Category: ព័ត៌មានជាតិ
-

អ៊ីស្រាអែល ត្រៀមទទួលសាកសពចំណាប់ថ្នូរ ៤នាក់ពីហ្កាហ្សា នៅថ្ងៃព្រហស្បតិ៍នេះ
មន្រ្តីសន្តិសុខអ៊ីស្រាអែលម្នាក់ បាននិយាយកាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) ថា អ៊ីស្រាអែល កំពុងរៀបចំទទួលសាកសពចំណាប់ថ្នូរ ៤នាក់ពីតំបន់ហ្កាហ្សា នៅថ្ងៃព្រហស្បតិ៍ខានស្អែកនេះ ហើយកំពុងធ្វើការដើម្បីនាំយកចំណាប់ថ្នូរនៅរស់ ៦នាក់ទៀត មកវិញនៅថ្ងៃសៅរ៍ចុងសប្ដាហ៍។ ប្រសិនបើការប្រគល់ទាំងពីរលើកនេះទទួលជោគជ័យ នោះមានតែចំណាប់ថ្នូរ ៤នាក់ប៉ុណ្ណោះ – ដែលសន្មតថាបានស្លាប់ទាំងអស់ – នឹងនៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ក្នុងចំណោមមនុស្ស ៣៣នាក់ ដែលកំណត់ដោះលែងក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឈានដល់កាលពីខែមុន ដើម្បីបញ្ឈប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានដោយមានជំនួយពីអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបន្តដំណើរទៅមុខ បើទោះជាមានការផ្អាកជាបណ្ដោះអាសន្ន និងការចោទប្រកាន់ពីភាគីទាំងសងខាងលើការរំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ។ រហូតមកដល់ពេលនេះ ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ១៩នាក់ ត្រូវបានបញ្ជូនមកវិញ ក៏ដូចជាជនជាតិថៃ ៥នាក់ ដែលត្រូវបានប្រគល់មកវិញក្នុងការដោះលែងមិនកំណត់ពេល។ ក្រុមហាម៉ាស និយាយថា ចំណាប់ថ្នូរ ២៥នាក់ក្នុងចំណោមអ្នកទាំង ៣៣នាក់ដែលនឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនោះ គឺនៅមានជីវិត៕
-

អាល្លឺម៉ង៖ អឺរ៉ុប និងអាមេរិក មិនត្រូវបែកបាក់គ្នាក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែនឡើយ ខណៈច្រានចោលការបញ្ជូនទាហាន
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឱ្យមានឯកភាពរវាងអឺរ៉ុប និងអាមេរិក លើការទទួលខុសត្រូវចំពោះសន្តិសុខអ៊ុយក្រែន ក្នុងជំនួបបន្ទាន់មួយនៅថ្ងៃអង្គារសប្ដាហ៍នេះក្រោយកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរុស្ស៊ី ដោយមិនពិគ្រោះជាមួយសហភាពអឺរ៉ុប។ លោក Scholz បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលអឺរ៉ុបបន្ទាន់ នៅទីក្រុងប៉ារីសថា មិនត្រូវបែកបាក់គ្នាផ្នែកសន្តិសុខ និងការទទួលខុសត្រូវរវាងអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ។ម្យ៉ាងទៀត សម្ព័ន្ធយោធាណាតូគឺផ្អែកលើការពិតដែលថាយើងតែងតែធ្វើសកម្មភាពរួមគ្នា និងចែករំលែកហានិភ័យក្នុងការធានាបាននូវសុវត្ថិភាពរបស់យើង។ កាលពីថ្ងៃចន្ទ អធិការបតីអាល្លឺម៉ង់រូបនេះនិយាយថា ការជជែកដេញដោលលើការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន គឺឆាប់រហ័សពេក និងមិនសមទំនងទាល់តែសោះ ខណៈសង្រ្គាមកំពុងបន្ត។ ក្រុមមេដឹកនាំអ៊ឺរ៉ុបបានបើកកិច្ចពិភាក្សាបន្ទាន់នៅទីក្រុងប៉ារីសដើម្បីយល់ព្រមការឆ្លើយតបក្រោមការសម្របសម្រួលចំពោះការផ្លាស់ប្តូរគោលនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលលើសង្រ្គាមដោយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Donald Trump ។ មេដឹកនាំអឺរ៉ុបភ័យខ្លាចថាលោក Trump គ្រោងបង្កើតសន្តិភាពជាមួយរុស្ស៊ីនៅក្នុងកិច្ចចរចាដោយគ្មានវត្តមានអ៊ុយក្រែន និងសហភាពអឺរ៉ុប។ ប៉ុន្តែការបញ្ជូនទាហានអឺរ៉ុបទៅអ៊ុយក្រែននៅពេលអនាគត សូម្បីតែបន្ទាប់ពីបទឈប់បាញ់ ក៏បានបង្កការប៉ះពាល់រួចទៅហើយ។ លោក Scholzថា នៅពេលនេះ វាលឿនពេក ហើយខុសពេលវេលាក្នុងការពិភាក្សាលើបញ្ហានេះ។នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃអាទិត្យ ១៦ កុម្ភៈថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងទ័ពអង់គ្លេស ទៅកាន់អ៊ុយក្រែន ជាផ្នែកនៃកងកម្លាំងរក្សាសន្តិភាពក្រោយសង្គ្រាម ខណៈលោកព្យាយាមបង្ហាញសហរដ្ឋអាមេរិកថា បណ្ដាប្រទេសអឺរ៉ុបគួរតែមានតួនាទីនៅក្នុងកិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះ៕
-

ក្រុមមេដឹកនាំអឺរ៉ុបរៀបចំកិច្ចពិភាក្សាបន្ទាន់ ខណៈបារម្ភថាលោកTrump បានបោះបង់ចោលសម្ព័ន្ធមិត្ត
ក្រុមមេដឹកនាំអឺរ៉ុបបានប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉ារីសនៅថ្ងៃអង្គារសប្ដាហ៍នេះសម្រាប់កិច្ចពិភាក្សាបន្ទាន់ស្តីពីរបៀបប្រតិកម្មចំពោះការវាយប្រហារផ្នែកការទូតរបស់អាមេរិកលើបញ្ហាអ៊ុយក្រែន ដែលបានធ្វើឱ្យសម្ព័ន្ធភាពធ្លាប់តែរឹងមាំ ក្លាយជាចលាចល ហើយបានធ្វើឱ្យអឺរ៉ុបចោទសួរពីភាពជឿជាក់នៃដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកដ៏សំខាន់របស់ខ្លួន។ ជាមួយគ្នានោះ មេដឹកនាំទាំងនោះបានអំពាវនាវឲ្យបង្កើនសមត្ថភាពយោធារបស់ប្លុកនេះដោយបង្កើនការចំណាយបន្ថែមទៀត។ មិនយូរប៉ុន្មានមុនពេលកិច្ចប្រជុំ ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយជាមួយប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែការិយាល័យរបស់លោក Macron នឹងមិនបង្ហាញព័ត៌មានលម្អិតអំពីការពិភាក្សារយៈពេល ២០ នាទីនោះទេ។ ក្រុមមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ដាណឺម៉ាក និងសហភាពអឺរ៉ុបបានមកដល់វិមាន អេលីហ្ស៊េ (Elysee) ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខរបស់អឺរ៉ុបនិងមានការចូលរួមពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutteផងដែរ។ កាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមកពីរដ្ឋបាលលោក Trump បានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់អឺរ៉ុប ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយវិមានក្រឹមឡាំង ដែលធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបមានវ័យចំណាស់ជាច្រើនរបស់ខ្លួនភ្ញាក់ផ្អើល។ ចំណុចប្រែប្រួលមួយបានកើតឡើងនៅពេលលោក Trump សម្រេចចិត្តដាក់ចេញគោលនយោបាយរបស់សហរដ្ឋអាមេរិកជាច្រើនឆ្នាំ ចង់ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងក្តីសង្ឃឹមបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បន្ទាប់មក បេសកជនពិសេសរបស់លោក Trump ទទួលបន្ទុកបញ្ហាអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃអាទិត្យបានច្រានចោលវត្តមានរបស់អឺរ៉ុប និងអ៊ុយក្រែន នៅក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែនណាមួយក្នុងដំណាក់កាលដំបូងដែលធ្វើឲ្យប្លុកនេះមានប្រតិកម្មយ៉ាងខ្លាំង៕
-

រុស្ស៊ី ច្រានចោលការផ្តល់សម្បទានទឹកដីនៅមុនកិច្ចចរចាជាមួយក្រុមលោក Trump
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) បានច្រានចោលការផ្តល់ទឹកដីសម្បទានដល់អ៊ុយក្រែន ដោយកំណត់ជំហរបើកចំហដ៏តឹងរ៉ឹងរបស់ទីក្រុងមូស្គូ នៅមុនកិច្ចពិភាក្សានៅថ្ងៃអង្គារ (១៨ កុម្ភៈ) នេះ ជាមួយក្រុមមន្រ្តីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោក Trump បាននិយាយបន្ទាប់ពីការហៅទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធសប្ដាហ៍មុនថា ភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាសំដៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ វិមានក្រឹមឡាំងនិយាយថា លោក Lavrov និងលោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោន នឹងជួបជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអង្គារនេះផងដែរ។ ប្រមុខការទូតរុស្ស៊ី លោក Lavrov បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នឹងមិនមានការនិយាយអំពីសម្បទានទឹកដីដល់អ៊ុយក្រែនទេ ដែលប្រហែល ២០% ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។ គួររម្លឹកថា សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំមុនថា លោក Putin បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងជាមួយលោក Trump…
-

មនុស្សជាច្រើននាក់របួស ខណៈយន្តហោះក្រឡាប់ពេលចុះចតនៅអាកាសយានដ្ឋានកាណាដា
ក្រុមមន្ត្រីបាននិយាយថា យន្តហោះក្នុងតំបន់មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ឌែលតា អ៊ែរឡាញស៍ (Delta Air Lines) បានក្រឡាប់នៅពេលចុះចតនៅអាកាសយានដ្ឋាន តូរ៉ុនតូ ភៀសុន (Toronto Pearson) របស់ប្រទេសកាណាដា កាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) ស្របពេលអាកាសធាតុមានខ្យល់បក់បោកខ្លាំងបន្ទាប់ពីព្យុះព្រិល ដែលបានធ្វើឱ្យមនុស្សយ៉ាងតិច ១៨នាក់បានរងរបួស ក្នុងចំណោមមនុស្សសរុប ៨០នាក់ នៅលើយន្តហោះ។ អាជ្ញាធរបានបន្ថែមថា មនុស្ស ៣នាក់នៅលើជើងហោះហើរ ដែលមកពីអាកាសយានដ្ឋានអន្តរជាតិ មីនីអាប៉ូលីស-សេន ផល (Minneapolis-St. Paul) របស់សហរដ្ឋអាមេរិកនោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានកុមារម្នាក់។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta បាននិយាយថា យន្តហោះប្រភេទ CRJ900 ដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ អែនដេវើ អ៊ែរ (Endeavor Air) របស់ខ្លួនបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុយន្តហោះនេះតែឯកឯងប៉ុណ្ណោះ ជាមួយអ្នកដំណើរ ៧៦នាក់ និងបុគ្គលិក ៤នាក់នៅលើនោះ។ អាជ្ញាធរកាណាដា និយាយថាពួកគេនឹងស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ ដែលមិនទាន់ដឹងនៅឡើយ។ អាកាសយានដ្ឋាន Pearson បាននិយាយនៅមុននោះបន្តិចថា ខ្លួនកំពុងដោះស្រាយជាមួយនឹងខ្យល់បក់ខ្លាំង…
-

ខេត្តកំពង់ស្ពឺ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំលើកទី១របស់ខ្លួន ក្នុងគោលបំណងលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ
(ខេត្តកំពង់ស្ពឺ)៖ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយប្រចាំខេត្ត និងលើកទី១ ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ។ ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា” ។ កម្មវិធី “បុណ្យភ្នំ” បានប្រព្រឹត្តទៅរយៈពេល ២យប់ ២ថ្ងៃ នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្តាហ៍កន្លងទៅ ដែលចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ នៅឧទ្យានជាតិគីររម្យ ។ ពិធីបើកមហោស្រពទេសចរណ៍នោះ មានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តកំពងស្ពឺ ដោយបានអញ្ជើញទស្សនាការដាក់តាំងបង្ហាញនៃទីតាំងផ្សេងៗក្នុងពិធីបើកមហោស្រពទេសចរណ៍នោះផងដែរ ។ កម្មវិធី “បុណ្យភ្នំ” បាននាំមកនូវព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើន រួមមាន ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការប្រគួតកីឡាប្រដាល់គុនខ្មែរ ការប្រកួតប៉េតង់ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដើម្បីកុមារខេត្តកំពង់ស្ពឺ ការបោះជំរុំ ការប្រកួតបាល់ទះ…
-

ក្រឡាប់យន្តហោះកាណាដាដឹកមនុស្ស ៨០នាក់
បរទេស ៖ យន្តហោះដឹកមនុស្ស៨០នាក់ បានក្រឡាប់ នៅឯអាកាសយានដ្ឋាន របស់ប្រទេសកាណាដា បណ្តាលឲ្យមនុស្ស ១៧នាក់រងរបួស ក្នុងនោះ បីនាក់រងរបួសធ្ងន់ មានមនុស្សចាស់ ពីរនាក់ និងកុមារម្នាក់។ ក្រុមមន្ត្រីបាននិយាយថា យន្តហោះ ជាមួយនឹងជើងហោះហើរលេខ ៤៨១៩ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានជួបហេតុការណ៍អាក្រក់ កាលពីថ្ងៃចន្ទ ម៉ោងក្នុងស្រុក ត្រូវនឹងថ្ងៃអង្គារ ម៉ោងនៅកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា យន្តហោះ Endeavor Air ចុះចត បន្ទាប់ពីហោះហើរចេញពីទីក្រុង Minneapolis ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។ មិនមានការពន្យល់អំពីមូលហេតុ នៃគ្រោះថ្នាក់ ឬ របៀបដែលយន្តហោះបានក្រឡាប់ ផ្ងារជើង នោះទេ។ នាយកប្រតិបត្តិអាជ្ញាធរអាកាសយានដ្ឋាន Toronto បានប្រាប់សន្និសីទសារព័ត៌មានថា ឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងយន្តហោះផ្សេងទៀតទេ។ អាកាសយានដ្ឋានបានផ្អាកជើងហោះហើរទាំងអស់ បន្ទាប់ពីកើតឧបទ្ទវហេតុ ប៉ុន្តែ ចាប់ផ្តើមដំណើរការឡើងវិញ ជាងពីរម៉ោង ក្រោយមក៕ ប្រភពពី AFP…
-

ប្រព័ន្ធបើកបរខ្លួនឯងរបស់ឡាន Cyberstruck នៅអាមេរិកបញ្ជាទៅបើកបុកបង្គោលភ្លើង
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីពិភពលោក Elon Musk កំពុងប្រឈមមុខនឹងការព្រួយបារម្ភពីអតិថិជន ជុំវិញទំនុកចិត្តលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ បន្ទាប់ពីឡាន Cybertruck មួយគ្រឿង ថ្មីៗនេះទើបជួបគ្រោះថ្នាក់បើកបុកបង្គោលភ្លើង។ ឡាន Cybertruck បើកបរដោយស្វ័យប្រវត្តិមួយគ្រឿង បានបើកប៉ះទង្គិចចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងនៅក្នុងទីក្រុង Reno របស់រដ្ឋ Nevada ដែលប្រការបង្ហាញថា មុខងារបើកបរខ្លួនឯងទាំងស្រុង នៅតែត្រូវការមនុស្សគ្រប់គ្រងដដែល។ ក្រោយឧបទ្ទវហេតុនេះ អ្នកបើកឡានឈ្មោះ Jonathan Challinger បានរៀបរាប់នៅលើបណ្តាញសង្គម X ដែលសំដៅលើលោក Musk ថា កុំបង្កើតកំហុសដូចរូបខ្ញុំ… សូមមេត្តាយកចិត្តទុកដាក់ និងសូមជួយចែករំលែកបន្តនូវសាររបស់ខ្ញុំ ដើម្បីជួយសង្រ្គោះអ្នកដទៃកុំឲ្យមានជោគវាសនាដូចគ្នានេះ ឬអាចអាក្រក់ជាងនេះ។ កាសែតរ៉យទ័របានដកស្រង់ប្រភពពីមន្រ្តីប៉ូលិសចុះផ្សាយថា អ្នកបើកឡានបានរាយការណ៍ថា មានបញ្ហាម៉ាស៊ីនដោយមិនដឹងពីមូលហេតុ ទើបបណ្តាលឲ្យឡានងាកចេញពីគន្លងផ្លូវ ហើយបើកទៅបុកបង្គោលភ្លើងតែម្តង។ ភ្លាមៗ ក្រុមហ៊ុន Tesla នៅពុំទាន់ធ្វើការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ ទាក់ទិននឹងឧបទ្ទវហេតុនេះនៅឡើយទេ។ យ៉ាងណា ក្រុមហ៊ុន Tesla បានប្រឈមនឹងការរិះគន់ រួមទាំងការស៊ើបអង្កេតជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងសុវត្ថិភាពនៃកម្មវិធីជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ក្រុមហ៊ុននេះ បន្ទាប់ពីមានឧប្បត្តិហេតុជាច្រើន…
-

អ្នកគាំទ្រប្រើ DeepSeek AI បង្កើតសំបុត្រលារបស់សាន់ឆាយ
បរទេស៖ ក្រុមអ្នកនិយមលេងអ៊ីនធឺណិត នៅប្រទេសចិន បានប្រើបញ្ញាសិប្បនិម្មិត DeepSeek AI ដើម្បីបង្កើតសំបុត្រលា របស់នាង សាន់ឆាយ ឈ្មោះពិត Barbie Hsu ឡើងវិញ ពោលគឺបន្ទាប់ពីនាងបានទទួលមរណភាព ក្នុងវ័យ៤៩ឆ្នាំ ថ្មីៗនេះ។ យោងតាមការចុះផ្សាយរបស់ VNexpress ពលរដ្ឋចិនបានប្រើ chatbot របស់ DeepSeek ដើម្បីបង្កើតសំបុត្រលា ដែលធ្វើត្រាប់តាម ស្ទីលសរសេរ របស់តារាស្រីតៃវ៉ាន់ រូបនេះ។ យោងតាម South China Morning Post វិភាគលំនាំភាសារបស់ Hsu មួយបានសរសេរថា «មនោសញ្ចេតនា ប៉ុន្តែ គួរឱ្យអស់សំណើច ជាមួយនឹងសម្លេង មុតស្រួច ប៉ុន្តែ ទន់ភ្លន់»។ គេបានកំណត់អត្តសញ្ញាណឃ្លា ដែលនាងប្រើញឹកញាប់ថា «រស់នៅយ៉ាងស្រស់ស្អាត» ហើយសន្មតថា នាងនឹងផ្តោតលើ «ការដឹងគុណ និងសេចក្តីស្រឡាញ់ ជាជាងការសោកសៅ»។ នៅក្នុងសំណេរពី DeepSeek មួយទៀតរៀបរាប់ថា «អ្នកគាំទ្រ ជាទីគោរព…
-

រដ្ឋមន្ត្រីការបរទេសអាមេរិកទៅដល់ទីតាំងគម្រោងណាត់ជួបត្រាំ-ពូទីន
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃចន្ទ ដោយគេដឹងថា ទីនោះ គឺជាកន្លែងណាត់ជួបគ្នារវាងមេដឹកនាំអាមេរិក លោកត្រាំ និង លោក ពូទីន មេដឹកនាំរុស្ស៊ី។ មន្ត្រីអារ៉ាប៊ី សាអូឌីត បានស្វាគមន៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិក នៅពេលលោកបានទៅដល់រដ្ឋធានី Riyadh ដែលជាជើងទីពីរ នៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា លើកដំបូងរបស់លោក ចាប់តាំងពីប្រធានាធិបតី Donald Trump ចូលកាន់តំណែង។ លោក Rubio គ្រោងនឹងជួបពិភាក្សា ជាមួយមន្ត្រី អារ៉ាប៊ី សាអូឌីត លើសំណើរបស់លោក Trump សម្រាប់ការកាន់កាប់តំបន់ហ្គាហ្សា របស់សហរដ្ឋអាមេរិក។ ក្រៅពីបញ្ហាហ្គាហ្សា ប្រធានបទសំខាន់មួយទៀត គឺជំនួបកំពូល រវាងលោកត្រាំ និង លោក ពូទីន មេដឹកនាំរុស្ស៊ី ដោយក្នុងនោះ ភាគីទាំងពីរ បានកំណត់យកប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត ជាទីតាំងសម្រាប់ជំនួបកំពូល បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន…