Category: ព័ត៌មានជាតិ​

  • ថៃ ៖ ស្បថចូលកាន់តំណែងភ្លាម លោក អនុទីន ប្រាប់ពីការរំលាយសភា

    ថៃ ៖ ស្បថចូលកាន់តំណែងភ្លាម លោក អនុទីន ប្រាប់ពីការរំលាយសភា

    បាងកក ៖ បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាផ្លូវការ ភ្លាម លោក អនុទីន នាយករដ្ឋមន្ត្រីថៃថ្មី បានប្រាប់ពីការត្រៀមរំលាយសភាចោល។ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោក Anutin Charnvirakul និង សមាជិកគណៈរដ្ឋមន្ត្រី ត្រូវបានគេឃើញថា បានថតរូបជាក្រុមរួមគ្នា កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា មុនពេលមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូង និង សន្និសីទសារព័ត៌មាន នៅឯវិមានរដ្ឋាភិបាល ស្ថិតក្នុងទីក្រុងបាងកក។ អំឡុងសន្និសីទសារព័ត៌មាន លើកដំបូង បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មី បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃពុធ លោក Anutin Charnvirakul បាននិយាយថា «ខ្ញុំនឹងរំលាយសភាតំណាងរាស្រ្ត ក្នុងរយៈពេល៤ខែ»។ គួរបញ្ជាក់ថា លោក អនុទីន ត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីចុងខែសីហា៕ ប្រភពពី AFP

  • ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចុះហត្ថលេខា​សម្រេចទាក់ទងនឹង TikTok នៅថ្ងៃព្រហស្បតិ៍នេះ

    ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចុះហត្ថលេខា​សម្រេចទាក់ទងនឹង TikTok នៅថ្ងៃព្រហស្បតិ៍នេះ

    (បរទស)៖​ ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខា​លើការប្រតិបត្តិទាក់ទងនឹង TikTok នៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងប្រកាសថា កិច្ចព្រមព្រៀងលក់ដេីម្បីផ្ទេរកម្មសិទ្ធិអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ចេញពីក្រុមហ៊ុន ByteDance របស់ចិន បានបំពេញតាមលក្ខខណ្ឌនៃច្បាប់ឆ្នាំ២០២៤។ ច្បាប់ឆ្នាំ២០២៤នេះ កំណត់ឱ្យ TikTok ត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក​ ឬអាចបន្តដំណេីរការបាន លុះត្រាតែការកាន់កាប់ពីចិនត្រូវបានកាត់ផ្តាច់ទាំងស្រុង។​ បម្រាមប្រតិបត្តិរបស់ត្រាំ ត្រូវបានគេរំពឹងថា នឹងពន្យារពេលកំណត់សម្រាប់ការអនុវត្ត ដើម្បីឱ្យមានពេលវេលាក្នុងការបញ្ចប់កិច្ចព្រមព្រៀង និងធានាថាឆ្លើយតបទៅតាមលក្ខណៈច្បាប់ និងសុវត្ថិភាពជាតិ។​ តាមរចនាសម្ព័ន្ធកិច្ចព្រមព្រៀងថ្មី អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក នឹងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកវិនិយោគអាមេរិក (ដូចជា Oracle និង Silver Lake) ខណៈក្រុមហ៊ុន ByteDance នឹងកាន់ភាគហ៊ុនតិចជាង ២០% និងមានសិទ្ធិបំពេញមុខងារក្នុងក្រុមប្រឹក្សាភិបាលកម្រិតមានកំណត់៕

  • អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជា​អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំ GBC, តាមការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជា

    អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជា​អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំ GBC, តាមការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជា

    ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ ដែលបានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ការស្នើរបស់ឯកឧត្តម អ៊ុំ រាត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រោយមិនមានការឆ្លើយតបពីអភិបាលខេត្តស្រះកែវចំពោះលិខិតអញ្ជើញកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ របស់អភិបាលខេត្តបន្ទាយដើម្បីជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា កន្លងទៅនេះ យើងសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ…

  • ចំនួនអ្នកមកលេងកំសាន្តនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្ម កកកុញនាឱកាស​បុណ្យភ្ជុំបិណ្ឌ

    ចំនួនអ្នកមកលេងកំសាន្តនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្ម កកកុញនាឱកាស​បុណ្យភ្ជុំបិណ្ឌ

    (ខេត្តបន្ទាយមានជ័យ)÷ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកមកលេងកំសាន្ត​រមណី​យ​ដ្ឋាន​អាងទឹកត្រពាំងឃុំថ្មស្ថិតនៅប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមាន​ជ័យ​យ៉ាង​ច្រើនកកកុញដែលភាគច្រើនជាភ្ញៀងក្នុងស្រុក។ លោក សិត ភាក់ក្ដី បានឲ្យដឹងថាក្នុងងនាមអ្នកមកលេងកំសាន្តនៅរមណីយដ្ឋាន​អាង​ទឹកត្រពាំងថ្មស្ថិតនៅឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យពេលភ្ជុំបិណ្ឌគឺបាននាំមកទាំងក្រុមគ្រួសារ បើទោះជាអាងទឹកត្រពាំងថ្ម នេះមិនមានហាងឬក៏ភោជនីយ​ដ្នាន​ប៉ុន្តែមានទីកន្លែងលក់ម្ហូបអាហារនំចំណីសមរម្យ អ្នកខ្លះនាំគ្នាអង្គុយបរិភោគ​នៅ​ក្រោម​ម្លប់ឈើ ។ហើយ មានធុងសម្រាប់ដាក់កាកសំណល់បានយ៉ាងត្រឹមត្រូវ​ដើម្បី​រក្សា​បរិស្ថានស្អាត។ ឯក្រុមគ្រួសារខ្លះ ទៀតនាំគ្នាអង្គុយមុជទឹកហូរ ស្រូបយកខ្សល់​អាកាសបរិសុទ្ធ។ ជាមួយការមើលផ្ទៃទឹកអាងលាតសន្ធឹងធំល្វឹងល្វើយដាច់​កន្ទុយ​ភ្នែក​បីដូចជាទន្លេមួយផងដែរ ។ ម៉្យាងទៀតអ្នកមកអាងទឹកត្រពាំងថ្ម នេះ អាចជិះ​ទូកកាណូតទៅមើលតំបន់សត្វស្លាបនៅអាង ត្រពាំងថ្មថែមទៀតផង។ ពោលគឺ​គ្រប់គ្នាមកកាន់រមណីយដ្ឋានមួយនេះ គឺលំហែរអាម្មណ៍សប្បាយបែបលក្ខណៈ ធម្មជាតិនូវទិដ្ឋភាពនិងបរិស្ថានស្អាតបែបជនបទ។ បើតាមរបាយការណ៍មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ អាងទឹក​ត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក មានចម្ងាយពីទីរួមខេត្ត ៥៧គីឡូម៉ែត្រ។អាងនេះមានប្រវែងសរុប ១៨,៦៨០ម៉ែត្រ។ហើយ ផ្ទៃដី​ក្នុង​អាងមានទំហំ ១២,០០០ហិតាអាចតំកល់ទឹកបាន១៨០ លានម៉ែត្រគូបក្នុងរដូវវស្សាទុកប្រើ​ប្រាស់​ប្រចាំថ្ងៃសម្រាប់ មនុស្ស សត្វ មច្ឆាជាតិ និងដំណាំផ្សេងៗ ។ លោក ឈឿន សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ក្នុងពេលភ្ជុំបិណ្ឌ ឆ្នាំ២០២៥ មានអ្នកមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនបានទស្សនា​តំបន់​កំសាន្តនានាពិសេសរមណីយដ្ឋានអាងទឹកត្រពាំងថ្មសរុបមានចំនួន ២៥.០៥៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៤.៩៥១ នាក់ ភ្ញៀវបរទេសចំនួន ១០៥នាក់ ឱកាស​បុណ្យភ្ជុំបិណ្ឌបីថ្ងៃមកនេះ៕

  • ឥណ្ឌូណេស៉ីស្នើបញ្ជូនទាហាន២ម៉ឺននាក់ ទៅហ្កាហ្សា

    ឥណ្ឌូណេស៉ីស្នើបញ្ជូនទាហាន២ម៉ឺននាក់ ទៅហ្កាហ្សា

    អ.ស.ប ៖ ឥណ្ឌូណេស៉ីស្នើឲ្យមានការបញ្ជូនទាហាន ២០ ០០០នាក់ ទៅកាន់តំបន់ហ្កាហ្សា ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលើកសំណើនេះ ដោយបានបញ្ជាក់ថា «យើងទុកចិត្តអង្គការសហប្រជាជាតិ (UN)។ យើងនឹងបន្តបម្រើសន្តិភាព នៅទីកន្លែងណា ដែលត្រូវការ ដោយមិនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពជាក់ស្តែង»។ លោកបន្ថែមថា «ប្រសិនបើ និងនៅពេលណា ដែលក្រុមប្រឹក្សាសន្តិសុខ UN និងមហាសន្និបាតសម្រេចចិត្តធ្វើដូច្នេះ នោះឥណ្ឌូណេស៉ីត្រៀមជាស្រេច ដើម្បីដាក់ពង្រាយទាហានប្រុសស្រីរបស់យើងចំនួន ២០ ០០០នាក់ ឬ ច្រើនជាងនេះ ដើម្បីជួយធានាសន្តិភាពហ្កាហ្សា»។ អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយពួកសកម្មប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និង មនុស្ស ២៥១ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ សង្គ្រាមនេះ សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៥,០០០នាក់ហើយ៕ ប្រភពពី AFP

  • អ៊ុយក្រែន-ស៊ីរីស្តារទំនាក់ទំនងឡើងវិញ

    អ៊ុយក្រែន-ស៊ីរីស្តារទំនាក់ទំនងឡើងវិញ

    អ.ស.ប ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក ហ្ស៊េលែនស្គី បានជួបមេដឹកនាំប្រទេសស៊ីរី ជជែកពីការស្តារទំនាក់ទំនងឡើងវិញ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉ក។ លោក Zelensky បានជួប ជាមួយសមភាគីស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃទី២៤ ខែកញ្ញា។ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Kyiv Independent បានឲ្យដឹងថា អ៊ុយក្រែន និងស៊ីរី បានស្តារទំនាក់ទំនងការទូតជាផ្លូវការ ឡើងវិញ នេះបើតាមលោក Zelensky ប្រកាស បន្ទាប់ពីបានជួបលោក Ahmed al-Sharaa។ លោក Zelensky បានសរសេរ នៅលើបណ្តាញសង្គម Telegram ថា «ថ្ងៃនេះ អ៊ុយក្រែន និងស៊ីរីបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការស្តារទំនាក់ទំនងការទូត។ លោកបានបន្ថែមថា លោក និង លោក al-Sharaa បានពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក៏ដូចជា ការគំរាមកំហែងផ្នែកសន្តិសុខរួមគ្នា។ លោក Zelensky…

  • ក្រុម G7 ប្តេជ្ញាបន្តគាំទ្រអ៊ុយក្រែន ខណៈអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា

    ក្រុម G7 ប្តេជ្ញាបន្តគាំទ្រអ៊ុយក្រែន ខណៈអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា

    រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ (G7) កាលពីថ្ងៃពុធ (២៤ កញ្ញា) បានសន្យាថានឹងបន្តបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈជំរុញឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប និងគាំទ្រឱ្យបង្កើតបេសកកម្មសន្តិសុខអន្តរជាតិថ្មីមួយនៅក្នុងប្រទេសហៃទី ដែលជួបវិបត្តិ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសទាំង៧ ពោលគឺកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក រួមជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានសម្តែងក្ដីបារម្ភលើការរំលោភដែនអាកាស “មិនអាចទទួលយកបាន” ពីរុស្ស៊ី លើអេស្តូនី ប៉ូឡូញ និងរូម៉ានី។ ពួកគេព្រមានថា សកម្មភាពបែបនេះប្រថុយនឹងការបំផ្លាញសន្តិសុខអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមនេះបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ G7 និងអឺរ៉ុប ចំពោះ “សន្តិភាពយូរអង្វែង និងអ៊ុយក្រែនដែលរឹងមាំ ឯករាជ្យ អធិបតេយ្យភាព និងវិបុលភាព” ដោយសន្យាថា នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ “ការធានាសន្តិសុខដ៏រឹងមាំ និងគួរឱ្យជឿជាក់” ដល់ទីក្រុងគីវ។ ទាក់ទងនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា G7 បានសង្កត់ធ្ងន់លើ “ភាពបន្ទាន់នៃការសម្រាលទុក្ខវេទនាដ៏ធំធេងរបស់ជនស៊ីវិលនៅតំបន់ហ្កាហ្សា តាមរយៈលំហូរនៃជំនួយមនុស្សធម៌” និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់។ មន្រ្តីជាន់ខ្ពស់ទាំងអស់នោះក៏បានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ៕

  • មន្ត្រីអាមេរិក៖ លោក Trump នឹងជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Sharif នៅថ្ងៃព្រហស្បតិ៍នេះ

    មន្ត្រីអាមេរិក៖ លោក Trump នឹងជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Sharif នៅថ្ងៃព្រហស្បតិ៍នេះ

    មន្ត្រីរដ្ឋបាលអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (២៤ កញ្ញា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅសេតវិមាន ក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាជំនួបមួយធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក Trump បានស្វាគមន៍ប្រមុខកងទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir នៅដើមឆ្នាំនេះ ដោយនោះជាលើកទីមួយហើយដែលប្រធានាធិបតីអាមេរិក ធ្វើជាម្ចាស់ផ្ទះទទួល ប្រមុខកងទ័ពប៉ាគីស្ថាន នៅសេតវិមាន ដោយមិនបានអមដំណើរដោយមន្ត្រីស៊ីវិលជាន់ខ្ពស់ប៉ាគីស្ថាននោះទេ។ ទំនាក់ទំនងរវាងអាមេរិក និងប៉ាគីស្ថាន ហាក់មានភាពកក់ក្ដៅក្នុងប៉ុន្មានខែថ្មីៗនេះក្រោមការដឹកនាំរបស់លោក Trump បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកឥណ្ឌា — ដែលជាគូប្រជែងរបស់ប៉ាគីស្ថាន — ថាជាអ្នកប្រឆាំងនឹងឥទ្ធិពលដ៏សម្បើមរបស់ចិន ក្នុងតំបន់អាស៊ី។ សហរដ្ឋអាមេរិក និងប៉ាគីស្ថាន បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី៣១ ខែកក្កដា ជាមួយនឹងអត្រាពន្ធ ១៩% ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន។ ផ្ទុយទៅវិញ លោក Trump មិនទាន់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌានៅឡើយទេ៕

  • អេស្ប៉ាញបញ្ជូននាវាចម្បាំង ទៅការពារក្បួនដឹកជំនួយទៅហ្គាហ្សា

    អេស្ប៉ាញបញ្ជូននាវាចម្បាំង ទៅការពារក្បួនដឹកជំនួយទៅហ្គាហ្សា

    ម៉ាឌ្រីដ ៖ អេស្ប៉ាញនឹងបញ្ជូននាវាចម្បាំង ទៅជួយការពារនាវាដឹកជំនួយ នាំទៅតំបន់ហ្គាហ្សា បន្ទាប់ពីសង្ស័យថា អាចមានការវាយប្រហារ។ នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez បាននិយាយ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា ថា ប្រទេសនេះនឹងបញ្ជូននាវាកងទ័ពជើងទឹក ដើម្បីជួយដល់កងនាវាជំនួយនៅព្រំដែនតំបន់ Gaza។ លោកបានអះអាងបែបនេះ បន្ទាប់ពីអ្នករៀបចំ បាននិយាយថា នាវាដឹកជំនួយរបស់ពួកគេជាច្រើន ត្រូវបានតម្រង់គោលដៅ ដោយយន្តហោះគ្មានមនុស្សបើក ចេញពីប្រទេសក្រិក។ លោកបានប្រាប់សន្និសីទ នៅទីក្រុងញូវយ៉កថា «យើងមានការព្រួយបារម្ភ ហើយនោះជាមូលហេតុដែលយើងនឹងដាក់ពង្រាយកប៉ាល់ ដើម្បីធានាថា ប្រសិនបើចាំបាច់ ប្រជាពលរដ្ឋរបស់យើងអាចត្រូវបានជួយសង្គ្រោះ និង នាំយកត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ»។ លោកបានបន្ថែមថា កប៉ាល់នឹងចាកចេញ នៅថ្ងៃព្រហស្បតិ៍ នេះ។ ប្រទេស អ៊ីតាលី បានប្រកាស កាលពីថ្ងៃពុធដែរថា ខ្លួនបានបញ្ជូននាវាចម្បាំង របស់កងទ័ពជើងទឹក ដើម្បីជួយដល់កងនាវាចរដឹកជំនួយ ទៅហ្គាហ្សា ផងដែរ។ ការប្រកាស អំពីការបញ្ជូននាវាទ័ពជើងទឹកពីប្រទេសទាំងនេះ បានកើតមានឡើង បន្ទាប់ពីជួបឧបសគ្គពិបាកនាំជំនួយ ទៅដល់ដៃជនជាតិប៉ាឡេស្ទីន។ ជាមួយគ្នា…

  • សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម ៤ចំណុច ដែលអាចកើតឡើង ក្រោយការស្លាប់របស់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨

    សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម ៤ចំណុច ដែលអាចកើតឡើង ក្រោយការស្លាប់របស់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨

    សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម ៤ចំណុច ដែលអាចកើតឡើង ក្រោយការស្លាប់របស់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨ (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ម្សិលមិញ ខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ កញ្ញា ១៩៩៨នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថា អត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើង និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ សម្ដេចបន្តថា ពេលនេះ ខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។ ១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។ ២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំង បង្កើតរាជរដ្ឋាភិបាលមិនបាន។ ៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។ ៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលល្អលើសហ៊ុន សែនច្រើនដង។ សម្ដេចតេជោ បន្ថែមថា នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើង ទុកជូនបងប្អូនវាយតម្លៃខ្លួនឯង ។ សូមរំលឹកថា នាថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ…