Category: ព័ត៌មានជាតិ
-

លិចទូកទេសចរណ៍ស៊ីលី ៦នាក់ស្លាប់
បរទេស៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃចន្ទថា ទូកដឹកអ្នកទេសចរមួយគ្រឿង បានក្រឡាប់លិច នៅលើទន្លេមួយកន្លែង នៅភាគខាងត្បូង ប្រទេសស៊ីលី សម្លាប់មនុស្ស យ៉ាងហោចណាស់ ៦នាក់ ក្នុងចំណោមមនុស្ស ៣៤នាក់ នៅលើទូក។ ទូកទេសចរណ៍ ដែលមានអ្នកដំណើរ ៣២នាក់ និងនាវិក ២ នាក់ បានចេញដំណើរពីទីក្រុងភាគខាងត្បូង Osorno កាលពីថ្ងៃអាទិត្យ ហើយបានលិចនៅក្នុងទីក្រុង Rio Negro ដែលស្ថិតនៅគោលដៅចុងក្រោយ ដែលជាកំពង់ផែប៉ាស៊ីហ្វិក នៃតំបន់ Bahia Mansa ។ កងទ័ពជើងទឹកស៊ីលី បានប្រាប់ AFP កាលពីថ្ងៃចន្ទថា មនុស្ស៦នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ និងម្នាក់បាត់ខ្លួន ប៉ុន្តែ សញ្ជាតិរបស់ពួកគេ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។ អ្នកគ្រប់គ្រងទូក ត្រូវបានចាប់ខ្លួន ដោយសារតែរដ្ឋអាជ្ញានិយាយថា ទូកនោះក្រឡាប់ជាមួយនឹងអ្នកដំណើរ ជាច្រើននាក់ ដែលមិនបានពាក់អាវពោង ការពារអាយុជីវិត៕ ប្រភពពពី AFP ប្រែសម្រួល៖ សារ៉ាត
-

-

អ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ
តេហេរ៉ង់ ៖ កងកម្លាំងជើងគោកនៃកងទ័ពអ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំមួយ ផ្តោតលើ “សន្តិសុខ វាយលុក និងចល័ត” នៅក្នុងខេត្ត Kermanshah ភាគខាងលិចកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim។ យោងតាមរបាយការណ៍បានឱ្យដឹងថា សមយុទ្ធយោធាដែលធ្វើឡើងដោយកងកម្លាំងពិសេស មកពីកងកម្លាំងជើងគោក, កងពលតូចទ័ពអាកាស និងពាសដែក, អង្គភាពអាកាសចរណ៍, យន្តហោះគ្មានមនុស្សបើក និងកងវរសេនាតូចសង្គ្រាមអេឡិចត្រូនិក បានចាប់ផ្តើមនៅក្នុងតំបន់ Naft Shahr។ បើតាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់តាស្នីម សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនរបស់កងកម្លាំងពាក់ព័ន្ធនានា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីបរទេសណាមួយ ចំពោះសណ្តាប់ធ្នាប់ និងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់៕
-

-

វិមានក្រឹមឡាំង ៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ សម្រាប់ការចរចាដ៏មានសក្តានុពលជាមួយអាមេរិក
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចចរចាដ៏មានសក្តានុពលជាមួយអាមេរិក ហើយក៏សង្ឃឹមដែរថា សហរដ្ឋអាមេរិកក៏បានត្រៀមខ្លួនរួចរាល់ផងដែរ។ យ៉ាងណា លោក Peskov បាននិយាយថា គិតមកទល់ពេលនេះ មិនមានការចង្អុលបង្ហាញណាមួយពីទីក្រុងវ៉ាស៊ីនតោន ស្តីពីទំនាក់ទំនងសក្តានុពលរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។ លោក Peskov បានបញ្ជាក់យ៉ាងដូច្នេះថា រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានសញ្ញាណាមួយពីជនជាតិអាមេរិកទេ… វាហាក់ដូចជាត្រូវការពេលវេលាជាក់លាក់មួយ។ កន្លងមក លោក ពូទីន បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។ រីឯលោក ត្រាំ វិញ បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស តាមរយៈវីដេអូអនឡាញថា ខ្ញុំពិតជាចង់ជួបជាមួយលោកប្រធានាធិបតី ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕
-

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប មានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើបនេះទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នាកសាងទំនុកចិត្ត ជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព ។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យ ស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ដោយយល់ឃើញពីផលប្រយោជន៍យូរអង្វែង ប្រជាកសិករផលិតស្រូវ បានឯកភាពរួមគ្នាក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងច្បាប់ដើម្បីចុះបញ្ជី ព្រមទាំងងាកមកដាំពូជស្រូវសែនក្រអូបដែលមាន ៥០០ហិកតាស្រាប់ និងបន្តពង្រីកសក្តានុពលនៃពូជក្នុងស្រុកនេះចំនួន ៣ ១៥៨ហិកតានា រដូវក្រោយក្នុងខែមេសានេះ ជាមួយនឹងកិច្ចសន្យាផលិតកម្មនិងមានតម្លៃទីផ្សារខ្ពស់ ។ តមកក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី…
-

នារីអូតែសចិនសុខចិត្តឈប់ធ្វើការ ស្រវារបរចិញ្ចឹមជ្រូក ២ ខែរកបាន ២៨,០០០ ដុល្លារ
ប៉េកាំង ៖ នារីបម្រើការលើយន្តហោះ ឬនារីអូតេសម្នាក់ជនជាតិចិន បានសម្រេចចិត្តបោះបង់ចោលការងារ ទៅស្រវ៉ាមុខរបរចិញ្ចឹមជ្រូកនៅស្រុកកំណើត ហើយចាយពេលត្រឹម ២ខែប៉ុណ្ណោះ នាងអាចរកចំណូលបានដល់ទៅ ២៨,០០០ដុល្លារ។ នារីអូតេសរូបនេះមានឈ្មោះថា Yang Yanxi អាយុ ២៧ឆ្នាំ កើតក្នុងគ្រួសារជនបទនៃខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ ក្រោយបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ នាងបានធ្វើការជាអ្នកបម្រើការលើយន្តហោះអស់រយៈពេល ៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍សៀងហៃ។ បន្ទាប់ពីលាឈប់ពីការងារអូតេស នាង Yang បានកាន់កាប់កសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិនៅខែមេសា ឆ្នាំ ២០២៣ ហើយចាប់ផ្តើមចិញ្ចឹមសត្វ។ នាងបានចែករំលែកជីវិតកសិកម្មនៅតាមជនបទ នៅលើវេទិកាវីដេអូខ្លីដ៏ពេញនិយមមួយ ដែលទាក់ទាញអ្នកតាមដានជិត ១.២លាននាក់។ នៅក្នុងវីដេអូនោះ នាងជំនាញរៀបចំអាហារជ្រូក, ផ្តល់ចំណីដល់ជ្រូក និងសម្អាតទ្រុងជ្រូក ហើយថែមទាំងស្លៀកពាក់ស្អាតៗ ដើម្បីទាក់ទងជាមួយជ្រូកដែលកំពុងដេក។ ទោះបីជាមានការលំបាកក្នុងជីវិតជនបទក៏ដោយ ក៏នាងនៅតែប្ដេជ្ញាចិត្តតស៊ូជម្នះឲ្យដល់ទីបំផុតដែរ។ មិនយូរមិនឆាប់ នាង Yang អាចរកចំណូលបានដល់ទៅ ២៨,០០០ដុល្លារ ក្នុងរយៈពេលពីរខែកន្លងមកនេះ តាមរយៈការចិញ្ចឹមជ្រូក, លក់ជ្រូក និងបសុសត្វផ្សេងៗទៀត ព្រមទាំងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ ហើយនាងសង្ឃឹមថា នឹងពង្រីកកសិដ្ឋានចិញ្ចឹមនាពេលអនាគត ព្រមទាំងបើកហាងឯកទេស និងបើកដំណើរការសណ្ឋាគារ។…
-

ឥណ្ឌាគ្រោងសង់ព្រលានយន្តហោះ ៥០ កន្លែងបន្ថែមទៀត សម្រាប់អ្នកទេសចរ
ញូដែលី ៖ រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក Ram Mohan Naidu បានប្រកាសពីផែនការប្រកបដោយមហិច្ឆិតាមួយ នៅក្នុងការសាងសង់ព្រលានយន្តហោះថ្មីបន្ថែមចំនួន ៥០ទីតាំង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្រ្ត កែប្រែទីក្រុងDelhi ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិដ៏សំខាន់មួយ។ លោករដ្ឋមន្ត្រីបន្ថែមថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល រួមមានការបង្កើនហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ការពង្រីកសមត្ថភាពនាវាដឹកអ្នកដំណើរ និងការដោះស្រាយតម្រូវការការធ្វើដំណើរតាមផ្លូវអាកាស ដែលកំពុងកើនឡើង ទាំងក្នុង និងក្រៅប្រទេស។ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏រឹងមាំ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ និងមេដឹកនាំពិភពលោក។ យោងតាមរបាយការណ៍បានបង្ហាញថា មានព្រលានយន្តហោះជិត ១៤០ទីតាំង ដែលកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌា គិតត្រឹមឆ្នាំ ២០២៤។ ទន្ទឹមគ្នា រដ្ឋាភិបាលឥណ្ឌាមានគោលបំណងសម្រេចឱ្យបាន ១ភាគរយនៃការរួមបញ្ចូលឥន្ធនៈកកើតឡើងវិញ (SAF) នៅក្នុងជើងហោះហើរអន្តរជាតិនៅឆ្នាំ ២០២៧ ហើយបន្តកើនឡើងដល់ ៥ភាគរយនៅឆ្នាំ ២០៣០ ជាមួយនឹងផែនការផលិតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ៥លានតោន។ រដ្ឋាភិបាលឥណ្ឌារំពឹងថា នឹងបង្កើនចំនួនព្រលានយន្តហោះបច្ចុប្បន្នទ្វេដងដល់ ៣០០ទីតាំងនៅឆ្នាំ ២០៤៧៕ ប្រភព ៖ Aviation A2Z ប្រែសម្រួល ៖ ឈឹម…
-

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ឯកឧត្ដមឃួង ស្រេង ណែនាំបែបនេះកាលពីរសៀលថ្ងៃទី ២៧ មករា២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បន្តថា ៖ បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។ ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍នៅភ្នំពេញការកកស្ទះជារឿងពិត គឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែនិងបុណ្យចូលឆ្នាំចិន-វៀតណាម ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ…
-

សូមអតិថិជន របស់ 7NG ដែលជាន់លេីគម្រោងផ្លូវ ៦០ម៉ែត្រកន្លងចំនួន ២១៥ឡូត៍អញ្ជេីញមកពិនិត្យ ដីឡូត៍ ក្រោយបានសម្រុះសម្រួលរៀបចំរួច តាមពេលវេលា ទីកន្លែង ជំរាបជូន
ឯកឧត្តម គួច ចំរើន ៖ សូមអតិថិជន របស់ 7NG ដែលជាន់លេីគម្រោងផ្លូវ ៦០ម៉ែត្រកន្លងចំនួន ២១៥ឡូត៍អញ្ជេីញមកពិនិត្យ ដីឡូត៍ ក្រោយបានសម្រុះសម្រួលរៀបចំរួច តាមពេលវេលា ទីកន្លែង ជំរាបជូន ។ សូមជូនពរឆ្នាំចិន រីករាយ សុខសប្បាយ សុភមង្គល ជោគជ័យ មានបានទាំងអស់គ្នា ។ ដោយ ៖ ង៉ាន់ ទិត្យ