Category: ព័ត៌មានជាតិ​

  • ក្រសួងបរិស្ថាន បានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា ចំនួនជិត ១៦លានម៉ែត្រគូប

    ក្រសួងបរិស្ថាន បានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា ចំនួនជិត ១៦លានម៉ែត្រគូប

    (ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់ បានចំនួន១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។ ដោយឡែកគ្រាន់តែក្នុងខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ ២លានម៉ែត្រគូប។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ គឺស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់សខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ចំពោះភាពស្អាត គឺក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយ ដាក់ចេញជាយុទ្ធនាការ និងអនុវត្តសកម្មភាព ដើម្បឱ្យកម្ពុជាមានភាពស្អាតទាំងនៅលើផ្ទៃដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ។ ចំពោះភាពស្អាតក្នុងទឹកនេះ ក្រសួងបរិស្ថានបានរួមបញ្ចូលយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ…

  • សម្តេចតេជោ ចាត់ទុកភាពរីករាយ នៃពលរដ្ឋខ្មែរ ក្នុងកម្មវិធីអុំទូកនៅសៀមរាប ជាការបង្ហាញអំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្រោមម្លប់សន្តិភាព

    សម្តេចតេជោ ចាត់ទុកភាពរីករាយ នៃពលរដ្ឋខ្មែរ ក្នុងកម្មវិធីអុំទូកនៅសៀមរាប ជាការបង្ហាញអំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្រោមម្លប់សន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងក្តីរីករាយជាមួយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយនឹងភាពសប្បាយយ៉ាងគគ្រឹកគគ្រេងនៃពិធីបុណ្យអុំទូក នៅក្នុងខេត្តសៀមរាប ។ នៅក្នុងសំណេរនៅលើផេកហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើងថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជា ជាច្រើនកុះករបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុមចំណុះទូក ដែលតំណាងឲ្យសាមគ្គីភាព និងកម្លាំង។ នៅពេលរាត្រី ដងស្ទឹង ត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ ដែលអណ្តែតតាមផ្ទៃទឹក ខណៈ ប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុកតាមប្រពៃណី។» ។ សម្តេចតេជោ ហ៊ុន សែន នៅជាមួយនឹងភាពរីករាយរបស់ប្រជាពលរដ្ឋខ្មែរ សម្តេចបានចាត់ទុកភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណី វប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាព ។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក…

  • មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះទីហ្វុងKalmaegi ខិតជិតប្រទេសហ្វីលីពីន

    មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះទីហ្វុងKalmaegi ខិតជិតប្រទេសហ្វីលីពីន

    មនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីតំបន់ឆ្នេរនៅភាគខាងកើតប្រទេសហ្វីលីពីន មុនពេលព្យុះទីហ្វុង Kalmaegi ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោក។ ក្រុមអ្នកព្យាករបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ និងសន្ទុះខ្យល់បក់មានរហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះត្រូវបានគេរំពឹងថានឹងមកដល់ឆ្នេរសមុទ្រ។ មនុស្សជាង៧០.០០០នាក់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Guiuan និងទីក្រុង Salcedo នៅលើកោះ Samar និងMercedes ក្នុងខេត្ត Camarines Norte ត្រូវបានបញ្ជាឱ្យជម្លៀសទៅកាន់មជ្ឈមណ្ឌលជម្លៀស ឬអគាររឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងឥទ្ធិពលព្យុះទីហ្វុង។ អាជ្ញាធរក៏បានហាមឃាត់ អ្នកនេសាទមិនឱ្យចេញទៅសមុទ្រ ខណៈព្យុះខិតជិតមកដល់។ ព្យុះនេះត្រូវបានគេព្យាករថានឹងបោកបក់ដល់ដីគោកក្នុងពេលឆាប់ៗដែលនឹងវាយបក់លើទីក្រុងជាច្រើន។ ទីក្រុង Guiuan មិនចម្លែកចំពោះព្យុះទីហ្វុងទេ ខណៈទីក្រុងនេះត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ដែលនៅពេលនោះព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពលបំផុតមួយក្នុងកំណត់ត្រាបានវាយបោកបក់ចូលក្នុងប្រទេសហ្វីលីពីន។ ព្យុះនេះបានបណ្តាលឱ្យមនុស្សជាង៧.៣០០នាក់ស្លាប់ឬបាត់ខ្លួន និងជាង៤លាននាក់ជម្លៀសខ្លួន។

  • អតីតរដ្ឋអាជ្ញាប្រល័យពូជសាសន៍UN៖ ការគំរាមរបស់លោកTrump ប្រឆាំងនីហ្សេរីយ៉ានឹងទាមទារការអនុម័តពីក្រុមប្រឹក្សាសន្តិសុខ

    អតីតរដ្ឋអាជ្ញាប្រល័យពូជសាសន៍UN៖ ការគំរាមរបស់លោកTrump ប្រឆាំងនីហ្សេរីយ៉ានឹងទាមទារការអនុម័តពីក្រុមប្រឹក្សាសន្តិសុខ

    អតីតរដ្ឋអាជ្ញានៃអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកាថា រាល់អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកណាមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា ជុំវិញការចោទប្រកាន់ពីបទធ្វើទុក្ខបុកម្នេញខាងសាសនា នឹងត្រូវការការអនុម័តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈសារព័ត៌មានរបស់នីហ្សេរីយ៉ា បានរិះគន់ខ្លាំងៗនូវអ្វីដែលពួកគេចាត់ទុកថាការគំរាមកំហែងឈ្លានពានរបស់សហរដ្ឋអាមេរិក។ លោក Charles Adeogun-Phillips ដែលកាលពីពេលមុនធ្លាប់ជារដ្ឋអាជ្ញានៃអំពើប្រល័យពូជសាសន៍ និងជាប្រធានផ្នែកស៊ើបអង្កេតពិសេសនៅអង្គការសហប្រជាជាតិ បាននិយាយថា ការឯកភាពជាអន្តរជាតិនឹងត្រូវការ នៅមុនពេលជ្រៀតជ្រែកជាមួយដែនអធិបតេយ្យភាពរបស់ប្រទេសនីហ្សេរីយ៉ា។ លោក Adeogun-Phillips បានប្រាប់សារព័ត៌មានរ៉យទ័រថា «ជារឿយៗ វានឹងក្លាយជាករណីដែលបញ្ហានេះនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសេចក្តីសម្រេចនឹងត្រូវបានអនុម័ត ប្រសិនបើវាឈានដល់ដំណាក់កាលមួយដោយផ្អែកលើការពិតដែលថា អំពើឃោរឃៅបែបនេះអាចជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក» ។ លោក Adeogun-Phillips ដែលជាអ្នកតស៊ូមតិជាន់ខ្ពស់របស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសង្ស័យថាប្រទេសនីហ្សេរីយ៉ាបានរំលោភលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ នោះខ្លួនអាចនឹងរៀបចំសំណុំរឿងនៅតុលាការយុត្តិធម៌អន្តរជាតិ។

  • UN ព្រមានថា តំបន់ Gaza ប្រថុយនឹងអស់ក្មេងបន្តវេន ព្រោះមិនបានរៀនសូត្រ

    UN ព្រមានថា តំបន់ Gaza ប្រថុយនឹងអស់ក្មេងបន្តវេន ព្រោះមិនបានរៀនសូត្រ

    ហ្គាហ្សា ៖ នៅតំបន់ហ្គាហ្សា ប្រព័ន្ធអប់រំ ដែលត្រូវបានបំផ្លិចបំផ្លាញ ធ្វើឱ្យកុមារស្ទើរតែទាំងអស់មិនមានការសិក្សាជាផ្លូវការ រយៈពេលបីឆ្នាំ ជាប់ៗគ្នា ដែលបង្កឱ្យមានការភ័យខ្លាច នៃ ការអស់ក្មេងបន្តជំនាន់ នេះបើតាមការព្រមាន របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Edouard Beigbeder នាយកប្រចាំតំបន់របស់អង្គការ UNICEF ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង បានប្រាប់ថា «នេះគឺជាឆ្នាំទីបីហើយ ដែលមិនមានសាលារៀន…ប្រសិនបើយើងមិនចាប់ផ្តើមការផ្លាស់ប្តូរ ពិតប្រាកដ សម្រាប់កុមារទាំងអស់ នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយ យើងនឹងឈានចូលឆ្នាំ ទីបួន…ហើយបន្ទាប់មក យើងអាចនិយាយ អំពីជំនាន់ដែលបាត់បង់»។ លោក Beigbeder បានអះអាងថា សាលារៀន ៨៥ភាគរយ ត្រូវបានបំផ្លាញ ឬ មិនអាចប្រើប្រាស់បាន បន្ទាប់ពីសង្រ្គាមពីរឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោកបន្តថា បទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីដើមខែនេះ បានអនុញ្ញាតឱ្យ UNICEF និងក្រុមដៃគូ បានជួយឲ្យកុមារ ប្រហែល ១ភាគ៦…

  • Nvidia ទិញភាគហ៊ុន Nokia ១ពាន់លានដុល្លារ គ្រោងធ្វើឱ្យពិភពលោកភ្ជាក់ផ្អើលម្តងទៀត

    Nvidia ទិញភាគហ៊ុន Nokia ១ពាន់លានដុល្លារ គ្រោងធ្វើឱ្យពិភពលោកភ្ជាក់ផ្អើលម្តងទៀត

    បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានប្រកាសថា នឹងចំណាយ ១ពាន់លានដុល្លារអាមេរិក ទិញភាគហ៊ុន របស់ក្រុមហ៊ុន Nokia ជាហេតុនាំឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនប្រទេសហ្វាំងឡង់ មួយនេះ បានកើនឡើង ២២%។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន cnbc បានឲ្យដឹងថា ដំណឹងនេះត្រូវបានប្រកាស បន្ទាប់ពីក្រុមហ៊ុន Nokia បានអះអាងពីការបញ្ចេញភាគហ៊ុនថ្មី ជាង១៦៦លានហ៊ុន ហើយនឹងប្រើប្រាស់ ប្រាក់ចំណូលបានពីនេះ ដើម្បីផ្តល់មូលនិធិ ដល់ផែនការរបស់ខ្លួន សម្រាប់ AI និង គោលបំណងសាជីវកម្មទូទៅ ផ្សេងទៀត។ ជាងនេះទៀត ក៏ស្របពេលដែលក្រុមហ៊ុនទាំងពីរបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីធ្វើការរួមគ្នា បង្កើតបច្ចេកវិទ្យា 6G ជំនាន់ក្រោយ។ ក្រុមហ៊ុន Nokia បាននិយាយថា ខ្លួននឹងកែសម្រួលកម្មវិធី 5G និង 6G របស់ខ្លួន ដើម្បីដំណើរការ លើបន្ទះឈីប របស់ Nvidia ហើយនឹងសហការលើបច្ចេកវិទ្យាបណ្តាញ សម្រាប់ AI ។ ក្រុមហ៊ុន…

  • លោក ត្រាំ ចោទរុស្ស៊ី និងចិន ថាបានសាកល្បងអាវុធនុយក្លេអ៊ែរដោយសម្ងាត់, ចិនប្រកាសច្រានចោល

    លោក ត្រាំ ចោទរុស្ស៊ី និងចិន ថាបានសាកល្បងអាវុធនុយក្លេអ៊ែរដោយសម្ងាត់, ចិនប្រកាសច្រានចោល

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ថា ប្រទេស រុស្ស៊ី, ចិន និងប្រទេសមួយចំនួនទៀត បានសាកល្បងនុយក្លេអ៊ែរ នៅក្រោមដី មិនឱ្យគេដឹង ជាសាធារណៈ។ មេដឹកនាំ វ័យ៧៩ឆ្នាំ រូបនេះ បានអះអាង ថា សហរដ្ឋអាមេរិក នឹងធ្វើតាមក្រោយ។ យ៉ាងណា ក្រោយមក ចិនបានប្រកាសច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់នេះ។ យោងតាមការចេញផ្សាយរបស់ AFP, លោក Trump បានប្រាប់កម្មវិធី «60 Minutes» របស់ទីភ្នាក់ងារព័ត៌មាន CBS នៅក្នុងបទសម្ភាសន៍មួយថា « រុស្ស៊ី ចិន បានតេស្តរួចហើយ តែមិននិយាយ ហើយក្រៅពីនេះ ក៏មានកូរ៉េខាងជើង និង ប៉ាគីស្ថានដែរ»។ នៅពេលសួរដោយផ្ទាល់ថា តើលោកមានគម្រោងឱ្យសហរដ្ឋអាមេរិក បំផ្ទុះអាវុធនុយក្លេអ៊ែរ ជាលើកដំបូង ក្នុងរយៈពេលជាង ៣ទស្សវត្សរ៍ ឬ យ៉ាងណានោះ លោក…

  • នីហ្សេរីយ៉ាស្វាគមន៍លោក ដូណាល់ ត្រាំ ជួយកម្ចាត់ពួកបះបោរអ៊ីស្លាម

    នីហ្សេរីយ៉ាស្វាគមន៍លោក ដូណាល់ ត្រាំ ជួយកម្ចាត់ពួកបះបោរអ៊ីស្លាម

    អាប៊ូចា ៖ នីហ្សេរីយ៉ាស្វាគមន៍ដែលសហរដ្ឋអាមេរិកចង់លូកដៃជួយប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមប្រដាប់អាវុធឥស្លាម ដរាបណាបូរណភាពទឹកដីប្រទេសរបស់ខ្លួនត្រូវបានគោរព ដែលនេះជាការឆ្លើយតបទៅនឹងការគំរាមប្រើកម្លាំងយោធាដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយមានការវាយប្រហារដ៏អាក្រក់លើអ្នកកាន់សាសនាគ្រិស្តនៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ លោក Daniel Bwala ដែលជាទីប្រឹក្សាប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu និយាយថា នីហ្សេរីយ៉ាស្វាគមន៍ជំនួយរបស់អាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់បូរណភាពទឹកដីរបស់នីហ្សេរីយ៉ា។ លោកថា នីហ្សេរីយ៉ាបានព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋទាំងពីរ ទោះបីជាលោកប្រធានាធិបតី ត្រាំ បានហៅប្រទេសខ្លួនថា ជា “ប្រទេសដ៏អាម៉ាស់មួយ” ក៏ដោយ។ បើតាមលោក Bwala, ខ្ញុំប្រាកដថា នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នា និងអង្គុយចុះចរចាគ្នា នោះនឹងមានលទ្ធផលកាន់តែប្រសើរឡើងចំពោះការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ខណៈក្រុមឧទ្ទាមឥស្លាមបានបង្កភាពចលាចលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នីហ្សេរីយ៉ាដែលជាប្រទេសមួយមានប្រជាជនជាង ២០០លាននាក់ និងក្រុមជនជាតិភាគតិចប្រហែល ២០០ក្រុម ត្រូវបានបែងចែករវាងភាគខាងជើងដែលភាគច្រើនជាជនជាតិមូស្លីម និងភាគខាងត្បូងដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។ ដូច្នេះហើយ ពួកឧទ្ទាមបះបោរឥស្លាម រួមមាន Boko Haram និងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅខេត្ត West Africa បានបង្កភាពវឹកវរនៅក្នុងប្រទេសនេះអស់រយៈពេលជាង ១៥ឆ្នាំមកហើយ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ប៉ុន្តែការវាយប្រហាររបស់ពួកគេភាគច្រើនត្រូវបានកំណត់គោលដៅនៅភាគឦសាននៃប្រទេស ដែលជាតំបន់ភាគច្រើនជាជនជាតិមូស្លីម៕

  • ប៉ាគីស្ថានចាយ ៦.៥ ពាន់លានដុល្លារទិញនាវាមុជទឹកចិន

    ប៉ាគីស្ថានចាយ ៦.៥ ពាន់លានដុល្លារទិញនាវាមុជទឹកចិន

    អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានបានចំណាយលុយដល់ទៅ ៦.៥ពាន់លានដុល្លារ បញ្ជាទិញនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត-អគ្គិសនីផលិតដោយប្រទេសចិនចំនួន ៨គ្រឿង ដោយកងទ័ពជើងទឹកប៉ាគីស្ថានមានគម្រោងដាក់ដំណើរការនាវាមុជទឹកដំបូងជាផ្លូវការនៅឆ្នាំ ២០២៦។ បើតាមការចេញផ្សាយដោយសារព័ត៌មាន The straits times, មូលហេតុដែលប៉ាគីស្ថានចំណាយលុយរាប់ពាន់លានដុល្លារទិញនាវាមុជទឹកពីចិន គឺក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិប្រជែងនឹងគូសត្រូវក្នុងតំបន់របស់ខ្លួនគឺឥណ្ឌា ហើយក៏ជាផែនការប្រកបដោយមហិច្ឆិតាក្នុងការពង្រីកឥទ្ធិពលឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។ ស្ថិតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ នាវាមុជទឹកចម្បាំងប្រើប្រេងម៉ាស៊ូត និងអគ្គិសនីចំនួន៤គ្រឿងដំបូង នឹងត្រូវសាងសង់នៅក្នុងទឹកដីប្រទេសចិន ហើយនាវាមុជទឹកនៅសល់ប៉ុន្មានគ្រឿងទៀត នឹងត្រូវដំឡើងនៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន ក្នុងគោលបំណងកែលម្អសមត្ថភាពបច្ចេកទេសរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ បច្ចុប្បន្នប៉ាគីស្ថានបានដាក់ដំណើរការសាកល្បងនាវាមុជទឹកចំនួន ៣គ្រឿងរួចហើយ ចូលទៅក្នុងទឹកទន្លេ Yangtze របស់ប្រទេសចិន ចេញពីទីតាំងផលិតនាវាមួយកន្លែងនៅតំបន់ភាគកណ្តាលខេត្ត Hubei។ កិច្ចព្រមព្រៀងទិញនាវាមុជទឹកនេះដែរ កើតឡើងបន្ទាប់ពីកងទ័ពអាកាសប៉ាគីស្ថាន កាលពីខែឧសភា បានមើលឃើញពីអនុភាពយន្តហោះចម្បាំងចិន J-10 ដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំង Rafale របស់កងទ័ពអាកាសឥណ្ឌាដែលបានទិញពីបារាំង ធ្វើឱ្យផ្ទុះការវែកញែកអំពីអនុភាពយន្តហោះចម្បាំងលោកខាងលិច ធៀបនឹងយន្តហោះចម្បាំងចិន។ ក្រៅពីយន្តហោះចម្បាំង បច្ចុប្បន្នឥណ្ឌាក៏កំពុងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផលិតក្នុងស្រុកចំនួន ៣គ្រឿងផងដែរ រួមជាមួយនឹងប្រភេទនាវាមុជទឹកពិឃាតប្រើប្រេងម៉ាស៊ូតចំនួន ៣គ្រឿង ដែលត្រូវបានទិញ ឬអភិវឌ្ឍអស់ជាច្រើនទសវត្សរ៍ជាមួយប្រទេសបារាំង អាល្លឺម៉ង់ និងរុស្ស៊ី។ លោកឧត្តមនាវីឯកប៉ាគីស្ថាន Naveed Ashraf បានប្រាប់សារព័ត៌មាន Global Times ក្នុងបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃអាទិត្យថា…

  • ក្រសួងប្រៃសណីយ៍៖វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥នឹងប្រារព្ធនៅដើមខែក្រោយ

    ក្រសួងប្រៃសណីយ៍៖វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥នឹងប្រារព្ធនៅដើមខែក្រោយ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ប្រកាសឱ្យដឹងថា នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិត​កម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រខាងមុខ។ បើតាមក្រសួងប្រៃសណីយ រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយ​ពាក់ព័ន្ធ​នឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោក។ វេទិកាថ្នាក់ជាតិនេះ មានមូលបទស្តីពី “ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន” ដោយបែងចែកមូលបទ​រងចំនួនបី រួមមាន ១) សុវត្ថិភាពលើប្រព័ន្ធអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត (AI) ២) ការតភ្ជាប់អ៊ីនធឺណិត​ជាសកលនិងប្រកបដោយអត្ថន័យ និង ៣) ការលើកកម្ពស់យុវជនសម្រាប់អនាគតឌីជីថល។ ក្រសួងប្រៃសណីយ៍បានប្រាប់ដល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យចូលរួម​សហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ចំនួន ១២ ក្រោមមូលបទនិងមូលបទរងខាងលើដោយធ្វើការ​ដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/callforsessions ឬ ស្កេន QR Code ដូចមានភ្ជាប់ជូន​ខាងក្រោម ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ៕