Author: Dol Pheakdey

  • Zelensky ចោទថា រុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើងបាញ់ទីក្រុងគៀវ

    Zelensky ចោទថា រុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើងបាញ់ទីក្រុងគៀវ

    បរទេស៖ លោក Zelensky និយាយថា រុស្ស៊ីបានប្រើកាំជ្រួចកូរ៉េខាងជើង ក្នុងការវាយប្រហារក្រុង Kyiv ស្លាប់ និង របួសមនុស្សរាប់សិបនាក់ នាពេលថ្មីៗនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានប្រើកាំជ្រួចផ្លោង របស់កូរ៉េខាងជើង ក្នុងការវាយប្រហារ នៅទីក្រុង Kyiv ដែលបានសម្លាប់មនុស្ស ១២នាក់ និង រាប់សិបនាក់ រងរបួស។ លោក Zelensky បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យោងតាមព័ត៌មានបឋម ជនជាតិរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោង ដែលផលិត នៅក្នុងប្រទេសកូរ៉េខាងជើង។ សេវាកម្មពិសេសរបស់យើង កំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងអស់»។ ការចោទប្រកាន់នេះ បានធ្វើឡើង ខណៈដែលអ៊ុយក្រែន និងបណ្តាសម្ព័ន្ធអាមេរិក បានចោទថា កូរ៉េខាងជើងបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅជួយរុស្ស៊ី ធ្វើសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែ ទាំងវិមានក្រឹមឡាំង និង ព្យុងយ៉ាង មិនដែរទទួលស្គាល់ ជាផ្លូវការ នោះទេ។ អភិបាលក្រុងគៀវ បានអះអាងថា មានការវាយប្រហារ…

  • អបអរពិធីបុណ្យ​ចូលឆ្នាំខ្មែរនៅលើ TikTok៖ ឱកាសដ៏រីករាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ម៉ាកយីហោ ឬអាជីវកម្មជាមួយអតិថិជន

    អបអរពិធីបុណ្យ​ចូលឆ្នាំខ្មែរនៅលើ TikTok៖ ឱកាសដ៏រីករាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ម៉ាកយីហោ ឬអាជីវកម្មជាមួយអតិថិជន

    ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្ម កសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។​ ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។ យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។ យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាព​​សប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។​ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម…

  • ចិនចំហរទ្វារចរចា ក្រោយលោក Trump ចង់បន្ថយពន្ធចិន

    ចិនចំហរទ្វារចរចា ក្រោយលោក Trump ចង់បន្ថយពន្ធចិន

    ប៉េកាំង ៖ ប្រទេសចិននៅថ្ងៃពុធនិយាយថា ទ្វារនៅតែបើកចំហជានិច្ច សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក មួយថ្ងៃក្រោយលោកប្រធានាធិបតី Donald Trump ផ្តល់សញ្ញាចង់បន្ធូរបន្ថយពន្ធចិនវិញ។ លោក ត្រាំ បានគូសបញ្ជាក់ថា ពន្ធគយ ១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់ថ្នាក់នោះទេ… វានឹងធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនធ្លាក់ដល់សូន្យទេ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទកាសែតថា ដូចចិនបាននិយាយពីដំបូងហើយថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធ និងសង្គ្រាមពាណិជ្ជកម្មទេ ដូច្នេះទ្វារចរចា គឺនៅតែបើកចំហជានិច្ច។ បើតាមលោក Guo អាមេរិកគួរតែបញ្ឈប់ការគំរាមកំហែង និងការបង្ខិតបង្ខំ… ហើយចូលរួមជាមួយចិនដោយផ្អែកលើគោលការណ៍ស្មើភាព និង ការគោរពគ្នាទៅវិញទៅមក ប្រសិនបើអាមេរិកពិតជាចង់បានកិច្ចព្រមព្រៀង៕ ប្រភព ៖ AFP

  • ចិនព្រមានថា សង្គ្រាមពន្ធកំពុងបំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល

    ចិនព្រមានថា សង្គ្រាមពន្ធកំពុងបំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល

    ប៉េកាំង ៖ ក្នុងកំលុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រមុខរដ្ឋចិន លោក Xi Jinping បានប្រាប់ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ថា ជម្លោះពាណិជ្ជកម្មកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសេដ្ឋកិច្ចពិភពលោកទាំងមូល។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់សម្តីលោក Xi ចុះផ្សាយថា សង្រ្គាមពាណិជ្ជកម្ម និង ពន្ធ កំពុងវាយប្រហារលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ជាពិសេសធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង បង្កអស្ថិរភាពដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។ លោកប្រធានាធិបតី Xi បានសង្កត់ធ្ងន់ទៀតថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើគោលការណ៍របស់អង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិរួមគ្នាជាមួយអាស៊ែបៃហ្សង់ ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់ និង តស៊ូមតិដើម្បីយុត្តិធម៌អន្តរជាតិ។ រដ្ឋបាលលោកប្រធានាធិបតី Trump បានដាក់ពន្ធរហូតដល់ ១៤៥% លើការនាំចូលទំនិញពីប្រទេសចិន។ ជាការឆ្លើយតប ចិនបានដាក់ពន្ធលើការនាំចូលទំនិញពីអាមេរិកវិញដល់ ១២៥%។ ដោយឡែកកាលពីថ្ងៃទី២ ខែមេសា លោកប្រធានាធិបតី Donald Trump បានប្រកាសដាក់ពន្ធលើផលិតផលពី ១៨៥ ប្រទេស និងដែនដី ប៉ុន្តែរុស្ស៊ីគ្មានឈ្មោះក្នុងបញ្ជីនោះទេ។…

  • លោក Trump ខកចិត្ត និងចោទលោក Zelensky ដើរខុសលើកិច្ចចរចាសន្តិភាពអ៊ុយក្រែន

    លោក Trump ខកចិត្ត និងចោទលោក Zelensky ដើរខុសលើកិច្ចចរចាសន្តិភាពអ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងខកចិត្តជាខ្លាំងនៅក្នុងការសម្របសម្រួលបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយលោកបាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កំពុងដើរខុសទិសដៅលើកិច្ចចរចាសន្តិភាព។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី Trump មានការខកចិត្ត ហើយការអត់ធ្មត់របស់លោកកំពុងធ្លាក់ចុះខ្លាំង ព្រោះលោកចង់មើលឃើញសន្តិភាព ការបញ្ឈប់ការកាប់សម្លាប់ ហើយភាគីទាំងពីរនៃសង្រ្គាមត្រូវមានឆន្ទៈធ្វើដូច្នេះដែរ តែជាអកុសល លោក Zelensky ហាក់ដូចជាកំពុងដើរខុសទិសដៅ។ ការអត្ថាធិប្បាយរបស់សេតវិមាននេះ កើតឡើងស្របពេលលោក Trump និងលោក Zelensky បានប៉ះទង្គិចពាក្យសម្ដីគ្នាជាថ្មីម្ដងទៀត ជុំវិញការលើកឡើងរបស់លោក Zelensky ដែលនិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់គ្រីមៀ ជាទឹកដីរុស្ស៊ីស្របច្បាប់ដាច់ខាត ព្រោះនោះជាការដាក់បញ្ចូលទឹកដីដោយបំពានច្បាប់អន្តរជាតិ។ សារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី Trump បានបង្ហោះសារនៅលើវេទិកា Truth Social ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky បានបង្កការលំបាកក្នុងការបិទបញ្ចប់សង្គ្រាម ខណៈស្ថានភាពនៅអ៊ុយក្រែនកាន់តែយ៉ាប់យឺន តើគាត់ចង់បានសន្តិភាព…

  • Trumpថារុស្ស៊ីព្រមហើយ នៅឡើយអ៊ុយក្រែន

    Trumpថារុស្ស៊ីព្រមហើយ នៅឡើយអ៊ុយក្រែន

    បរទេស ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកបាននិយាយថា « យើងមានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី» ជុំវិញសង្គ្រាមអ៊ុយក្រែន ប៉ុន្តែ លោកថា ជាមួយអ៊ុយក្រែន មិនទាន់មានទេ ហើយ កាន់តែពិបាក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកគិតថា រុស្ស៊ីបានយល់ព្រម លើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ ក្នុងប្រទេសអ៊ុយក្រែន។ «ខ្ញុំគិតថា យើងមានកិច្ចព្រមព្រៀង ជាមួយរុស្ស៊ី»។ ប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval នាពេលនោះ លោកបន្តថា «យើងត្រូវតែទទួលបាន កិច្ចព្រមព្រៀង ជាមួយ Zelensky បន្ថែមទៀត…ខ្ញុំគិតថា វាអាចនឹងងាយស្រួល ក្នុងការដោះស្រាយជាមួយ Zelensky តែ រហូតមកដល់ពេលនេះ វាកាន់តែពិបាក»។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថ្កោលទោសប្រធានាធិបតី…

  • អាមេរិកព្រមានជាថ្មីឈប់ជួយបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

    អាមេរិកព្រមានជាថ្មីឈប់ជួយបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

    វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានព្រមានសារជាថ្មីនៅថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងឈប់ជួយបញ្ចប់សង្គ្រាម លុះត្រាតែរុស្ស៊ី និង អ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពមួយ។ អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកកាសែតក្នុងប្រទេសឥណ្ឌាថា យើងបានចេញសំណើយ៉ាងច្បាស់លាស់មួយដល់រុស្ស៊ី និងអ៊ុយក្រែន ហើយវាជាពេលវេលាសម្រាប់ពួកគេនិយាយថា “យល់ព្រម” បើមិនដូច្នោះទេ អាមេរិកនឹងដើរចេញឈប់ខ្វល់។ បើតាមលោក Vance ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងណាមួយ លុះត្រាតែអ៊ុយក្រែន និងរុស្ស៊ីត្រូវលះបង់ទឹកដី មួយ ចំនួន ដែល ពួកគេ ជា ម្ចាស់ បច្ចុប្បន្ន។ យ៉ាងណាមិញ ការិយាល័យប្រធានាធិបតីបារាំងបានប្រាប់កាសែត AFP ថា បូរណភាពទឹកដីរបស់អ៊ុយក្រែន និងសេចក្តីប្រាថ្នារបស់អឺរ៉ុប គឺជារឿងចាំបាច់បំផុត សម្រាប់ប្រជាជនអឺរ៉ុប៕ ប្រភព ៖ AFP

  • រដ្ឋអាជ្ញាកូរ៉េខាងត្បូងចោទអតីតប្រធានាធិបតី Moon ពីបទពុករលួយ

    រដ្ឋអាជ្ញាកូរ៉េខាងត្បូងចោទអតីតប្រធានាធិបតី Moon ពីបទពុករលួយ

    បរទេស ៖ រដ្ឋអាជ្ញា របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចោទប្រកាន់ អតីតប្រធានាធិបតី Moon Jae-in ពីបទពុករលួយ។ ការិយាល័យរដ្ឋអាជ្ញា តំបន់ Jeonju បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Moon ត្រូវបានចោទប្រកាន់ ពីបទពុករលួយ សម្រាប់ការទទួលបានប្រាក់ ចំនួន១៥ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការសម្របសម្រួលការងារ របស់កូនប្រសារ នៅក្រុមហ៊ុនអាកាសចរណ៍មួយ។ យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា កូនប្រសាររបស់លោក Moon ត្រូវបានតែងតាំង ជានាយកគ្រប់គ្រង ដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Thai Eastar Jet ទោះបីជាខ្វះបទពិសោធន៍ ឬ លក្ខណៈសម្បត្តិពាក់ព័ន្ធ ក្នុងឧស្សាហកម្មអាកាសចរណ៍ ក៏ដោយ។ រីឯ ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ហិរញ្ញវត្ថុ ផ្សេងទៀត ដែលក្រុមហ៊ុនអាកាសចរណ៍បានបង់ ឱ្យកូនប្រសារ នៅចន្លោះឆ្នាំ២០១៨ និង ២០២០ ត្រូវបានបញ្ជាក់ថា មិនមែនជាប្រាក់បៀវត្សរ៍ ស្របច្បាប់ទេ ប៉ុន្តែ ជាសំណូកដែលមានបំណង ផ្តល់ជូនអតីតប្រធានាធិបតី។ ក្រោយមក…

  • ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុត​នៅ​ខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុត​នៅ​ខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុត​នៅ​ខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា (ព្រះវិហារ)៖ ឯកឧត្តម យូឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨គ្រួសារ រស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា មានប្រសាសន៍ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹកលឹក​និងសូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើង​ដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥កន្លងមកនេះ។ ឯកឧត្តមបានណែនាំអំពីការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីផ្គររន្ទះ ដូចជាមិនត្រូវជ្រកក្រោមដើមឈើ ទីវាលឬវាលស្រែ។ លើសពីនេះទៀត “នៅដើមឆ្នាំ២០២៥នេះ ប្រទេសកម្ពុជារបស់​យើង​ប្រឈមការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅ ខ្យល់ពុល ”។ កាកបាទក្រហមកម្ពុជា បានរៀបចំ និងអបអរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥…

  • រុស្ស៊ីបាញ់មីស៊ីលលើក្រុងគៀវស្លាប់និងរបួសជាង ៥០នាក់ ព្រឹកមិញនេះ

    រុស្ស៊ីបាញ់មីស៊ីលលើក្រុងគៀវស្លាប់និងរបួសជាង ៥០នាក់ ព្រឹកមិញនេះ

    បរទេស ៖ មនុស្ស ពីរនាក់ បានស្លាប់ និង៥៤នាក់ទៀត រងរបួស ក្នុងការវាយប្រហារ ដោយកាំជ្រួចមីស៊ីល របស់រុស្ស៊ី លើក្រុងគៀវ របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នេះបើតាមអភិបាលក្រុងគៀវ។ ប្រភពបាននិយាយថា អាជ្ញាធរអ៊ុយក្រែន បានចេញការប្រកាសអាសន្ន សម្រាប់ការវាយប្រហារដោយកាំជ្រួច ហើយអ្នកកាសែត AFP បានឮសំឡេងផ្ទុះ នៅទូទាំងរដ្ឋធានី។ យោធានៅក្នុងទីក្រុង បាននិយាយ តាមរយៈបណ្តាញសង្គម Telegram ថា «Kyiv កំពុងត្រូវបានវាយប្រហារ ដោយមីស៊ីលរបស់សត្រូវ»។ ប៉ុន្មានម៉ោងក្រោយមក អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា «មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋធានី ហើយ មនុស្សចំនួន ៥៤ នាក់បានរងរបួស ក្នុងនោះ ៣៨នាក់ មានទាំងកុមារ ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។ ក្រុង Kyiv ទើបរងការវាយប្រហារ ដោយកាំជ្រួច នៅដើមខែមេសា ដោយពេលនោះ មនុស្ស…