Category: ព័ត៌មានជាតិ
-

ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្តួចផ្តើមដើម្បីពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជា
ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្តួចផ្តើមដើម្បីពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជា ភ្នំពេញ៖គម្រោងពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជានឹងប្រកាសដាក់ដំណើរការជាផ្លូវការនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វាលឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាង វ៉ិនពីន (HE. Mr. Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត វីល ផាកស៍ (Will Parks)នាយកយូនីសេហ្វប្រចាំកម្ពុជា ។ សូមជម្រាបថា គម្រោងនេះផ្តួចផ្តើមដោយព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ ។យោងតាមសេចក្តីប្រកាសព័តមានរបស់យូនីសេហ្វ ប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នឹងមានសុន្ទរកថាស្វាគមន៍ របស់លោកបណ្ឌិត Will Parks នាយកយូនីសេហ្វ ប្រចាំនៅកម្ពុជា , ចំណាប់អារម្មណ៍របស់ឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង…
-

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំចំនួន៤៩នាក់ លើកំណាត់ផ្លូវជាតិលេខ៥
បន្ទាយមានជ័យ៖អ្នកបើកបររថយន្តធុនធំចំនួន៤៩នាក់ នៅដងផ្លូវជាតិលេខ៥នៃខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមីនា ត្រូវបានអញ្ជើញមកត្រួតពិនិត្យតេស្តរកសារធាតុញៀន។ ជាលទ្ធផលអវិជ្ជមាន។ ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តិការត្រួតពិនិត្យតេស្តរកសារធាតុញៀនតាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ប្រាប់ថា ក្នុងសកម្មភាពនេះកម្លាំងនគរបាលបានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង និងអ្នកបើកបរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម។ជាលទ្ធផលបានអវិជ្ជមាន សារធាតុញៀន។ ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បន្ថែមថា គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយចំពោះអត្រាគ្រោះថ្នាក់ និងជាការបង្ការ ទប់ស្កាត់ លើអ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន ៕
-

ថៃធ្វើម្ចាស់ផ្ទះសមយុទ្ធពស់វែកមាសឆ្នាំ ២០២៥
បាងកក ៖ ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះដឹកនាំសមយុទ្ធយោធាប្រចាំឆ្នាំ ២០២៥ មានឈ្មោះថា ពស់វែកមាស ឬ Cobra Gold 25 លើកទី ៤៤ ខណៈសិង្ហបុរីទើបចូលរួមជាលើកដំបូង។ សមយុទ្ធដែលធ្វើឡើងនៅតំបន់ឆ្នេរនៃខេត្តឈន់បុរី ភាគខាងកើតប្រទេសថៃនេះ បានចាប់ផ្តើមជាមួយនឹងការហ្វឹកហ្វឺនវាយប្រហារតាមច្រកអាកាស ការចុះទឹក និងការប៉ះទង្គិចហាត់សមរវាងកកម្លាំងការពារ និងវាយប្រហារ ដែលព្យាយាមដណ្តើមយកក្បាលឆ្នេររបស់ភាគីប្រឆាំង។ លោក Jirapol Wongwit អគ្គមេបញ្ជាការនៃកងនាវាចរថៃ និយាយថា គោលដៅរួមនៃសមយុទ្ធពស់វែកមាសនៅតែដដែល គឺបង្កើតការហ្វឹកហ្វឺនទ្រង់ទ្រាយធំរវាងកងទ័ពថៃ និងកងទ័ពអាមេរិក សំដៅជួយជនស៊ីវិល និងហ្វឹកហាត់បាញ់គ្រាប់ពិត ហើយក៏មានទម្រង់ហ្វឹកហ្វឺនជាច្រើនប្រភេទផ្សេងទៀតដែរ។ សមយុទ្ធយោធា Cobra Gold ឆ្នាំ ២០២៥នេះ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនានេះ ក្នុងប្រទេសថៃ ដោយមានទាហានមកពី ៣០ប្រទេសចូលរួម និងអង្កេតការណ៍ ខណៈអាមេរិកបញ្ជូនទាហានចូលរួមចំនួន ៣.២០០ នាក់៕
-

ជើងឯកថ្នាក់ជាតិបញ្ចស៊ីឡាត់ ជាការវាស់វែងសមត្ថភាពកីឡាករកីឡាការិនីឆ្ពោះទៅដណ្តើមមេដាយជូនជាតិពីស៊ីហ្គេម ២០២៥
(ភ្នំពេញ)៖ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមីនានេះថា សហព័ន្ធបានយកការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ឆាប់នេះ ជាការសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រកាសជូនដំណឹងដល់សមាគម សាលាគុនបញ្ចស៊ីឡាត់តាមបណ្តាក្រសួង រាជធានី-ខេត្តទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ នាថ្ងៃទី០៧-០៨ ខែមីនា ឆ្នាំ២០២៥ នៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក អ៊ួ តារា បានលើកឡើងថា បញ្ចស៊ីឡាត់ជាប្រភេទកីឡាថ្មីមួយសម្រាប់កម្ពុជា ដែលមានសណ្ឋាន និងទម្រង់ប្រហាក់ប្រហែលគ្នាទៅនឹងកីឡាប្រពៃណីខ្មែរយើងដែរ គឺកីឡាគុនល្បុក្កតោ។ ដោយសំឡឹងឃើញថា កីឡាករ កីឡាការិនីកម្ពុជាមានទេពកោសល្យ ក្នុងការលេងបញ្ចស៊ីឡាត់ ដែលមានប្រភពមកពីប្រទេសឥណ្ឌូណេស៊ីនេះ គឺកម្ពុជាទទួលបានលទ្ធផលល្អ ក្នុងការប្រកួតអន្តរជាតិនានា។ លោកអគ្គលេខាធិការសង្ក់តធ្ងន់ថា ៖«នាខែធ្នូ ឆ្នាំ២០២៥ ប្រទេសថៃនឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ហើយបញ្ចស៊ីឡាត់នេះក៏ត្រូវបានដាក់បញ្ជូលឱ្យប្រកួត ក្នុងស៊ីហ្គេម ឆ្នាំ២០២៥នេះដែរ។ ដូច្នេះ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា…
-

ការស្រាវជ្រាវ ប្រមូលទិន្នន័យ ការវិភាគច្បាស់លាស់ និងការបង្កើនសមត្ថភាពស្ថាប័ន គឺជាកិច្ចការដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយត្រឹមត្រូវ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥ ។ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មាន ដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះ, សម្ដេចនាយករដ្ឋមន្ត្រី បានបំផុសគំនិត ឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល…
-

Zelensky ៖ ទោះមានបទឈប់បាញ់ ក៏មិនទាន់គ្រប់គ្រាន់
បរទេស ៖ មេដឹកនាំនៃប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយ នៅក្នុងសន្និសីទកាសែត នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា ទោះបីជា មានបទឈប់បាញ់ក៏ដោយ នៅតែមិនទាន់គ្រប់គ្រាន់ទេ។ ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky មានប្រសាសន៍ថា «ត្រឹមបទឈប់បាញ់ គឺ មិនគ្រប់គ្រាន់ទេ» ដោយលោកបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការបន្តការគាំទ្រ របស់សហរដ្ឋអាមេរិក។ លោកបានលើកហេតុផលថា ការកាត់ផ្តាច់ជំនួយពីអាមេរិកនឹងបម្រើផលប្រយោជន៍ របស់មេដឹកនាំរុស្ស៊ី លោក ពូទីន។ ការកត់សម្គាល់នេះ បានធ្វើឡើង នៅថ្ងៃដែលសម្ព័ន្ធមិត្តអឺរ៉ុប បានប្រមូលផ្តុំគ្នា នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ។ ដោយពេលនោះ មានការសន្យាថា នឹងចំណាយប្រាក់បន្ថែម លើសន្តិសុខ និងប្រមូលផ្តុំក្រុមចម្រុះ ដើម្បីការពារ បទឈប់បាញ់ណាមួយ ដែលនឹងមាន នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

មេដឹកនាំលីបង់ធ្វើទស្សនកិច្ចនៅ អារ៉ាប៊ី សាអូឌីត
បរទេស ៖ ប្រធានាធិបតីនៃប្រទេសលីបង់ លោក Joseph Aoun បានធ្វើដំណើរ ទៅដល់ប្រទេស អារ៉ាប៊ី សាអូឌីត ក្នុងដំណើរទស្សនកិច្ច ជាលើកដំបូង នៅបរទេស។ លោកបានទៅដល់ទីនោះ កាលពីថ្ងៃច័ន្ទ សម្រាប់ដំណើរទស្សនកិច្ច ជាលើកដំបូង របស់លោក នៅក្រៅប្រទេស ពោលគឺ ចាប់តាំងពីបានចូលកាន់តំណែង កាលពីដើមឆ្នាំនេះ។ លោក Joseph Aoun បាននិយាយថា «ខ្ញុំទន្ទឹងរង់ចាំ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះកិច្ចពិភាក្សា ដែលខ្ញុំនឹងធ្វើជាមួយព្រះអង្គម្ចាស់ Mohammed bin Salman»។ លោក Aoun បានគូសបញ្ជាក់ពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចនេះ ដោយអះអាងថា ជាឱកាស ដើម្បីបញ្ជាក់ឡើងវិញ នូវទំនាក់ទំនង រវាងលីបង់ និង អារ៉ាប៊ី សាអូឌីត ដែលបានចាក់ឫសយ៉ាងជ្រៅ។ លោកក៏បានសម្តែងការកោតសរសើរ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ របស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងការរក្សាស្ថិរភាព សន្តិសុខរបស់ប្រទេសលីបង់ និង អះអាងពីដំណើរការត្រឹមត្រូវ នៃរដ្ឋធម្មនុញ្ញ…
-

នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរពជាមួយអ្នកដទៃ
នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរពជាមួយអ្នកដទៃ (ភ្នំពេញ)៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស យុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក ។ នេះជាការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ មីនា នេះ ។ សម្ដេចបវរធិបតី បានលើកឡើងថា ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ សម្ដេចគិតថា អ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថា ជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម ៕ ដោយ វណ្ណលុក
-

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃ មកខេត្តសៀមរាប
ភ្នំពេញ៖នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោកបានប្រកាសឱ្យដឹងថា ក្រុមហ៊ុនកំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates)ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ឌូបៃ នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជាម៉ោងក្នុងស្រុក។ ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង…
-

Zelensky ប្រកាសចង់ទៅចុះកិច្ចព្រមព្រៀងប្រគល់រ៉ែឲ្យលោក Trump ជាថ្មីម្តងទៀត
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ BBC ថា លោកនៅតែមានឆន្ទៈ ចង់ប្រគល់រ៉ែកម្រឲ្យ ទៅសហរដ្ឋអាមេរិក ទាល់តែបានសម្រេច ក្រោយការប៉ុនប៉ង លើកទី១ បានបរាជ័យ បន្ទាប់ពីឈ្លោះប្រកែកគ្នាខ្លាំងៗ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Zelensky បានឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មាន BBC កាលពីថ្ងៃអាទិត្យថា លោកនៅតែត្រៀមខ្លួនជានិច្ច ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ប៉ុន្តែ លោកគ្រាន់តែចង់ឲ្យតួនាទីរបស់អ៊ុយក្រែនត្រូវបានទទួលស្គាល់ ហើយឲ្យដៃគូសម្ព័ន្ធមិត្តទាំងអស់ ត្រូវតែច្បាស់ថា ភាគីណាមួយជាបង្កសង្គ្រាម មុន។ ការលើកឡើង របស់ លោក Zelensky ក៏បានកើតឡើង ស្របពេលដែល រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បានប្រាប់ CBS News ដែលជាដៃគូរបស់ BBC ដែរថា…