Category: ព័ត៌មានជាតិ
-

ព្រឹទ្ធសភាអាមេរិកគាំទ្រមេ FBI ថ្មី ដែលស្និទ្ធនឹងត្រាំ
បរទេស ៖ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ថា លោក Kash Patel ដែលជាមនុស្សស្មោះត្រង់នឹងលោក Trump ក្លាយជាប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ហៅកាត់ FBI។ ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីតួនាទីរបស់លោក Kash Patel ដែលជាអ្នកស្មោះត្រង់ដ៏មុតមាំ និងធ្លាប់បានគម្រាមថា នឹងតាមឲ្យជាប់នូវសត្រូវនយោបាយ របស់លោកប្រធានាធិបតី Donald Trump ក្នុងនាមជានាយក FBI ដែលជាទីភ្នាក់ងារអនុវត្តច្បាប់កំពូល របស់ប្រទេស។ ការតែងតាំងបុរស វ័យ ៤៤ ឆ្នាំ រូបនេះ បានបង្កឱ្យមានការប្រឆាំង ដ៏ខ្លាំងក្លា ប៉ុន្តែនៅទីបំផុត ការប្រឆាំងឥតប្រយោជន៍ ពីគណបក្សប្រជាធិបតេយ្យ ដោយសារ ត្រូវបានអនុម័ត ដោយសម្លេង ៥១ ទល់ នឹង ៤៩។ លោក Patel តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើ X បាននិយាយថា «ប្រជាជនអាមេរិកសមនឹងទទួលបាន FBI…
-

Zelensky ៖ ពិភពលោកប្រឈមនឹងជម្រើស «ពូទីន ឬ សន្តិភាព»
បរទេស៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា ពិភពលោកប្រឈមមុខនឹងជម្រើស ថាតើ «នៅជាមួយពូទីន» ឬ «នៅជាមួយសន្តិភាព»។ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ពិភពលោកប្រឈមមុខនឹងជម្រើស នៃការនៅជាមួយ លោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី ឬ រស់នៅដោយសន្តិភាព បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហាក់បានផ្តល់ភាពកក់ក្តៅ ដល់ទីក្រុងមូស្គូ ដែលបានធ្វើឱ្យអឺរ៉ុប និងក្រុងគៀវ ភ្ញាក់ផ្អើល។ លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ របស់លោកថា «អនាគត មិនមែនជាមួយ ពូទីន ទេ ប៉ុន្តែ ត្រូវមានសន្តិភាព..ហើយវាគឺជាជម្រើស សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងពិភពលោក និង សម្រាប់អ្នកដែលមានអំណាច – ដើម្បីនៅជាមួយពូទីន ឬ ជាមួយសន្តិភាព។ យើងគួរតែជ្រើសរើសសន្តិភាព។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នា សម្រាប់ការគាំទ្រ»។…
-

លោក Musk ថា អ៊ុយក្រែនមើលងាយ Trump
បរទេស ៖ លោក Elon Musk បានវាយប្រហារ ដោយពាក្យសម្តីលើលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ប្រជាជនអ៊ុយក្រែន «មើលងាយ» ប្រធានាធិបតី Trump ហើយថា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ត្រឹមត្រូវ ក្នុងការចាកចេញពី Zelensky ទៅរកការចរចាជាមួយរុស្ស៊ី ក្នុងគោលបំណងបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ការអត្ថាធិប្បាយ របស់មហាសេដ្ឋីបច្ចេកវិទ្យា ដែលកំពុងដឹកនាំការផ្លាស់ប្តូររដ្ឋាភិបាលដ៏ធំ បានកើតឡើង នៅពេលដែលសេតវិមានបានប្រាប់ Zelensky ឱ្យបញ្ឈប់ «ការប្រមាថ» ប្រឆាំងនឹង Trump និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ជាមួយទីក្រុងវ៉ាស៊ីនតោន។ មេធំក្រុមហ៊ុន SpaceX និង Tesla លោក Musk បានចាប់ផ្តើមប្រឆាំងនឹង Zelensky នៅលើបណ្តាញសង្គម X របស់លោក ដោយចោទប្រកាន់ ដោយគ្មានភស្តុតាងនៃការដំណើរការ «ម៉ាស៊ីនពុករលួយដ៏ធំសម្បើម ដែលផ្តល់អាហារដល់សាកសពទាហានអ៊ុយក្រែន»។ លោក Musk បានសរសេរថា « Zelensky ដឹងថា…
-

មេដឹកនាំបារាំងនឹងទៅជួប Trump ពិភាក្សាពីបញ្ហាពន្ធ និងសង្គ្រាមអ៊ុយក្រែន
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មានបំណងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជួបលោក ដូណាល់ ត្រាំ ជជែកវែកញែកពីបញ្ហាសង្គ្រាមអ៊ុយក្រែន និងពន្ធគយដែលអាមេរិកនឹងដាក់ចេញឆាប់ៗនេះ។ លោក ម៉ាក្រុង ត្រូវបានរំពឹងថា នឹងសង្កត់ធ្ងន់ទៅកាន់លោក ត្រាំ ថា អនាគតរបស់អ៊ុយក្រែន មិនអាចសម្រេចបានដោយគ្មានជនជាតិអ៊ុយក្រែនទេ ហើយអនាគត និងសន្តិសុខរបស់អឺរ៉ុប ក៏មិនអាចចរចា និងសម្រេចបានដោយគ្មានអឺរ៉ុបដែរ។ បន្ថែមលើនេះ លោក ម៉ាក្រុង ក៏នឹងលើកឡើងអំពីបញ្ហាពន្ធគយដែលលោក ត្រាំ គ្រោងនឹងដាក់លើផលិតផលអឺរ៉ុបផងដែរ។ ររដ្ឋមន្ត្រីបារាំងបាន ព្រមាន ថា សង្គ្រាម ពាណិជ្ជកម្ម និងការ គាំពារ និយម មិន ស្ថមិនស្ថិតនៅក្នុងផលប្រយោជន៍អ្នកណាម្នាក់ឡើយ ។ ក្នុងសប្តាហ៍នេះ លោក ម៉ាក្រុង បានធ្វើជាម្ចាស់ផ្ទះទទួលដៃគូអឺរ៉ុប និងប្រទេសមិនមែនអឺរ៉ុបចំនួនពីរលើក ដើម្បីសម្របសម្រួលគោលជំហររួមលើបញ្ហាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ កិកិច្ចប្រជុំទាំងពីរនេះ បានបញ្ចប់ជាមួយនឹងគោលជំហររួបរួម ដែលថា ការចរចា សន្តិភាព ណាមួយ គួរតែ រួមបញ្ចូល…
-

អ៊ីស្រាអែលថាហាម៉ាស់បន្លំសាកសពចំណាប់ខ្មាំង ដែលដោះលែង
បរទេស៖ យោធាអ៊ីស្រាអែលបានចោទថា ក្រុមហាម៉ាស់បានបន្លំសាកសពចំណាប់ខ្មាំង ជាស្ត្រីម្នាក់ ដែលត្រូវបានដោះលែង ចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមកាសែត BBC បានចេញផ្សាយថា ដំបូងឡើយ គេរំពឹងថា សាកសពនាង Shiri Bibas ដែលត្រូវបានសម្លាប់ ជាមួយនឹងកូនតូចពីរនាក់ទៀត នឹងត្រូវបញ្ជូនចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ ក្រោយមក ពិនិត្យឃើញថា មិនមែនជាសាកសពនាងទេ តែកូនៗ អាយុ៥ឆ្នាំ និង ២ឆ្នាំ គឺជាសាកសពពិត នេះបើតាមយោធាអ៊ីស្រាអែល។ អ៊ីស្រាអែលចាត់ទុកថា នេះគឺការរំលោភលើកិច្ចព្រមព្រៀង ធ្ងន់ធ្ងរបំផុត របស់អង្គការភេរវករ Hamas ដោយយោធាអ៊ីស្រាអែលបានទាមទារយកសាកសពរបស់នាងមកវិញ រួមជាមួយនឹងចំណាប់ខ្មាំង ដែលនៅសល់ផ្សេងទៀត។ យ៉ាងណាមិញ ហាម៉ាសមិនទាន់ធ្វើអត្ថាធិប្បាយលើការអះអាង របស់អ៊ីស្រាអែល នៅឡើយទេ។ បើតាមយោធាអ៊ីស្រាអែល បីនាក់ម្តាយកូន ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ដោយពួកភេរវករ អំឡុងការចាប់ឃុំខ្លួន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នេះបើយោងតាមការស៊ើបការណ៍សម្ងាត់ និងការរកឃើញផ្នែកកោសល្យវិច្ច័យ។ តែ ក្រុមហាម៉ាសបាននិយាយថា ក្មេងប្រុស និងម្តាយរបស់ពួកគេត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល។…
-

មន្ត្រីប្រមូលពន្ធអាមេរិក ៦,០០០នាក់ ប្រឈមបណ្តេញចេញពីការងារ
បរទេស៖ នាយកប្រតិបត្តិ របស់ទីភ្នាក់ងារប្រមូលពន្ធអាមេរិក ហៅកាត់ IRS បានប្រាប់ទាំងស្រក់ទឹកភ្នែកថា មន្ត្រីក្រោមឱវាទ ប្រហែល ៦,០០០នាក់ នឹងត្រូវបណ្តេញចេញពីការងារ ដែលស្មើនឹង៦ភាគរយ នៃកម្លាំងការងារសរុប របស់ទីភ្នាក់ងារ ចំពេលពាក់កណ្តាលរដូវកាលប្រមូលពន្ធ ដ៏មមាញឹក នេះបើតាមកាសែត Economictimes។ លោកស្រី Christy Armstrong នាយកផ្នែកធនធានមនុស្សរបស់ ទីភ្នាក់ងារប្រមូលពន្ធអាមេរិក បានប្រាប់បុគ្គលិក តាមទូរស័ព្ទ អំពីដំណឹងនេះ ហើយបានលើកទឹកចិត្តពួកគេ ឲ្យជួយគ្នា ទៅវិញទៅមក។ បើយោងតាមមនុស្សម្នាក់ ដែលដឹងពីបញ្ហានេះ បានប្រាប់ថា ការបញ្ឈប់ការងារ ត្រូវបានគេរំពឹងថា នឹងមានចំនួនសរុប ៦,៧០០នាក់ ហើយភាគច្រើន ជាគោលដៅបុគ្គលិក នៅផ្នែកដែលធ្លាប់ត្រូវបានពង្រីក នៅក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden ដោយពេលនោះ ជាពេលខិតខំប្រឹងប្រែងអនុវត្ត លើអ្នកបង់ពន្ធដែលមានទ្រព្យសម្បត្តិ។ អ្នកវិភាគថវិកាឯករាជ្យ បានប៉ាន់ប្រមាណថា ក្រុមនេះបាន បង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងជួយបង្រួមឱនភាពថវិកា រាប់ពាន់លានដុល្លារ។ ការកាត់បន្ថយការងារមន្ត្រីពន្ធដារអាមេរិក ៦,០០០នាក់ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយយ៉ាងខ្លាំងក្លា…
-

បំផ្លាញចោលផលិតផលសត្វ និងជលផលខុសច្បាប់ជាងមួយតោននៅខេត្តកំពង់ធំ
កំពង់ធំ៖ ផលិតផលសត្វ និងជលផលខុសច្បាប់ដែលបណ្តាញនាំចូលខុសច្បាប់ ដើម្បីចែកចាយនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញទម្ងន់ជាងមួយតោនត្រូវបានដុតបំផ្លាញចោលនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីទទួលការអនុញ្ញាតពីព្រះរាជអាជ្ញាអមតុលាការសាលាដំបូងខេត្ត។ការបំផ្លាញផលិតផលទាំងអស់តាមច្បាប់ដើម្បីការពារសុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ។ ផលិតផលទាំងនេះមានជង្គង់មាន់បង្កកចំនួន ១០ កេស ស្មើនឹង៦០០ គីឡូក្រាម,ត្រីសាម៉ុនចំនួន ១៤ កេស ស្មើនឹង៣០៨ គីឡូក្រាម,សត្វចង្រឹត និងសត្វឌុកដឿចំនួន ៣ កេស ស្មើនឹង១៥០ គីឡូក្រាម។ ផលិតផលទាំងនេះត្រូវបានរកឃើញក្នុងការបង្រ្កាបដែលដឹកនាំលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីជំនាញបសុពេទ្យ និងក្រុមការងារចុះអនុវត្តបិទបង្ក្រាបបទល្មើសនាំចូលផលិតផលសត្វ និងជលផលខុសច្បាប់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅតាមផ្លូវជាតិលេខ ៦ នៅរង្វង់មូលលោកតាអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕ ដោយ៖ប៊ុនរដ្ឋា
-

ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ
(ខេត្តកណ្ដាល)៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពី កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអជ្ញាធរស្រុកស្អាង អញ្ជើញចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា៖ ការចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាមការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយចុះកុងត្រាកិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនិងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ ។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ…
-

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចុះបិទសិប្បកម្មចម្រាញ់ប្រេងខ្មៅមួយកន្លែង
កំពង់ឆ្នាំង ៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីនៃមន្ទីរឧស្សាហកម្មខេត្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ,ប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីចាប ចាន់ថា ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ បានចុះដល់ទីតាំងសិប្បកម្មមួយកន្លែង កំពុងចម្រាញ់ប្រេងខ្មៅ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការក្រុមការងារចម្រុះបានដកហូតវត្ថុតាងជាច្រើន ដោយរក្សាទុកនៅទីតាំងសិប្បកម្មរួមមាន ៖ ឡដុតចម្រាញ់ប្រេងខ្មៅ ចំនួនមួយចំណុះ ៣០.០០០ លីត្រ,អាងទឹកចំនួនមួយ, ស៊ីទែន ចម្រាញ់ប្រេងលើកទី ១ ចំនួនបីគ្រឿង,ស៊ីទែន ផ្ទុកចំហេះ ចំនួនពីរគ្រឿង,ម៉ូទ័រ បូមប្រេង ចំនួនពីរគ្រឿង,ស៊ីទែនផ្ទុកប្រេងចម្រាញ់ លើកទី២ ចំនួនបួនគ្រឿង,ស៊ីទែន ចម្រោះប្រេង ចំនួនពីរគ្រឿង,ស៊ីទែនផ្ទុកប្រេងក្រោមដីចំនួនមួយគ្រឿង,ស៊ីទែនផ្ទុកប្រេងដំណាក់កាលទី៣ ចំនួន ពីរគ្រឿង,ស៊ីទែន សម្រាប់ចម្រោះប្រេងចុងក្រោយ ចំនួនបីគ្រឿង,ស៊ីទែនផ្ទុកប្រេងសម្រេចចំនួន មួយគ្រឿង,អាស៊ីតស៊ុលផូរិច ចំនួន ១៥៤ ធុង(១ ធុងស្មើ ៣០ លីត្រ),ម៉្សៅសូដា (SODA) ចំនួន ៣៦ បេ…
-

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទទួលបាន អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាព កម្ពស់ ៧ជាន់
(ភ្នំពេញ)៖ អគារអន្តេវាសិកដ្ឋាន «សម្តេចតេជោសន្តិភាព» កម្ពស់ ៧ជាន់ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដា្ឋន សាងសង់នាព្រឹកថ្ងៃទី២១កុម្ភៈ២០២៥នេះ ។ ពិធីនេះរៀបចំឡើង ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការយាងចូលរួមពី សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផងដែរ ។ មន្ត្រីទទួលបន្ទុកសាងសង់ ឱ្យដឹងថា គម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាពនេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។…