Category: ព័ត៌មានជាតិ​

  • ពូទីនថ្កោលទោសអឺរ៉ុប និងអ៊ុយក្រែន ជុំវិញការចរចាជាមួយអាមេរិក

    ពូទីនថ្កោលទោសអឺរ៉ុប និងអ៊ុយក្រែន ជុំវិញការចរចាជាមួយអាមេរិក

    បរទេស ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសអ៊ឺរ៉ុប និងអ៊ុយក្រែន ជុំវិញការជួបប្រជុំ រវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអាមេរិក នាពេលថ្មីៗនេះ។ លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់រោងចក្រ ដ្រូន នៅក្នុងទីក្រុង Saint Petersburg ថា លោកសាទរចំពោះកិច្ចពិភាក្សាទ្វេភាគី នាពេលថ្មីៗនេះ ជាមួយរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក ហើយលោកចាត់ទុកថា ជំនួបនេះ កាត់បន្ថយការភ័យខ្លាច នៅអឺរ៉ុប និងអ៊ុយក្រែន ដែលអាចត្រូវបានដកចេញពីកិច្ចពិភាក្សា ហើយលោកចោទថា ទីព្រុចស៊ែល និងទីក្រុងគៀវ បង្កជាភាពច្របូកច្របល់ តាមរយៈការមិនទុកចិត្ត។ លោក ពូទីន មានប្រសាសន៍ថា «ជាទូទៅ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះភាពអត់ធ្មត់ របស់ប្រធានាធិបតីអាមេរិក ដែលទើបជាប់ឆ្នោតថ្មី លោក Trump ក្នុងការដោះស្រាយ ជាមួយសម្ព័ន្ធមិត្តរបស់គាត់ ដែលមានអាកប្បកិរិយា បែបនេះ និយាយដោយត្រង់ៗ និង…

  • លោក Donald Trump ហៅខ្លួនឯងថា «ស្តេច»

    លោក Donald Trump ហៅខ្លួនឯងថា «ស្តេច»

    បរទេស៖ លោក Trump បានប្រកាសខ្លួនឯងជា ស្តេច តាមរយៈការបង្ហោះ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ក្រោយពេលដែលលោកអះអាងថា បានប្រកាសលុបចោល គម្រោងយកថ្លៃផ្លូវកកស្ទះចរាចរណ៍ នៅទីក្រុងញ៉ូវយ៉ក នេះបើតាមការចេញផ្សាយរបស់ express នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានប្រកាសបែបនេះ ក្រោយពេលដែលរដ្ឋបាល Trump បានប្រកាសថា ខ្លួននឹងលុបចោលគម្រោងនេះ របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ដែលចង់មានយុត្តាធិការលើផ្លូវ នៅក្នុងទីក្រុងញូវយ៉ក ចំពេលមានការត្អូញត្អែរថា គម្រោងនេះ ដាក់បន្ទុកដល់ប្រជាជន ក្នុងវណ្ណៈកម្មករ។ លោកបានសរសេរថា «ការកំណត់តម្លៃកកស្ទះ គឺបញ្ចប់ហើយ..ទីក្រុង Manhattan និងទីក្រុង New York ត្រូវបានសង្គ្រោះវិញហើយ…»។ សេតវិមានក៏បានប្រកាសលើ X ផ្ទាល់ខ្លួន បន្ថែមលើសេចក្តីថ្លែងការណ៍របស់លោក Trump ដោយបន្តនិយាយឡើងវិញនូវពាក្យថា « LONG LIVE THE KING!» ដោយបានបន្ថែមរូបភាព ដែលបង្កើតដោយ AI ប្រធានាធិបតីពាក់មកុដជាមួយ Manhattan នៅផ្ទៃខាងក្រោយ។ យ៉ាងណាមិញ លោកស្រី…

  • ការនាំចេញដូងវៀតណាមកើនលើស១ពាន់លានដុល្លារ ជាលើកដំបូង

    ការនាំចេញដូងវៀតណាមកើនលើស១ពាន់លានដុល្លារ ជាលើកដំបូង

    បរទេស៖ ការនាំចេញដូង របស់វៀតណាម បានកើនឡើង លើសពី១ ពាន់លានដុល្លារ ជាលើកដំបូង កាលពីឆ្នាំមុន ដោយសារពិធីសារថ្មី ជាមួយប្រទេសចិន និងការខិតខំប្រឹងប្រែង របស់អ្នកនាំចេញ លើការពង្រីកទីផ្សារ របស់ពួកគេ។ បើតាមគេហទំព័រ VNexpress បានចេញផ្សាយ ដោយយោងតាមគយវៀតណាម បានឱ្យដឹងថា ការនាំចេញផលិតផលដូងទាំងអស់ បានកើនឡើង ២០% ដល់ជិត ១.១ ពាន់លានដុល្លារ។ ដូងស្រស់តែមួយមុខ បានកើនឡើង ៦១% ដល់ ៣៩០ លានដុល្លារ។ ប្រទេសវៀតណាមមានចម្ការដូង ២០ម៉ឺនហិកតា ដែលផលិតបាន២លានតោន ក្នុងមួយឆ្នាំ, មានក្រុមហ៊ុនផលិត និងកែច្នៃដូងជាង៦០០ក្រុមហ៊ុន ហើយ ជាប់ចំណាត់ថ្នាក់ទី ៥ លើពិភពលោក ក្នុងការនាំចេញដូង។ ប្រទេសចិនបានទិញដូងរបស់វៀតណាម ចំនួន ២៥% មួយផ្នែក ដោយសារតែពិធីសារស្តីពីដូងស្រស់ ដែលបានចុះហត្ថលេខា កាលពីខែសីហា ឆ្នាំមុន។ ឥឡូវនេះ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ដូងធំជាងគេទីបី ទៅកាន់ប្រទេសចិន ជាមួយនឹងចំណែកទីផ្សារ ២០%។…

  • អ្នកដំណើរបានម្នាក់៣ម៉ឺនដុល្លារ ក្រឡាប់យន្តហោះកាណាដា

    អ្នកដំណើរបានម្នាក់៣ម៉ឺនដុល្លារ ក្រឡាប់យន្តហោះកាណាដា

    បរទេស ៖ ក្រុមហ៊ុន Delta ផ្តល់ប្រាក់ចំនួន ៣ម៉ឺនដុល្លារ ក្នុងម្នាក់ៗ ដល់អ្នកដំណើរជិះយន្តហោះ ក្រឡាប់ នៅអាកាសយានដ្ឋាន Toronto នៅក្នុងប្រទេសកាណាដា។ អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta បានប្រាប់ AFP កាលពីថ្ងៃពុធថា នឹងផ្តល់ប្រាក់ចំនួន ៣០,០០០ ដុល្លារ ដល់អ្នកដំណើរម្នាក់ៗ នៅលើយន្តហោះ ដែលបានជួបបញ្ហា នៅពេលចុះចត ក្នុងសប្តាហ៍នេះ។ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា «ការផ្តល់ជូនេះ មិនមានលក្ខខណ្ឌពិសេស ឬ ការដាក់កម្រិតទេ ហើយក៏មិនប៉ះពាល់ដល់សិទ្ធិអ្នកដំណើរដែរ»។ កាលពីថ្ងៃច័ន្ទ យន្តហោះ Bombardier CRJ-900 របស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលបានចាកចេញពីទីក្រុង Minneapolis នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក បានចុះចតខុសផ្លូវរត់ ហើយបានក្រឡាប់ផ្ងារជើង។ ប៉ុន្តែ គ្មាននរណាម្នាក់ ក្នុងចំណោមមនុស្សទាំង៨០នាក់ នៅលើយន្តហោះ បានស្លាប់ នោះទេ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន របស់ប្រទេសកាណាដា…

  • ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា

    ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី Rebecca Hunter នាយិកាទីផ្សារ នៃក្រុមហ៊ុន SpaceX – Starlink បានគូសបញ្ជាក់ អំពីឱកាសស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា ។ លោកស្រីនាយិកាទីផ្សារ បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។ លោកស្រីនាយិកាទីផ្សារក៏បាន​គោរពជម្រាបជូន សម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រី ក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះផងដែរ ។ ជាការឆ្លើយតប, សម្ដេចបវរធីបតី បានសម្ដែង នូវការស្វាគមន៍ និង​ ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍ ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតី…

  • ទូតអ៊ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    ទូតអ៊ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៉ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល។ សម្ដេចធិបតីមានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៊ីស្រាអែលនឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងបច្ចេកវិទ្យា ជាដើម។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ផងដែរ៕…

  • ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិ ចុះស្វែងយល់ពីការអភិរក្សត្មាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

    ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិ ចុះស្វែងយល់ពីការអភិរក្សត្មាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

    (ស្ទឹងត្រែង)៖ ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិនៃប្រទេសមានវត្តមានសត្វត្មាតរស់នៅ ប្រមាណ ៣០នាក់រួមាន កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ព្រមទាំងអង្គការដៃគូ និងម្ចាស់ជំនួយដទៃទៀតមកពីប្រទេសអង់គ្លេស ជាដើមនេះ បានចុះទៅដល់តំបន់ការពារធម្មជាតិសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីសិក្សាជាមេរៀន ដកបទពិសោធន៍ និងទទួលបានចំណេះដឹងពីការការពារ និងអភិរក្សសត្វត្មាតនៅទីនោះ។ នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីវត្តមានសត្វត្មាតនៅកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិទាំងនោះ បានជួបគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ ដែលធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរគំនិតយោល់ឱ្យគ្នាទៅវិញទៅមក សំដៅធានាវត្តមាន ក៏ដូចជាបង្កើនចំនួនសត្វត្មាតឡើងវិញ ខណៈសត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ លោកស្រី Thiri Da Wei Aung តំណាងអង្គការអភិរក្សសត្វព្រៃរបស់ប្រទេសមីយ៉ាន់ម៉ា មានឈ្មោះថា VWG បានថ្លែងថា ការផ្ដល់ចំណីជាសត្វគោ ឬក្របីងាប់បន្ថែម ដល់សត្វត្មាតប្រចាំសប្តាហ៍ជាទៀងទាត់ គឺជាការប្រសើរបំផុត ខណៈការអភិរក្សនៅក្នុងប្រទេសរបស់ខ្លួនមិនទាន់ធ្វើបានដូចនៅកម្ពុជានេះឡើយ។ បើតាមការឲ្យដឹងរបស់លោក អៀង សំណាង ប្រធានផ្នែកតាមដាន និងអង្កេតជីវៈចម្រុះប្រចាំក្រុមហ៊ុន Rising…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី និងសហការី ជាពិសេសក្រុមហ៊ុន SpaceX – Starlink ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាការងារបន្តជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា លើការងារបច្ចេកទេសផ្សេងៗ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • អង់គ្លេសគ្រោងដាក់ពង្រាយយន្តហោះចម្បាំងការពារដែនអាកាសអ៊ុយក្រែន

    អង់គ្លេសគ្រោងដាក់ពង្រាយយន្តហោះចម្បាំងការពារដែនអាកាសអ៊ុយក្រែន

    ឡុងដ៍ ៖ កាសែត The Times បានរាយការណ៍នៅថ្ងៃអង្គារថា រដ្ឋាភិបាលអង់គ្លេសកំពុងពិភាក្សាអំពីលទ្ធភាពនៃបេសកកម្មប៉ូលិសអាកាស ដើម្បីដាក់ពង្រាយយន្តហោះចម្បាំងការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេច និងមានឆន្ទៈបោះទីតាំងកងទ័ពនៅអ៊ុយក្រែន ជាផ្នែកនៃការរៀបចំសន្តិសុខ បន្ទាប់ពីបទឈប់បាញ់ដ៏មានសក្តានុពលជាមួយរុស្ស៊ី។ ប្រភពពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានប្រាប់កាសែត The Times ថា គំនិតផ្តួចផ្តើមល្បាតតាមដែនអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះយោធាអង់គ្លេស និងប្រព័ន្ធប្រឆាំងយន្តហោះ នឹងអាចជួយដល់កងទ័ពមួយចំនួនតូចនៅអ៊ុយក្រែន។ របាយការណ៍បានឲ្យដឹងថា ការដាក់ពង្រាយយន្តហោះចម្បាំង Typhoon ដ៏មានសក្តានុពលពីមូលដ្ឋាននៅប្រទេសប៉ូឡូញ ត្រូវបានគេមើលឃើញថា ជាជម្រើសមួយ ក្រៅពីការដាក់ពង្រាយកងទ័ពជើងគោក ប៉ុន្តែត្រូវការការយល់ព្រមពីរុស្ស៊ី។ បើតាមការអះអាងរបស់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ទាហានបរទេសយ៉ាងហោចណាស់ ២០០.០០០នាក់ នឹងត្រូវការសម្រាប់ការធានាសន្តិសុខឲ្យបានគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន។ យ៉ាងណាមិញ កាសែត The Times បានចេញផ្សាយថា មន្ត្រីខ្លះចាត់ទុកបេសកកម្មរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ពង្រាយកងកម្លាំងសន្តិសុខ គឺជាជម្រើសដែលអាចសម្រេចបាន ដែលរុស្ស៊ីអាចនឹងគាំទ្រ៕ ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម…

  • ការរចនាដ៏ឆ្លាតវៃ៤យ៉ាង សង្គ្រោះជីវិតមនុស្សទាំង៨០នាក់ ករណីក្រឡាប់យន្តហោះកាណាដា

    ការរចនាដ៏ឆ្លាតវៃ៤យ៉ាង សង្គ្រោះជីវិតមនុស្សទាំង៨០នាក់ ករណីក្រឡាប់យន្តហោះកាណាដា

    បរទេស ៖ អ្នកជំនាញបានកោតសរសើរ ការរចនាដ៏ឆ្លាតវៃ ៤យ៉ាង របស់យន្តហោះកាណាដា ដែលជួបហេតុការណ៍ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋានអន្តរជាតិ Toronto Pearson នាពេលថ្មីៗនេះ តែ មនុស្សលើយន្តហោះ ទាំង៨០នាក់ នៅមានជីវិតទាំងអស់។ ទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយថា ដកស្រង់សម្តីរបស់ អ្នកជំនាញយន្តហោះ លោក Michael McCormick បានប្រាប់ថា នេះគឺជាការកែលម្អិតសុវត្ថិភាពយន្តហោះ ដែលមិនធ្លាប់មាន ក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។ ចំណុចទីមួយ លោកសាស្ត្រារ្យ នៅសកលវិទ្យាល័យអាមេរិក Embry-Riddle Aeronautical រូបនេះ បានលើកឡើងថា «វាពិតជាអស្ចារ្យណាស់ ដែលមនុស្សអាចដើរចេញខ្នង យន្តហោះមកក្រៅ ដោយសុវត្ថិភាព ដោយលោកគិតថា នេះគឺជាការរចនាផ្នែកវិស្វកម្ម ចេញពីការសិក្សាស្រាវជ្រាវអាកាសចរណ៍ស៊ីវិល»។ ចំណុចទី២ លោកក៏បានលើកឡើងពី ធុងឥន្ធនៈរបស់យន្តហោះ ត្រូវបានទុក នៅក្នុងស្លាបយន្តហោះ មិនមែន ដាក់ផ្ទាល់នៅក្រោមផ្នែកខាងក្រោមកន្លែងអ្នកដំណើរជិះនោះទេ។ ដូច្នេះ នៅពេលដែលយន្តហោះ Bombardier CRJ900 របស់ក្រុមហ៊ុន Delta មួយគ្រឿងនេះ…