Category: ព័ត៌មានជាតិ​

  • ឥណ្ឌូណេស៊ី ពិចារណាទិញមីស៊ីលពីប្រទេសអង្គការណាតូ បំពាក់នាវាចម្បាំងថ្មីទី ២

    ឥណ្ឌូណេស៊ី ពិចារណាទិញមីស៊ីលពីប្រទេសអង្គការណាតូ បំពាក់នាវាចម្បាំងថ្មីទី ២

    ហ្សាកាតា ៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ី កំពុងថ្លឹងថ្លែងលើជម្រើសបញ្ជាទិញប្រព័ន្ធមីស៊ីល ពីប្រទេសសមាជិកអង្គការ NATO ធំៗចំនួន ៣ រួមមានអ៊ីតាលី បារាំង និងតួកគី ដើម្បីបំពាក់ប្រព័ន្ធអាវុធទំនើបដល់នាវាចម្បាំងថ្មីទី ២ របស់ខ្លួន ។ ការពិចារណានេះ ធ្វើឡើងស្របពេលដែលនាវាចម្បាំងថ្មីទី ២ របស់ខ្លួនឈ្មោះ KRI Prabu Siliwangi-321 បានធ្វើដំណើរមកដល់កំពង់ផែ Tanjung Priok របស់ទីក្រុងហ្សាកាតាកាលពីថ្ងៃព្រហស្បតិ៍ ក្រោយចាកចេញពីមូលដ្ឋានទ័ពជើងទឹកអ៊ីតាលី ក្នុងទីក្រុង La Spezia កាលពីថ្ងៃទី១១ ខែកុម្ភៈ ។ បើតាម Antara, នាវាចម្បាំងរបស់ឥណ្ឌូណេស៊ី ដែលសាងសង់ដោយក្រុមហ៊ុន Fincantieri របស់អ៊ីតាលីនេះ មានប្រវែង ១៤៣ ម៉ែត្រ ទទឹងប្រវែង ១៦ ម៉ែត្រកន្លះ និងមានទម្ងន់ប្រហែល ៦ ពាន់ ២៧០ តោន ។ វាដំណើរការដោយប្រព័ន្ធថាមពលម៉ាស៊ូត និងហ្គាសរួមបញ្ចូលគ្នា ជាមួយនឹងសមត្ថភាពបណ្តែតខ្លួនលើផ្ទៃទឹកក្នុងកម្លាំងល្បឿនជាង ៣៦…

  • កូរ៉េខាងត្បូងនឹងបញ្ចេញថវិកាសម័យសង្គ្រាម ១៧ពាន់លានដុល្លារ

    កូរ៉េខាងត្បូងនឹងបញ្ចេញថវិកាសម័យសង្គ្រាម ១៧ពាន់លានដុល្លារ

    សេអ៊ូល ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសនេះ មានគោលបំណងបញ្ចេញកញ្ចប់ថវិកា ១៧ ពាន់លានដុល្លារ នៅក្នុងសម័យសង្គ្រាម។ រដ្ឋមន្ត្រីក្រសួងថវិកា លោក Park Hong-keun បាននិយាយថា កញ្ចប់បន្ថែមនេះ មានគោលបំណង ជួយដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម ព្រមទាំង គ្រួសារដែលងាយរងគ្រោះ ពីតម្លៃប្រេងឥន្ធនៈ ដែលឡើងខ្ពស់ ព្រោះតែសង្រ្គាមដ៏រ៉ាំរ៉ៃ ។ លោក Han Byung-do មេដឹកនាំជាន់ខ្ពស់ នៃ គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បាននិយាយថា គណបក្ស និងរដ្ឋាភិបាល នឹងពន្លឿនការត្រួតពិនិត្យរបស់ពួកគេ លើច្បាប់ថវិកានេះ នៅក្នុងរដ្ឋសភា ដោយសង្កត់ធ្ងន់ថា “មិនមានហេតុផល សម្រាប់ការពន្យារពេលណាមួយឡើយ” ។ បើតាម CNA, ការនាំចូលភាគច្រើន របស់កូរ៉េខាងត្បូង ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលរងការវាយប្រហារ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ផ្តើមធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨…

  • អឺរ៉ុប រុញ អាមេរិក ទៅដាក់សម្ពាធ រុស្ស៊ី ឲ្យឈប់ជួយ អ៊ីរ៉ង់ បើចង់បញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    អឺរ៉ុប រុញ អាមេរិក ទៅដាក់សម្ពាធ រុស្ស៊ី ឲ្យឈប់ជួយ អ៊ីរ៉ង់ បើចង់បញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    ប៉ារីស ៖ សហរដ្ឋអាមេរិកត្រូវតែដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ឈប់ការជួយជ្រោមជ្រែមទៅដល់ប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់បញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។ នេះជាការអះអាងរបស់លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅប្រទេសបារាំង, លោកស្រី Kaja Kallas លើកឡើងថា រុស្ស៊ីកំពុងផ្តល់ជំនួយ ទាំងផ្នែកចារកម្ម និង យន្តហោះដ្រូនដល់ ប្រទេស អ៊ីរ៉ង់ ដើម្បីប្រើប្រាស់វាយប្រហារ លើបណ្តាប្រទេសជិតខាង និង មូលដ្ឋានយោធាអាមេរិក ។ លោកស្រីបញ្ជាក់ថា ប្រសិនបើអឺរ៉ុបរួមជាមួយនឹងអាមេរិក ដាក់សម្ពាធលើរុស្ស៊ី ព្រមគ្នានោះ វានឹងអាចបញ្ចប់សង្រ្គាម ទាំងនៅអ៊ីរ៉ង់ និងនៅអ៊ុយក្រែន ជាពិសេសវាថែមទាំងមានសន្តិភាពប្រកបដោយនិរន្តរភាព សម្រាប់រយៈពេលវែងផងដែរ ។ លោកស្រីថា សង្គ្រាមនៅអ៊ុយក្រែន និង សង្គ្រាមនៅមជ្ឈិមបូព៌ា ពិតជា មានទំនាក់ទំនងគ្នា ទៅវិញទៅមក ។ ជាមួយគ្នានេះ លោកស្រី ក៏បានរិះគន់អាមេរិកចំពោះវិធានការ ដកទណ្ឌកម្មលើប្រេងរុស្ស៊ីផងដែរ ដោយលោកស្រី អះអាងថា វិធានការដែលចង់បន្ធូរបន្ថយវិបត្តិថាមពលបែបនេះ…

  • ចិន ព្រមានប្រឆាំង សហរដ្ឋអាមេរិក នាំជម្លោះមកកាន់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក

    ចិន ព្រមានប្រឆាំង សហរដ្ឋអាមេរិក នាំជម្លោះមកកាន់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក

    ប៉េកាំង ៖ ប្រទេសចិនបានចេញមុខព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការនាំជម្លោះ និងភាពវឹកវរនៃសង្រ្គាមមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួននិយាយថា ពួកគេនឹងជំរុញការសាងសង់មូលដ្ឋានផលិតអាវុធនៅប្រទេសហ្វីលីពីន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ ព្រហស្បតិ៍ ថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ គួរតែគោរពគោលបំណងរួមរបស់ប្រទេសក្នុងតំបន់ ហើយចៀសវាងពាំនាំការប្រឈមដាក់គ្នាក្នុងប្លុក ជម្លោះ និងភាពវឹកវរនៃសង្រ្គាមមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរួបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើជាប្រទេសពាក់ព័ន្ធ ចង់ក្លាយជាឃ្លាំស្តុកគ្រាប់រំសេវ ពួកគេមានតែធ្វើឲ្យខ្លួនឯងរងផលប៉ះពាល់ប៉ុណ្ណោះ ។ បើតាម Straits Times, ប្រតិកម្មរបស់ចិន កើតឡើងក្រោយក្រុមការពារអន្តររដ្ឋាភិបាលដឹកនាំដោយអាមេរិក បានឯកភាពគ្នាកាលពីសប្តាហ៍មុន លើការវាយតម្លៃហិរញ្ញប្បទានសម្រាប់ការផ្គុំ និងខ្សែសង្វាក់ផលិតកម្មគ្រាប់រំសេវថ្មីនៅហ្វីលីពីន នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ។ ការសម្រេចចិត្តនេះ បង្កើតឡើងដោយសមាជិកចំនួន ១៦ នៃក្រុមដៃគូភាពធន់ឧស្សាហកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក ហៅកាត់ (PIPIR) ដែលរួមបញ្ជូលចក្រភពអង់គ្លេស អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ។ ជាការឆ្លើយតប ក្រសួងការបរទេសចិនបានប្រកាសព្រមានធ្ងន់ៗថា ទីតាំងផលិតគ្រាប់រំសេវនេះ នឹងធ្វើឲ្យអស្ថិរភាពក្នុងតំបន់…

  • លោក ពូទីន ព្រមានថា សង្រ្គាមអ៊ីរ៉ង់ អាចធ្ងន់ធ្ងរដូចផ្ទុះជំងឺ COVID-19

    លោក ពូទីន ព្រមានថា សង្រ្គាមអ៊ីរ៉ង់ អាចធ្ងន់ធ្ងរដូចផ្ទុះជំងឺ COVID-19

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានធ្ងន់ៗថា ផលវិបាកនៃភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលដុតបញ្ឆេះដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា អាចនឹងមានសភាពធ្ងន់ធ្ងរដូចករណីឆ្លងរីករាលជាសកលនៃជំងឺ COVID-19 ។ បើតាម Times of Israel, លោក ពូទីន បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា សង្គ្រាមអ៊ីរ៉ង់ កំពុងបង្កការខូចខាតខ្លាំងដល់ភស្តុភារអន្តរជាតិ ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈពេលមានការដាក់សម្ពាធខ្លាំងលើក្រុមហ៊ុនផលិតអ៊ីដ្រូកាបូន លោហធាតុ និងជីកសិកម្ម ។ ប្រធានាធិបតីរុស្ស៊ីមានវ័យ ៧៤ ឆ្នាំរូបនេះ បានប្រាប់ក្រុមមេដឹកនាំធុរកិច្ចនៅទីក្រុងមូស្គូ ថា ផលវិបាកនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា នៅពិបាកព្យាករឲ្យពិតប្រាកដ ប៉ុន្តែលោកថា សង្គ្រាមនេះ បានធ្វើឱ្យការអភិវឌ្ឍនៃគ្រប់តំបន់ និងទ្វីបទាំងអស់ ថយចុះយ៉ាងខ្លាំង ដោយគ្មានករណីលើកលែងឡើយ ។ យោងតាម Anadolu Agency, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង…

  • អង្គការពាណិជ្ជកម្មពិភពលោកបើកកិច្ចប្រជុំ ចំពេលចលាចលសេដ្ឋកិច្ចសកល

    អង្គការពាណិជ្ជកម្មពិភពលោកបើកកិច្ចប្រជុំ ចំពេលចលាចលសេដ្ឋកិច្ចសកល

    យុនដេ ៖ សន្និសីទថ្នាក់រដ្ឋមន្ត្រី របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានបើកធ្វើ នៅក្នុងរដ្ឋធានី យុនដេ ប្រទេសកាមេរូន ចំពេលមានចលាចលសេដ្ឋកិច្ចសកល ជាប់ទាក់ទងនឹងសង្រ្គាម នៅមជ្ឈិមបូព៌ា។ ថ្លែងពេលបើកវេទិកា កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Ngozi Okonjo-Iweala អគ្គនាយក WTO និយាយថា «វាមិនមែនជារឿងសម្ងាត់ទេ ដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោក កំពុងជួបប្រទះការរំខាន ដ៏អាក្រក់បំផុត ក្នុងរយៈពេល ៨០ ឆ្នាំ កន្លងមកនេះ» ។ លោកស្រី បន្ថែមថា «មានតែឆន្ទៈនយោបាយ និង ការជំរុញនយោបាយរបស់សមាជិក ប៉ុណ្ណោះ ទើបអាចជួយឆ្ពោះទៅរកដំណោះស្រាយ»។ សមាជិក ១៦៦ ប្រទេស របស់ WTO ដែលតស៊ូដើម្បីបញ្ចប់កិច្ចព្រមព្រៀង ខណៈពួកគេត្រូវតែមានការអនុម័ត ដោយឯកច្ឆន្ទនោះ កំពុងប្រឈមមុខ ចំពោះការកែទម្រង់ និង ការអនុវត្តរបស់ខ្លួន។ ក្នុងពេលជួបជុំគ្នា រយៈពេល ៤ថ្ងៃ នៅក្នុងប្រទេសកាមេរូន, រដ្ឋមន្ត្រីពាណិជ្ជកម្ម មកពីជុំវិញពិភពលោក នឹងព្យាយាមស្តារឡើងវិញ…

  • អាមេរិក ថា G7 ជួយបើក ហ័រមូស ដូចការពារប្រយោជន៍ខ្លួនឯង

    អាមេរិក ថា G7 ជួយបើក ហ័រមូស ដូចការពារប្រយោជន៍ខ្លួនឯង

    វ៉ាស៊ីនតោន ៖ អាមេរិក អះអាង ថា បណ្តាប្រទេស G7 ជួយបើកច្រកសមុទ្រ ហ័រមូស ដូច ការពារប្រយោជន៍ របស់បណ្តារដ្ឋសមាជិកទាំងអស់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្លុក G7 គួរតែគាំទ្រការបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រោះស្ថិតនៅក្នុង “ផលប្រយោជន៍” របស់ប្រទេស G7 ទាំងអស់។ មុនពេលធ្វើដំណើរទៅកាន់ប្រទេសបារាំង ជាកន្លែងដែលលោកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅខាងក្រៅទីក្រុងប៉ារីស ខណៈដែលអាមេរិក ក៏ជាសមាជិកប្លុកនេះផងដែរនោះ លោក Marco Rubio បានប្រាប់ថា «វាជាចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការជួយ»។ អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ដែលជាសមាជិក G7 ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេ សម្រាប់ដំណោះស្រាយការទូត ចំពោះស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានរុះរើសេដ្ឋកិច្ចពិភពលោក ដោយសារតែការបិទច្រកសមុទ្រ…

  • កោះស្រឡៅនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

    កោះស្រឡៅនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសឱ្យដឹងថា កោះស្រឡៅដែលស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុងនឹងក្លាយជាកោះអព្យាក្រឹត​កាបូនគំរូនៅកម្ពុជា ខណៈក្រសួងនេះកំពុងដាក់ផែនការ​សកម្មភាព​អភិវឌ្ឍន៍កោះនេះឱ្យ​ក្លាយទៅជាអ្វីដែលក្រសួងចង់បាន។ លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងរៀបចំ​អភិវឌ្ឍន៍​កោះស្រឡៅ​ជាកោះអព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបាន​ប្រកាសដោយឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ក្នុងខេត្ត​កោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ។ បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ការរៀបចំជាកោះអព្យាក្រឹតកាបូន ផ្តោតលើយុទ្ធសាស្រ្តចម្បង៣ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការចូលរួមអនុវត្តសកម្មភាពពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ដើម្បីប្រែក្លាយកោះស្រឡៅដ៏ស្រស់ស្អាត និងមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រកបដោយ​និរន្តរភាព​ទៅជាកោះអព្យាក្រឹត​កាបូននាពេលខាងមុខ រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថានឹងរៀបចំផែនការសកម្មភាពសំខាន់ៗចំនួន៦។ ដូចជា៖ ១.ធ្វើការ​ដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ,២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការ​ប្រែប្រួល​អាកាសធាតុ ,៣.ការអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពល​ពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ,៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ,៥.ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និង៦.ការធ្វើកសិកម្ម​វ័យឆ្លាត។ល។ សូមជម្រាបថាពិធី«ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព»…

  • ម៉ាឡេស៊ី ថា អ៊ីរ៉ង់បើកដៃឱ្យនាវាខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz សេរី

    ម៉ាឡេស៊ី ថា អ៊ីរ៉ង់បើកដៃឱ្យនាវាខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz សេរី

    គូឡាឡាំពួរ ៖ ម៉ាឡេស៊ី នៅថ្ងៃ ព្រហស្បតិ៍ និយាយថា អ៊ីរ៉ង់បានបើកភ្លើងបៃតងអនុញ្ញាតឱ្យនាវារបស់ម៉ាឡេស៊ី អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយសេរី ក្រោយមានរបាយការណ៍ថា ទីក្រុងតេហេរ៉ង់ នឹងយកកម្រៃចំនួន ២ លានដុល្លារក្នុងនាវាមួយគ្រឿង ប្រសិនបើចង់ឆ្លងកាត់ច្រកសមុទ្រនេះ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើកិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប តួកគី និងប្រទេសក្នុងតំបន់ផ្សេងទៀត ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រ Hormuz រួមទាំងការសម្របសម្រួលឲ្យមានការចរចាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ។ បើតាម Straits Times, លោក អាន់វ៉ា មានវ័យ៧៩ឆ្នាំរូបនេះ បានថ្លែងអរគុណដល់លោកប្រធានាធិបតីអ៊ីរ៉ង់ ចំពោះការលើកលែងដល់នាវាម៉ាឡេស៊ី ហើយថា ពេលនេះ នាវាដឹកប្រេង និងកម្មកររបស់ម៉ាឡេស៊ី អាចបន្តដំណើររបស់ពួកគេត្រឡប់ទៅផ្ទះសម្បែងវិញ ។ លោកនាយករដ្ឋមន្រ្តី អាន់វ៉ា បន្ថែមថា ឥឡូវនេះ យើងត្រូវប្រឹងគ្រប់គ្រងស្ថានការណ៍ ពីព្រោះផលប៉ះពាល់នៃការបិទផ្លូវនៅច្រកសមុទ្រ Hormuz សង្គ្រាម និងការផ្អាកការផ្គត់ផ្គង់ប្រេង និងឧស្ម័ន សុទ្ធតែមានផលប៉ះពាល់មកលើពួកយើងទាំងអស់គ្នា។…

  • ចោរសមុទ្រ សូម៉ាលី ប្លន់នាវា អ៊ីរ៉ង់ ចំពេល អ៊ីរ៉ង់ កំពុងជាប់ដៃធ្វើសង្គ្រាម

    ចោរសមុទ្រ សូម៉ាលី ប្លន់នាវា អ៊ីរ៉ង់ ចំពេល អ៊ីរ៉ង់ កំពុងជាប់ដៃធ្វើសង្គ្រាម

    បរទេស ៖ ស្របពេលដែលអ៊ីរ៉ង់កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល, ក្រុមចោរសមុទ្រ សូម៉ាលី បានប្លន់យក កប៉ាល់ Alwaseemi 786 ដែលមានទង់ជាតិអ៊ីរ៉ង់ នៅក្នុងមហាសមុទ្រឥណ្ឌា ។ នេះបើតាមការអះអាង របស់មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រឥណ្ឌាកាលពីថ្ងៃពុធ ។ ប្រភពដដែលបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតមានឡើងនៅចម្ងាយប្រហែល ៧៤០ គីឡូម៉ែត្រ ក្នុងសមុទ្រភាគខាងកើត រដ្ឋធានី Mogadishu របស់ប្រទេសស៊ូម៉ាលី ។ ក្រោយឧបទ្ទវហេតុនេះ ក្រុមប្រតិបត្តិការអឺរ៉ុប Atalanta ដែលបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ នៅសមុទ្រក្រហម និង មហាសមុទ្រឥណ្ឌា កំពុងតែបើកការស៊ើបអង្កេតបន្ថែម លើរឿងនេះ ។ បើតាមទីភ្នាក់ងារព័ត៌មាន Tass, ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ក្រុមចោរសមុទ្របានបង្កើនសកម្មភាពរបស់ពួកគេ នៅឆ្នេរសមុទ្រសូម៉ាលី បើទោះបីជាមានបេសកកម្មល្បាតដែនសមុទ្រ ជាច្រើននៅក្នុងតំបន់ក៏ដោយ ។ ការវាយប្រហារ បានឈានដល់កម្រិតកំពូល នៅឆ្នាំ ២០២២ ក្នុងនោះ មានឧប្បត្តិហេតុ ចំនួន ២៣៧ លើក ត្រូវបានកត់ត្រា…