតឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយក្រៅពីស្លាប់មនុស្ស ជាង១០នាក់…
-

Trumpថា មិនបារម្ភពីជម្លោះឥណ្ឌានិងប៉ាគីស្ថាន
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានទម្លាក់ចោលក្តីបារម្ភ ជុំវិញភាពតានតឹង កាន់តែខ្លាំងឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន ដោយនិយាយថា ជម្លោះរវាងប្រទេសជិតខាង ប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ នឹងអាចដោះស្រាយបាន តាមមធ្យោបាយណាមួយ។ លោក Trump ត្រូវបានគេសួរ ជុំវិញរឿងនេះ នៅលើយន្តហោះ Air Force One អំពីការដួលរលំទំនាក់ទំនង រវាងឥណ្ឌា និងប៉ាគីស្ថាន ខណៈដែលការធ្លាក់ចុះកាន់តែជ្រៅ លេចចេញពីការវាយប្រហារដ៏សាហាវ ទៅលើជនស៊ីវិលដោយខ្មាន់កាំភ្លើង នៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «មានភាពតានតឹង នៅព្រំដែននោះ អស់រយៈពេល ១,៥០០ឆ្នាំមកហើយ ដូច្នេះ ពួកគេនឹងយល់ឃើញដំណោះស្រាយ តាមវិធីណាមួយ ឬ ផ្សេងទៀត»។ កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរ ទាមទារទឹកដីទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែកពីគ្នា។…
-

ការបិទព្រំដែនប៉ាគីស្ថាន-ឥណ្ឌាបំបែកគ្រួសារ
បរទេស ៖ ការបិទព្រំដែន រវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ដែលបណ្តាលមកពីផ្ទុះជម្លោះប្រដាប់អាវុធឡើងវិញ នៅតំបន់កាស្មៀរ បានបំបែកបំបាក់ក្រុមគ្រួសារ ដែលរស់នៅតំបន់នោះ។ លោក Haider Ali បានរៀបរាប់ថា កាលពី២ខែមុន លោកបានគ្រវីដៃ លាប្រពន្ធ នៅពេលដែលប្រពន្ធបានចាកចេញ ពីប្រទេសប៉ាគីស្ថាន ដោយឆ្លងព្រំដែន ទៅលេងគ្រួសារ នៅប្រទេសឥណ្ឌា។ ពេលនេះ គូស្នេហ៍មួយគូនេះ មិនច្បាស់ថា នឹងបានជួបគ្នាម្ដងទៀត នៅពេលណា នោះទេ ។ ឥណ្ឌា និងប៉ាគីស្ថាន បានលុបចោលទិដ្ឋាការ រៀងៗខ្លួន ហើយបានបញ្ជាឱ្យពួកគេចាកចេញ មុនពេលភាគីទាំងពីរ បិទច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ពួកគេ នៅក្នុងរដ្ឋ Punjab ពោលគឺបន្ទាប់ពីមានភាពតានតឹង បានផ្ទុះឡើង តាំងពីថ្ងៃអង្គារ។ ពេលនោះ អ្នកទេសចរ ២៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងក្រុង Pahalgam នៃតំបន់កាស្មៀរ។ គួរបញ្ជាក់ថា កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរ ទាមទារទឹកដីទាំងស្រុង…
-

លោក ពូទីន ជួបប្រេសិតរបស់លោក ត្រាំ នៅមូស្គូ
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបប្រេសិតពិសេស របស់លោក Trump គឺ លោក Witkoff នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នេះគឺជាដំណើរទស្សនកិច្ច លើកទីបួន របស់លោក Witkoff ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីលោក Trump ត្រឡប់ទៅកាន់សេតវិមាន ក្នុងខែមករា ហើយប្រធានាធិបតីអាមេរិករូបនេះ បានបង្កើនសម្ពាធទៅលើ ទាំងទីក្រុងម៉ូស្គូ និង ទីក្រុង Kyiv ឱ្យសម្រេចបទឈប់បាញ់ បានឆាប់។ តាមរយៈវេទិកាសង្គម Truth Social លោក Trump និយាយថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន កាន់តែខិតជិតមកដល់ បន្ទាប់ពីកិច្ចពិភាក្សានេះ។ លោក Trump បានឲ្យដឹងទៀតថា «វាជាថ្ងៃដ៏ល្អមួយ ក្នុងការចរចា និង ជំនួបជាមួយរុស្ស៊ី និងអ៊ុយក្រែន…ពួកគេមានភាពជិតស្និទ្ធ នឹងកិច្ចព្រមព្រៀងមួយ ហើយភាគីទាំងពីរគួរតែជួបគ្នា ក្នុងកម្រិតខ្ពស់បំផុត ដើម្បីបញ្ចប់វា»…
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពប្តីប្រពន្ធដែលរងគ្រោះដោយដើមសំរងសង្កត់លើ
កោះកុង៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរផង បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពប្តីប្រពន្ធដោយប្តីឈ្មោះ ឪ រិទ្ធ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ាន់ សំភស់ អាយុ៤១ឆ្នាំ ដែលបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដើមសំរងសង្កត់លើក្នុងពេលប្រមូលផ្លែសំរងកាលពីថ្ងៃទី២២ ខែមេសា ។ពួកគេរស់នៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ។ ទន្ទឹមគ្នានេះ បន្ថែមលើការចូលរួមបុណ្យសពចំនួន៤០ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកលោកយាយលោកតាដែលត្រូវមើលថែចៅកំព្រាទាំង៥ ដែលឪពុកម្តាយស្លាប់ចោលនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង សម្រេចជួយឧបត្ថម្ភរាល់៣ខែម្តងនូវអង្ករ៣០គីឡូក្រាម មីត្រីខ ទឹកសុទ្ធ និងថវិកា៦ម៉ឺនរៀលរហូតដល់អាចមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន។ ក្នុងឱកាសនោះដែរអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-

អភិបាលក្រុងកៀវថា អ៊ុយក្រែនប្រហែលចៀសមិនផុត ពីការកាត់ដីឲ្យរុស្ស៊ី ដើម្បីបានសន្តិភាព
បររទេស ៖ លោក Vitali Klitschko អភិបាលរដ្ឋធានីកៀវ នៃ ប្រទេសអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែន ប្រហែលចៀសមិនផុត ពីការលះបង់ដី ឲ្យទៅភាគីរុស្ស៊ី ដើម្បីទទួលបានសន្តិភាព នោះទេ បើទោះបីជាការធ្វើបែបនេះ គឺជារឿងអយុត្តិធម៌ ក៏ដោយ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃសុក្រនេះ។ ថ្លែងក្នុងកម្មវិធី BBC Radio 4’s Today លោក Vitali Klitschko បានអះអាងថា នេះគឺជាសេណារីយ៉ូមួយ ដែលមិនយុត្តិធម៌ទេ។ ប៉ុន្តែ ដើម្បីសន្តិភាព បណ្តោះអាសន្ន ការកាត់ដីឲ្យបែបនេះ អាចជាដំណោះស្រាយ។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែន នឹងមិនទទួលយកការគ្រប់គ្រង ដោយរុស្ស៊ី នោះឡើយ។ បុរសដែលជាដៃគូប្រកួតប្រជែងនយោបាយ មួយរូប របស់លោកប្រធានាធិបតី Volodymyr Zelensky រូបនេះ បាននិយាយទៀតថា លោក Zelensky អាចត្រូវបានបង្ខំ ឱ្យទទួលយក…
-

គ្រោះធម្មជាតិវាយប្រហារ ឃុំចុងដូង ស្រុកបារាយណ៍ រងការខូចខាតផ្ទះ ៥៦ខ្នង
(ខេត្តកំពង់ធំ)៖ នៅវេលាម៉ោង ១៥និង៣០នាទី រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងបន្សល់នឹងខ្យល់កន្ត្រាក់ខ្លាំងបានវាយប្រហារ ឃុំចុងដូង ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កឲ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួនសរុប ៥៦ ខ្នង។ ការពិនិត្យបឋមបង្ហាញថា មានផ្ទះជាច្រើនដែលរងការខូចខាតដំបូលស័ង្កសី ក្បឿង និងសម្យាប ដោយខ្លះខូចខាតត្រឹមផ្នែកខ្លះ ខណៈមួយចំនួនខូចខាតទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅភូមិខ្សាច់ល្អិត ភូមិគូ និងភូមិទួលសាលា នៃឃុំចុងដូង។ បច្ចុប្បន្ន ឈ្មោះម្ចាស់ផ្ទះទាំង ៥៦ ខ្នងបានចុះបញ្ជីស្រាប់។ អាជ្ញាធរមូលដ្ឋានកំពុងសហការជាមួយកងកម្លាំងសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះ បំពេញការវាយតម្លៃស្ថានភាពខូចខាត និងស្នើសុំជំនួយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ៕ ដោយ ៖ ប៊ុនរដ្ឋា