Category: ព័ត៌មានជាតិ
-

សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ កុំឱ្យសងសឹក ខណៈលោក Trump លើកឡើងពី ‘ការផ្លាស់ប្តូររបប’
សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ កុំឱ្យសងសឹក ខណៈលោក Trump លើកឡើងពី ‘ការផ្លាស់ប្តូររបប’ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (២២ មិថុនា) បានលើកឡើងពីការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីតាំងយោធាសំខាន់ៗកាលពីចុងសប្តាហ៍ ខណៈក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោក បានព្រមានទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងការសងសឹកតបវិញ។ លោក Trump បានសរសេរលើវេទិកាសង្គមរបស់លោកថា៖ ការប្រើឃ្លា “ការផ្លាស់ប្តូររបប” គឺមិនត្រឹមត្រូវខាងនយោបាយទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្ន មិនអាចធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀតបានទេ ហេតុអ្វីបានជាមិនមានការផ្លាស់ប្តូររបបនេះទៅ??? លោកក៏បានបន្ថែមអក្សរកាត់អង់គ្លេសថា MIGA ដែលមានន័យថា ធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀត (MAKE IRAN GREAT AGAIN)។ សារបង្ហោះរបស់លោក Trump បានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាល រួមទាំងអនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ហាក់សង្កត់ធ្ងន់ផ្ទុយពីនោះថា ពួកគេមិនមែនកំពុងធ្វើការដើម្បីផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ទេ។ ប្រតិបត្តិការយោធាអាមេរិកលើអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍ ឈ្មោះថា “Operation Midnight…
-

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ឆ្លើយតបការវាយលុកលើទីតាំងនុយក្លេអ៊ែរ
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ឆ្លើយតបការវាយលុកលើទីតាំងនុយក្លេអ៊ែរ អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ២២ មិថុនា បានគំរាមមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំ ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា បានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ទោះបីជាមន្ត្រីមួយចំនួនបានព្រមានថាទំហំនៃការខូចខាតគឺមិនច្បាស់លាស់ក៏ដោយ។ ក្តីបារម្ភអន្តរជាតិផ្តោតលើការភ័យខ្លាចថា ការវាយប្រហាររបស់អាមេរិកមិនធ្លាប់មានបែបនេះ នឹងដុតបញ្ឆេះឱ្យជម្លោះរីករាលដាលកាន់តែធំនៅក្នុងតំបន់ដែលងាយនឹងបង្កជាហេតុ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់កាលពីដើមខែនេះ។ លោក Ali Akbar Velayati ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយថា មូលដ្ឋានដែលប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចត្រូវបានវាយប្រហារជាការសងសឹក។ លោកបាននិយាយក្នុងសារមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ថា ប្រទេសណាមួយ ក្នុងតំបន់ ឬកន្លែងផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកដើម្បីវាយប្រហារអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ទអ៊ីរ៉ង់។អាមេរិកបានវាយប្រហារបេះដូងនៃពិភពអ៊ីស្លាម ហើយត្រូវតែរង់ចាំផលវិបាកដែលមិនអាចដោះស្រាយបាន។ ប្រធានាធិបតីអាមេរិក Donald Trump បានជំរុញឱ្យអ៊ីរ៉ង់បញ្ចប់ជម្លោះ បន្ទាប់ពីលោកបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្រោមដីដ៏សំខាន់នៅ Fordo រួមជាមួយទីតាំងនុយក្លេអ៊ែរ Isfahan និង Natanz ។ លោក Trump និយាយថា រោងចក្រនុយក្លេអ៊ែរនានារបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុងក្រោយការវាយប្រហាររបស់អាមេរិក និងប្ដេជ្ញាវាយប្រហារបន្ថែមទៀត៕
-

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប។ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរូមបញ្ចូលរបៀបវារៈមួយចំនួនរួមមានពិធីបើកដោយផ្តោតលើការស្តាប់របាយការណ៍នៃកិច្ចពិភាក្សា បទអន្តរាគមន៍ កម្មពិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងពិធីបិទ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ…
-

សមាជិកសភាថា លោកត្រាំនាំភ្លើងសង្គ្រាមចូលអាមេរិក
បរទេស ៖ សមាជិកសភាអាមេរិក កូតាគណបក្សប្រជាធិបតេយ្យ បានប្រកាសថា លោកប្រធានាធិបតី Donald Trump បាននាំភ្លើងសង្គ្រាម ចូលប្រទេសជាតិ ដោយចោទថា សកម្មភាពយោធាលើអ៊ីរ៉ង់ គឺជាការសម្រេច ឯកតោភាគី។ សមាជិកសភា លោក Hakeem Jeffries បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតី Trump បានបំភាន់ប្រទេស អំពីចេតនារបស់គាត់ ដែលបរាជ័យក្នុងការស្វែងរក ការអនុញ្ញាតពីសភា សម្រាប់ការប្រើប្រាស់កម្លាំងយោធា និងហានិភ័យ នៃការជាប់ពាក់ព័ន្ធ របស់អាមេរិក នៅក្នុងសង្គ្រាម ដែលអាចមានមហន្តរាយ នៅមជ្ឈិមបូព៌ា»។ លោកបន្តថា «លោក Donald Trump ត្រូវមានទំនួលខុសត្រូវពេញលេញ សម្រាប់ផលវិបាក មិនល្អណាមួយ ដែលកើតចេញពីសកម្មភាពយោធា ឯកតោភាគី របស់គាត់»។ លោក Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី ជាហេតុនាំឲ្យមានការរុញច្រានសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង៕ ប្រភពពី…
-

អ្នកនាំពាក្យ៖ ទាហានថៃ ៣នាក់ ដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា ជាមុន
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន ០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន ។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។ កិច្ចព្រមព្រៀងដដែលនេះ ក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។ កម្ពុជា ស្នើឱ្យភាគីថៃ ប្រកាន់ខ្ជាប់នូវលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។ Site Icon កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន…
-

អង់គ្លេសឲ្យអ៊ីរ៉ង់ឆាប់ចូលតុចរចា ទោះត្រូវគ្រាប់បែកអាមេរិក
បរទេស៖ ទោះបីជាអាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងដំណំ លើប្រទេសអ៊ីរ៉ង់ក៏ដោយ អង់គ្លេសបានចេញមុខប្រាប់ ទៅរដ្ឋាភិបាលក្រុងតេអេរ៉ង់ ឲ្យចូលតុចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ឡើងវិញ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានអំពាវនាវឱ្យអ៊ីរ៉ង់ “ត្រឡប់ទៅតុចរចា” ជុំវិញមហិច្ឆតានុយក្លេអ៊ែរ របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Starmer បាននិយាយ នៅលើបណ្តាញសង្គម X ថា “អ៊ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានទេ ហើយសហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីកាត់បន្ថយការគំរាមកំហែងនោះ” ដោយបន្ថែមប្រាប់ថា “ស្ថិរភាពនៅក្នុងតំបន់ គឺជាអាទិភាព” ។ នាយករដ្ឋមន្ត្រីអង់គ្លេស រូបនេះ បានលើកឡើងថា «យើងអំពាវនាវឱ្យអ៊ីរ៉ង់ ត្រលប់ទៅតុចរចា និងឈានដល់ដំណោះស្រាយការទូត ដើម្បីបញ្ចប់វិបត្តិនេះ»។ គួរបញ្ជាក់ថា លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី ហើយលោក Trump អះអាងថា នឹងបន្តវាយប្រហារ បើ អ៊ីរ៉ង់ មិនព្រមស្វែងរកសន្តិភាព៕…
-

ឯកឧត្តម ជា វ៉ាន់ដេត៖ ការចោទប្រកាន់របស់ថៃ ថាកម្ពុជាអាចជាជម្រក “បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច” គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ និងបង្កើតការភាន់ច្រឡំយ៉ាងខ្លាំង
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ «ការឆ្លើយតបរបស់កម្ពុជាចំពោះឯកឧត្តម Prasert Jantararauangtong លើការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មសាយប័រ! កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថ្មីៗនេះដែលឯកឧត្តម Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃបានលើកឡើង ដូចបានចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ការចោទប្រកាន់ថាកម្ពុជាអាចជាជម្រក “បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច” គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កម្ពុជាមិនដែលគាំទ្រ ឬបើកផ្លូវចំពោះសកម្មភាពឧក្រិដ្ឋកម្មសាយប័រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្តេជ្ញាយ៉ាងពេញទំហឹងចំពោះសុចរិតភាព តម្លាភាព និងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងបទដ្ឋានអន្តរជាតិ។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ ប្រឆាំង និងបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ ឧក្រិដ្ឋកម្មសាយប័រត្រូវបានប្រព្រឹត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញនិងវិវត្តន៍ជាប្រចាំ ដែលរួមបញ្ចូលបច្ចេកវិទ្យា តួអង្គពាក់ព័ន្ធ និងមានលក្ខណៈងាយរងគ្រោះ។ ដោយសារតែឧក្រិដ្ឋកម្មប្រភេទនេះមានលក្ខណៈឆ្លងដែន ទើបធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រទាមទារឱ្យមានកិច្ចសហការ ប្រកបដោយនិរន្តរភាព ជាពិសេស រវាងរដ្ឋាភិបាលមួយទៅកាន់រដ្ឋាភិបាលមួយទៀត។ ឧក្រិដ្ឋកម្មឆ្លងដែនគឺជាបញ្ហាប្រឈមរួមគ្នា ដែលទាមទារឱ្យមានទំនួលខុសត្រូវរួម ជាជាងការកេងចំណេញនយោបាយដោយការរុញដាក់គ្នា។ អាជ្ញាធរថៃគួរតែផ្តោតលើការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មសាយប័រនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាជាងការចោទប្រកាន់គ្នាដោយមិនមានការទទួលខុសត្រូវ។ កម្ពុជាមានការព្រួយបារម្ភជាខ្លាំងចំពោះរបាយការណ៍អំពីទំនាក់ទំនងដ៏ស្មុគ្រស្មាញរវាងអាជ្ញាធរថៃ ជាមួយឧក្រិដ្ឋជន សាយប័រ…
-

ឯកឧត្តម ជា សុមេធី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ នៅមណ្ឌលសំចតក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ នៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ព្រមទាំងបានចែកអំណោយជូនដល់រងគ្រោះដោយសារអំពើជួញដូរ ដែលកំពុងសិក្សាជំនាញនៅក្នុងមណ្ឌលផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ឯកឧត្ដម ជា សុមេធី ក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ កុំបន្តធ្វេីចំណាក់ស្រុកដោយខុសច្បាប់ ងាកមករកការងារដ៍សំបូរណ៍បែបនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្តល់ឱកាសការងារជូនបងប្អូន ជាពិសេសបងប្អូនពលករជាច្រើនកន្លែង ក៏ដូចជាមានបណ្តុះបណ្តាលជំនាញ មួយពិតប្រាកដសម្រាប់បងប្អូនអាចយកទៅប្រកបរបចិញ្ចឹមជីវិតដោយមិនចាំបាច់ធ្វេីចំណាកស្រុក។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ ឬពិការភាពអ្វីនោះឡើយ៕
-

កម្ពុជានឹងផ្អាកការនាំចូលប្រេង និងឧស្ម័ន ពីប្រទេសថៃទាំងស្រុងចាប់ពីម៉ោង ១២យប់នេះទៅ
ភ្នំពេញ៖ បើតាមគេហទំព័រ Facebook របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។ Starting from midnight tonight, all fuel and gas imports from Thailand will be halted. Fuel supply companies in Cambodia are able to import sufficiently from other sources to meet domestic fuel and gas demands within the…
-

មេដឹកនាំតួកគីថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល សាហាវជាង ហ៊ីត្លែ
អង់ការ៉ា ៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan បានថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ ហើយថែមទាំងចាត់ទុកលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu សាហាវព្រៃផ្សៃជាងអតីតមេដឹកនាំប្រល័យពូជសាស លោក Adolf Hitler ទៅទៀត។ ក្នុងកំលុងសម័យប្រជុំសភាជាមួយគណបក្សកាន់អំណាច AK កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីតួកគី Erdogan បានលើកឡើងថា បើមើលរូបថត និងវីដេអូពីសង្គ្រាមលោកលើកទី២ គឺដូចនឹងអ្វីដែលយើងឃើញនៅហ្កាហ្សាអ៊ីចឹងដែរ។ ហើយលោកនាយករដ្ឋមន្រ្តី Netanyahu គឺសាហាវជាងជនផ្តាច់ការ Hitler ទៅទៀត បើនិយាយពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ក្រៅពីថ្លែងដិះដៀលមេដឹកនាំអ៊ីស្រាអែល លោកប្រធានាធិបតី Erdogan បានគូសបញ្ជាក់ថា តួកគីនឹងធ្វើគ្រប់យ៉ាង ដើម្បីបញ្ចប់ភាពសាហាវព្រៃផ្សៃអមនុស្សធម៌មិនមែនតែនៅអ៊ីរ៉ង់ និងហ្កាហ្សាទេ ថែមទាំងនៅអ៊ីរ៉ង់ ស៊ីរី លីបង់និងយេម៉ែនផងដែរ ហើយរដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុលត្រៀមរួចជាស្រេច សម្រាប់ការវិវឌ្ឍ ឬសេណារីយ៉ូអវិជ្ជមានណាមួយ។ គួរកត់សម្គាល់ ចាប់តាំងពីអ៊ីស្រាអែលបើកប្រតិបត្តិការ «Risisng Lion» បំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសុក្រទី១៣ ខែមិថុនា បានសម្លាប់មនុស្ស ៦៣៩នាក់ និង១.៣២៩នាក់ទៀតរងរបួស ហើយក្នុងចំណោមនោះ មាន…