Category: ព័ត៌មានជាតិ
-

ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ដោយក្នុងនោះ, ក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា…
-

ជំនួប Trump-Putin អាចធ្វើឡើងក្នុងខែនេះ
បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់សម្តី មន្ត្រីអនាមិកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគី អាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបប្រជុំជាមួយគ្នា នៅប្រទេស អារ៉ាប៊ី សាអូឌីត នាចុងខែកុម្ភៈនេះ នេះបើតាមការចុះផ្សាយរបស់កាសែត RT។ ប្រភពថា កាសែតអាមេរិក Politico ក៏បានអះអាងស្រដៀងគ្នាដែរថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួននឹងធ្វើដំណើរទៅកាន់ អារ៉ាប៊ី សាអូឌីត ដើម្បីរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនេះ នាពេលខាងមុខ។ របាយការណ៍នេះ បានលេចចេញ នៅក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Trump និងលោកពូទីន បានសន្ទនាគ្នា តាមទូរស័ព្ទ ជាលើកដំបូង ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា លោកអាចជួបលោក វ្ល៉ាឌីមៀ…
-

អេដស៍អាចសម្លាប់មនុស្សរាប់លាននាក់ទៀត
បរទេស ៖ ការបង្កកជំនួយ របស់លោក Trump អាចបណ្តាលឱ្យមនុស្ស រាប់លាននាក់ស្លាប់ ដោយសារជំងឺអេដស៍ នេះបើតាមទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិ។ លោកស្រី Winnie Byanyima ប្រធានកម្មវិធីទទួលបន្ទុកជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ ហៅកាត់ UNAIDS បានព្រមាន កាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្ត របស់ប្រធានាធិបតី Donald Trump ក្នុងការផ្អាកការផ្តល់មូលនិធិ នៅបរទេសអាចបណ្តាលឱ្យមានអ្នកស្លាប់រាប់លាននាក់ បន្ថែមទៀត ដោយសារជំងឺអេដស៍។ នាយកប្រតិបត្តិ UNAIDS លោកស្រី Winnie Byanyima បានប្រាប់ AFP ថា «យើងអាចមើលឃើញការស្លាប់បន្ថែមកើនឡើង ដប់ដង ពោលគឺ ដល់ ៦.៣លាននាក់ ក្នុងរយៈពេល ៥ ឆ្នាំ ដោយដកស្រង់ការប៉ាន់ស្មានរបស់ UNAIDS » លោកស្រី បាននិយាយទៀតថា «អាចឃើញការឆ្លងថ្មីកើនឡើងដល់ ៨,៧ លាននាក់ ក្នុងរយៈពេលដូចគ្នានេះ»។ ជំនួយរបស់អាមេរិកជួយដល់អ្នកជំងឺអេដស៍ជាង ២០ លាននាក់…
-

Gaza ទទួលស្បៀង៧,២០០តោន មុនខែរ៉ាម៉ាដន
បរទេស ៖ មុនពេលមកដល់នៃខែ Ramadan នៃបុណ្យសាសនាឥស្លាម ក្បួនរថយន្តជំនួយមនុស្សធម៌ដ៏ធំ ដែលមានឡានដឹកទំនិញ ៤៥៧គ្រឿង ផ្ទុកដោយស្បៀងអាហារ ជាង៧,២០០តោន, សម្ភារៈ និង វេជ្ជសាស្រ្ត ជាច្រើនទៀត បានចាកចេញពីរដ្ឋធានី របស់ប្រទេសអេហ្ស៊ីប ឆ្ពោះទៅកាន់តំបន់ ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃអាទិត្យ។ លោក Hesham Khalifa អ្នកគ្រប់គ្រងគម្រោង នៅមូលនិធិ Tahya Misr មានប្រសាសន៍ថា «នេះគឺជាក្បួនជំនួយមនុស្សធម៌ ដ៏ធំបំផុត ដែលយើងបានបញ្ជូន ទៅកាន់បងប្អូនរបស់យើងនៅហ្គាហ្សា»។ លោកបានបញ្ជាក់ទៀតថា ក្បួនធំបែបនេះ នឹងមានដំណាក់ កាលទីពីរ និងទីបី បន្ថែមទៀត។ ការបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់តំបន់កំពុងហែកហួរដោយសង្គ្រាមនេះ បានកើតមានឡើង មុនពេលការមកដល់ នៃ ខែដ៏ពិសិដ្ឋ Ramadan ដែលនឹងត្រូវចាប់ផ្តើម នៅថ្ងៃទី១ ខែមីនា។ នៅក្នុងខែមករា មូលនិធិ Zakat និង Charity House របស់អេហ្ស៊ីប…
-

Zelensky ចង់ទៅទីតាំងជំនួបពូទីន-ត្រាំ ឲ្យបានមុន
បរទេស ៖ មេដឹកនាំប្រទេស អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកគ្រោងនឹងធ្វើដំណើរ ទៅប្រទេស អារ៉ាប់ប៊ី សាអូឌីត នៅប៉ុន្មានថ្ងៃ ខាងមុខនេះ ជាប្រទេសដែលមេដឹកនាំអាមេរិក និងរុស្ស៊ី គ្រោងណាត់ជួបគ្នា។ លោក Zelensky បានប្រាប់បែបនេះ ក្នុងពេលដែលលោកបានទៅដល់ប្រទេស អេមីរ៉ាត អារ៉ាប់រួម សម្រាប់ដំណើរទស្សនកិច្ច ជាមួយនឹង «កម្មវិធីមនុស្សធម៌ ដ៏ធំមួយ» កាលពីថ្ងៃអាទិត្យ។ លោក Zelensky បាននិយាយ នៅលើ Telegram ថា «ដំណើរទស្សនកិច្ច ជាផ្លូវការ ជាមួយស្ត្រីទីមួយ ទៅកាន់ប្រទេស អារ៉ាប់រួម»។ លោកបាននិយាយ នៅសប្តាហ៍នេះថា លោកគ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសផ្សេងៗទៀត ក៏ដូចជា ប្រទេសទួកគី និងអារ៉ាប៊ី សាអូឌីត ផងដែរ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែ លោកបាននិយាយ កាលពីថ្ងៃសុក្រថា លោកគ្មានគម្រោងជួបជាមួយមន្ត្រីរុស្ស៊ី ឬ…
-

តំបន់ទេសចរណ៍ខ្នងព្រះ ជួយឱ្យពលរដ្ឋសហគមន៍រកចំណូល និងជួយការពារធនធានធម្មជាតិកាន់តែប្រសើរ
(ភ្នំពេញ)៖ចាប់ពីព្រឹកព្រលឹមស្រាងៗដែលពន្លឺព្រះអាទិត្យ ពុំទាន់រះ អណ្តែតបង្ហាញពន្លឺចេញពីផែនពសុភាផង នោះ ក្រុមអ្នកនាំផ្លូវបាននាំគ្នាម្នីម្នា និងរួមទាំងអ្នកទេសចរបែបផ្សង ព្រេង ផងបានជួបជុំគ្នាដើម្បីធ្វើដំណើរទៅកាន់ លើ តំបន់ទេស ចរណ៍ ដ៏ មាន សក្តានុពល នៃ ទឹកដី វាលវែង នៃ ខេត្ត ពោធិ៍សាត់ នោះគឺភ្នំខ្នងព្រះ។ មគ្គុទេសក៍នាំផ្លូវដែលជាអ្នកស្រុកគឺពួកគាត់មានគ្នា ប្រមាណ ២ទៅ៣នាក់តែងដាក់វេនគ្នានាំភ្ញៀវទេសចរទៅកម្សាន្តលើភ្នំខ្នងព្រះ ដែលជាមុខរបរថ្មីមួយកំពុងត្រូវបាន ពលរដ្ឋនៅតំបន់ នេះយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាមុខរបរមួយផ្តល់នូវប្រាក់កម្រៃកាន់តែប្រសើរឡើងរបស់ពួកគាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ គួរបញ្ជាក់ថា ខ្នងព្រះ គឺជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៃជួរភ្នំក្រវ៉ាញក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាមួយដំណើរ ទៅលើខ្នងភ្នំ ដែលអ្នកទេសចរត្រូវដើរថ្មើរជើង ប្រមាណ៨គីឡូម៉ែត្រដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និងឡើងចំណោតភ្នំជាច្រើនកន្លែង។តាមដងផ្លូវដ៏វែងឆ្ងាយ ភ្ញៀវទេសចរអាចទស្សនាព្រៃព្រឹក្សាផ្កាព្រៃរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។បន្ថែមលើនោះពេលព្រឹកអ្នកទេសចរ អាចគយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និង ពេលល្ងាច យើងអាចគយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាងស្រស់ស្អាត។ ជាពិសេសពេលរាត្រីគេងនៅក្នុងតង់ដែលមានសីតុណ្ហភាពចន្លោះ ១០ទៅ ១៥អង្សារ។ តាមរយៈទេសចរណ៍ធម្មជាតិនេះដែរគឺបានកែប្រែជីវភាពប្រជាសហគមន៍ដែលធ្លាប់តែចូលព្រៃកាប់ព្រៃឈើ ចាប់សត្វព្រៃ ឬ អ្នកខ្លះដើរបេះផ្កាព្រៃ និងកេសរកូល(អ័រគីដេ) បានផ្លាស់ប្តូរត្រឡប់មកជ្រើសរើសលើការបម្រើសេវាទេសចរណ៍វិញ…
-

សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»
សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» (ភ្នំពេញ)៖ បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងរចនាសម្ព័ន្ធរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាក្រសួងស្ថាប័នដទៃទៀតផងដែរ។ បច្ចុប្បន្នក្រសួងបាន និងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍» ដែលកំណត់អំពីការរៀបចំនូវរចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការ និងមុខងាររបស់អង្គភាពចំណុះ ប្រកបដោយប្រសិទ្ធភាពការងារនៃការចូលរួមការបដិវត្តសង្គមឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសិក្ខាសាលា សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការពិនិត្យឡើងវិញ ការវិភាគមុខងារ…
-

ប្រជាជនងាយរងគ្រោះបំផុត ៥០គ្រួសារ រស់នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានអំណោយ សម្តេចប្រធានកាកបាទក្រហមកម្ពុជា
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិចំនួន៥ នៃឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន នាដល់គេហដ្ឋាន ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមឱ្យគ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន ។ ខណៈនោះដែរ លោកជំទាវ…
-

G7 សន្យាបង្កើតសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន
ប៊ែរឡាំង ៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើការរួមគ្នាឈានឆ្ពោះទៅបង្កើតសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។ ផ្អែកតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកដំបូងរបស់ G7 នៅអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានឲ្យដឹងថា សមាជិក G7 បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជួយសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែង កសាងអ៊ុយក្រែនដ៏រឹងមាំ និងមានវិបុលភាព។ ប្រមុខការទូត G7 ក៏បានបញ្ជាក់សាជាថ្មីអំពី តម្រូវការ អភិវឌ្ឍ ការធានា សន្តិសុខ ដ៏ រឹងមាំ ដើម្បីប្រាកដ ថា សង្រ្គាមនឹងមិនកើតឡើងម្តងទៀតឡើយ។ បន្ថែមលើនេះ ក្រុមរដ្ឋមន្ត្រីការបរទេស G7 ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នាឱកាសនោះដែរ ក្រុមប្រទេស G7 ក៏បានថ្កោលទោសជំនួយរបស់ចិន ក៏ដូចជាជំនួយផ្នែកយោធាពីកូរ៉េខាងជើង និងអ៊ីរ៉ង់ដល់រុស្ស៊ីផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

អាមេរិក និងរុស្ស៊ីយល់ព្រមរក្សាទំនាក់ទំនងឆ្ពោះទៅរកជំនួបកំពូល Trump-Putin
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងប្រមុខការទូតអាមេរិក លោក Marco Rubio បានពិភាក្សាគ្នាតាមទូរស័ព្ទ និងបានឯកភាពរក្សាទំទាក់ទំទងគ្នា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលទ្វេភាគី។ បើតាមក្រសួងការបទេសរុស្ស៊ី ប្រមុខការទូតទាំងពីរ បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនដើម្បីធ្វើការរួមគ្នា ក្នុងការស្ដារការសន្ទនារវាងប្រទេសទាំងពីរ ស្របតាមគោលនយោបាយដែលបានកំណត់ដោយលោកប្រធានាធិបតី។ ភាគីទាំងពីរត្រូវបានគេរាយការណ៍ថា បានសម្តែងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពពាក់ព័ន្ធនឹងប៉ាឡេស្ទីន។ ប្រទេសអេមីរ៉ាប់ អារ៉ាប់រួម និង អារ៉ាប់ប៊ីសាអ៊ូឌីត អាចជាជម្រើសទីតាំង ដែលលោក Trump និង លោក Putin គ្រោងជួបគ្នាជាលើកដំបូង តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើតាមការចេញផ្សាយរបស់កាសែត RT ដកស្រង់ប្រភពពី ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាពេលថ្មីៗនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា