Category: ព័ត៌មានជាតិ​

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១ តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស សរុបប្រមាណ២០០ រូប។ កិច្ចប្រជុំលេខាធិការដ្ឋានគ.វ.រ. លើកទី៧ នេះ ជាកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ រួមមាន៖ (១)ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២)ក្រសួងព័ត៌មាន (៣)ក្រសួងសុខាភិបាល (៤)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥)ក្រសួងបរិស្ថាន (៦)ក្រសួងពាណិជ្ជកម្ម…

  • លោកខាងលិចចោទអ៊ីរ៉ង់យកលេសបាញ់ផ្កាយរណបបង្វែរជាការអភិវឌ្ឍកម្មវិធីមីស៊ិលបាលីស្ទិក

    លោកខាងលិចចោទអ៊ីរ៉ង់យកលេសបាញ់ផ្កាយរណបបង្វែរជាការអភិវឌ្ឍកម្មវិធីមីស៊ិលបាលីស្ទិក

    តេហេរ៉ង់ ៖ ប្រទេសលោកខាងលិចបានចោទប្រកាន់អ៊ីរ៉ង់ចំៗថា កំពុងប្រើប្រាស់លេសបាញ់បង្ហោះសាកល្បងគ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបឡើងទីអវកាស តាមរយៈយានអវកាស suborbital នៅថ្ងៃទី២១ ខែកក្កដា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធីអភិវឌ្ឍមីស៊ីលបាលីស្ទិករបស់ខ្លួន។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Associate Press, នេះជាការបាញ់សាកល្បងលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្រោយផ្ទុះសង្គ្រាមអស់រយៈពេល ១២ថ្ងៃកាលពីខែមិថុនា និងការទម្លាក់គ្រាប់បែកមិនធ្លាប់មានរបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរចំនួន៣កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់។ ឆ្លើយតបការចោទប្រកាន់របស់ប្រទេសលោកខាងលិច ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានចុះផ្សាយថា ការបាញ់បង្ហោះគ្រាប់រ៉ុក្តែតផ្ទុកផ្កាយរណប Ghased ធ្វើឡើងមានគោលបំណងវាយតម្លៃបច្ចេកវិទ្យាថ្មី ដែលកំពុងអភិវឌ្ឍន៍នៅក្នុងឧស្សាហកម្មអវកាសរបស់ប្រទេសអ៊ីរ៉ង់។ យោងតាមរបាយការណ៍, លទ្ធផលប្រមូលបានពីការធ្វើតេស្តនេះ នឹងជួយកែលម្អមុខងាររបស់ផ្កាយរណប និងប្រព័ន្ធអវកាសរបស់អ៊ីរ៉ង់ ប៉ុន្តែរបាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការបាញ់សាកល្បង ឬពីទីតាំដែលគ្រាប់រ៉ុក្កែតត្រូវបានបាញ់បង្ហោះនោះទេ។ កន្លងមក អ៊ីរ៉ង់តែងបាញ់បង្ហោះផ្កាយរណប ដើម្បីបញ្ជូនផ្កាយរណបរបស់ខ្លួនទៅកាន់លំហអាកាស។ តួយ៉ាង កាលពីខែកញ្ញាឆ្នាំមុន អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបមួយគ្រឿងឡើងទីអវកាស ដោយប្រើប្រាស់រ៉ុក្កែតមួយគ្រាប់ ដែលបង្កើតឡើងដោយកងឆ្មាំបដិវត្តន៍យោធាប៉ារ៉ារបស់ប្រទេសអ៊ីរ៉ង់។ Ghased ដែលជាគ្រាប់រ៉ុក្កែតផ្ទុកឥន្ធនៈរឹង និងរាវ ត្រូវបានអ៊ីរ៉ង់ដាក់ដំណើរការដំបូងក្នុងឆ្នាំ២០២០ ដោយឆ្មាំបដិវត្តន៍យោធាប៉ារ៉ារបស់ប្រទេសអ៊ីរ៉ង់ ជាពេលវេលាដែលវាបញ្ជូនផ្កាយរណបយោធាទៅដាក់នៅក្នុងគន្លងតារាវិថី។ ក្រឡេកមើលសង្គ្រាមរវាងអ៊ីស្រាអែល-អ៊ីរ៉ង់ កាលពីខែមិថុនាវិញ បានសម្លាប់ជនជាតិអ៊ីរ៉ង់ជិត ១.១០០នាក់ រួមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ ហើយការសងសឹករបស់អ៊ីរ៉ង់វិញ…

  • គ្រូពេទ្យហាត់ការនៅអង់គ្លេស គ្រោងធ្វើកូដកម្មនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីកិច្ចចរចាប្រាក់ខែបរាជ័យ

    គ្រូពេទ្យហាត់ការនៅអង់គ្លេស គ្រោងធ្វើកូដកម្មនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីកិច្ចចរចាប្រាក់ខែបរាជ័យ

    សហជីពរបស់ក្រុមវេជ្ជបណ្ឌិតបានប្រកាសកាលពីថ្ងៃអង្គារ (២២ កក្កដា) ថា កូដកម្មរបស់គ្រូពេទ្យហាត់ការដែលបានគ្រោងទុករយៈពេល ៥ថ្ងៃនៅក្នុងដែនដីអង់គ្លេស របស់ចក្រភពអង់គ្លេស នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៥ កក្កដា ខាងមុខនេះ ដោយនិយាយថារដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Wes Streeting មិនទាន់បានប្រឹងប្រែងគ្រប់គ្រាន់ក្នុងការចរចាលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសម្រាប់ក្រុមវេជ្ជបណ្ឌិតទាំងនោះឡើយ។ គ្រូពេទ្យហាត់ការ ដែលគេស្គាល់ថាជាក្រុមគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យ បានបោះឆ្នោតគាំទ្រឱ្យធ្វើកូដកម្មទ្រង់ទ្រាយធំ បន្ទាប់ពីរដ្ឋាភិបាលបានដំឡើងប្រាក់ខែត្រឹមតែ ៥,៤% ប៉ុណ្ណោះឱ្យពួកគេ។ សហជីពអះអាងថា អត្រានេះនៅខ្វះ ២៩% ទៀតដែលត្រូវទាមទារដើម្បីស្តារប្រាក់ចំណូលរបស់គ្រូពេទ្យឡើងវិញដល់កម្រិតឆ្នាំ២០០៨។ សមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាជាមួយលោក Streeting និងក្រុមមន្ត្រីរដ្ឋាភិបាលក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីឈានទៅដល់ការសម្របសម្រួលមួយ មិនបានឃើញលទ្ធផលនោះទេ។ BMA បន្តទៀតថា មកទល់ពេលនេះ មិនទាន់ឃើញមានអ្វីកើតឡើងទេ មិនមានការដំឡើងប្រាក់ខែដូចដែលចង់បាន មិនមានការលើកលែងឥណទាននិស្សិត ហើយក៏ពុំមានជំហានទៅមុខដែលគួរឱ្យទុកចិត្តបានដែរ។ លោក Streeting បាននិយាយថា កូដកម្មនឹងរំខានដល់ការថែទាំអ្នកជំងឺ និងដាក់សម្ពាធបន្ថែមលើសេវាសុខភាពជាតិដែលគ្រប់គ្រងដោយរដ្ឋ ហើយប្រធានសុខាភិបាលរូបនេះបានជំរុញឱ្យ BMA ទទួលយកការផ្តល់ជូននេះហើយពន្យារពេលសកម្មភាពកូដកម្មដើម្បីទុកពេលចរចាកញ្ចប់កាន់តែប្រសើរ៕

  • លោកTrump ដកសហរដ្ឋអាមេរិកចេញពីអង្គការយូណេស្កូម្តងទៀតនិងរិះគន់របៀបវារៈ«ដ៏គួរឲ្យភ្ញាក់ផ្អើល»

    លោកTrump ដកសហរដ្ឋអាមេរិកចេញពីអង្គការយូណេស្កូម្តងទៀតនិងរិះគន់របៀបវារៈ«ដ៏គួរឲ្យភ្ញាក់ផ្អើល»

    លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីទីភ្នាក់ងារវប្បធម៌អង្គការសហប្រជាជាតិ(UNESCO) ដោយធ្វើឡើងជាថ្មីម្តងទៀតនូវចំណាត់ការពីអាណត្តិដំបូងរបស់លោកដែលត្រូវបានកែប្រែដោយអ្នកកាន់តំណែងមុនលោក គឺលោក Joe Biden។ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារទី២២ ខែកក្កដាថា ការដកខ្លួនចេញពីអង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនឹងចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដោយលើកឡើងពីការគាំទ្ររបស់ទីភ្នាក់ងារនេះសម្រាប់អ្វីដែលហៅថាមូលហេតុ «មិនចុះសម្រុងគ្នាគួឲ្យភ្ញាក់ផ្អើល»។ ក្រសួងការបរទេស បាននិយាយថាការបន្តសមាជិកភាពរបស់សហរដ្ឋអាមេរិកគឺ «មិននៅក្នុងផលប្រយោជន៍ជាតិ»នោះទេ ដោយចោទប្រកាន់ទីភ្នាក់ងារនេះពីការលើកកម្ពស់របៀបវារៈការអភិវឌ្ឍន៍សកលនិយម «ផ្ទុយទៅនឹងគោលនយោបាយការបរទេស America First របស់យើង»។ ក្រសួងក៏បានចាត់ទុកសេចក្តីសម្រេចរបស់អង្គការយូណេស្កូឆ្នាំ២០១១ ក្នុងការទទួលស្គាល់ដែនដីប៉ាឡេស្ទីនថាជារដ្ឋសមាជិក «ជាបញ្ហាយ៉ាងខ្លាំង ផ្ទុយទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក និងបានរួមចំណែកដល់ការរាលដាលនៃវោហាសាស្ត្រប្រឆាំងអ៊ីស្រាអែល»។ អគ្គនាយកអង្គការយូណេស្កូ លោកស្រី Audrey Azoulay បាននិយាយថា ការសម្រេចនេះគឺ «គួរឱ្យសោកស្ដាយ ប៉ុន្តែត្រូវបានគេរំពឹងទុក» ហើយទីភ្នាក់ងារបានត្រៀមខ្លួនដោយការធ្វើពិពិធកម្មការផ្តល់មូលនិធិរបស់ខ្លួន។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានរួមចំណែកប្រហែល៨ភាគរយនៃថវិការបស់ខ្លួន។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញការគាំទ្រចំពោះទីភ្នាក់ងារនេះនៅក្នុងការបង្ហោះលើបណ្តាញ X ថា «ការគាំទ្រឥតងាករេសម្រាប់អង្គការយូណេស្កូ ជាអ្នកការពារជាសកលនៃវិទ្យាសាស្ត្រ មហាសមុទ្រ ការអប់រំ វប្បធម៌ និងបេតិកភណ្ឌពិភពលោក ហើយការដកខ្លួនរបស់សហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យការប្តេជ្ញាចិត្តរបស់យើងចុះខ្សោយឡើយ»។

  • អ៊ីស្រាអែលបាញ់សម្លាប់ប៉ាឡេស្ទីន ៦៧នាក់ អំឡុងឈរចាំឡានជំនួយរបស់ UN

    អ៊ីស្រាអែលបាញ់សម្លាប់ប៉ាឡេស្ទីន ៦៧នាក់ អំឡុងឈរចាំឡានជំនួយរបស់ UN

    បរទេស៖ អ៊ីស្រាអែលបានបាញ់រះ សម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៦៧នាក់ អំឡុងពេលកំពុងឈរ រង់ចាំក្បួនឡានដឹកជំនួយ ពីកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃទី២០ ខែកក្កដា។ យោងតាមទីភ្នាក់ងារព័ត៌មាន BBC ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធហាម៉ាស់ បានអះអាងថា ហេតុការណ៍នេះ បានកើតឡើង នៅភាគខាងជើង នៃតំបន់ហ្គាហ្សា។ កម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ WFP បានអះអាងថា ក្បួនរថយន្ត ចំនួន២៥គ្រឿង ពេលកំពុងដឹកជំនួយ ទៅប្រគល់ជូនដល់អ្នកដែលស្រេកឃ្លាន ក៏ត្រូវបានបាញ់ប្រហារ ភ្លាមៗបន្ទាប់ពីបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់យោធាអ៊ីស្រាអែល។ ប៉ុន្តែ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ IDF បាននិយាយថា ខ្លួនគ្រាន់តែបានបាញ់ព្រមានតែប៉ុណ្ណោះ ហើយ បានបដិសេធ ចំពោះរបាយការណ៍ អំពីចំនួនអ្នកស្លាប់។ យ៉ាងណាមិញ WFP បានថ្កោលទោសអំពើហឹង្សាលើជនស៊ីវិល ដែលស្វែងរកជំនួយថា មិនអាចទទួលយកបាន ជាដាច់ខាត។ ប្រភពបានអះអាងថា «កង្វះអាហារូបត្ថម្ភ កំពុងកើនឡើង លើស្ត្រី និងកុមារចំនួន ៩ម៉ឺន នាក់…

  • រូម៉ានីចាយ ២.៣ពាន់លានដុល្លារទិញប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល

    រូម៉ានីចាយ ២.៣ពាន់លានដុល្លារទិញប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល

    ប៊ុយការ៉េស ៖ ស្របពេលដែលស្ថានភាពពិភពលោកកាន់តែឡើងកំដៅ រូម៉ានីបានជះលុយដល់ទៅ ២.៣៣ពាន់លានដុល្លារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rafael Advanced Defense Systems Ltd. របស់អ៊ីស្រាអែល ទិញប្រព័ន្ធការពារដែនអាកាស SHORAD-VSHORAD កម្រិតខ្ពស់។ បើតាមក្រសួងការពារជាតិរូម៉ានី, ការដែលរូម៉ានីសម្រេចចិត្តទិញប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល គឺស្ថិតក្នុងគោលបំណងទប់ទល់នឹងការគម្រាមកំហែងវាយប្រហារតាមអាកាសពីសំណាកសត្រូវ ក្នុងនោះមានដូចជាយន្តហោះគ្មានមនុស្សបើក និងមីស៊ីលបញ្ជាទិស ខណៈដែលប្រព័ន្ធ SHORAD-VSHORAD មានអនុភាពខ្ពស់ទាំងភាពចល័ត ប្រសិទ្ធភាពប្រតិបត្តិការ និងប្រព័ន្ធការពារដ៏ទំនើបដែលដំណើរការយ៉ាងរលូន។ កិច្ចព្រមព្រៀងដែលប្រកាសដោយក្រសួងការពារជាតិរូម៉ានី កាលពីថ្ងៃទី២១ ខែកក្កដា ត្រូវបានបញ្ចប់ជាផ្លូវការដោយក្រុមហ៊ុនលទ្ធកម្មការពារជាតិ Romtehnica SA របស់រូម៉ានី។ ក្នុងនោះរូម៉ានីនឹងបញ្ជាទិញប្រព័ន្ធការពារដែនអាកាសរយៈពេលខ្លីចំនួន៦គ្រឿង។ កិច្ចព្រមព្រៀងនេះក៏នឹងគ្របដណ្តប់លើមជ្ឈមណ្ឌលបណ្តុះបណ្តាល គ្រាប់រំសេវ និងជំនួយផ្នែកដឹកជញ្ជូនផងដែរ។ ផ្អែកតាមក្រសួងការពារជាតិរូម៉ានី, កិច្ចព្រមព្រៀងទិញលក់ប្រព័ន្ធការពារដែនអាកាសនេះមានរយៈពេល៧ឆ្នាំ ហើយក៏មានកិច្ចសន្យាបន្តបន្ទាប់ចំនួន៣ទៀតត្រូវបានគ្រោងទុក។ ប្រព័ន្ធការពារដែនអាកាស VSHORAD ចំនួនពីរគ្រឿងដំបូងរបស់អ៊ីស្រាអែល ត្រូវបានរំពឹងថា នឹងបញ្ជូនឱ្យរូម៉ានីក្នុងរយៈពេល ៣ឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាដំបូង៕ ប្រភព ៖ ស៊ីនហួរ

  • អ៊ីរ៉ង់ថា មិនបោះបង់ចោលការពង្រឹងនុយក្លេអ៊ែរ

    អ៊ីរ៉ង់ថា មិនបោះបង់ចោលការពង្រឹងនុយក្លេអ៊ែរ

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ នឹងមិនបោះបង់ចោលការពង្រឹង នុយក្លេអ៊ែរ នោះឡើយ។ លោក Abbas aAraghchi បាននិយាយ កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានគម្រោង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រួមទាំង ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បើទោះបីជាមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ចំពោះគ្រឿងបរិក្ខារ របស់ខ្លួន បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក កាលពីខែមុន ក៏ដោយ។ លោក បានប្រាប់ Fox News ថា «របាយការណ៍ពិសេស សម្រាប់ពេលនេះ ការបង្កើន ត្រូវបានបញ្ឈប់ ដោយសារតែការខូចខាតធ្ងន់ធ្ងរ»។ លោកបានបន្តទៀតថា «ប៉ុន្តែ ជាក់ស្តែង យើងមិនអាចបោះបង់បានទេ ព្រោះវាជាសមិទ្ធិផលរបស់អ្នកវិទ្យាសាស្ត្រ យើង ដោយហៅវាថា ជាប្រភពនៃ មោទនភាពជាតិ»។ លោក បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយ នាពេលអនាគត នឹងត្រូវមានសិទ្ធិ ធ្វើឲ្យមានការរីកចម្រើន។ នៅពេលសួរថាតើ អ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់បាន ត្រូវបានរក្សាទុក…

  • អែលសាល់វ៉ាឌ័ររឹបអូសថ្នាំញៀន ១.៣តោន ពីនាវាមុជទឹក

    អែលសាល់វ៉ាឌ័ររឹបអូសថ្នាំញៀន ១.៣តោន ពីនាវាមុជទឹក

    បរទេស ៖ ប្រទេស អែលសាល់វ៉ាឌ័រ ដែលស្ថិតនៅក្នុងតំបន់អាមេរិកកណ្តាល បានរឹបអូសថ្នាំញៀន ចំនួន១.៣តោន ពីនាវាមុជទឹកពាក់កណ្តាល មួយគ្រឿង និង ឃាត់ខ្លួនមនុស្ស ចំនួន ៣នាក់ កាលពីពេលថ្មីៗនេះ។ យោងតាមអាជ្ញាធរ បានឱ្យដឹងថា កងនាវាចររបស់ប្រទេសនេះ បានស្ទាក់ចាប់នាវាពាក់កណ្តាលមុជទឹកក្នុងដែនទឹកប៉ាស៊ីហ្វិក ដែលផ្ទុកកូកាអ៊ីន សរុប ១.៣តោន និង ឃាត់ខ្លួនជនជាតិ អែលសាល់វ៉ាឌ័រ ចំនួន២នាក់ និង ជនជាតិកូឡុំប៊ី ម្នាក់ នៅលើនាវា កាលពីថ្ងៃទី២០ ខែកក្កដា។ នាវានេះត្រូវបានស្ទាក់ចាប់បាន នៅចម្ងាយប្រមាណ ១,១០០ គីឡូម៉ែត្រ នៅលើសមុទ្រ ភាគនិរតីនៃតំបន់ Bocana El Cordoncillo នៃ ប្លុក Estero de Jaltepeque ។ អាជ្ញាធរបានបញ្ជាក់ថា កូកាអ៊ីន ទាំងនេះ មានតម្លៃប្រមាណ ៣៣ លានដុល្លារអាមេរិក។ ការរឹបអូសនេះ គឺជាការវាយប្រហារផ្នែកសេដ្ឋកិច្ច ដល់ក្រុមឧក្រិដ្ឋកម្ម…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងកូនៗនៅសាលាមតេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងកូនៗនៅសាលាមតេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងកូនៗនៅសាលាមតេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត (កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សានៅ សាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅបរិវេណវិទ្យាស្ថានបញ្ជាការ-សេនាធិការ និង សាលានាយទាហានសកម្ម នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២២ កក្កដា ២០២៥ ។ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្កើត សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់សេវាអប់រំ ប្រកបដោយគុណភាពដល់កុមារ ដែលមានអាយុ៣ឆ្នាំ ដល់៦ឆ្នាំឬក្រោម៧០ខែ ដោយស្ថិតនៅក្រោមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងចាត់ចែងផ្ទាល់របស់ វិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ…

  • Breaking News! យន្តហោះចម្បាំងបង់ក្លាដែសធ្លាក់ចំសាលារៀន ស្លាប់មនុស្ស ២០នាក់ និងរបួស ១៧០នាក់

    Breaking News! យន្តហោះចម្បាំងបង់ក្លាដែសធ្លាក់ចំសាលារៀន ស្លាប់មនុស្ស ២០នាក់ និងរបួស ១៧០នាក់

    ដាកា ៖ យន្តហោះចម្បាំងមួយគ្រឿងរបស់បង់ក្លាដែស បានធ្លាក់ចំសាលារៀនមួយកន្លែងក្នុងរដ្ឋធានី Dhaka នៅថ្ងៃទី២១ ខែកក្កដា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់ និងជាង ១៧០នាក់ទៀតរងរបួស។ នេះគឺជាឧបទ្ទវហេតុអាកាសចរណ៍ដ៏អាក្រក់បំផុតសម្រាប់ប្រទេសបង់ក្លាដែស ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ចំពោះមូលហេតុនៅពីក្រោយកំពុងក្រោមដំណើរការស៊ើបអង្កេត។ ជនរងគ្រោះស្លាប់ និងរបួសភាគច្រើន គឺជាសិស្សសាលាមានវ័យក្មេង ដែលទើបតែត្រូវបានអនុញ្ញាតឱ្យចេញពីថ្នាក់រៀន ចំពេលយន្តហោះចម្បាំង F-7 BJI ផលិតនៅប្រទេសចិន បានបុកចូលសាលា និងមហាវិទ្យាល័យ Milestone៕ ប្រភព ៖ AFP