Category: ព័ត៌មានជាតិ​

  • លោក Rubio ប្រាប់លោក Lavrov ថា អាមេរិកខកចិត្តចំពោះរុស្ស៊ី

    លោក Rubio ប្រាប់លោក Lavrov ថា អាមេរិកខកចិត្តចំពោះរុស្ស៊ី

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកបានសម្តែង ការខកចិត្ត ចំពោះសមភាគីរុស្ស៊ី លោក Lavrov ជុំវិញការខ្វះខាត វឌ្ឍនភាព លើការដោះស្រាយបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។ រដ្ឋមន្ត្រីទាំងពីរបានជួបគ្នា នៅមុនកិច្ចប្រជុំអាស៊ីបូព៌ា ដែលជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រនេះ។ លោក Rubio ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ជាមួយលោក Sergei Lavrov ថា «ខ្ញុំបានបន្ទរនូវ អ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ខកចិត្ត ចំពោះកង្វះការរីកចម្រើន»។ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា លោក Lavrov បានចែករំលែកគំនិតថ្មី ស្តីពីការដោះស្រាយជម្លោះ ដែលលោកបានសន្យាថា នឹងបង្ហាញជូនប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែ បានបដិសេធ ពីការរំពឹងទុក។ ពួកលោកទាំងពីរ បានជួបគ្នា នៅប៉ុន្មានម៉ោង…

  • រុស្ស៊ីថា ណាតូ និងអឺរ៉ុបរៀបផែនការធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ

    រុស្ស៊ីថា ណាតូ និងអឺរ៉ុបរៀបផែនការធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ

    បរទេស៖ លោក Alexander Grushko អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្ស៊ី បានចោទប្រកាន់ថា សហភាពអឺរ៉ុបនិងសម្ព័ន្ធយោធាអន្តរជាតិ ណាតូ កំពុងរៀបផែនការ ធ្វើសង្គ្រាម ជាមួយទីក្រុងមូស្គូ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu Ajansı កាលពីថ្ងៃទី៩ ខែកក្កដា។ អ្នកការទូតរូបនេះ បានប្រាប់សភាជាន់ទាប របស់រុស្ស៊ីថា នេះគឺជាបញ្ហាធ្ងន់ធ្ងរបំផុត ចំពោះសន្តិសុខជាតិ។ លោក Grushko បានរិះគន់ ដល់អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ហៅកាត់ OSCE ចំពោះការខ្វះខាតកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលកំពុងកើនឡើង ដោយព្រមានថា ស្ថាប័នអន្តរជាតិមួយនេះ ប្រឈមនឹងហានិភ័យ បាត់បង់ជំនឿទុកចិត្ត នយោបាយសំខាន់ៗ ដែលនាំឲ្យជោគវាសនារបស់ OSCE នឹងអស់តម្លៃ។ លោក Alexander Grushko ក៏បានរាយការណ៍ប្រាប់ថា អឺរ៉ុបកំពុងរៀបចំ ដាក់កញ្ចប់ទណ្ឌកម្ម ដ៏តឹងតែងបំផុត ប្រឆាំងនឹងរុស្ស៊ី ដោយយោងតាម រដ្ឋមន្ត្រីការបរទេសបារាំង។ ប៉ុន្តែ លោក Grushko អះអាងថា…

  • កោះជប៉ុនចំនួន២ ផ្លាស់ទីដោយខ្លួនឯង ជិត១០សង់ទីម៉ែត្រ ក្នុងពេល៣ថ្ងៃ

    កោះជប៉ុនចំនួន២ ផ្លាស់ទីដោយខ្លួនឯង ជិត១០សង់ទីម៉ែត្រ ក្នុងពេល៣ថ្ងៃ

    បរទេស ៖ កោះចំនួនពីរ ស្ថិតនៅក្នុងខេត្ត Kagoshima នៃប្រទេសជប៉ុន បានផ្លាស់ទីដោយខ្លួនឯង បានចម្ងាយជិត១០សង់ទីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីជួបការរញ្ជួយដីផ្ទួនៗ នេះបើតាមការសង្កេត របស់អ្នកស្រាវជ្រាវជប៉ុន ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន NHK កាលពីថ្ងៃទី៩ ខែកក្កដា។ លោក Ohta Yusaku សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ Tohoku បានវិភាគ ចលនានៃការផ្លាស់ទី របស់កោះ Kodakarajim និង កោះ Takarajima ដោយប្រើប្រាស់ទិន្នន័យ ពីចំណុចសង្កេតរបស់ក្រុមជំនាញព័ត៌មានភូមិសាស្ត្រ នៃប្រទេសជប៉ុន និង ស្ថានីយ៍មូលដ្ឋានទូរស័ព្ទចល័ត។ លោក បានរកឃើញថា កោះ Kodakarajima បានរំកិលខ្លួន បាន៦សង់ទីម៉ែត្រ ពីខាងជើង ទៅភាគឦសាន ហើយ កោះ Takarajima រំកិលខ្លួន បាន៣.៥ សង់ទីម៉ែត្រ ពីខាងត្បូង ទៅភាគឦសាន ដូចគ្នា ពោលគឺ ចាប់តាំងពីជួបការរញ្ជួយដីកម្រិតផ្ទួនៗ ក្នុងពេលប៉ុន្មានសប្តាហ៍នេះ រួមទាំង…

  • IMF៖ ការដំឡើងពន្ធថ្មីរបស់អាមេរិក ធ្វើឲ្យភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មកើនឡើងខ្ពស់

    IMF៖ ការដំឡើងពន្ធថ្មីរបស់អាមេរិក ធ្វើឲ្យភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មកើនឡើងខ្ពស់

    មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសេចក្តីប្រកាសពីការដំឡើងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ភាពមិនប្រាកដប្រជាអំពីទស្សនវិស័យសេដ្ឋកិច្ចសកលមានកម្រិតខ្ពស់ និងបានជំរុញឱ្យប្រទេសនានាធ្វើការដោយស្ថាបនា ដើម្បីសម្រួលដល់បរិយាកាសពាណិជ្ជកម្មមានស្ថិរភាព។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយថា ខ្លួននឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលចេញផ្សាយការធ្វើបច្ចុប្បន្នភាពចំពោះទស្សនវិស័យសេដ្ឋកិច្ចសកលនៅចុងខែកក្កដា មុនកាលបរិច្ឆេទកំណត់ការដំឡើងពន្ធថ្មីនៅថ្ងៃទី ១ ខែសីហា សម្រាប់ការចរចាពាណិជ្ជកម្ម។  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធសប្តាហ៍នេះបានពង្រីកសង្គ្រាមពាណិជ្ជកម្មសកលដោយការដំឡើងពន្ធថ្មីចំនួន៥០ភាគរយលើការនាំចូលទង់ដែងទៅសហរដ្ឋអាមេរិក និងដំឡើងពន្ធ៥០ភាគរយលើទំនិញពីប្រទេសប្រេស៊ីល ដែលទាំងពីរនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ខែសីហា ហើយលោកក៏បានប្រកាសការដំឡើងពន្ធខ្ពស់សម្រាប់ប្រទេសចំនួន២១ផ្សេងទៀត។ អ្នកនាំពាក្យ IMF បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ថា «ការវិវឌ្ឍន៍ទាក់ទងនឹងពាណិជ្ជកម្មកំពុងកើតឡើង ហើយភាពមិនប្រាកដប្រជាមានកម្រិតខ្ពស់»។ «ប្រទេសនានាគួរតែបន្តធ្វើការដោយការស្ថាបនា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ ការព្រួយបារម្ភអំពីការដំឡើងពន្ធគយនៅពេលខាងមុខរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យអាប់អ៊ួដល់ចក្ខុវិស័យសម្រាប់រោងចក្រនៅទូទាំងសហរដ្ឋអាមេរិក អាស៊ី និងអឺរ៉ុប នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

  • លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅ អាស៊ីអា គ្នេយ៍

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅ អាស៊ីអា គ្នេយ៍

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ានលើកទី៥៨ ដឹកនាំដោយ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី និងពិធីចុះហត្ថលេខា​លើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពីមិត្តភាព និង សហប្រតិបត្តិការនៅ​អាស៊ីអាគ្នេយ៍ ដោយអាល់ហ្សេរី និងអ៊ុយរូហ្គាយ នៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេ​ស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ រដ្ឋមន្ត្រីការបរទេសបាន​ពិភាក្សា​អំពី​កិច្ចខិតខំកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុងការ សម្រេចបាននូវអាទិភាព និងលទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីរបាយការណ៍សង្ខេប​ដោយក្រុម​ការងារ ភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ាន (AGTF) ដែលបានគូសបញ្ជាក់ពីតម្រូវ​ការជា​បន្ទាន់​សម្រាប់អាស៊ាន ក្នុងការ ឆ្លើយតបជាយុទ្ធសាស្ត្រចំពោះទិដ្ឋភាពភូមិសាស្ត្រ​សេដ្ឋកិច្ចសកលដ៏ស្មុគស្មាញ។ ក្នុងន័យនេះ កិច្ចប្រជុំ បានចូលរួមក្នុងការអំពាវនាវ​ឱ្យពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មក្នុងអាស៊ាន ការ​សម្រប​សម្រួល​អន្តរសសរស្តម្ភក្នុងការរៀបចំគោលនយោបាយ ការចូលរួមពី​វិស័យ​ឯកជន និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (FTAs) ជាពិសេសភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់…

  • ពលករថៃ ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃ​បានចាប់ខ្លួន

    ពលករថៃ ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃ​បានចាប់ខ្លួន

    (ភ្នំពេញ)៖ ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលហៀបនឹង​មកដល់​កម្ពុជា ដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ។ បើតាមកាសែតដដែល ពលករថៃទាំាង៦នាក់ ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់​ព្រំដែន​របស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជា​ដើម្បីធ្វើការ​នៅភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ការឆ្លងដែនមកធ្វើការទៅវិញទៅមករវាងប្រជាជន​នៃប្រទេស ដែលមានព្រំដែនជាប់គ្នាជារឿងធម្មតា។ ពោល គឺនៅកម្ពុជាក៏មាន​ពលរដ្ឋថៃមកធ្វើការប្រមាណជាង៦ពាន់នាក់ផងដែរ។ លោក ស៊ុន មេសា បញ្ជាក់ថា៖ «នេះមានន័យថា ទីផ្សារការងារនៅកម្ពុជាសម្បូរ និងមានលក្ខណៈល្អ ហើយប្រាក់ឈ្នួលសមរម្យ ដែលធ្វើឲ្យពលរដ្ឋប្រទេសជិត​ខាងមកធ្វើការនៅកម្ពុជា»។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែលរូបនេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឆ្លងព្រំដែនខុសច្បាប់ទៅកាន់ប្រទេសថៃ​ក្នុងដំណាក់កាលនេះ ព្រោះអាចនឹងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការរើស​អើង​ណាមួយ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយបងប្អូនគួរតែធ្វើការនៅក្នុងប្រទេស​កម្ពុជាយើងវិញ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺន​កន្លែង​នៅទូទាំងប្រទេស។ បើតាមអ្នកនាំពាក្យដដែល ការធ្វើការនៅកម្ពុជា មានការចំណាយតិចជាង មាន​ការ​ថែទាំសុខភាព មានការថែទាំលើផ្នែកគ្រោះថ្នាក់ការងារ និងមានប្រាក់​សោធន​និវត្តន៍​ថែមទៀតផង…

  • រដ្ឋមន្រ្តីសុខាភិបាល៖ «ក្នុងនាមជាតួអង្គគន្លឹះ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងរវាងគ្នានឹងគ្នា»

    រដ្ឋមន្រ្តីសុខាភិបាល៖ «ក្នុងនាមជាតួអង្គគន្លឹះ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងរវាងគ្នានឹងគ្នា»

    នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាលើកទី៣ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។ ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំក្នុងគោលបំណង ១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តចំណុចគន្លឹះ ដែលបានពិភាក្សានាជំនួបទាំង២ លើកកន្លងមក និង ២) ពិភាក្សាលើបញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយជាក់ស្តែង រួមទាំងដាក់ចេញទិសដៅបន្តសម្រាប់គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈកម្មការសម្របសម្រួលគណៈវិជ្ជាជីវៈ សុខាភិបាល ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សា គណៈវិជ្ជាជីវៈសុខាភិបាលជាតិ រាជធានី ខេត្ត និងភូមិភាគទាំង៥ សរុបចំនួន ប្រមាណជាង ១ ៣៤១ រូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណៈជន និងសហគមន៍ ដោយប្រតិបត្តិការងារឱ្យស្របតាមយុទ្ធសាស្រ្ត…

  • លោក Trump ដាក់ពន្ធ ៣៥% លើកាណាដា ខណៈគិតចង់យកពន្ធ ១៥%-២០% លើអ្នកផ្សេងទៀត

    លោក Trump ដាក់ពន្ធ ៣៥% លើកាណាដា ខណៈគិតចង់យកពន្ធ ១៥%-២០% លើអ្នកផ្សេងទៀត

    ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ កក្កដា) ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ៣៥% លើការនាំចូលពីប្រទេសកាណាដា នៅខែក្រោយនេះ ហើយគ្រោងនឹងបង្កើនពន្ធចំនួន ១៥% ឬ ២០% លើទំនិញរបស់ដៃគូពាណិជ្ជកម្មផ្សេងទៀតភាគច្រើន។ នៅក្នុងលិខិតមួយដែលចេញផ្សាយលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានប្រាប់លោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney ថា អត្រាដ៏ខ្ពស់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ហើយព្រមានថាតួលេខនឹងកើនឡើងទៀត ប្រសិនបើកាណាដាសងសឹក។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោក Trump បាននិយាយថា ដៃគូពាណិជ្ជកម្មផ្សេងទៀតដែលមិនទាន់បានទទួលលិខិតបញ្ជាក់អត្រាពន្ធបែបនេះ ទំនងជានឹងប្រឈមមុខនឹងពន្ធយ៉ាងទូលំទូលាយ។ លោក Trump បាននិយាយក្នុងបទសម្ភាសន៍នោះថា៖ មិនមែនអ្នករាល់គ្នាត្រូវតែទទួលលិខិតនោះទេ អាមេរិកគ្រាន់តែកំណត់អត្រាពន្ធរបស់ខ្លួនប៉ុណ្ណោះ។ លោកបន្តថា “ប្រទេសដែលនៅសេសសល់ទាំងអស់នឹងត្រូវបង់ពន្ធ មិនថា ២០% ឬ ១៥% នោះទេ ហើយឥឡូវអាមេរិកកំពុងបន្តធ្វើការលើរឿងនេះ”។ គួរឱ្យដឹងថា លោក Trump បានពង្រីកសង្រ្គាមពាណិជ្ជកម្មរបស់លោកយ៉ាងខ្លាំងក្លាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ…

  • ១ សប្ដាហ៍ ក្រុមហ៊ូទីបាញ់ពន្លិចកប៉ាល់បើកទៅអ៊ីស្រាអែល ២ គ្រឿងចូលក្នុងសមុទ្រក្រហម

    ១ សប្ដាហ៍ ក្រុមហ៊ូទីបាញ់ពន្លិចកប៉ាល់បើកទៅអ៊ីស្រាអែល ២ គ្រឿងចូលក្នុងសមុទ្រក្រហម

    សាណាអា ៖ សមាជិកនាវិកចំនួន៦នាក់ត្រូវបានជួយសង្គ្រោះ ហើយយ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទីបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងទៀត និងបានពន្លិចវាចូលទៅក្នុងសមុទ្រក្រហម នេះបើតាមសេចក្តីរាយការណ៍របស់បេសសកម្មកងទ័ពជើងទឹកអឺរ៉ុប។ សារព័ត៌មាន BBC បានរាយការណ៍ឱ្យដឹងថា កប៉ាល់ដឹកទំនិញដែលមានដោតទង់ជាតិលីបេរីយ៉ា គឺជាកម្មសិទ្ធិក្រុមហ៊ុន Eternity C របស់ក្រិក បានក្រុមនាវិកចំនួន២៥នាក់ នៅពេលដែលវារងការខូចខាតធ្ងន់ធ្ងរ រហូតដល់លិចបាត់ទៅក្នុងសមុទ្រ ក្រោយរងការវាយប្រហារដោយគ្រាប់រ៉ុក្តែត ដែលបាញ់ចេញពីទូតល្បាតតូចៗរបស់ក្រុមប្រដាប់អាវុធហ៊ូទី កាលពីថ្ងៃចន្ទ។ ការវាយប្រហារនោះ បានបន្តរហូតដល់ថ្ងៃអង្គារ ហើយប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមពេញមួយយប់នៅថ្ងៃអង្គារដដែល។ ក្រុមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកប្រកាសថា មូលហេតុដែលពួកគេវាយប្រហារកប៉ាល់ Eternity C គឺដោយសារកប៉ាល់នោះ មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ បន្ទាប់ពីការវាយប្រហារនេះ ពួកគេបានចាប់ពង្រត់នាវិកនៅលើកប៉ាល់ជាច្រើននាក់នាំទៅកាន់ទីតាំងមានសុវត្ថិភាព។ ស្របពេលជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំប្រទេសយេម៉ែននិយាយថា ក្រុមឧទ្ទាមហ៊ូទីពិតជាបានចាប់ពង្រត់សមាជិកក្រុមនាវិកនៅលើកប៉ាក់ជាច្រើននាក់ និងបានអំពាវនាវឱ្យដោះលែងពួកគេជាបន្ទាន់។ ទន្ទឹមគ្នា អាជ្ញាធរហ្វីលីពីនបានអះអាងថា នាវិកចំនួន ២១នាក់គឺជាពលរដ្ឋរបស់ខ្លួន ហើយម្នាក់ទៀតជាជនជាតិរុស្សីដែលរងរបួសធ្ងន់ រហូតដល់បាត់បង់ជើងម្ខាង។ វាគឺជាកប៉ាល់ទីពីរហើយ ដែលក្រុមហ៊ូទីបានវាយប្រហារពន្លិចក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីក្រុមប្រដាប់អាវុធមានឥទ្ធិពលនៅយេម៉ែននេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏បានបាញ់មីស៊ីល និងវាយប្រហារដោយយន្តហោះដ្រូនលើកប៉ាល់ដឹកទំនិញដែលមានទង់ជាតិលីបេរីយ៉ាមួយទៀត គឺ Magic Seas ដោយពួកគេអះអាងថា វាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលបានរំលោភលើការហាមឃាត់ចូលចតនៅកំពង់ផែដែលគ្រប់គ្រងដោយជនជាតិប៉ាឡេស្ទីន។ ប៉ុន្តែជាសំណាងល្អ ក្រុមនាវិកនៅលើកប៉ាល់…

  • ប្រមុខការទូតកំពូលរុស្ស៊ីនឹងហោះទៅកូរ៉េខាងជើងចុងសប្តាហ៍នេះ

    ប្រមុខការទូតកំពូលរុស្ស៊ីនឹងហោះទៅកូរ៉េខាងជើងចុងសប្តាហ៍នេះ

    មូស្គូ ៖ ទោះបីរវល់ជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែនក៏ដោយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មានផែនការហោះហើរបោះពួយសំដៅទៅកាន់ទឹកដីកូរ៉េខាងជើង នៅចុងសប្តាហ៍នេះ ចំពេលប្រទេសទាំងពីរបង្កើនទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានចុះផ្សាយកាលពីថ្ងៃពុធថា ប្រមុខការទូតកំពូលរុស្ស៊ី លោក Lavrov នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសរដ្ឋកុម្មុយនីស្តក្នុងដៃក្តាប់ជាប់អាវុធនុយក្លេអ៊ែរមួយនេះ។ គម្រោងទស្សនកិច្ចរបស់បុរសខ្លាំងការទូតវ័យ៧៥ឆ្នាំរូបនេះ កើតឡើងបន្ទាប់ប្រធានសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងជាច្រើនដងក្នុងឆ្នាំនេះ រួមទាំងកាលពីខែមុន នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ធំទូលាយរួមគ្នាមួយ។ សម្ព័ន្ធមិត្តចាក់ទឹកមិនលិច ដែលរងសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរដូចគ្នាទាំងពីរនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាកាលពីឆ្នាំមុន ក្នុងនោះផ្តោតសំខាន់លើការការពារគ្នាទៅវិញទៅមក ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង។ បន្ទាប់ពីពេលនោះមក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដែកថែបដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែនរយៈពេលជាង ៣ឆ្នាំ ដោយបានបញ្ជូនទាហានរាប់ពាន់នាក់ និងទូរកុងតឺន័រផ្ទុកអាវុធជួយដល់វិមានក្រឹមឡាំងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៊ី៕ ប្រភព ៖ AFP