Category: ព័ត៌មានជាតិ
-

នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារខ្លី ៥ចំណុច រំលឹកទៅភាគីថៃ
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារខ្លី ៥ចំណុច ដើម្បីរំលឹកទៅភាគីថៃ ក្រោយមួយរយៈនេះ ថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅលើបណ្ដាញសង្គមដូច្នេះថា៖ មួយរយៈនេះ ខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។ សម្ដេចធិបតី បន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ÷ ១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ ២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ ៣.…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាង ព្រែកជីកហ្វូណនតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងលោកជំទាវបណ្ឌិត ខណៈកម្រោងនេះ គឺជាការផ្ដយចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ។ ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ គ្រោងចំណាយថវិកា ១.៧០០លានដុល្លារអាមេរិក ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ…
-

រុស្ស៊ីចាយលុយខ្ជះខ្ជាយរាប់លានដុល្លារទិញតុក្កតា Labubus
មូស្គូ ៖ ទោះបីប្រទេសខ្លួនចំណាយលើសលុបក្នុងសង្គ្រាមអ៊ុយក្រែន និងរងសម្ពាធទណ្ឌកម្មក៏ដោយ ប្រជាជនរុស្ស៊ីនៅតែមិនបន្ថយដៃចាយវាយឡើយ ជាក់ស្តែងពួកគេបានចំណាយលុយខ្ជះខ្ជាយដល់ទៅជាង ១១លានដុល្លារទិញតុក្កតា Labubu។ តួលេខនេះបានបង្កើតកំណត់ត្រាថ្មីមួយក្នុងខែមិថុនា បើធៀបនឹងខែឧសភា ពោលគឺកើនឡើងរហូតដល់ ១.១៩០% ឯណោះ នេះបើតាមសារព័ត៌មាន TASS ដកស្រង់ទិន្នន័យពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Wildberries & Russ។ គិតមកទល់ពេលនេះ ការលក់សរុបនៃតុក្កតា Labubu នៅលើវេទិកា Wildberries ចាប់តាំងពីថ្ងៃទី១ ខែមករា មានទឹកប្រាក់ចំនួន ១៧.៦លានដុល្លារ។ ជនជាតិរុស្ស៊ីភាគច្រើនទិញតុក្កតា Labubu លើវេទិកា Wildberries នេះបើតាមក្រុមហ៊ុនបានប្រាប់ TASS កាលពីថ្ងៃអាទិត្យ។ បង្កើតឡើងដោយអ្នករចនាហុងកុង Kasing Lung សម្រាប់សៀវភៅរបស់គាត់មានចំណងជើងថា ‘The Monsters’ តួអង្គតុក្កតាមានធ្មេញមុតស្រួច Labubu បានផ្ទុះការគាំទ្រពាសពេញពិភពលោក ក្រោយក្រុមហ៊ុនចិន Pop Mart បានចាប់ផ្តើមដាក់លក់វានៅក្នុងប្រអប់អាថ៌កំបាំង ឬ blind Box ក្នុងឆ្នាំ ២០១៩។ ប្រជាប្រិយភាពរបស់ Labubu…
-

អ៊ីស្រាអែលត្រូវបានថ្កោលទោសជុំវិញការសម្លាប់ជនស៊ីវិលហ្កាហ្សាយ៉ាងអមនុស្សធម៌ និងការកាត់បន្ថយជំនួយខណៈពង្រីកសង្គ្រាម
ប្រទេសចំនួន ២៥ រួមទាំងចក្រភពអង់គ្លេស កាណាដា និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយនឹង “សារសាមញ្ញ និងបន្ទាន់មួយ ថា “សង្រ្គាមនៅហ្កាហ្សាត្រូវតែបញ្ចប់នៅពេលនេះ”។ សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក និងបានផ្សព្វផ្សាយតាមអ៊ីនធឺណិតដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បានថ្កោលទោសវិធីសាស្ត្រចែកចាយជំនួយដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល ដោយចោទប្រកាន់រដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu អំពី “ការផ្តល់ជំនួយតិចតួច និងការសម្លាប់ជនស៊ីវិលយ៉ាងអមនុស្សធម៌ រួមទាំងកុមារផងដែរ” ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយបន្ទាប់ពីថ្ងៃដ៏អាក្រក់បំផុតមួយសម្រាប់អ្នកស្វែងរកជំនួយក្នុងអំឡុងពេលសង្គ្រាម ២១ ខែនៅហ្កាហ្សាបាននិយាយថា “គួរឱ្យរន្ធត់ណាស់ដែលប្រជាជនប៉ាឡេស្ទីនជាង ៨០០ នាក់ត្រូវបានសម្លាប់ ខណៈកំពុងស្វែងរកជំនួយ” ។ មន្ត្រីសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាមនុស្សជាង៨០នាក់ត្រូវបានសម្លាប់ក្នុងពេលព្យាយាមទទួលបានការផ្គត់ផ្គង់អាហារសង្គ្រោះបន្ទាន់កាលពីថ្ងៃអាទិត្យតែមួយថ្ងៃគត់។ កងកម្លាំងអ៊ីស្រាអែលបានបើកការវាយលុកថ្មើរជើងនៅតំបន់ Deir al-Balah ភាគកណ្តាលហ្កាហ្សាជាលើកដំបូង ។តំបន់នេះសំបូរទៅដោយជនភៀសខ្លួនរាប់ពាន់នាក់មកពីភាគខាងត្បូងហ្កាហ្សា ។ក៏មានការសន្មត់ថាចំណាប់ខ្មាំងអ៊ីស្រាអែល កំពុងត្រូវបានឃុំខ្លួននៅទីនោះដែរ។ក្រៅពីចក្រភពអង់គ្លេស ប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ថ្កោលទោសរួមមាន អូស្ត្រាលី អូទ្រីស បែលហ្សិក កាណាដា ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អ៊ីស្លង់ អៀរឡង់ អ៊ីតាលី ជប៉ុន ឡាតវី លីទុយអានី លុចសំបួ…
-
![[BREAKING NEWS] អ៊ីស្រាអែលបើកការវាយលុកផ្លូវគោកជាលើកដំបូង ក្នុងទីក្រុង Deir al-Balah នៅភាគកណ្តាលហ្កាហ្សា](http://165.232.167.198/wp-content/uploads/2025/07/photo_2025-07-21_15-59-42.jpg)
[BREAKING NEWS] អ៊ីស្រាអែលបើកការវាយលុកផ្លូវគោកជាលើកដំបូង ក្នុងទីក្រុង Deir al-Balah នៅភាគកណ្តាលហ្កាហ្សា
ក្នុងអំឡុងពេលសង្គ្រាមរយៈពេល ២១ខែរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស អ៊ីស្រាអែលមិនធ្លាប់បានបើកការវាយលុកផ្លូវគោក លើទីក្រុង Deir al-Balah នោះឡើយ តែឥឡូវនេះ បានចាប់ផ្ដើមប្រតិបត្តិការហើយ នាព្រឹកថ្ងៃចន្ទនេះ នៅក្នុងតំបន់ ដែលសម្បូរទៅដោយជនភៀសខ្លួនរាប់ពាន់នាក់មកពីទីក្រុង Rafah និង Khan Younis នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា៕
-

អ៊ីរ៉ង់ និងរុស្ស៊ីចាប់ដៃគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក
តេហេរ៉ង់ ៖ កងទ័ពជើងទឹកមកពីប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃទី២១ ខែកក្កដា នឹងចាប់ផ្តើមសមយុទ្ធដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃនៅសមុទ្រកាសព្យែន ចំពេលមានភាពតានតឹងជាមួយអ៊ីស្រាអែល និងអាមេរិក។ ផ្អែកតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់ សមយុទ្ធនេះមានឈ្មោះថា “CASAREX2025” ដោយកងនាវាភាគខាងជើងរបស់អ៊ីរ៉ង់ធ្វើជាម្ចាស់ផ្ទះ។ ល្បែងសង្គ្រាមនេះ មានគោលបំណងបង្កើនសុវត្ថិភាព និងសន្តិសុខដែនសមុទ្រកាសព្យែន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសជាប់សមុទ្រក្នុងតំបន់។ ក្រៅពីកងទ័ពជើងទឹកធម្មតា, កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងកម្លាំងនគរបាលអ៊ីរ៉ង់ ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ ខណៈបណ្តាប្រទេសមួយចំនួនទៀតដែលជាប់សមុទ្រកាសព្យែន ក៏នឹងចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕ ប្រភព ៖ ស៊ីនហួរ
-

អេក្វាឌ័រធ្វើបត្យាប័នមេធំគ្រឿងញៀនកំពូល Fito ទៅអាមេរិក
បរទេស ៖ អាជ្ញាធរពន្ធនាគារ របស់ប្រទេសអេក្វាឌ័រ បាននិយាយថា រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ បានធ្វើបត្យាប័ន មេជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះ Adolfo Macias ហៅ Fito ទៅសហរដ្ឋអាមេរិក នៅមួយខែ បន្ទាប់ពីត្រូវបានចាប់ខ្លួនឡើងវិញ ក្រោយហែកគុក រត់គេច ក្នុង២០២៤។ អាជ្ញាធរ បានឱ្យដឹងថា ជើងហោះហើរ បានដឹកជញ្ជូន លោក Macias ចុះចត នៅ ញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យ។ កាលពីខែមេសា ការិយាល័យមេធាវីអាមេរិក បានចោទប្រកាន់ ប្រឆាំងនឹង ឈ្មោះ Macias ដែលជាប្រធានក្រុម “Los Choneros” ពីបទសង្ស័យចែកចាយកូកាអ៊ីន និង ការរត់ពន្ធអាវុធ។ ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានអះអាង កាលពីថ្ងៃអាទិត្យថា លោក Macias នឹងត្រូវបង្ហាញខ្លួន នៅក្នុងតុលាការសហព័ន្ធ នៅថ្ងៃចន្ទ សប្តាហ៍នេះ។ លោក Macias ដែលជាអតីតអ្នកបើកតាក់ស៊ី ប្រែក្លាយ…
-

ក្បួនជំនួយផ្តើមចូលតំបន់ Sweida របស់ស៊ីរី
បរទេស ៖ ក្បួនដឹកជំនួយ ត្រូវបានបញ្ជូនទៅកាន់តំបន់ Sweida ភាគខាងត្បូង របស់ស៊ីរី កាលពីថ្ងៃអាទិត្យ ពោលគឺ បន្ទាប់ពីមានបទឈប់បាញ់ ក្នុងប្រទេស ស្ថិតនៅតំបន់មជ្ឈិមបូព៌ា មួយនេះ។ ឡានដឹកទំនិញ របស់អឌ្ឍចន្ទក្រហមស៊ីរី ដឹកជំនួយមនុស្សធម៌ ឆ្ពោះទៅទីនោះ បន្ទាប់ពីវិលមករកភាពស្ងប់ស្ងាត់ បញ្ចប់អំពើហិង្សា រវាងក្រុមអ្នកប្រយុទ្ធ Druze និងក្រុមគូប្រជែង ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់។ អ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅជាយតំបន់នេះ បានរាយការណ៍ថា គ្មានការប៉ះទង្គិចគ្នាទេ កាលពីថ្ងៃអាទិត្យ ដោយកងកម្លាំងរដ្ឋាភិបាល ត្រូវបានដាក់ពង្រាយ នៅតាមទីតាំងមួយចំនួន ដើម្បីអនុវត្តបទឈប់បាញ់ ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃសៅរ៍។ លោក Omar al-Malki មន្ត្រីអឌ្ឍចន្ទក្រហម បាននិយាយថា ការបញ្ជូននេះ នឹងត្រូវបានអនុវត្ត បន្តទៀត។ លោកបាននិយាយថា ក្បួនរថយន្តនេះ បានចូលទៅដល់ ទីនោះ ដោយមានការសម្របសម្រួល ជាមួយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលត្រូវបានគ្រប់គ្រងដោយក្រុម Druze។ ក្រុមសង្កេតការណ៍ ដែលមានមូលដ្ឋាន…
-

លោក ហ្សេលេនស្គី ទទូចជាថ្មីចង់ជួបលោក ពូទីន ផ្ទាល់ ដើម្បីបញ្ចប់ជម្លោះជាផ្លូវការ
កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានអំពាវនាវជាថ្មីម្តងទៀត ចង់ជួបចរចាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងហេតុផលថា ការធ្វើបែបនេះ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។ ប៉ុន្តែខាងភាគីរុស្ស៊ីបានចាត់ទុករឿងនេះថា គ្មានន័យ រហូតទាល់តែប្រទេសនានារកឃើញចំណុចរួមមួយចំនួននៃជម្លោះ។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT, លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ល្បឿននៃការចរចាបញ្ចប់ជម្លោះត្រូវតែបង្កើនសន្ទុះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាថ្មីមួយនៅក្នុងសប្តាហ៍នេះ ហើយជាថ្មីម្តងទៀត លោកបានទាមទារឱ្យមានជំនួបផ្ទាល់ខ្លួនជាមួយលោក ពូទីន។ មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ការជួបចរចាដោយផ្ទាល់ក្នុងកម្រិតថ្នាក់ដឹកនាំ គឺជារឿងចាំបាច់ ដើម្បីធានាឱ្យបាននូវសុខសន្តិភាពដែលឋិតឋេរជានិរន្តរ៍។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP, លោកប្រធានាធិបតី ពូទីន ក៏ធ្លាប់បានអះអាងកាលពីខែមិថុនាដែរថា រូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីជួបចរចាដោយផ្ទាល់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ប៉ុន្តែគឺនៅក្នុងដំណាក់កាលចុងក្រោយនៃការចរចាបញ្ចប់ជម្លោះជាង ៣ឆ្នាំកន្លងមកនេះ។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថ្មីៗនេះបានចោទប្រកាន់ថា ការជំរុញឱ្យមានការចរចាដោយផ្ទាល់របស់លោក ហ្សេលេនស្គី ជាមួយលោក ពូទីន គឺគ្រាន់តែជាលេស ចង់បញ្ជាក់ឡើងវិញពីភាពស្របច្បាប់ផ្នែកនយោបាយរបស់គាត់តែប៉ុណ្ណោះ ហើយថា មេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងមានការព្រួយបារម្ភថា…
-

ពលរដ្ឋហ្កាហ្សាលើស ៨០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារយ៉ាងឃោរឃៅនៅទីតាំងរថយន្តជំនួយ UN
ប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លានរាប់សិបនាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា កាលពីថ្ងៃអាទិត្យ (២០ កក្កដា) ខណៈពេលពួកគេសម្រុកទៅយកស្បៀងអាហារនៅរថយន្តដឹកទំនិញរបស់អង្គការសហប្រជាជាតិ នៅក្នុងឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយដែលទាក់ទងនឹងការចែកចាយជំនួយបែបនេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ស្របពេលអ៊ីស្រាអែល ចេញបទបញ្ជាជម្លៀសថ្មីសម្រាប់តំបន់ជាច្រើនដែលពោរពេញទៅដោយជនភៀសខ្លួន។ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្បួនរថយន្តជំនួយរបស់ខ្លួនដែលដឹកស្បៀងអាហារ “បានជួបនឹងហ្វូងជនស៊ីវិលស្រេកឃ្លានយ៉ាងខ្លាំង ដែលបានរងការបាញ់ប្រហារ” ភ្លាមៗបន្ទាប់ពីក្បួនរថយន្តឆ្លងកាត់ព្រំដែនពីអ៊ីស្រាអែល។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ហ្កាហ្សាមើលឃើញថ្ងៃដែលមានអ្នកស្វែងរកជំនួយស្លាប់ច្រើនបំផុតក្នុងសង្គ្រាមជាង ២១ខែមកនេះ ដោយជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៥នាក់ ត្រូវសម្លាប់ ក្នុងពេលកំពុងដណ្ដើមយកស្បៀងអាហារកាលថ្ងៃអាទិត្យ និងរាប់សិបនាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែល ជំទាស់នឹងចំនួនអ្នកស្លាប់ដ៏ច្រើននេះ ប៉ុន្តែនិយាយថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់ ដើម្បីលុបបំបាត់ “ការគំរាមកំហែងភ្លាមៗ”។ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មាន AP ថា កងកម្លាំងអ៊ីស្រាអែល បើកការបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមយកអាហារពីក្បួនរថយន្ត។ មន្រ្តីហាម៉ាសម្នាក់ប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមសកម្មប្រយុទ្ធមួយនេះខឹងសម្បារយ៉ាងខ្លាំងដោយសារតែចំនួនអ្នកស្លាប់យ៉ាងច្រើនលើសលប់ និងវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ក្នុងដែនដីហ៊ុមព័ទ្ធ ហើយថា រឿងទាំងអស់នេះអាចប៉ះពាល់ខ្លាំងដល់កិច្ចពិភាក្សាបទឈប់បាញ់ ដែលកំពុងដំណើរការនៅប្រទេសកាតា៕