Category: ព័ត៌មានជាតិ​

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សូមបងប្អូនប្រជា​ពល​រដ្ឋ​​ទាំង​អស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែន

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សូមបងប្អូនប្រជា​ពល​រដ្ឋ​​ទាំង​អស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែន

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាយើងមានចំនួន១៧លាននាក់ បើយើងរួមគ្នាជាធ្លុងមួយ យើងនឹងមានភាពរឹងមាំ ឈ្នះអ្វីគ្រប់យ៉ាង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែន។ យើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិមាតុភូមិរបស់យើងទុកឱ្យកូនចៅជំនាន់ក្រោយ។ ការបញ្ជាក់នេះ ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បញ្ជាក់ទៀតថា ប្រទេសកម្ពុជាយើងមិនធ្លាប់មានសន្តិភាព ៥០០ឆ្នាំមកហើយ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេច បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃ។ ពាក់ព័ន្ធនឹងទំនាស់នេះកាលពីថ្ងៃទី១៨ មិថុនា ប្រជាពលរដ្ឋខ្មែរយើងបានធ្វើព្រឹត្តិការណ៍ព្យុះហយាត្រាសាមគ្គីភាព ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់៕

  • សម្ដេចតេជោ ហ៊ុន សែន ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល​ពិចារណា​​គួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេស​ថៃ

    សម្ដេចតេជោ ហ៊ុន សែន ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល​ពិចារណា​​គួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេស​ថៃ

    ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២៥ បានសរសេរយ៉ាងដូច្នេះថា ក្នុងនាមជាប្រធាន​គណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ពិចារណា និងម្ចាស់ការជាមុនដោយបង្វែរការទិញ​ទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះ​មុខប្រសិនច្រកទ្វារព្រំដែន​មិនទាន់កែ​សម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿង​ស្រវឹង ភេសជៈប៉ូវកម្លាំង​គ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិត ផលក្នុងស្រុក ឬផលិតផលនាំចូលពី​ប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឱ្យឆ្ងាយ លើសពីព្រំដែន​កម្ពុជា និងលើសពី​ឆ្នាំ២០៣០។

  • ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញសួរសុខទុក្ខកងទ័ពឈរ​ជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

    ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញសួរសុខទុក្ខកងទ័ពឈរ​ជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

    បាត់ដំបង៖គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ក្នុងចំនួនដ៏​ច្រើន​និង​ថវិកាជាដើម ត្រូវបាននាំយកទៅប្រគល់ជូនកងទ័ព​កម្ពុជា​ចំណុះយោធភូមិភាគទី៥ កំពុងឈរជើងការពារបូរណភាព​ទឹកដីក្នុងភូមិសាស្ត្រខេត្តបាត់ដំបង​ក្នុង​ដំណើរ​អញ្ជើញ​សាក សួរសុខទុក្ខដោយផ្ទាល់ដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ ដោយដឹកនាំគណៈប្រតិភូក្នុងវិស័យយុត្តិធម៌ផងនោះ ឯកឧត្តម កើត រិទ្ធ បានថ្លែង​កោតសរសើរចំពោះវីរៈកងទ័ព​កម្ពុជា​ទាំង​អស់ដែលបានប្តេជ្ញាចិត្តដ៏មោះមុត និងអង់អាចក្លាហាន។ហ៊ាន​ធ្វើពលិកម្ម​គ្រប់បែបយ៉ាងក្នុងបុព្វហេតុ​ការពារនូវបូរណ​ភាពទឹកដី និង អធិបតេយ្យជាតិកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការគាំទ្រនិង​ជួយ​ជ្រោមជ្រែងសមរភូមិមុខ ពីសំណាក់សមរភូមិក្រោយក្នុង​ស្មារតីរួប​រួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋា​ភិបាល​ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី សំដៅការពារឱ្យបាននូវអធិបតេយ្យភាព​និងបូរណ​ភាព​ទឹកដីរបស់កម្ពុជា។ ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ​រងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ជូនគណៈប្រតិភូថា នាយទាហាន នាយទាហានរង និង ពលទាហាន នៃ កងយោធពលខេមរភូមិន្ទទាំងអស់ ប្តេជ្ញាចិត្តរួចជាស្រេច ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមិនឱ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រ ដោយ​អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងហ៊ានលះបង់ គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

  • លោកពូទីនថា ឥណ្ឌូនេស៊ីនៅតែជាដៃគូសំខាន់របស់រុស្ស៊ី

    លោកពូទីនថា ឥណ្ឌូនេស៊ីនៅតែជាដៃគូសំខាន់របស់រុស្ស៊ី

    បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចាត់ទុកប្រទេសឥណ្ឌូនេស៊ី នៅតែជាដៃគូសំខាន់ របស់រុស្ស៊ី។ ប្រធានាធិបតី Putin បានអះអាងបែបនេះ ក្នុងពេលទទួលជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅទីក្រុងមូស្គូ។ លោក Putin បាននិយាយថា ឥណ្ឌូនេស៊ីនៅតែជា “ដៃគូសំខាន់” របស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានមានប្រសាសន៍ថា «ទំនាក់ទំនងរបស់យើងមានផលប្រយោជន៍ ទៅវិញទៅមក ហើយកំពុងអភិវឌ្ឍន៍ យ៉ាងខ្ជាប់ខ្ជួន ដោយផ្អែកលើប្រពៃណីដ៏យូរអង្វែង នៃមិត្តភាព និងជំនួយ ទៅវិញទៅមក»។ លោក Prabowo បានថ្លែងអំណរគុណ ចំពោះលោក Putin សម្រាប់ការគាំទ្រឲ្យប្រទេសឥណ្ឌូនេស៊ី ចូលទៅក្នុងប្លុក BRICS។ លោក Prabowo បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាថា «ថ្ងៃនេះយើងបានជួបគ្នា ហើយទំនាក់ទំនងរបស់យើង កាន់តែរឹងមាំម្តងទៀត…ជំនួបរបស់ខ្ញុំ ជាមួយប្រធានាធិបតីពូទីន ថ្ងៃនេះ មានភាពខ្លាំងក្លា កក់ក្តៅ និងមានផលិតភាព…

  • អាមេរិករៀបផែនការវាយប្រហារដោយអាវុធនុយក្លេអ៊ែរលើកូរ៉េខាងជើង

    អាមេរិករៀបផែនការវាយប្រហារដោយអាវុធនុយក្លេអ៊ែរលើកូរ៉េខាងជើង

    បរទេស៖ សហរដ្ឋអាមេរិកបានត្រៀមរៀបចំផែនការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារ ទៅលើកូរ៉េខាងជើង នេះបើតាមមន្ត្រីចារកម្ម របស់រដ្ឋាភិបាលក្រុងសេអ៊ូល អះអាង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ហើយត្រូវបានចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA។ អំឡុងការសួរដេញដោល ពីលទ្ធភាពអន្តរាគមន៍យោធា របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន លោក Lee Jong-seok នាយកទីភ្នាក់ងារចារកម្ម របស់កូរ៉េខាងត្បូង អះអាងថា អាមេរិកនឹងវាយប្រហារកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានបើកការវាយប្រហារ ដោយប្រើអាវុធប្រល័យលោក បំពានមកលើកូរ៉េខាងត្បូង។ យ៉ាងណាមិញ លោក Lee Jong-seok អះអាងថា ប្រជាជនអាមេរិកក៏ត្រូវប្រឈមនឹងហានិភ័យខ្លាំងក្លា ពីកូរ៉េខាងជើងផងដែរ ព្រោះថា ទីក្រុងព្យុងយ៉ាង ក៏អាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប ចូលដល់ដីអាមេរិកបាន។ លោក Lee បាននិយាយថា សេណារីយ៉ូសម្មតិកម្ម ដែលថា កូរ៉េខាងត្បូង ដែលស្ថិតនៅក្រោមការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺអាចទៅរួច បើធៀបនឹងស្ថានភាពសន្តិសុខ រវាងប្រទេសទាំងពីរ។ កូរ៉េខាងជើងបានបន្តកម្មវិធីនុយក្លេអ៊ែរ អស់ជាច្រើនឆ្នាំ ហើយត្រូវបានគេជឿថា បានស្តុកទុកនូវសម្ភារៈយោធា ដើម្បីផលិតអាវុធបរមាណូ ទោះបីជាខ្លួនមិនបានសាកល្បងកាំជ្រួច…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំតែងស្រក់ទឹកភ្នែក ពេលនឹកដល់រឿងយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ និង ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំ នឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំ តែងស្រក់ចុះមកជាប់មិនដាច់ ។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន ។ សម្ដេចតេជោ បានបន្តថា យើងមានតែជីវិតប៉ុណ្ណោះ ធ្វើជាដើមទុន ដើម្បីរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេចថា ប្រសិនខ្ញុំ ស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយ ឈ្នះ ឈ្នះ។ សម្ដេចតេជោ បាបន្ថែមថា យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ចូលចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ ។ សូមរំលឹកថា…

  • រដ្ឋាភិបាលថៃដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត នៅតែប្រឈមប្រតិកម្មកាន់តែខ្លាំង

    រដ្ឋាភិបាលថៃដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត នៅតែប្រឈមប្រតិកម្មកាន់តែខ្លាំង

    បើទោះជាមានការបកស្រាយ និងសុំទោសជាធារណពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត ក្រោយលេចធ្លាយការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាក៏ដោយ ភាពមិនពេញចិត្ត និងប្រតិកម្មពីសំណាក់មន្ត្រីកំពូលក្នុងរដ្ឋាភិបាលចម្រុះ ក៏ដូចជាមហាជនមួយចំនួននៅតែមិនស្រាកស្រាននៅឡើយ ដោយក្នុងនោះត្រូវបានគេធ្វើការកត់សម្គាល់ទៅលើបញ្ហាចំនួន៣បន្ថែមទៀត ៖ ទី១- ការតវ៉ាជាសាធារណៈ ៖ មានការអំពាវនាវឱ្យលោកស្រីនាយករដ្ឋមន្ត្រីចុះចេញពីតំណែង, ការរំលាយសភា ហើយថែមទាំងអំពាវនាវឱ្យយោធាធ្វើអន្តរាគមន៍ និងដណ្តើមអំណាច។ ទី២- ស្ថិតនៅក្នុងស្ថានភាពនេះ មានការជំរុញឱ្យគណបក្សប្រឆាំងផ្តួលរលំនៃរដ្ឋបាល លោកស្រី ផែថងថាន ស៊ីណាវ៉ាត ដោយផ្តើមពីសមាជិកគណបក្ស Bhumjaithai ដែលកំពុងស្ថិតក្នុងរដ្ឋាភិបាលចម្រុះបច្ចុប្បន្ននេះ ដកខ្លួនចេញទាំង ៦៩អាសនៈនៅក្នុងសភា ។ ទី៣- ទោះបីជាសមាជិកនៃគណបក្សចម្រុះផ្សេងទៀតបានឃើញនូវការសុំទោសជាសាធារណៈពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន យ៉ាងណាក៏ដោយ ក៏ពួកគេបៅតែសង្កត់ធ្ងន់ទៅលើគោលជំហរនៃកិច្ចពិភាក្សាផ្ទៃក្នុងដើម្បីវាយតម្លៃពីស្ថានភាព ជាពិសេសការផ្តួលរលំរដ្ឋាភិបាលមួយនេះដដែល។ ប្រភពពី The Nation

  • លោក Trump នឹងសម្រេចចិត្តវាយ ឬមិនវាយអ៊ីរ៉ង់ ២សប្តាហ៍ទៀត

    លោក Trump នឹងសម្រេចចិត្តវាយ ឬមិនវាយអ៊ីរ៉ង់ ២សប្តាហ៍ទៀត

    វ៉ាស៊ីនតោន ៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ២សប្តាហ៍ទៀត លោកប្រធានាធិបតីអាមេរិក Donald Trump នឹងសម្រេចចិត្តថាតើអាមេរិកគួរចូល ឬមិនចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី ត្រាំ នៅតែបន្តថ្លឹងថ្លែងពីជម្រើសរបស់គាត់ ពិសេសជម្រើសចរចាជាមួយអ៊ីរ៉ង់។ លោកស្រី Leavitt បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ តែងតែចាប់អារម្មណ៍លើដំណោះស្រាយការទូត… គាត់តែងតែជាអ្នកបង្កើតសន្តិភាព។ ដូច្នេះប្រសិនបើមានឱកាសការទូត នោះលោក ត្រាំ តែងតែចាប់យកវា ប៉ុន្តែគាត់ក៏មិនខ្លាចនឹងប្រើ កម្លាំង បាយផង ដែរ។ លោកស្រីថា ហេតុនេះកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ចាំបាច់ត្រូវតែហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ សេតវិមាន នៅតែ ជឿជាក់ ថា អ៊ីរ៉ង់ខិតកាន់តែកៀកអភិវឌ្ឍបាន អាវុធ នុយក្លេអ៊ែរ ពោលគឺប្រហែល២សប្តាហ៍ទៀត ដូច្នេះលោកស្រីសូមព្រមាន ថា អ៊ីរ៉ង់នឹងប្រឈមមុខនូវផលវិបាកដ៏ធំធេង បបើបើសិនរដ្ឋឥស្លាមមួយនេះបន្តផលិតអាវុធ នុយក្លេអ៊ែរ ឬក៏បរាជ័យការចរចាការទូត៕ ប្រភព ៖ CNA

  • អតីតមេចលនាគាំទ្រយោធាថៃគ្រោងធ្វើបាតុកម្ម ទាមទារលោកស្រី ផែថងថាន លាលែងពីតំណែង

    អតីតមេចលនាគាំទ្រយោធាថៃគ្រោងធ្វើបាតុកម្ម ទាមទារលោកស្រី ផែថងថាន លាលែងពីតំណែង

    អតីតមេចលនាបាតុកម្មគាំទ្រយោធារបស់ប្រទេសថៃ មានគម្រោងធ្វើបាតុកម្មរយៈពេលយូរនៅខាងក្រៅវិមានរដ្ឋាភិបាលនៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ដើម្បីទាមទារឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ លាលែងពីតំណែងជានាយករដ្ឋមន្ត្រី ។ គម្រោងធ្វើបាតុកម្មនេះកើតមានឡើង បន្ទាប់ពីលេចធ្លាយសារសន្ទនាតាមទូរស័ព្ទរវាងលោកស្រីនាយករដ្ឋមន្ត្រី ជាមួយនឹងសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ។ យ៉ាងណា លោកស្រី ផែថងថាន ក៏បានចេញការសុំទោសសាធារណៈចំពោះការលេចធ្លាយនេះផងដែរ ហើយលោកស្រីថែមទាំងអំពាវនាវឲ្យទាំងរដ្ឋាភិបាល យោធា និងពលរដ្ឋថៃត្រូវរួមដៃសាមគ្គីគ្នា និងត្រូវតែការពារអធិបតេយ្យភាពរបស់ខ្លួន ។ ប្រភព ៖ Khaosod

  • រុស្ស៊ីព្រមានអាមេរិកកុំឲ្យលូកដៃចូលសង្គ្រាមអ៊ីរ៉ង់

    រុស្ស៊ីព្រមានអាមេរិកកុំឲ្យលូកដៃចូលសង្គ្រាមអ៊ីរ៉ង់

    បរទេស ៖ ប្រទេស រុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹង “អន្តរាគមន៍យោធា” របស់ទីក្រុងវ៉ាស៊ីងតោន លូកដៃចូល ទៅក្នុងសង្គ្រាម អ៊ីរ៉ង់-អ៊ីស្រាអែល។ ជាការព្រមាន ចំពេលមានការបារម្ភថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងចូលទៅក្នុងសង្រ្គាម សហការជាមួយអ៊ីស្រាអែល។ ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា «វានឹងក្លាយជាជំហាន ដ៏គ្រោះថ្នាក់បំផុត ជាមួយនឹងផលវិបាកអវិជ្ជមាន ដែលមិនអាចទាយទុក ជាមុនបាន»។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «យើងចង់ព្រមាន ជាពិសេស ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងអន្តរាគមន៍យោធា នៅក្នុងស្ថានភាពនេះ»។ អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារ ដែលមិនធ្លាប់មានពីមុន ទៅលើប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ហើយ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ទីក្រុង មូស្គូ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អ៊ីរ៉ង់ ជាមួយនឹងកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅ និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ កាលពីប៉ុន្មានខែមុន។ ប៉ុន្តែវិមានក្រឹមឡាំង មិនបានផ្តល់ការគាំទ្រផ្នែកយោធា ដល់ប្រទេសអ៊ីរ៉ង់…