Category: ព័ត៌មានជាតិ
-

ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ជាយុទ្ធនាការកសាងធនធានមនុស្សកម្រិតមូលដ្ឋាន
(កំពង់ឆ្នាំង)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែង ថា តាមរយៈការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ក្រោមការជួយជ្រោមជ្រែងធំពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានរៀបចំឱ្យមានការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ធ្វើឡើងក្នុងឆ្នាំ២០២៥ គឺជាការបោះជំហានថ្មីមួយទៀត ដែលផ្តល់ឱកាសឱ្យក្លឹបសមាគមន៍ទូទាំងប្រទេសអាចបញ្ជូនកីឡាករថ្នាលចូលរួមការប្រកួត ហើយនេះ គឺជាយុទ្ធនាការក៏សាងធនធានមនុស្សនៅកម្រិតមូលដ្ឋានដើម្បីបន្តនិរន្តរភាព និងរក្សាបាននូវគុណផលកីឡាធ្វើកីឡាប្រដាល់គុនខ្មែរមានសក្កានុពលឈានមុខនៅកម្ពុជា ក៏ជាជាកីឡាប្រកួតកម្រិតអន្តរជាតិទាំងក្នុងនិងក្រៅប្រទេស។ ពិសេស ធ្វើឱ្យអត្តពលិកប្រដាល់គុនខ្មែរវ័យក្មេងបានបញ្ចេញទេពកោសល្យកម្រិតបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅធ្វើឱ្យការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យនិងបទដ្ឋានបច្ចេកទេស និងក្រមសីលធម៌ល្អដែលយើងចាប់ផ្តើមពីកម្រិតមូលដ្ឋានផ្ទាល់នេះតែម្តង។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែង លើកឡើង ក្នុងពិធីបិទកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌ នាល្ងាចថ្ងៃទី២០ ខែ កម្ភៈ ឆ្នាំ២០២៥ ន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់បន្ថែមទៀតថា…
-

អាហ្វហ្គានីស្ថានប្រែក្លាយអតីតមូលដ្ឋានយោធាអាមេរិក ជាពេទ្យព្យាបាលជនពិការ
កាប៊ុល ៖ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន បានប្រែក្លាយអតីតមូលដ្ឋានយោធាដ៏សំខាន់របស់ អាមេរិក ហៅកាត់ NKC (New Kabul Compound) ទៅជាមន្ទីរពេទ្យព្យាបាលជនពិការដោយសារកងកម្លាំងដឹកនាំដោយអាមេរិក ក្នុងអំឡុងពេល ២០ឆ្នាំនៅអាហ្វហ្គានីស្ថាន។ មានទីតាំងស្ថិតនៅជាប់នឹងស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុល NKC បានបម្រើការជាទីបញ្ជាការ និងមជ្ឈមណ្ឌលគ្រប់គ្រងយោធាដ៏សំខាន់ នៃកងកម្លាំងអាមេរិកអស់រយៈពេល ២០ឆ្នាំ បន្ទាប់ពីវត្តមានកងទ័ពបរទេសនៅអាហ្វហ្គានីស្ថានបានបញ្ចប់កាលខែសីហា ឆ្នាំ២០២១។ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Mullah Mohammad Yaqoob Mujahid បាននិយាយថា មន្ទីរពេទ្យនេះ គឺជាមណ្ឌលសុខភាពបំពាក់សម្ភារទំនើបៗនដែលអាចធ្វើប្រតិបត្តិការផ្សេងៗ រួមទាំងការវះកាត់សរសៃប្រសាទ ការខូចរាងកាយពីកំណើត និងការបំពាក់ផ្នែកសិប្បនិម្មិតនៃរាងកាយមនុស្ស។ អគារ NKC ត្រូវបានដាក់បញ្ចូលជាផ្លូវការជាមួយមន្ទីរពេទ្យយោធាសំខាន់របស់អាហ្វហ្គានីស្ថាន ដែលមាន ៤០០គ្រែ ហើយត្រូវបានគេស្គាល់ថា ជាមន្ទីរពេទ្យ Sardar Mohammad Daoud Khan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

ក្រសួងពាណិជ្ជកម្មចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់យកការដំឡើងពន្ធជាឧបករណ៍បង្ខិតបង្ខំ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកគួរតែឈប់យកបញ្ហាការដំឡើងពន្ធមកដាក់មុខ និងប្រើប្រាស់ជាឧបករណ៍បង្ខិតបង្ខំ ទៀតទៅ។
ក្រសួងពាណិជ្ជកម្មចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់យកការដំឡើងពន្ធជាឧបករណ៍បង្ខិតបង្ខំ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកគួរតែឈប់យកបញ្ហាការដំឡើងពន្ធមកដាក់មុខ និងប្រើប្រាស់ជាឧបករណ៍បង្ខិតបង្ខំ ទៀតទៅ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហ៊ើយ៉ាតុង(He Yadong) បានលើកឡើងបែបនេះ ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការប្រកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកដែលថាខ្លួននឹងដំឡើងពន្ធបដិការ ឬការដំឡើងពន្ធទៅវិញទៅមកដែលមានកម្រិតស្មើគ្នា លើបណ្ដាដៃគូពាណិជ្ជកម្មរបស់ខ្លួន។ លោកបានបន្តថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ពាណិជ្ជកម្មអន្តរជាតិគឺផ្អែកលើធនធានរបស់ប្រទេសនីមួយៗ និងគុណសម្បត្តិរវាងគ្នានឹងគ្នា ហើយមានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក និងពង្រឹងសុខុមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក។ លោកបាននិយាយថា ការដំឡើងពន្ធបដិការ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក បំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយមិនគោរពតុល្យភាពនៃផលប្រយោជន៍ដែលបានបង្កើតឡើងតាមរយៈការចរចាពាណិជ្ជកម្មពហុភាគីជិត ៨០ឆ្នាំ។ វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកក៏ពុំបានអើពើដែរចំពោះផលប្រយោជន៍សំខាន់ៗនៃពាណិជ្ជកម្មអន្តរជាតិដែលប្រទេសនេះទទួលបានជាយូរណាស់មកហើយ ដែលជាឧទាហរណ៍ឯកតោភាគី និងលទ្ធិគាំពារនិយម។ លោកបាននិយាយថា ទង្វើរបស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលពឹងផ្អែកលើគោលការណ៍ ដូចជាគោលការណ៍របស់ប្រទេសនានាដែលមានការពេញចិត្តបំផុត ហើយនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។លោកថាសង្រ្គាមពាណិជ្ជកម្មនេះគ្មានអ្នកឈ្នះទេ៕
-

លោកZelenskyy អំពាវនាវឱ្យមានទំនាក់ទំនងដ៏រឹងមាំពីអាមេរិកក្រោយលោកTrump ហៅលោកថាជាជនផ្តាច់ការ លោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានទំនាក់ទំនងរឹងមាំ ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ២០ កុម្ភៈ ខណៈលោកបានជួបបេសកជនអាមេរិកលោក Keith Kellogg ក្នុងទីក្រុង Kyiv មួយថ្ងៃបន្ទាប់ពីលោក Donald Trump ហៅមេដឹកនាំអ៊ុយក្រែនថាជាជនផ្តាច់ការ។
លោកZelenskyy អំពាវនាវឱ្យមានទំនាក់ទំនងដ៏រឹងមាំពីអាមេរិកក្រោយលោកTrump ហៅលោកថាជាជនផ្តាច់ការ លោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានទំនាក់ទំនងរឹងមាំ ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ២០ កុម្ភៈ ខណៈលោកបានជួបបេសកជនអាមេរិកលោក Keith Kellogg ក្នុងទីក្រុង Kyiv មួយថ្ងៃបន្ទាប់ពីលោក Donald Trump ហៅមេដឹកនាំអ៊ុយក្រែនថាជាជនផ្តាច់ការ។ ភាពតានតឹងរវាងលោក Zelenskyy និងលោក Trump ជុំវិញសកម្មភាពរបស់ប្រធានាធិបតីអាមេរិកចំពោះទីក្រុងមូស្គូ បានផ្ទុះឡើងនៅសប្តាហ៍នេះក្នុងការកើនឡើងជាបន្តបន្ទាប់នៃការចោទដាក់គ្នាទៅវិញទៅមកក្នុងសង្រ្គាមវោហារសាស្ត្រនៅសន្និសីទសារព័ត៌មាន និងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីអាមេរិក បានរិះគន់ទីក្រុង Kyiv និងក្រុមអ្នកគាំទ្រអ៊ុយក្រែននៅអឺរ៉ុប ដោយការបើកកិច្ចចរចាជាមួយទីក្រុងមូស្គូដែលពួកគេបារម្ភថាអាចបញ្ចប់សង្រ្គាមលើលក្ខខណ្ឌដែលនឹងផ្តល់រង្វាន់ដល់លោក Vladimir Putin ទៅវិញ។ ជម្លោះនេះបានប្រែក្លាយរឿងបុគ្គលជាមួយលោក Trump ដោយលើកឡើងថាលោក Zelenskyy ពុំមានប្រជាប្រិយក្នុងចំណោមប្រជាជនរបស់លោកទេ ហើយមេដឹកនាំអ៊ុយក្រែនបាននិយាយថា លោកTrump បានធ្លាក់ក្នុងអន្ទាក់នៃព័ត៌មានមិនពិតរបស់រុស្ស៊ី។ ស្របពេលមានសង្រ្គាមពាក្យសម្តី លោក Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រូបលោកបានរៀបចំកិច្ចប្រជុំប្រកបដោយស្ថាបនាជាមួយលោកKellogg ។ត្បិតថាមានជំនួប តែសន្និសីទព័ត៌មានរួមគ្នារវាង លោក Zelenskyy និងប្រេសិតទទួលបន្ទុកបញ្ហាអ៊ុយក្រែន និងរុស្ស៊ី…
-

អ្នកការទូត៖ អាមេរិក បដិសេធមិនចូលរួមគាំទ្រលើញត្តិគាំទ្រអ៊ុយក្រែនរបស់ UN នៅមុនខួបសង្គ្រាម
អ្នកការទូត៖ អាមេរិក បដិសេធមិនចូលរួមគាំទ្រលើញត្តិគាំទ្រអ៊ុយក្រែនរបស់ UN នៅមុនខួបសង្គ្រាម ប្រភពការទូតចំនួនបីបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក កំពុងបដិសេធមិនចូលរួមគាំទ្រលើពង្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ នៅមុនខួប ៣ឆ្នាំ ចាប់តាំងពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ដែលគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន និងទាមទារម្តងទៀតឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួន នៅក្នុងអ្វីដែលអាចជាការផ្លាស់ប្តូរដ៏ធំមួយដោយសម្ព័ន្ធមិត្តលោកខាងលិចដ៏មានឥទ្ធិពលបំផុតមួយនេះ លើបញ្ហាអ៊ុយក្រែន។ ប្រភពពីរផ្សេងទៀតបានប្រាប់រ៉យទ័រថា ទីក្រុងវ៉ាស៊ីនតោន ក៏បានជំទាស់នឹងឃ្លាមួយនៅក្នុងសេចក្តីថ្លែងការណ៍ដែលក្រុមប្រទេសទាំងប្រាំពីរ G7 គ្រោងនឹងដាក់ចេញនៅសប្តាហ៍ក្រោយ ដែលនឹងថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ី។ ការបដិសេធរបស់អាមេរិក ក្នុងការមិនយល់ព្រមលើឃ្លាដែលត្រូវបានប្រើប្រាស់ជាប្រចាំដោយអង្គការសហប្រជាជាតិ និង G7 ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ នេះ កើតឡើងស្របពេលមានជម្លោះពាក្យសម្ដីកាន់តែធំរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានប្រើប្រាស់ខួបថ្ងៃទី២៤ ខែកុម្ភៈ នៃសង្រ្គាមអ៊ុយក្រែន ដើម្បីរំលឹកឡើងវិញនូវការថ្កោលទោសរបស់ពួកគេចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប៉ុន្តែនៅឆ្នាំនេះ គេមិនច្បាស់ទេថាតើសហរដ្ឋអាមេរិក នឹងប្រើប្រាស់វិធីសាស្រ្តដដែលនោះ ឬយ៉ាងណាឡើយ៕
-

-

អ្នកការទូត៖ អាមេរិក បដិសេធមិនចូលរួមគាំទ្រលើញត្តិគាំទ្រអ៊ុយក្រែនរបស់ UN នៅមុនខួបសង្គ្រាម
ប្រភពការទូតចំនួនបីបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក កំពុងបដិសេធមិនចូលរួមគាំទ្រលើពង្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ នៅមុនខួប ៣ឆ្នាំ ចាប់តាំងពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ដែលគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន និងទាមទារម្តងទៀតឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួន នៅក្នុងអ្វីដែលអាចជាការផ្លាស់ប្តូរដ៏ធំមួយដោយសម្ព័ន្ធមិត្តលោកខាងលិចដ៏មានឥទ្ធិពលបំផុតមួយនេះ លើបញ្ហាអ៊ុយក្រែន។ ប្រភពពីរផ្សេងទៀតបានប្រាប់រ៉យទ័រថា ទីក្រុងវ៉ាស៊ីនតោន ក៏បានជំទាស់នឹងឃ្លាមួយនៅក្នុងសេចក្តីថ្លែងការណ៍ដែលក្រុមប្រទេសទាំងប្រាំពីរ G7 គ្រោងនឹងដាក់ចេញនៅសប្តាហ៍ក្រោយ ដែលនឹងថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ី។ ការបដិសេធរបស់អាមេរិក ក្នុងការមិនយល់ព្រមលើឃ្លាដែលត្រូវបានប្រើប្រាស់ជាប្រចាំដោយអង្គការសហប្រជាជាតិ និង G7 ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ នេះ កើតឡើងស្របពេលមានជម្លោះពាក្យសម្ដីកាន់តែធំរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានប្រើប្រាស់ខួបថ្ងៃទី២៤ ខែកុម្ភៈ នៃសង្រ្គាមអ៊ុយក្រែន ដើម្បីរំលឹកឡើងវិញនូវការថ្កោលទោសរបស់ពួកគេចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប៉ុន្តែនៅឆ្នាំនេះ គេមិនច្បាស់ទេថាតើសហរដ្ឋអាមេរិក នឹងប្រើប្រាស់វិធីសាស្រ្តដដែលនោះ ឬយ៉ាងណាឡើយ៕
-

-

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង
រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង (ភ្នំពេញ)៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមាន់ធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។ សេចក្តីបំភ្លឺដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅសារព័ត៌មាន Bangkok Post បានដាក់ចំណងជើងថា «ថៃបដិសេធនូវការលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សូមទោសចំពោះ ឧបទ្ទវហេតុនៅប្រាសាទ» ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាព តានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។ លោក Phumtham Wechayachai…
-

ម៉ារ៉ុកចាប់ខ្លួនជនសង្ស័យជីហាដ១២នាក់ ប៉ុនប៉ុងធ្វើភេរវកម្មដ៏ធំ
បរទេស ៖ អាជ្ញាធរប្រទេសម៉ារ៉ុក បាននិយាយ កាលពីថ្ងៃពុធថា ពួកគេបានចាប់ខ្លួនជនសង្ស័យជីហាដ ចំនួន១២នាក់ នៅក្នុង «ផែនការភេរវកម្មដ៏គ្រោះថ្នាក់ខ្ពស់» ដែលពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម និង ក្រុមជីហាដ នៅតំបន់ Sahel ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម អគ្គនាយកដ្ឋានសន្តិសុខជាតិ និងអគ្គនាយកដ្ឋានឃ្លាំមើលដែនដី បាននិយាយថា ពួកគេបានបង្រ្កាបផែនការនេះ ជាមួយនឹងការចាប់ខ្លួន ក្នុងពេលដំណាលគ្នា នៅទូទាំងទីក្រុង ចំនួន៩ រួមទាំង ទីក្រុង Tamesna នៅជិតរដ្ឋធានី Rabat ផងដែរ។ ពួកគេបានចោទប្រកាន់ថា ជនសង្ស័យទាំង១២នាក់ ដែលសុទ្ធតែជាជនជាតិម៉ារ៉ុក ត្រូវបានបញ្ជាដោយផ្ទាល់ និងជំរុញ ដោយមេដឹកនាំ IS ជាន់ខ្ពស់នៅ Sahel។ កាលពីខែមុន អាជ្ញាធរបាននិយាយថា ពួកគេបានរារាំងការវាយប្រហារ នៅជិត Casablanca ដោយចាប់ខ្លួនមនុស្ស៤នាក់ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយ IS។ ប្រធានការិយាល័យស៊ើបអង្កេតតុលាការកណ្តាល លោក Habboub Cherkaoui បានព្រមាន កាលពីខែមុន ថា…