Author: Dol Pheakdey

  • រុស្ស៊ីត្រៀមព្រមព្រៀងលើបញ្ហាអ៊ុយក្រែន

    រុស្ស៊ីត្រៀមព្រមព្រៀងលើបញ្ហាអ៊ុយក្រែន

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ ក្នុងការព្រមព្រៀង លើបញ្ហាអ៊ុយក្រែន។ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយ CBS News កាលពីថ្ងៃព្រហស្បតិ៍ លោក Lavrov បាននិយាយថា «យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឈានដល់កិច្ចព្រមព្រៀង … បេសកជន របស់លោក Trump គឺ លោក Steve Witkoff នឹងមកដល់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចាបទឈប់បាញ់ មួយផ្សេងទៀត ជាមួយលោក ពូទីន»។ លោក Lavrov បាននិយាយថា ដំណើរការចរចាកំពុងដំណើរការ ក្នុងទិសដៅត្រឹមត្រូវ ហើយការចរចានឹងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន។ លោកបាននិយាយថា «ប្រធានាធិបតីអាមេរិក ប្រហែល ជាមេដឹកនាំតែមួយគត់ នៅលើផែនដី ដែលបានទទួលស្គាល់ ពីតម្រូវការ ដើម្បីដោះស្រាយមូលហេតុ ឫសគល់ នៃស្ថានភាពនេះ»។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងនេះ បានកើតឡើង ក្រោយពេលដែលលោក Trump…

  • សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

    សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខា​សាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ” ។ សិក្ខាសាលាដែលបានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅ​វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ ក្នុងគោលបំណងលើក​កម្ពស់សមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព ដល់អ្នក​ប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅរួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈ​កម្មាធិការ​​សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមានការចូល​រួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមី​ក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណ ៣៥០រូប។ មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវ ទេសាភិបាល បានលើកឡើង​ពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សា​នូវចរាចរសាច់​ប្រាក់​ក្នុងសេដ្ឋកិច្ច។លោកជំទាវទេសាភិបាល បានរំលេចពីកិច្ច​ខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ…

  • [UPDATE] មនុស្ស ៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនគរបាលខ្នាតតូចនៅប្រទេសថៃ

    [UPDATE] មនុស្ស ៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនគរបាលខ្នាតតូចនៅប្រទេសថៃ

    នគរបាលថៃ បាននិយាយថា យន្តហោះនគរបាលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតច្រាំងសមុទ្រនៃទីក្រុងរមណីយដ្ឋាន Hua Hin ខេត្ត Phetchaburi របស់ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ២៥ មេសា នេះ ដោយបានសម្លាប់មនុស្ស ៦នាក់។ នគរបាលជាតិថៃ បាននិយាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា យន្តហោះរបស់អង្គភាពអាកាសចរណ៍នគរបាល បានធ្លាក់ចូលទៅក្នុងសមុទ្រ ភ្លាមៗបន្ទាប់ពីបានហោះឡើង ដោយអ្នកជិះលើយន្តហោះទាំង ៦នាក់បានស្លាប់។ នគរបាលបន្តថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះនោះកំពុងធ្វើការហោះហើរសាកល្បងសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង ខណៈមូលហេតុនៃគ្រោះថ្នាក់នឹងត្រូវស៊ើបអង្កេត។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់នគរបាលខេត្ត Phetchaburi និយាយថា ខ្លួនបានទទួលការជូនដំណឹងអំពីហេតុការណ៍ធ្លាក់យន្តហោះ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ នៅជិតរមណីយដ្ឋានក្នុងស្រុកមួយនៅម៉ោងប្រហែល ៨:១៥នាទីព្រឹកមិញនេះ៕

  • លោក Trump អំពាវនាវដ៏កម្រឲ្យលោក Putin ឈប់វាយលុកអ៊ុយក្រែន

    លោក Trump អំពាវនាវដ៏កម្រឲ្យលោក Putin ឈប់វាយលុកអ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវដ៏កម្រទៅកាន់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ឱ្យឈប់វាយលុកអ៊ុយក្រែន ក្រោយរុស្ស៊ីបាញ់មីស៊ីលលើរដ្ឋធានីកៀវ ស្លាប់មនុស្សកើនដល់ ១២ នាក់។ លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកមិនសប្បាយចិត្តទាល់តែសោះ ការដែលរុស្ស៊ីវាយលុកទីក្រុងកៀវសាហាវបែបនេះ។ មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ការធ្វើបែបនេះ គឺមិនចាំបាច់ទៀតទេ លោកប្រធានាធិបតី វ្ល៉ាឌីមៀ គួរតែបញ្ឈប់ទៅ ហើយងាកមកធ្វើកិច្ចព្រមព្រៀងសន្តិភាពឲ្យបានរួចរាល់។ ការអំពាវនាវរបស់លោក Trump ដោយផ្ទាល់ទៅកាន់លោក Putin នេះ ធ្វើឡើងមុនពេលបេសកជនរបស់គាត់ គឺលោក Steve Witkoff ធ្វើដំណើរទៅរុស្ស៊ីជាលើកទី៤ ក្នុងសប្តាហ៍នេះ ជួបពិភាក្សាជាមួយលោក Putin ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងតាមដែលអាចធ្វើទៅបាន៕ ប្រភព ៖ AFP

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ៖ ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ៖ ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា វត្តមានរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជារយៈពេល ២ថ្ងៃ កន្លងមកនេះ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ គឺបង្ហាញអំពីភាតរភាពជាមិត្តភាព ក្នុងខណៈជាប្រទេសភូមិផងរបងជាមួយផង ក្នុងឋានៈជាប្រទេសជាសមាជិកនៃសមាគមអាស៊ានជាមួយគ្នាផង។ ជាពិសេសទំនាក់ទំនងល្អរបស់កម្ពុជាដែលកសាងទំនាក់ទំនងការទូតជាមួយប្រទេសថៃច្រើនទសវត្សមកហើយ។ បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា ដំណើរទស្សនកិច្ចនេះ បានកសាងនៅស្ពានមេត្រីភាពរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ គឺឲ្យរិតចំណងមិត្តភាពទាំងផ្នែកពាណិជ្ជកម្ម ទាំងផ្នែកសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាសន្តិសុខនៅក្នុងប្រទេសទាំងពីរ គឺទ្វេភាគី ក៏ដូចជាការនាំមកនៅការរិតចំណងការទូតជាន់ខ្ពស់មួយកម្រិតថែមទៀតរវាងកម្ពុជា-ថៃ ឲ្យកាន់តែប្រសើរឡើង ពីព្រោះយើងបានដឹងហើយថា ថៃគឺជាប្រទេសមិនមែនត្រឹមតែប្រទេសជិតខាងរបស់កម្ពុជាទេ គឺថែមទាំងជាប្រទេសដែលមានវប្បធម៌ ប្រពៃណីប្រហាក់ប្រហែលស្រដៀងនឹងកម្ពុជាទៀតផង។ ជាពិសេសគឺជាប្រទេសដែលគោរពបូជាព្រះពុទ្ធសាសនាដូចគ្នា។ ទំនាក់ទំនងល្អនេះ ក៏វាកើតចេញអំពីមរតកនយោបាយដែលបានបន្សល់ទុកពីសម័យដែលដឹកនាំដោយសម្តេចតេជោ ហើយនឹងសម័យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ដែលថ្នាក់ដឹកនាំជាន់ចាស់ទាំងពីររូបបានបន្សល់នៅផ្លូវជាដានផ្លូវដ៏ល្អមួយសម្រាប់អ្នកដឹកនាំជាន់ខ្ពស់ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានមកទស្សនកិច្ចនៅកម្ពុជា។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តទៀតថា អ្វីដែលគួរចាប់អារម្មណ៍នោះដូចដែលលោកជំទាវ…

  • លោក Zelensky ថា ទាល់តែដាក់សម្ពាធខ្លាំង ទើបលោក Putin ឈប់ឈ្លានពាន

    លោក Zelensky ថា ទាល់តែដាក់សម្ពាធខ្លាំង ទើបលោក Putin ឈប់ឈ្លានពាន

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានរិះគន់ខ្លាំងៗ ចំពោះការមិនដាក់សម្ពាធធ្ងន់ធ្ងរប្រឆាំងរុស្ស៊ី ដោយលោកនិយាយថា ទាល់តែធ្វើបែបនេះ ទើបលោក Putin ឈប់ឈ្លានពានអ៊ុយក្រែន ឬទទួលយកបទឈប់បាញ់។ លោក Zelensky និយាយថា ការបាញ់ស្រោចមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ីចុងក្រោយនេះ គឺជាការវាយលុកដ៏សាហាវបំផុតលើរដ្ឋធានីអ៊ុយក្រែនក្នុងពេលជាច្រើនខែ ហើយវាក៏ជាការដាក់សម្ពាធលើរដ្ឋបាលលោកប្រធានាធិបតី Trump។ លោក Zelensky បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំមិនឃើញមានសម្ពាធខ្លាំងណាមួយពីសម្ព័ន្ធមិត្តលើរុស្ស៊ី ឬកញ្ចប់ទណ្ឌកម្មថ្មីណាមួយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទេ។ តែលោក Zelensky បានរំលឹកថា លោក ប្រធានាធិបតី Trump ធ្លាប់បានព្រមានពីផលប៉ះពាល់ ប្រសិនបើរុស្ស៊ីមិនយល់ព្រមទទួលយកបទឈប់បាញ់។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងជាថ្មីថា ទីក្រុងកៀវនឹងមិនផ្លាស់ប្តូរជំហរដាច់ខាតចំពោះតំបន់គ្រីមៀ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានរិះគន់លោក ដែលមិនព្រមទទួលស្គាល់ឧបទ្វីបនៅសមុទ្រខ្មៅ ដែលរុស្ស៊ីដាក់បញ្ចូលក្នុងឆ្នាំ ២០១៤ ជារបស់ទីក្រុងមូស្គូ៕ ប្រភព ៖ AFP

  • កម្ពុជា កំពុងឈានជិតដល់ការសម្រេចបានជោគជ័យ នូវកម្ពុជា គ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥

    កម្ពុជា កំពុងឈានជិតដល់ការសម្រេចបានជោគជ័យ នូវកម្ពុជា គ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា កំពុងតែឈានឆ្ពោះ ជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ ដែលជាដំណើរ គួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ។ សម្ដេចធិបតី បានបន្ថែមថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានា កុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយ អំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួម លើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា…

  • ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា អញ្ជើញពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្បាលដំរី ខេត្ដក្រចេះ

    ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា អញ្ជើញពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្បាលដំរី ខេត្ដក្រចេះ

    (ក្រចេះ)៖ នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ ដោយមិនបានជូនដំណឹងជាមុន។ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារបានពិនិត្យបន្ទប់ទុកដាក់វ៉ាក់សាំង បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមិនឆ្លង បន្ទប់ពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ បន្ទប់ពន្យាកំណើត បន្ទប់វះកាត់ និងបន្ទប់ថែទាំក្រោយសម្រាលផងដែរ។ នៅមណ្ឌលសុខភាព មានបុគ្គលិប្រចាំការ ទាំងប្រធាន អនុប្រធាន និងបុគ្គលិកមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធល្អថ្មី អនាម័យល្អបង្គួរ ឱសថគ្រប់គ្រាន់ទុកដាក់សមស្រប ការរក្សាទុកវ៉ាក់សាំងត្រឹមត្រូវតាមបច្ចេកទេស បុគ្គលិកមានឥរិយាបថសមរម្យ និងមានមួយចំនួនដែលត្រូវកែលម្អ ឱ្យប្រឹងប្រែងស្ទុះស្ទាយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយឥរិយាបថរួសរាយរាក់ទាក់ ផ្តល់ភាពកក់ក្តៅចំពោះអ្នកជំងឺ និងក្រុមគ្រួសារ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសួរសុខទុក្ខមន្រ្តីរាជការ និងណែនាំដល់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាព ត្រូវចេះសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍គ្នា និងត្រូវបង្កើននូវសមត្ថភាពនូវចំណេះជំនាញបច្ចេកទេសបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។…

  • ចិនបញ្ជូន Boeing ៥០គ្រឿងទៅអាមេរិកវិញ សងសឹករឿងសង្គ្រាមពន្ធ

    ចិនបញ្ជូន Boeing ៥០គ្រឿងទៅអាមេរិកវិញ សងសឹករឿងសង្គ្រាមពន្ធ

    បរទេស៖ ភាគីចិនបានសម្រេចចិត្ត ឈប់ទទួលយកការផ្គត់ផ្គង់យន្តហោះ Boeing របស់អាមេរិក ចំនួន៥០គ្រឿង ព្រោះតែសង្គ្រាមពន្ធ ហើយ មានយន្តហោះ ពីរគ្រឿងហើយ ដែលត្រូវបានបញ្ជាឲ្យហោះត្រលប់ទៅអាមេរិកវិញ រួចរាល់ ខណៈមួយគ្រឿងទៀត នឹងបញ្ជូនទៅតាមក្រោយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍នេះ។ មេធំក្រុមហ៊ុនផលិតយន្តហោះ Boeing លោក Kelly Ortberg បានអះអាងថា ប្រទេសចិនបានបញ្ជូនយន្តហោះ ដែលគេបញ្ជាទិញ ទៅសហរដ្ឋអាមេរិកវិញ ដើម្បីទុកការសងសឹក ជុំវិញការតំឡើងពន្ធ របស់លោក Trump ។ លោក Kelly Ortberg បានប្រាប់ទូរទស្សន៍អាមេរិក CNBC ថា យន្តហោះ ចំនួន៥០គ្រឿងទៀត គ្រោងនឹងដឹកជញ្ជូន ទៅប្រទេសចិន តាមការបញ្ជាទិញ នៅឆ្នាំ២០២៥នេះ ប៉ុន្តែ អតិថិជននៅចិន បានបង្ហាញថា ពួកគេនឹងមិនទទួលយកការដឹកជញ្ជូន យន្តហោះទាំងនេះ នោះទេ។ គួរកត់សម្គាល់ថា Boeing 737 MAX តម្លៃ៥៥លានដុល្លារ…

  • ១២រដ្ឋនៅអាមេរិកប្តឹងតុលាការពាណិជ្ជកម្មអន្តរជាតិ ជំទាស់នឹងការតំឡើងពន្ធរបស់លោក Trump

    ១២រដ្ឋនៅអាមេរិកប្តឹងតុលាការពាណិជ្ជកម្មអន្តរជាតិ ជំទាស់នឹងការតំឡើងពន្ធរបស់លោក Trump

    បរទេស ៖ រដ្ឋចំនួន១២ នៅអាមេរិក បានរួមដៃគ្នា ដាក់ពាក្យប្តឹង ទៅតុលាការពាណិជ្ជកម្មអន្តរជាតិ របស់អាមេរិក ប្រឆាំងនឹងការតំឡើងពន្ធ របស់លោកប្រធានាធិបតី Donald Trump លើបណ្តាប្រទេសនានា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍នេះ។ ពាក្យបណ្តឹង របស់រដ្ឋទាំង១២ ដែលដឹកនាំដោយអភិបាលក្រុងញូវយ៉ក និងអគ្គមេធាវី បានរៀបរាប់ថា រាល់ការសម្រេចចិត្តលើពន្ធគយទាំងអស់ ត្រូវឆ្លងកាត់ការអនុម័តពីសភាអាមេរិក ជាមុនសិន ប៉ុន្តែ លោក Trump បានប្រើប្រាស់ខុស លើច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ហៅកាត់ IEEPA ដើម្បីអាចអនុម័តការតំឡើងពន្ធនេះ។ យ៉ាងណាមិញ អ្នកនាំពាក្យ រងសេតវិមាន លោក Kush Desai បានចោទពាក្យបណ្តឹងនេះថា មានចេតនាប្រឆាំងនឹងលោក Trump ទាំងបំពាន។ លោកថា រដ្ឋបាល នៅតែប្តេជ្ញាចិត្ត ក្នុងការប្រើប្រាស់សិទ្ធិអំណាចផ្លូវច្បាប់ ពេញលេញ ដើម្បីប្រឈមមុខ នឹងភាពអាសន្នជាតិ ដូចជា បញ្ហាចំណាកស្រុកខុសច្បាប់, ការហូរចូលគ្រឿងញៀន fentanyl ឆ្លងកាត់ព្រំដែន…